ព័ត៌មាន
ចិនជាអ្នកទិញកសិផលដ៏សំខាន់របស់កម្ពុជា
យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ប្រទេសចិនគឺជាអ្នកនាំចូលដ៏សំខាន់នៃកសិផលរបស់កម្ពុជាក្នុងឆ្នាំ២០២២។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3WOTugV
ឡាវ ដាក់ដំណើរការខ្សែបញ្ជូនថាមពលអគ្គិសនី កម្លាំង ៥០០គីឡូវ៉ុល ដល់កម្ពុជា
ប្រទេសឡាវ បានដាក់ឱ្យដំណើរការខ្សែបញ្ជូនថាមពលអគ្គិសនីកម្លាំង ៥០០គីឡូវ៉ុល តភ្ជាប់ស្ថានីយអគ្គិសនីនៅភូមិមួយក្នុងខេត្តចំប៉ាសាក់ ភាគខាងត្បូងរបស់ខ្លួន ទៅកាន់តំបន់ព្រំដែនកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3vHYHLt
អណ្តើកទន្លេមេគង្គដែលជាប្រភេទសត្វការពារចំនួន១២ក្បាលត្រូវបានគេប្រទះឃើញងាប់ក្នុងពេលវាយឆ្មក់បទល្មើស
អណ្តើកទន្លេមេគង្គដ៏កម្រចំនួន១២ក្បាល ដែលត្រូវបានគំរាមកំហែងដោយតម្រូវការសាច់របស់វា ត្រូវបានគេសម្លាប់ ក្នុងអំឡុងពេលនៃការវាយឆ្មក់លើតូបលក់អាហារនៅតាមបណ្តោយផ្លូវជាតិលេខ៥។ ...
មាស ម៉ូលីកា
https://kiripost.com/stories/12-protected-mekong-turtles-found-dead-during-raid
ពលរដ្ឋជាង៤០០គ្រួសាររស់នៅជាប់ព្រលានយន្តហោះថ្មី បារម្ភខ្លាំងពីការបណ្ដេញចេញទាំងបង្ខំ
ពលរដ្ឋប្រមាណ៤៦០គ្រួសាររស់នៅជាប់ព្រលានយន្តហោះថ្មី នៅខេត្តកណ្ដាល អះអាងថា អ្នកភូមិកំពុងមានសម្ពាធធ្ងន់ធ្ងរ និងចេញប្រកបរបររកស៊ីទាំងអារម្មណ៍មិននឹងនរ ដោយសារបារម្ភថានឹងត្រូវគេឈូសឆាយបណ្តេញចេញពីផ្ទះទាំងបង្ខំ ខណៈមានគេមកប្រាប់ជាច្រើនលើកច្រើនសាឱ្យពួកគាត់រុះរើរោងចិញ្ចឹមសត្វចេញពីដីផ្ទះ និងហាមសង់សំណង់ថ្មីជាដើម ស្របពេលអាជ្ញាធរខេត្តមិនទាន់ឆ្លើយតបជាវិជ្ជមាននូវការស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគាត់។ ...
រដ្ឋាភិបាលនៅបន្តការអនុវត្តគម្រោងធានាឥណទាន ដើម្បីជួយដល់ MSME
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តដាក់ឱ្យដំណើរការគម្រោងធានាឥណទាន ដើម្បីស្ដារអាជីវកម្ម (BRGS) របស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៃកញ្ចប់ប្រាក់ធានាកម្ចីចំនួន ២០០ ដុល្លារ ដើម្បីគាំទ្រអាជីវកម្ម ទាំងអាជីវកម្មខ្នាតមីក្រូ សហគ្រាសខ្នាតតូច និងមធ្យម (MSMEs) និងសហគ្រាសខ្នាតធំ ក្នុងការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) សម្រាប់ធ្វើជាទុនបង្វិល ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-05-1020-245581.html
រោងចក្រផលិតសម្បកកង់រថយន្ត នឹងលេចរូបរាងនៅកម្ពុជាឆាប់ៗ
ប្រទេសកម្ពុជា នឹងមានរោងចក្រផលិតសម្បកកង់រថយន្តដំបូងគេខាងមុខ បន្ទាប់ពីក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេកណូឡូជី មានមូលដ្ឋាននៅប្រទេសចិនដែលបានវិនិយោគទឹកប្រាក់ជិត ៣០០ លានដុល្លារនៅខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែ ឧសភា។ នេះបើយោងតាមមន្ត្រី ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-05-0845-245584.html
ខេត្តកំពង់ស្ពឺ នឹងត្រូវប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅខែក្រោយ
ខេត្តកំពង់ស្ពឺគ្រោងប្រកាសជាផ្លូវការជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ ក្រោយបានបញ្ចប់ការវាយតម្លៃជោគជ័យ ១០០ ភាគរយ កាលពីដំណាច់ឆ្នាំ២០២២ ដែលអាចឈរក្នុងលំដាប់លេខទី៤ ជាខេត្តដែល ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-01-04-1557-245559.html
តម្រូវការវិស្វករ ស្ថាបត្យករ 'លើសពីការផ្គត់ផ្គង់'
អ្នកវិភាគឧស្សាហកម្មបានលើកឡើងពីកង្វះខាតស្ថាបត្យករ និងវិស្វករថាជាបញ្ហាសក្តានុពលសម្រាប់វិស័យសំណង់របស់ព្រះរាជាណាចក្រកម្ពុជា ដោយសារចំនួនគម្រោងដែលកំពុងដំណើរការចាប់ផ្តើមវិលត្រឡប់មកកម្រិតមុនកូវីដ-១៩ ជាបន្តបន្ទាប់។ ...
សែម ពិសី
https://www.phnompenhpost.com/national/demand-engineers-architects-outstripping-supply
បច្ចេកវិទ្យាទំនើប MABR រួមចំណែកប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង
ក្រោយពីការដាក់ឱ្យដំណើរការស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ ដែលស្ថិតនៅភូមិ ៣ សង្កាត់លេខ ៣ ក្រុងព្រះសីហនុរួចមក ស្ថានីយនេះ បានបំពាក់បច្ចេកវិទ្យាទំនើប Membrane Aerated Biofilm Reactor (MABR) ដែលបច្ចេកវិទ្យានេះ បាននិងកំពុងរួមចំណែកជួយប្រែក្លាយខេត្ត ...
សែម ពិសី
https://www.postkhmer.com/business/2023-01-03-1900-245513.html
ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចរបស់កម្ពុជាសម្លឹងមើលតម្លៃ ១.៧៨ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២៥
ជាមួយនឹងការកើនឡើងនៃអ៊ិនធឺណិត លទ្ធភាពទទួលបានកាន់តែប្រសើរឡើងចំពោះបច្ចេកវិទ្យាថ្មីៗ ការបង្កើនឌីជីថល និងការកើនឡើងនៃកម្រិតប្រាក់ចំណូល វិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាកំពុងដើរឆ្ពោះទៅ ...
Prakash Jha
https://www.khmertimeskh.com/501214272/cambodias-e-commerce-market-eyes-1-78b-by-2025/
ក្រសួងស្ថាប័នចំនួន៩ រួមបញ្ចូលក្នុងប្រព័ន្ធបញ្ជរតែមួយជាតិ
សេចក្តីប្រកាសព័ត៌មានដោយបញ្ជរតែមួយជាតិកម្ពូជា បានឱ្យដឹងថាគណៈកម្មាធិការដឹកនាំគម្រងបញ្ជរតែមួយជាតិកាលពីថ្ងៃអង្គារ បានដាក់ឱ្យដំណើរការជាផ្លូវការនូវការអនុវត្តប្រព័ន្ធសម្រាប់ដំណាក់កាលទីបី។ ក្រសួងចំនួនប្រាំបួន និងស្ថាប័ន ...
កង សុធា
https://www.khmertimeskh.com/501214072/9-ministries-institutions-included-in-national-single-window-3/
ការងារសាងសង់រូបសំណាកព្រះពុទ្ធកម្ពស់១០៨ម៉ែត្រនៅកម្ពុជាចាប់ផ្តើម
ប្រទេសកម្ពុជាកាលពីថ្ងៃពុធបានចាប់ផ្តើមសាងសង់រូបសំណាកព្រះពុទ្ធកម្ពស់ ១០៨ ម៉ែត្រនៅលើកំពូលភ្នំបូកគោនៅខេត្តជាប់ឆ្នេរសមុទ្រភាគនិរតីរបស់ប្រទេសកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3VNo09F
ករណីជំងឺគ្រុនចាញ់នៅកម្ពុជាធ្លាក់ចុះ៦ភាគរយក្នុងឆ្នាំ២០២២
មន្ត្រីសុខាភិបាលបាននិយាយកាលពីថ្ងៃពុធថា កម្ពុជាបានកត់ត្រាករណីជំងឺគ្រុនចាញ់ចំនួន ៤,០៤២ ករណីក្នុងឆ្នាំ២០២២ ដែលថយចុះចំនួន៦ភាគរយពីចំនួន ៤,៣១៨ ករណីក្នុងឆ្នាំ២០២១។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3ZbfGTX
ភ្ញៀវទេសចរអន្តរជាតិចំនួន ២៨៧,៤៥៤ នាក់បានមកទស្សនាតំបន់អង្គរដ៏ល្បីល្បាញលើពិភពលោកនៅកម្ពុជាក្នុងឆ្នាំ២០២២
គ្រឹះស្ថានអង្គរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា តំបន់អង្គរដ៏ល្បីល្បាញរបស់កម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន២៨៧,៤៥៤ នាក់ក្នុងឆ្នាំ២០២២ ដោយរកចំណូលបាន ១១.៥ លានដុល្លារពីការលក់សំបុត្រ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3ZeYo8k
តៃប៉ិធ្វើការចោទប្រកាន់អ្នកជួញដូរមនុស្សជាថ្មី បន្ទាប់ពីជនរងគ្រោះជាច្រើននាក់ត្រូវបានជួយសង្គ្រោះពីប្រទេសកម្ពុជា
មេដឹកនាំនៃក្រុមចំនួនពីរដែលត្រូវបានចោទប្រកាន់ថាបានល្បួងជនជាតិតៃវ៉ាន់ចំនួន៨៨នាក់មកប្រទេសកម្ពុជា និងបង្ខំពួកគេឱ្យចូលរួមក្នុងការបោកប្រាស់ត្រូវបានចោទប្រកាន់ជាលើកទីពីរដោយព្រះរាជអាជ្ញាទីក្រុងតៃប៉ិ បន្ទាប់ពីជនរង ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3X7owQU
កិច្ចព្រមព្រៀង RCEP នឹងជួយកម្ពុជាឱ្យចាកចេញពីប្រទេសកម្រិតអភិវឌ្ឍន៍តិចតួច ត្រឹមឆ្នាំ២០២៨
របាយការណ៍ចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញកាលពីថ្ងៃអង្គារថា ពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានកើនឡើងដល់ ២៨.៤ពាន់លានដុល្លារក្នុងរយៈពេល១១ ខែដំបូងនៃឆ្នាំ២០២២ ពោល ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3ZfUrR4
កម្ពុជា-ថៃ ខិតកាន់តែកៀកឆ្ពោះទៅរកការរុករកប្រេង និងឧស្ម័ននៅក្នុងដែនទឹកដែលមានជម្លោះ
ប្រភពពីវិមានរាជរដ្ឋាភិបាលបាននិយាយថា ការពិភាក្សាអំពីតំបន់អភិវឌ្ឍន៍រួមគ្នា (JDA) សម្រាប់ការរុករកប្រេង និងឧស្ម័ន ក្នុងការទាមទារត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ នៅឈូងសមុទ្រថៃ បានឈានដល់កម្រិតនៃគណៈរដ្ឋមន្ត្រី។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3ZdEkU0
ជនជាតិថៃដែលគេចពីការចាប់ខ្លួនទទួលបានសញ្ជាតិខ្មែរមានតួនាទីពាក់ព័ន្ធនឹងកាស៊ីណូដែលឆេះ និងមានទំនាក់ទំនងរកស៊ីជាមួយឧកញ៉ា លី យ៉ុងផាត់
អ្នកនយោបាយថៃនិរទេសខ្លួនឈ្មោះ Vatana Asavahame ដែលជាប់ពាក់ព័ន្ធនឹងការ គ្រប់គ្រងកាស៊ីណូនៅប៉ោយប៉ែតដែលរងការឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីសប្តាហ៍មុន បានទទួលសញ្ជាតិខ្មែរតាមព្រះរាជក្រឹត្យឆ្នាំ២០០៨។ នេះបើយោងតាមឯកសារនានា ...
Jack Brook និង សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/thai-fugitive-linked-to-casino-fire-received-cambodian-citizenship-shares-business-ties-with-tycoon-ly-yong-phat/
គ.ជ.ប បដិសេធសំណើសំខាន់ៗរបស់គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិល ដើម្បីកែលម្អការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបដិសេធសំណើសំខាន់ៗរបស់សង្គមស៊ីវិល និងគណបក្សប្រឆាំង ដែលមានបំណងចង់ធ្វើឱ្យមានតម្លាភាព និងភាពត្រឹមត្រូវនៅក្នុងដំណើរការបោះឆ្នោតជាតិខែកក្កដាកាន់តែប្រសើរឡើង។ ...
រាជរដ្ឋាភិបាលប្រកាសយកកម្រៃ ចំពោះការស្នើសុំបន្តអាជ្ញាប័ណ្ណទេសចរណ៍
រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ការស្នើសុំបន្តអាជ្ញាប័ណ្ណទេសចរណ៍នឹងតម្រូវឱ្យបង់ប្រាក់ជាធម្មតាវិញ ដោយពុំមានការលើកលែងកម្រៃទៀតឡើយ។ ...
យុទ្ធ វីរៈ
https://www.postkhmer.com/business/2023-01-02-1836-245440.html
វិស័យឯកជនរំពឹងលើទីផ្សារកាន់តែរីកធំឡើង ក្រោយផលិតផលអំបិលកំពត-កែប ទឹកត្រីកំពត-កែប និងបង្កងតាកែវ ចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ
វិស័យឯកជនរំពឹងថា ក្រោយពីផលិតផលរបស់ខ្មែរ ៣ មុខ រួមមាន អំបិលកំពត-កែប ទឹកត្រីកំពត-កែប និងបង្កងតាកែវ ចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងឆ្នាំ ២០២៣ នេះរួចហើយ ទីផ្សារនៃផលិតផលទាំងនេះ នឹងកាន់តែធំជាងមុន ដែលអាចនឹងឈានដល់ការនាំចេញ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-03-1756-245512.html
ក្រសួងកសិកម្មៈ ផលនេសាទត្រីនារដូវនេះមានការកើនឡើង ៤០% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរដូវប្រមូលត្រីប្រហុកនៅចុងឆ្នាំ ២០២២ និងដើមឆ្នាំ ២០២៣ នេះមានការកើនឡើង ៤០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកំណើននេះបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជលផល និងកងកម្លាំងចម្រុះដែលបានទប់ស្កាត់បទល្មើសនេសាទប្រកបដោយប្រសិទ្ធភាពក្នុងរដូវ ...
ឡាយ សាមាន
https://www.postkhmer.com/national/2023-01-05-0825-245586.html
គណបក្សប្រជាជនកម្ពុជា នឹងប្រារព្ធមីទ្ទិងអបអរសាទរទិវាជ័យជម្នះ ៧ មករា ដោយមានអ្នកចូលរួមរាប់ម៉ឺននាក់
គណបក្សប្រជាជនកម្ពុជា នឹងប្រារព្ធពិធីមីទ្ទិងអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករានៅថ្ងៃទី ៧ ខែមករា ដោយមានអ្នកចូលរួមរាប់ម៉ឺននាក់ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីរំឭកដល់ប្រជាជនឱ្យចងចាំថ្ងៃដែល រួចផុតពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ...
រី សុចាន់
https://www.postkhmer.com/national/2023-01-04-1001-245529.html
ឆ្នាំមុនមានការបញ្ជូនសំណុំរឿងបទល្មើសជលផលជាង ១០០ ករណី ទៅតុលាការ
ក្នុងឆ្នាំ ២០២២ រដ្ឋបាលជលផលបានកសាងសំណុំរឿងបទល្មើសជលផលជាង ១០០ ករណី ទៅតុលាការ ហើយបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលទូទាំងប្រទេសបានជិត ៣ ០០០ ករណី ដោយពិន័យជាអន្តរការណ៍បានទឹកប្រាក់ជាង ៣១០ លានរៀល។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-01-04-1335-245527.html