ព័ត៌មាន​

តុលាការ​ខេត្ត​រតនគីរី​ទម្លាក់​ចោល​បទ​ចោទ​​ប្រកាន់​លើ​​សកម្មជន​ការពារ​ព្រៃ​ឈើ​ចំនួន​៤​នាក់​​​

តុលាការខេត្តរតនគីរី បានចេញសាលក្រមនៅរសៀលថ្ងៃទី២៣ ខែសីហានេះ​ ដោយទម្លាក់ចោលបទចោទប្រកាន់​ប្រឆាំងសកម្មជនការពារព្រៃឈើជាជនជាតិដើមភាគតិចចំនួន ៤នាក់ ដោយថារកមិនឃើញពីបទល្មើសរបស់ពួកគេប្រព្រឹត្ត​ដូចការចោទប្រកាន់ឡើយ។ ​ ...

មេង គ្រុយពន្លក
https://www.vodkhmer.news/2022/08/23/ratanakkiri-court-finds-no-fault-of-environmental-activist-kham-nin-and-three-activists/

រដ្ឋាភិបាលនឹងបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីនៅឆ្នាំនេះ

រដ្ឋាភិបាលបានចេញប័ណ្ណកម្មសិទ្ធដីធ្លីជាង៦លានប័ណ្ណក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដែលជាជំនាន់ចុងក្រោយត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំនេះ។ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍កាលពីម្សិលមិញថា ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៦.៥៨៤.៧៧៨ប័ណ្ណ ត្រូវបានចេញជូនសាធារណជនទូទៅចន្លោះឆ្នាំ ២០១៨ ដល់ឆមាសទី១ ឆ្នាំ២០២២ ស្មើនឹង ៩៤,០៦ភាគរយនៃប័ណ្ណកម្មសិទ្ធិប្រមាណ៧លានប័ណ្ណ។ ...

យឹម ស្រីលីន
https://bit.ly/3RaKpvt

សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា​ប្រតិកម្ម​ពាក្យ​ '​ជម្រក​ឧក្រិដ្ឋកម្ម​'​ នៅ​ពេល​ដែល​របាយការណ៍​ជួញដូរ​កើនឡើង​នៅ​កម្ពុជា​

​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ពុធ​បាន​ជំទាស់​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ដែល​ចាត់​ទុក​កម្ពុជា​ថា​ជា​ជម្រក​សម្រាប់​ក្រុម​ឧក្រិដ្ឋជន​ ខណៈ​ដែល​ការ​យកចិត្តទុកដាក់​កើនឡើង​លើ​ការ​ជួញដូរ​មនុស្ស​ និង​ការ​ឆបោក​កាន់តែ​អាក្រក់​ឡើង​។​ ​ ...

បុគ្គលិកវីអូឌី
https://vodenglish.news/association-disputes-crime-haven-tag-as-trafficking-reports-mount/

សហជីព​ជំរុញ​ឲ្យ​មាន​ប្រាក់​ឈ្នួល​អប្បបរមា ២១៥ ដុល្លារ​សម្រាប់​កម្មករ​កាត់ដេរ

សហជីពបានដាក់សំណើសុំដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រកាត់ដេរឱ្យឡើងដល់ ២១៥ ដុល្លារនៅឆ្នាំក្រោយ ចំពេលមានការកើនឡើងថ្លៃដែលដាក់សម្ពាធផ្នែកហិរញ្ញវត្ថុដល់កម្មករក្នុងវិស័យនេះ។ ...

សេង ម៉េងហេង
https://kiripost.com/stories/unions-push-for-minimum-wage-of-215-for-garment-workers

កំពង់ផែក្រុងព្រះសីហនុ ទទួលបានប្រាក់ចំណេញ ១៨,៩លានដុល្លារ ក្នុងរយៈពេល ៦ខែ

កំពង់ផែក្រុងព្រះសីហនុបានឃើញប្រាក់ចំណេញរបស់ខ្លួនច្រើនជាងទ្វេដងដល់ទៅ ១៨,៩ លានដុល្លារក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ដោយសារការកើនឡើងនៃចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែ។ ...

ប្រាក់ ចន្ធុល
https://kiripost.com/stories/sihanoukville-port-records-189m-profits-in-six-months

បង់ក្លាដែសចាប់អារម្មណ៍លើការធ្វើកសិកម្មតាមកិច្ចសន្យា ចំណែកកម្ពុជាធានាការគាំទ្រ

លោក Abdul Hai ឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំកម្ពុជា មានប្រសាសន៍ថា បង់ក្លាដែសចាប់អារម្មណ៍លើ “កសិកម្មតាមកិច្ចសន្យា” នៅកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3pEXxxk

GMAC បកស្រាយអំពី DCTS របស់ចក្រភពអង់គ្លេសដែលថាអាចផ្តល់អត្ថប្រយោជន៍ដល់ការនាំចេញទំនិញធ្វើដំណើររបស់កម្ពុជា

ថ្មីៗនេះ ចក្រភពអង់គ្លេសបានចេញសេចក្តីលម្អិតមួយចំនួនបន្ថែមទៀតនៃគម្រោងកំណែលម្អទៅនៃប្រព័ន្ធអនុគ្រោះពន្ធ (GSP) របស់ខ្លួន ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០២៣ ដែលតាមសេចក្តីរាយការណ៍ថា ការកែសម្រួលនេះអាចផ្តល់អត្ថប្រយោជន៍ដល់ទំនិញកាត់ដេរ និងវាយនភ័ណ្ឌកម្ពុជាកាន់តែច្រើន ជាពិសេសទំនិញធ្វើដំណើរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Tec0O6

RCEP និង FTA កម្ពុជា-ចិន រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលកិច្ចព្រមព្រៀងទាំងពីរបានចូលជាធរមានកាលពីដើមឆ្នាំនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3chEc1Y

ប្រទេសចិន និងកម្ពុជានឹងបង្កើតផែនការមេកសិកម្មទំនើប

ឧស្សាហកម្មកសិកម្មរបស់កម្ពុជា នឹងមានការរីកចម្រើន បន្ទាប់ពីប្រទេសចិនបានយល់ព្រមបង្កើតក្រុមការងារជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំផែនការមេ ដើម្បីអភិវឌ្ឍកសិកម្មទំនើបនៅទូទាំងប្រទេស និងពង្រឹងពាណិជ្ជកម្មទ្វេភាគី។​​ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/china-and-cambodia-to-create-modern-agriculture-master-plan

មូលនិធិ ១.៦ លានដុល្លារនឹងលើកកម្ពស់បរិយាប័ន្នក្នុងវិស័យកសិកម្ម

Grow Asia បានចាប់ផ្តើមមូលនិធិចំនួន ១.៦លានដុល្លារក្នុងគោលបំណងលើកកម្ពស់ការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី និងការដាក់បញ្ចូលយេនឌ័រនៅក្នុងសហគ្រាសជនបទនៅទូទាំងអាស៊ី ដោយមានស្ត្រីរហូតដល់មួយភាគបីនៃទ្វីបនេះចូលរួមក្នុងវិស័យនេះ។ ...

ប៊ុន ថារម្យ
https://kiripost.com/stories/16m-fund-to-promote-inclusivity-in-agriculture-cambodia-asia

មន្ត្រី៖​ ​គ​.​ជ​.​ប​ ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ដែល​មាន​ជាធរមាន​

​លោក​ ​ប្រាជ្ញ​ ​ច័ន្ទ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បានការ​ពារ​សមាសភាព​បច្ចុប្បន្ន​នៃ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ ​នៅពេលដែល​លោក​ ​V​i​tit​ ​Muntarbhorn​ ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​បាន​លើក​​យក​ការ​ពិភាក្សា​អំពី​ការ​ទទូច​របស់​គណបក្សប្រឆាំង ...

​បែន​ ​សុខ​ហ៊ាន​
https://bit.ly/3pOQlOZ

​អ្នកសេដ្ឋកិច្ច​៖ កម្ពុ​ជាមាន​បញ្ហា​មួយចំនួន​សម្រាប់​ការប្រកួតប្រជែង​

អ្នកជំនាញ​សេដ្ឋកិច្ចបាន​រកឃើញថា តម្លៃ​ប្រាក់​ឈ្នួល​កម្លាំង​ពល​​កម្ម​, ការកើនឡើង​នៃ​តម្លៃ​ដឹកជញ្ជូន​និង​ឡូ​ជី​ស្ទិ​ក​, អគ្គិសនី​មានតម្លៃ​ខ្ពស់ គឺជា​បញ្ហា​ប្រឈម​ដែល​អាចធ្វើឱ្យ​កម្ពុជា​បាត់​​បង់​ឧត្តមភាព​នៃ​ការប្រកួតប្រជែង​។​ ...

ហំ ផានិត
https://www.postkhmer.com/business/2022-08-24-1024-240093.html

គ.ជ.ប ប្ដេជ្ញា​បន្ដ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​ឱ្យ​ការបោះឆ្នោត​ឆ្នាំក្រោយ​រឹតតែ​ប្រសើរ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​) ប្តេជ្ញា​បន្ត​គោលការណ៍​សហការ​តាម​តួនាទី​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ និង​បន្តធ្វើ​កំណែ​ទម្រង់​ការបោះឆ្នោត​ដោយ​បាន​សិក្សា និង​កែលម្អ​ការងារ​បច្ចេកទេស​ជា​បន្តបន្ទាប់​នៅក្នុង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​លិខិត​បទដ្ឋាន​​គតិយុត្ត​ពាក់ព័ន្ធ​នានា ស្របតាម​ស្មារតី​ច្បាប់​បោះឆ្នោត​ជាធរមាន​សំដៅ​ធានា ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-08-24-0931-240088.html

របាយការណ៍​រកឃើញ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ចំនួន​ ២​ របស់​ឡាវនៅតាម​ដង​ទន្លេមេគង្គ បង្ក​ឱ្យ​ប៉ះពាល់​ផល​ទន្លេ​

លទ្ធផល​បឋម​នៃ​របាយការណ៍​ ១ ​រកឃើញថា ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ចំនួន ​២ គឺ​ទំនប់​ដន​សា​ហុង និង​សា​យ៉ា​បូ​រី របស់​ប្រទេស​ឡាវ ​នៅតាម​ដង​ទន្លេមេគង្គ ​បាន​បង្កឱ្យមាន​ផលប៉ះពាល់​កម្រិត​មធ្យម​ដល់​លំហូរ​ទឹក កំណក​កករ និង​ជលផល​នៃ​ទន្លេ​នេះ​។ ក្រុម​អ្នក​អង្កេត​ស្នើឱ្យ​ធ្វើការ​តាមដាន ...

រី សុចាន់
https://www.postkhmer.com/national/2022-08-23-1855-240082.html

អាជ្ញាធរ​ខេត្តព្រះវិហារ​រក​ដំណោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​១៣១គ្រួសារ ក្រោយ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ឯកជន

អាជ្ញាធរខេត្តព្រះវិហារ បានជួបប្រជុំជាមួយប្រជា​ពលរដ្ឋចំនួន​៤នាក់​ តំណាង​ឱ្យ​១៣១គ្រួសារ នៅថ្ងៃចន្ទនេះ ដើម្បី​​ស្វែង​រក​​ដំណោះស្រាយ​ដីធ្លី ក្រោយមានជម្លោះជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅទីនោះ។​​ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/08/22/preah-vihear-authority-seeks-land-settlement-for-131-families/

កិច្ច​សហប្រតិបត្តិការ​គឺជា​គន្លឹះ​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​វិស័យ​អប់រំ​នៅ​កម្ពុជា​បន្ទាប់​ពី​កូ​វី​ដ​

​កិច្ច​សហប្រតិបត្តិការ​គ្នា​ក្នុង​វិស័យ​អប់រំ​គឺជា​គន្លឹះ​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​នៃ​ការ​សិក្សា​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាតត្បាត​ ជាមួយនឹង​ការ​ជំរុញ​ដែល​ចាំបាច់​សម្រាប់​ចំណេះដឹង​ផ្នែក​ឌី​ជី​ថ​ល​ ជំនាញ​សហគ្រិនភាព​ និង​ការ​ត្រៀមខ្លួន​ខាង​បច្ចេកវិទ្យា​ ផែនទី​បង្ហាញផ្លូវ​ថ្មី​មួយ ...

ប៊ុន ថារម្យ
https://kiripost.com/stories/misti-edutech-roadmap-collaboration-is-key-to-cambodia-education-pandemic-recovery

សហគមន៍​ខេត្តរតនគិរី​ថា​ដីសម្បទានដែលបានដកហូត​នៅ​តែ​ដំណើរការ

សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ និងទំពួន ក្នុងខេត្តរតនគិរី កំពុងជំរុញឱ្យអាជ្ញាធរប្រគល់ដីជិត ១០០០ហិកតា ពីចម្ការកៅស៊ូ ដែលពួកគេនិយាយថា នៅតែបន្តប្រតិបត្តិការលើផ្នែកដែលត្រូវបានដកហូតពីសម្បទាន។ ...

ផុន សុធីរ័ត្ន និង ភិន រតនា
https://vodenglish.news/ratanakiri-community-says-revoked-concession-still-operates/

សហគ្រិនខ្មែរ បើកដំណើរការក្រុមទីពីរនៃ EMDG ដើម្បីផ្តល់អត្ថប្រយោជន៍បន្ថែមទៀតដល់សហគ្រាសធុនតូច និងមធ្យម

សហគ្រិនខ្មែរ ដែលជាអង្គភាពមួយស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះបានចាប់ផ្តើមក្រុមទីពីរនៃកម្មវិធីជំនួយថវិកាអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) របស់ខ្លួន ដើម្បីផ្តល់អត្ថប្រយោជន៍បន្ថែមទៀតដល់សហគ្រាសធុនតូច និងមធ្យម។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3QNlTRd

អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដើម្បី​ពង្រឹង​វិស័យ​សហគ្រាស​ធុន​តូច​ និង​មធ្យម​របស់​កម្ពុជា​

សភាពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប​ និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​ បាន​រួបរួម​គ្នា​ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយ​និរន្តរភាព​សម្រាប់​សហគ្រិន​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ទន្ទឹម​នឹង​ការ​ជំរុញ​នៃ​ការ​បង្ហាញ​ថា​កម្ពុជា​ជា​គោលដៅ​វិនិយោគ​បរទេស​ផង​ដែរ​។​ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/mou-signed-to-strengthen-cambodias-sme-sector

ខេត្តសៀមរាប ព្រះសីហនុ កំពត និងបាត់ដំបង នៅតែជាគោលដៅទេសចរណ៍ច្រើនជាងគេ

ខេត្តវប្បធម៌សៀមរាប ខេត្តជាប់មាត់សមុទ្រ ព្រះសីហនុ ខេត្តកំពត និងខេត្តបាត់ដំបង ដែលខេត្តជង្រក់ស្រូវកម្ពុជា នៅតែជាគោលដៅតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរក្នុងស្រុកក្នុងអំឡុងចុងសប្តាហ៍ទី៣ នៃខែសីហា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3woZNfG

អ្នកកាសែត​ខេត្តព្រះវិហារ​ត្រូវ​មេបញ្ជាការ​យោធា​វាយ​ធ្វើបាប​

​អ្នកកាសែត​ម្នាក់​នៅ​ខេត្តព្រះវិហារ​និយាយ​ថា​ គាត់​ត្រូវ​បាន​មេបញ្ជាការ​យោធា​ម្នាក់​វាយ​ធ្វើបាប​ បន្ទាប់​ពី​គាត់​បានឃើញ​ដោយ​ចៃដន្យ​នូវ​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​។​ ​ ...

ស៊ើង និមល់ និង ទ្រី ថានី
https://cambojanews.com/preah-vihear-journalist-assaulted-by-military-commander/

កម្ពុជា​ផ្អាក​ការ​នាំ​ចូល​ម្សៅ​ទារក​ដែល​មាន​ផ្ទុក​សារធាតុ​អាបេស្តូស ជា​បណ្ដោះអាសន្ន

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCF) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជាបានផ្អាកជាបណ្តោះអាសន្ននូវការនាំចូល និងចែកចាយម្សៅទារកម៉ាកល្បី២ជាច្រើន បន្ទាប់ពីបានរកឃើញសារធាតុអាបេស្តូសនៅក្នុងផលិតផលទាំងនោះ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3RaxkCB

ការនាំចេញចេករបស់កម្ពុជាធ្លាក់ចុះ ៧ភាគរយ ក្នុងរយៈពេល ៧ ខែដំបូង

ការ​នាំ​ចេញ​ចេក​ពី​កម្ពុជា​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ប្រាំពីរ​ខែ​ដើម​ឆ្នាំ​នេះ ហើយ​ក្រសួង​កសិកម្ម​បាន​រាយការណ៍​ថា​មាន​ការ​ថយ​ចុះ​ចំនួន ៧,២៨ ភាគរយ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3AiBCRp

ប្រទេស​កម្ពុជា​កត់ត្រា​ចំនួន​សត្វ​ត្រយ៉ងចង្កំកស​ច្រើនបំផុតដ៏​កម្រ​​មិន​ធ្លាប់មាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​សំបូរ​

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជាបានកត់ត្រាចំនួនសត្វត្រយ៉ងចង្កំកសដ៏ច្រើនបំផុតមិនធ្លាប់មានដែលជិតផុតពូជនៅក្នុងដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3R6woyV

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

J52M6
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!