ព័ត៌មាន​

គណបក្សប្រជាជនកម្ពុជាចាប់ផ្តើមផ្តល់ថវិកា និងអំណោយដល់សមាជិករបស់បក្ស ខណៈការឃោសនាបោះឆ្នោតជិតមកដល់

គណបក្ស​នយោ​បាយ​ដែល​បាន​ចុះ​ឈ្មោះសម្រាប់ប្រកួតប្រជែងការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់ នា​ថ្ងៃទី៥ ខែ​មិថុនា បាន​ចាប់​ផ្តើម​ណែ​នាំបេក្ខជនឈរឈ្មោះ ដល់​សមាជិក និង​អ្នក​គាំ​ទ្រ ហើយ​គណ​បក្សកាន់អំណាចបាន​ចែក​អំណោយ រួម​ទាំង​លុយ​កាក់​ដល់​អ្នក​ដែល​ត្រូវ​ទៅ​បោះ​ឆ្នោតផងដែរ​។ ...

ឃួន ណារីម និង ឃាង សុខមាន
https://khmer.cambojanews.com/ahead-of-election-campaign-cpp-cash-and-gifts-to-members-starts-to-flow/

កម្ពុជា​នាំចេញ​ស្រូវ​ និង​អង្ករ​សម្រេចបាន​ជាង​ $៥១៦​ លាន​រយៈពេល​ ៤ ​ខែ

កម្ពុជា​នាំចេញ​ស្រូវ និង​អង្ករ​សម្រេច​បាន​ក្នុងតម្លៃ​ទឹកប្រាក់​សរុប​ជាង​ ៥១៦​ លាន​ដុល្លារ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​គោលដៅ​សំខាន់ៗ​ក្នុង​រយៈពេល​ ៤ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០២២​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-05-09-1108-236104.html

ក្រសួង​ចាប់ផ្ដើម​បន្ត​​សុពលភាព​បណ្ណ​ និង​​លិខិត​ពលករ​ធ្វើការ​​នៅ​ប្រទេស​ថៃ​នា​ថ្ងៃនេះ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹងថា នៅ​ថ្ងៃទី ​៩ ខែឧសភា ឆ្នាំ ​២០២២ ​នេះ ក្រសួង​នឹង​ចាប់ផ្តើម​បន្ត​សុពលភាព​បណ្ណ​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​បរទេស​ (OCWC) ​និង​លិខិត​ធ្វើដំណើរ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស​ (TD) ​ដល់​ពលករ​កម្ពុជា ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-05-09-0948-236086.html

លោក​ ​លី​ ធុ​ជ​ ​ស្នើ​ UN​E​S​CAP​ ​ផ្តល់​ជំនួយ​កម្ចាត់​មីន​នៅ​កម្ពុជា​

​ទេស​រដ្ឋ​ម​ន្រ្តី ​លី​ ធុ​ជ​ ​អនុប្រធាន​ទី​១​ ​អាជ្ញាធរ​មីន​ ​បាន​ស្នើសុំ​ឲ្យ​ ​គណៈកម្មការសេដ្ឋកិច្ច​ ​និង​សង្គម​របស់​អង្គការសហប្រជាជាតិ​ ​សម្រាប់​អាស៊ី​ ​និង​ប៉ាស៊ីហ្វិក​ (UN​E​S​CAP​) ​គាំទ្រ​លើ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ដល់​វិ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3KYZ9Ko

ខេត្តព្រះសីហនុនៅតែជាគោលដៅទេសចរណ៍ពេញនិយមជាងគេ

ខេត្តព្រះសីហនុ​បាន​ការពារ​តំណែង​ជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​បំផុត​រយៈពេល​បី​ចុង​សប្តាហ៍​ជាប់​គ្នា​។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3FsKDcR

ការ​បើក​ព្រំដែន​ជំរុញ​ទេសចរណ៍​រវាងប្រទេស​កម្ពុជា ថៃ វៀតណាម

បន្ទាប់ពីរដ្ឋាភិបាលរបស់ប្រទេសថៃបានអនុញ្ញាតឱ្យបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញចាប់ពីថ្ងៃទី ១ ឧសភាមក សមាគម និងក្រុមហ៊ុនឯកជនមួយចំនួនក្នុងវិស័យទេសចរណ៍នៅកម្ពុជា ថៃ ក៏ដូចជាវៀតណាមបានសហការគ្នារៀបចំផែនការជំរុញលំហូរភ្ញៀវទេសចរម្តងទៀត។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3so3CQw

ក្រសួងការបរទេស បញ្ជាក់ពីការចូលរួមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីម្សិលមិញបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដោយតបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joseph R. Biden។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3M2km7s

​រដ្ឋសភា​កម្ពុជា​សម្តែង​នូវ​ការ​ខកចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​

​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ច្រានចោល​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​នា​ពេលថ្មីៗនេះ​ប្រឆាំង​នឹង​កម្ពុជា​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3kXGOmC

ការសាងសង់​រោងចក្រ​ថាមពលជីវម៉ាស​បែប​ QIP​ នឹង​បញ្ចប់​តាម​ផែនការ

ដំណើរការ​សាងសង់​រោងចក្រ​ថាមពលជីវម៉ាស​នៃ​គម្រោង​វិនិយោគ​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ (QIP) ដំបូង​របស់​កម្ពុជា​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន EBCIS នឹង​បញ្ចប់​តាម​ការគ្រោងទុក​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​ឯកជន​ប្រកបដោយ​ការទទួល​ខុសត្រូវ​នៅ​កម្ពុជា ហើយ​រោងចក្រ​នេះ​នឹង​រួមចំណែក​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។   ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-05-09-1401-236103.html

មីយ៉ាន់ម៉ា សន្យា​ផ្តល់​កិច្ចសហការ ដើម្បី​ធានាថា ជំនួយ​មនុស្សធម៌​នឹង​អាច​​ចែកចាយ​ដោយ​សុវត្ថិភាព

លោក ​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ថ្លែងថា ក្រុម​ការងារ​មីយ៉ាន់ម៉ា សម្រាប់​ការ​សម្របសម្រួល​ជំនួយ​មនុស្សធម៌​នឹង​ធ្វើការ​ជាមួយ​គណៈកម្មាធិការ​សាមគ្គី​ជាតិ​ និង​កសាង​សន្តិភាព​របស់​មីយ៉ាន់ម៉ា​ ដើម្បី​ធានាថា ជំនួយ​មនុស្សធម៌​នឹង​ចែកចាយ​ទៅដល់​តំបន់​នានា ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច​ប្រកប​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-05-09-0917-236081.html

ឆែក​នឹង​ផ្តល់ជំនួយ​បច្ចេកទេស​​ ជំរុញ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

កម្ពុជា និង​សាធារណរដ្ឋ​ឆែក​គ្រោង​នឹង​ចុះ​អនុស្សរណ:​នៃ​ការយោគយល់​គ្នា (MoU) ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ក្នុងពេល​ឆាប់ៗ​នេះ​លើ​ការបណ្តុះបណ្តាល ការលើកកម្ពស់​គុណភាព និង​ផលិតភាព​ផលិតកម្ម​កសិកម្ម ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។   ...

ហ៊ិន ពិសី
https://www.postkhmer.com/business/2022-05-09-1116-236106.html

កម្ពុជា​គ្មាន​ការរកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ ​នា​ថ្ងៃទី​ ៧ ឧសភា ដែល​អាច​ចាត់ទុកជា​ប្រវត្តិសាស្ត្រ

ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាសថា កម្ពុជា​មិនមាន​ការរកឃើញ​ករណី​ឆ្លង​មេរោគ​កូវីដ​ ១៩ ​ឡើយ ក្នុង​របាយការណ៍​សរុប​ពី​ស្ថានភាព​ជំងឺ​កូវីដ ​១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃទី​ ៧ ខែឧសភា ឆ្នាំ​ ២០២២ ដែល​អាច​ចាត់ទុក ជា​ប្រវត្តិសាស្ត្រ ចាប់​តាំងពី​ថ្ងៃទី​ ២០ កុម្ភៈ ឆ្នាំ​ ២០២១​ មក​។   ...

មុំ គន្ធា
https://www.postkhmer.com/national/2022-05-09-0946-236084.html

អូស្ត្រាលី​ផ្តល់​ជំនួយ ៦,៨ លាន​ដុល្លារ​​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អូស្ដ្រាលី​ចំនួន ២៥ ​សម្រាប់​គម្រោង

ប្រទេសអូស្ត្រាលីបានប្រកាសផ្តល់វិភាគទានចំនួន ៦.៨ លានដុល្លារដល់អង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលីចំនួន ២៥ ដើម្បីផ្តល់គម្រោងជាង ៥០ នៅទូទាំងរាជធានី និងខេត្តមួយចំនួនក្នុងឆ្នាំនេះ។ ...

បែន​ សុខហ៊ាន
https://www.khmertimeskh.com/501071313/australia-gives-25-aussie-ngos-6-8-million-for-projects/

បេសកជន​ពិសេស​អាស៊ាន​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​ពីរ​នៅ​មីយ៉ាន់ម៉ា​ឆាប់ៗ​នេះ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាបេសកជនពិសេសរបស់ប្រធានអាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា នឹងទៅបំពេញទស្សនកិច្ចមួយផ្សេងទៀតនៅមីយ៉ាន់ម៉ា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/501070914/asean-special-envoy-to-pay-second-visit-to-myanmar-soon/

UNFPA និងរដ្ឋាភិបាលជប៉ុន ចាប់ផ្តើមគម្រោង ១.១៧ លានដុល្លាដើម្បីជួយដល់សុខភាពកម្ពុជា។

មូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) និងរដ្ឋាភិបាលជប៉ុនកាលពីម្សិលមិញបានរួមគ្នាបង្កើតគម្រោងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងប្រព័ន្ធថែទាំសុខភាពធន់ និងឆ្លើយតបតាមតំរូវការក្នុងអំឡុងពេល និងក្រោយពីការរាតត្បាតនៃជំងឺកូវីដ-១៩។ ...

សុ ជាតា
https://www.khmertimeskh.com/501071015/unfpa-japanese-government-launch-1-17m-project-to-support-cambodia-health/

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​កើន​ដល់ ​៥១៦​ លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ ៤​ ខែ

កម្ពុជាបាននាំចេញអង្ករចំនួន ២២១,១៣៨ តោន និងអង្ករមិនទាន់កែច្នៃចំនួន ១,៦៤៨,៤៧៤ តោន ដែលមានតម្លៃសរុបចំនួន ៥១៦.២១ លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២២ នេះបើយោងតាមការចេញផ្សាយពីសហព័ន្ធស្រូវអង្ករកម្ពុជា។ ...

សុខ សិទ្ធិ​ការ្យ
https://www.khmertimeskh.com/501071306/cambodia-rice-exports-rise-to-516-million-in-four-months/

ពលរដ្ឋងាយរងគ្រោះចំនួន៦១០គ្រួសារ ទទួលអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

ពលរដ្ឋងាយរងគ្រោះ មានចាស់ជរាឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយកូនច្រើនមានជីវភាពខ្វះខាត ចំនួន៦១០គ្រួសារ ក្នុងស្រុកចំនួន៣ នៃខេត្តបាត់ដំបង ទទួលបានអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3yrvU0b

៩៣.៥៨% នៃប្រជាជនកម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសដំបូង

ប្រទេសកម្ពុជាជិតសម្រេចបានចំនួនអ្នកចាក់វ៉ាក់សាំងយ៉ាងតិច១ដូស ១៥ លាននាក់ហើយ ប៉ុន្តែនៅមិនទាន់សម្រេចបាននៅឡើយទេ ដោយសារអ្នកមិនទាន់បានចាក់វ់ាក់សាំងនៅមានភាពយឺតយ៉ាវមកទទួលការចាក់វ៉ាក់សាំង។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3vV4r5y

គ.ជ.ប ត្រៀម​សន្លឹក​ឆ្នោត​ជិត ១៣​លាន​សន្លឹក​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសកាលពីថ្ងៃសុក្រថា សន្លឹកឆ្នោតជាង ១១,៦ លានត្រូវបានបោះពុម្ព ដើម្បីបន្ថែមលើសន្លឹកឆ្នោតដែលមានស្រាប់ចំនួន ១,២ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី ៥ ខែមិថុនាខាងមុខនេះ។ ...

ប៊ុត​ រស្មី​គង្គា​
https://www.khmertimeskh.com/501070704/nec-prepares-nearly-13-million-ballot-papers-for-commune-election/

​គ​.​ជ​.​ប​ ​ព្រមាន​ចាត់វិធានការ​តឹងរ៉ឹង​ការ​បំពានច្បាប់​បោះឆ្នោត​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​) ​បាន​ព្រមាន​ថា​ ​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ​ការ​បំពានច្បាប់​ក្នុង​អំឡុង​ពេល​យុទ្ធនា​ការឃោសនាបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ខែក្រោយ​។​ ...

សុ​ត​ ​គឹម​សឿន​
https://bit.ly/37qJplS

ស៊ីម៉ាក់រកឃើញគ្រាប់បែកសល់ពីសង្គ្រាមជិត១តោននៅទន្លេបួនមុខ

អង្កភាពស៊ីម៉ាក់ បានរកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះនៅក្នុងសម័យសង្គ្រាមប្រភេទ AN-M66 (ឬAN-M34) ដែលគេស្គាល់ថាជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម ត្រូវបានបានប្រទះឃើញ នៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង។ ...

ទិត្យ គង្សនូវ
https://bit.ly/3P3DWlK

ច្រកទ្វារអន្តរជាតិអូរស្មាច់បើកដំណើរការឡើងវិញ

បន្ទាប់ពីពលរដ្ឋនៃប្រទេសទាំងសងខាងទន្ទឹងរង់ចាំជាយូរមកហើយចំពោះការបើកច្រកអូរស្មាច់ឡើងវិញ ថ្ងៃនេះ ច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានបើកដំណើរការឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ចេញ-ចូលឡើងវិញ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១០ និង ៣០នាទីព្រឹកតទៅ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3MVLGV7

ពលរដ្ឋរិះគន់មន្ទីរសាធារណការខេត្តកំពង់ស្ពឺផ្លូវខូចមិនជួសជុល

លោក ស៊ូ សុន្ទរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ កំពុងទទួលរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានថា អសកម្មក្នុងការងាររបស់ខ្លួន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/38X1YOF

គជប ប្រាប់​ពលរដ្ឋ​ដែល​មិនមាន​អត្តសញ្ញាណប័ណ្ណ​ត្រូវ​ទៅ​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​បាន​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បាន​ប្រាប់​ប្រជាពលរដ្ឋ​ដែល​មិនមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​ត្រូវ​ទៅ​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើ​ឱ្យ​ការបោះឆ្នោត​នៅ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​រយៈពេល ៣០ ថ្ងៃ​ចាប់ពី​ថ្ងៃទី ​៥ ខែឧសភា ដល់​ថ្ងៃទី​ ៣ ​ខែមិថុនា ឆ្នាំ​ ២០២២​។   ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-05-06-1014-235981.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3kyhL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!