ព័ត៌មាន
ក្រសួងបរិស្ថានប្រារព្ធទិវាតំបន់ដីសើមពិភពលោក ២ កុម្ភៈ នៅខេត្តពោធិ៍សាត់
ដើម្បីអបអរសាទរទិវាតំបន់ដីសើមពិភពលោក ២ កុម្ភៈ ឆ្នាំ ២០២២ ក្រសួងបរិស្ថានបានប្រារព្ធទិវានេះនៅខេត្តពោធិ៍សាត់ ដែលជាទីតាំងសម្បូរទៅដោយដីសើម ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ី និងចូលរួមការពារជីវចម្រុះនៅក្នុងសហគមន៍មូលដ្ឋាន។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-02-03-1039-231039.html
មន្ត្រីជំនាញកំពុងសហការសង្គ្រោះស្រូវប្រាំងជិត ១ ពាន់ហិកតានៅស្រុកមង្គលបុរី
មន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានរួមសហការគ្នាបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់កសិករក្នុងស្រុកមង្គលបុរីប្រមាណជិត ១ ០០០ ហិកតាដែលកំពុងប្រឈមនឹងការខ្វះទឹកស្រោចស្រព បន្ទាប់ពីធ្លាប់ជួយសង្គ្រោះបានជាង ១ ម៉ឺនហិកតារួចមក។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-02-03-1022-231031.html
ក្រសួងបរិស្ថានកំពុងរៀបចំតំបន់អេកូទេសចរណ៍ក្នុងខេត្ត ៣
ក្រសួងបរិស្ថានក្រោមក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាកំពុងធ្វើការសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍ សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញកម្ពុជា ដោយផ្តោតលើកាលានុវត្តភាពនៃការរៀបចំជាតំបន់អេកូទេសចរណ៍នៅក្នុងតំបន់ការពារ សម្រាប់ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-03-1048-231043.html
ក្រុមពលករខ្មែរដំបូងដែលត្រូវបានព្រមព្រៀងក្រោមអនុស្សរណៈការងារបានមកដល់ប្រទេសថៃ
ថៃបានបើកព្រំដែនរបស់ខ្លួនឡើងវិញជាមួយកម្ពុជា ដើម្បីដោះស្រាយកង្វះកម្លាំងពលកម្មដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3ARV5bA
តំបន់ដីសើម និងតំបន់អភិរក្សក្នុងប្រទេសកម្ពុជា ស្ថិតនៅក្រោមការត្រួតពិនិត្យ ខណៈកម្ពុជាប្រារព្ធទិវាដីសើមពិភពលោក
ទិវាដីសើមពិភពលោកឆ្នាំ២០២២ ប្រារព្ធឡើងនៅកម្ពុជាក្រោមប្រធានបទការអភិរក្សដីសើមសម្រាប់មនុស្ស និងធម្មជាតិ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Gpg5Yn
WB: សេដ្ឋកិច្ចកម្ពុជារងការខូចខាតយ៉ាងដំណំពីការរាតត្បាតជំងឺកូវីដ ប៉ុន្តែរដ្ឋាភិបាលអាចស្តារឱ្យមានកំណើនទៀងទាត់ឡើងវិញបាន
ធនាគារពិភពលោក (WB) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា ដែលរងការខូចខាតយ៉ាងដំណំពីការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែប្រទេសមួយនេះអាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញបានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-02-02-1131-230973.html
ក្រសួងបរិស្ថានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានចាត់វិធានការចាំបាច់ ដើម្បីគ្រប់គ្រងខ្យល់ឱ្យបានល្អ
ក្រសួងបរិស្ថានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី-ខេត្តចាត់វិធានការចាំបាច់មួយចំនួន ដើម្បីគ្រប់គ្រងគុណភាពខ្យល់ឱ្យបានល្អ ខណៈលទ្ធផលពីស្ថានីយត្រួតពិនិត្យបង្ហាញស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ពិសេសកម្រិតកំហាប់ភាគល្អិតនិចល PM10 និង PM 2.5 អាចកើនឡើងលើសកម្រិតស្តង់ដានៅបណ្តាខេត្តមួយចំនួន ដែល ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-02-1021-230953.html
កម្ពុជាកំពុងសិក្សាពីលទ្ធភាពនៃការដាំដុះ និងនាំចេញផ្លែទុរេន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងសិក្សាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ទីផ្សារចិនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញឱ្យផ្លែទុរេនរបស់កម្ពុជាអាចទៅកាន់ទីផ្សារប្រទេសចិនបាននាពេលឆាប់ៗខាងមុខនេះ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-02-02-1501-230969.html
ប្រធានសមាគមជប៉ុន-កម្ពុជា ស្នើផ្តល់ដី ១ កន្លែងជូននាយករដ្ឋមន្ត្រី សម្រាប់ធ្វើសួនអនុស្សាវរីយ៍រវាងប្រទេសទាំង ២
ប្រធានសមាគមជប៉ុន-កម្ពុជា ស្នើសុំផ្តល់ដី ១ កន្លែងជូននាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ធ្វើសួនសាធារណៈទុកជាអនុស្សាវរីយ៍រវាងកម្ពុជា និងជប៉ុន។ សំណើនេះត្រូវបានលោក ហ៊ុន សែន គាំទ្រ និងបានណែនាំលោក សុខ ចិន្តាសោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធ្វើការងារនេះបន្តជាមួយសាលារាជធានីភ្នំពេញ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-02-1050-230965.html
គម្រោងវិនិយោគតម្លៃប្រមាណ២,៣ពាន់លានដុល្លារ ត្រូវបានយលព្រមក្នុងខែមករា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តវិញ្ញាបនបត្រចុះបញ្ជីចុងក្រោយសម្រាប់គម្រោងចំនួន ២៥ ក្នុងខែដំបូងនៃឆ្នាំ ២០២២ ដែលមានដើមទុនចុះបញ្ជីសរុបជិត ២,៣ ពាន់លានដុល្លារ និងរំពឹងថានឹងអាចបង្កើតការងារបានចំនួន ២៣,១៧៥ ។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/23b-projects-greenlit-january
រដ្ឋបាលគយចិន បើកភ្លើងបៃតងសម្រាប់ការនាំចេញត្រីប្រាក្នុងពេលឆាប់ៗ
អគ្គរដ្ឋបាលគយចិនបានទុកពេលឱ្យកម្ពុជា ៣ សប្តាហ៍ដើម្បីកែលម្អចំណុចខ្វះខាតដែលភាគីចិនបានតម្រូវជាមុនសិន មុននឹងឈានដល់ការចុះពិធីសារជាផ្លូវការ ដើម្បីអាចនាំត្រីប្រាទៅកាន់ប្រទេសចិន។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-02-02-1100-230966.html
កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ចូលជាធរមាននៅកូរ៉េខាងត្បូង
កតិកាសញ្ញាពាណិជ្ជកម្មសេរីដ៏ធំនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់បានចូលជាធរមានក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3roVzm8
ច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េត្រូវបានប្រកាសឱ្យប្រើប្រាស់
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខាលើច្បាប់ ស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងកូរ៉េខាងត្បូង ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3L8KcXm
GDT ប្រាប់ឱ្យក្រសួង-ស្ថាប័នពង្រឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ
អគ្គនាយកដ្ឋានពន្ធដារ (GDT) បានណែនាំក្រសួង-ស្ថាប័នឱ្យធ្វើការអនុវត្តកាតព្វកិច្ចសារពើពន្ធចំពោះគម្រោងសកម្មភាពនានាដែលស្ថិតនៅក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងជំនួយឥតសំណងកិច្ចព្រមព្រៀងកម្ចីហិរញ្ញប្បទាន ឬអនុស្សរណៈនៃការយោគយល់គ្នាឱ្យបានត្រឹមត្រូវស្របតាមច្បាប់ជាធរមាន និងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមក GDT ដើម្បីពិនិត្យ កត់ត្រា និងទទួលស្គាល់ផងដែរ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-02-02-1403-230967.html
កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រុមទី១២ ទៅកាន់ប្រទេសលីបង់
កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពក្រុមទី១២ ក្នុងចំណោមកងរក្សាសន្តិភាពចំនួន១៨៤នាក់ ក្នុងនោះស្រី២៩នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅប្រទេសលីបង់កាលពីថ្ងៃពុធ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3GuNVva
ព្រះមហាក្សត្រ យាងចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅប៉េកាំង
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារបញ្ជាក់ពីអវត្តមានរបស់ព្រះអង្គពីមាតុប្រទេសរយៈពេល ៣ ថ្ងៃ ដោយសារព្រះអង្គនឹងយាងចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-02-03-0938-231020.html
គ្មានវត្តមានរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំចង្អៀត ខណៈបេសកជនពិសេសរបស់កម្ពុជាត្រៀមទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗ ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់
រដ្ឋសមាជិកអាស៊ានស្វាគមន៍ចំពោះការតែងតាំងលោក ប្រាក់ សុខុន ជាបេសកជនពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងអំពាវនាវដល់អាជ្ញាធរមីយ៉ាន់ម៉ា ជួយសម្រួលដល់បេសកកម្មនានារបស់បេសកជនពិសេសរបស់ប្រធានអាស៊ានដែលនឹងចាប់ផ្តើមជាមួយនឹងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អាស៊ាន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3onUBVt
អភិបាលរាជធានីណែនាំមិនឱ្យអ្នកមានវិជ្ជមានកូវីដលាក់ព័ត៌មាន និងព្រមានចាត់វិធានការច្បាប់ ប្រសិនបើរកឃើញ
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំមិនឱ្យអ្នកដែលបានធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ ១៩ មិនត្រូវលាក់លៀមជាមួយនឹងអាជ្ញាធរឡើយ ហើយប្រសិនបើរកឃើញមានករណីនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងពិន័យជាប្រាក់ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-02-02-1753-231013.html
ខេត្តកណ្តាលប្រកាសដាក់ស្រុក ៤ ជាស្រុកបញ្ឈប់ការបន្ទោបង់គ្មានរបៀប និងអំពាវនាវឱ្យស្រុកផ្សេងចូលរួម
រដ្ឋបាលខេត្តកណ្តាល ប្រកាសដាក់ស្រុកចំនួន៤ ជាស្រុក បញ្ឈប់ ការបន្ទោបង់ពាសវាលពាសកាល(ODF)និងបានអំពាវនាវដល់ស្រុកផ្សេងៗទៀត ត្រូវចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានដឹង និងចូលរួមសហការ ធ្វើយ៉ាងណាឱ្យខេត្តនេះអាចបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នៅទូទាំងខេត្តក្នុង ...
មុំ គន្ធា
https://www.postkhmer.com/national/2022-02-02-1702-231011.html
ACU បង្ហាញសកម្មភាពការងារសម្រេចបានក្នុងអាណត្តិទី៣ ដោយទទួលបានបណ្តឹង ៥០
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រកាសពីសកម្មភាពការងារមួយចំនួនរបស់ខ្លួន ដែលសម្រេចបានក្នុងរយៈពេលកន្លងមកក្នុងអាណតិ្តទី ៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដោយក្នុងនោះសំណុំរឿងពុករលួយប្រមាណ ៥០ ត្រូវបានប្តឹងមកស្ថាប័ននេះឱ្យចុះធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតជាបន្តបន្ទាប់។ ...
ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-02-02-1038-230960.html
ខេត្តកំពងចាមស្ថិតនៅក្នុងដំណើរឈ្ពោះទៅការផ្គត់ផ្គង់អគ្គិសនីក្នុងខេត្ត១០០%
គណៈកម្មាធិការរដ្ឋបាលខេត្តកំពង់ចាម ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់គ្រប់ភូមិទូទាំងខេត្តត្រឹមឆ្នាំ២០២៥ បានប្រកាសថា មានភូមិចំនួនពីរទៀតនៅតំបន់ជនបទដែលមិនមានអគ្គិសនីប្រើប្រាស់ ព្រោះគ្មានអ្នកវិនិយោគចាប់អារម្មណ៍ធ្វើការលើពួកគាត់។ ...
ឈុន ស៊ុនលី
https://www.khmertimeskh.com/501017411/k-cham-on-track-to-provide-100-electricity-in-province/
កម្ពុជា និងន័រវេស បន្តកិច្ចសហប្រតិបត្តិការបោសសម្អាតមីន
កម្ពុជា និងន័រវេសបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តទៅវិញទៅមកសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាពិសេសលើវិស័យបោសសម្អាតមីន។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501017801/cambodia-norway-renew-mine-clearance-cooperation/
បន្ទាយមានជ័យចង់អោយមានការវិនិយោគជប៉ុនបន្ថែមទៀត
អភិបាលខេត្តបន្ទាយមានជ័យ ស្នើសមាគមជប៉ុន-កម្ពុជា ទាក់ទាញអ្នកវិនិយោគជប៉ុន មកធ្វើអាជីវកម្មក្នុងខេត្តបន្ថែមទៀត។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501017879/banteay-meanchey-aiming-for-more-japanese-investment/
ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ចាប់ផ្តើមជើងហោះហើរឡើងវិញ ខណៈជើងហោះហើរមកកម្ពុជាកើនឡើង
ព្រលានយន្តហោះកម្ពុជា បានប្រកាសចាប់ផ្តើមជើងហោះហើរក្នុងស្រុកឡើងវិញនៃក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ខណៈដែលចំនួនជើងហោះហើរមកកម្ពុជានៅតែបន្តកើនឡើង។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3uzCOPh