ក្រសួង​សុខាភិ​បាល​ចុះ​អនុស្ស​រណៈ​ជា​មួយ​មូល​និធិ GX រ​បស់​ចិន​ ដើម្បី​ព្យាបាល​ភ្នែក​ឡើង​បាយ​នៅ​ខេត្ត​ព្រៃវែង

ក្រសួង​សុខាភិ​បាល​កម្ពុជា​ និង​មូល​និធិ GX របស់​ប្រទេស​ចិន​ នៅ​ពីថ្ងៃទី​ ១៩ ខែ​កញ្ញា​​ បាន​ចុះ​ហត្ថ​​លេខា​លើអនុស្ស​រណៈនៃការ​យោគ​យល់​គ្នាស្ដីពី​គម្រោង​លុប​បំបាត់​ភាព​ពិការ​ភ្នែកដោយជំងឺ​ភ្នែក​ឡើង​បាយ ដើម្បី​ផ្ដល់​ការ​ព្យា​បាល​ជំងឺ​ភ្នែក​នេះ​ដល់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រៃវែង បន្ទាប់​ពី​គម្រោង​ទី១ អនុវត្ត​​​នៅខេត្ត​កំពង់​ចាម​ពីឆ្នាំ​ ២០១៩​ ​បានជោគ​ជ័យដោយ​វះកាត់​ព្យា​បាល​ជូន​ពល​រដ្ឋ​ឥតគិ​តថ្លៃ​បាន​ជាង ​៦ ពាន់​នាក់​​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-09-19-1647-241235.html