ព័ត៌មាន​

ក្រសួង​អនុញ្ញាត​ឱ្យ​មានការ​ប្រឡង​ចេញ​នៅ​តាម​សាលា​

​នៅ​ថ្ងៃនេះ​ ក្រសួង​អប់រំ​បាន​អនុញ្ញាត​ឱ្យ​និស្សិត​សាកលវិទ្យាល័យ​ ប្រលង​បញ្ចប់​ការ​សិក្សា​រយៈពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​បរិវេណ​សាលា​ បន្ទាប់​ពី​មានការ​បិទ​រយៈពេល​ ៣​ ខែ​ដែល​ត្រូវ​បាន​ហាមឃាត់​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ​-១៩​។​ ...

សំ​ កណ្ណិកា
https://www.khmertimeskh.com/50742345/ministry-allows-holding-of-exit-exams-in-school-premises/

​ខេត្តស្វាយរៀង​ទទួល​បាន​កម្មករ​ជាង​ ២៣០០​ នាក់​វិល​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​ ២០២០

​អភិបាលរង​ខេត្តស្វាយរៀង​បាន​ ឲ្យ​ដឹង​ ថា​គិត​ត្រឹម​ថ្ងៃ​ទី​ ១​ ខែកក្កដា​មាន​មនុស្ស​ចំនួន​ ២,៣១៧​ នាក់​ក្នុង​នោះ​ស្រី​ ៨៦៣​ នាក់​ និង​កុមារ​ ៩៩​ នាក់​បាន​វិល​ត្រឡប់​មក​ខេត្ត​វិញ​នៅ​ឆ្នាំ​ ២០២០​។​ ...

ខាន់ ច័ន្ទវីរៈ
https://www.khmertimeskh.com/50742354/svay-rieng-province-sees-over-2300-workers-return-in-2020/

​ឧកញ៉ា​ និង​អតីត​អភិបាលរង​ រង​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​យក​ដីធ្លី​

​នៅ​ថ្ងៃនេះ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​ និង​ឃុំខ្លួន​អតីត​អភិបាលរង​ខេត្តបាត់ដំបង​ម្នាក់​ និង​ឧកញ៉ា​ម្នាក់​ដែល​រង​ការ​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​ និង​កិបកេង​ប្រាក់​ពី​បទ​រំលោភ​យក​ដី​រដ្ឋ​ជិត​ ៥.០០០​ ហិ​កតា​នៅ​ស្រុក​គួ​យ​ក្រឡាញ់​ ខេត្តបាត់ដំបង​។​ ...

ប៊ុត រស្មីគង្គា
https://www.khmertimeskh.com/50742353/tycoon-and-ex-vice-governor-charged-over-land-grab/

​កម្មករ​ជាង​ ១​ ម៉ឺន​នាក់​ត្រូវ​បាន​ផ្អាក​ពី​ការងារ​

​លោក​រស់​ផា​រិ​ទ្ធ​ អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​កម្មករ​ជាង​ ១​ ម៉ឺន​នាក់​នៅ​រោងចក្រ​ចំនួន​ ១៨​ ក្នុង​ខេត្តស្វាយរៀង​ត្រូវ​បាន​បញ្ឈប់​ដោយសារ​កូ​វី​ដ​-១៩​ ។​ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/more-10000-workers-suspended

មន្ត្រី​នឹង​ចុះ​ពិនិត្យ​បឹង​ធម្មជាតិ ក្រោយ​រង​ការចោទ​ថា​ក្រុមហ៊ុន​វៀតណាម​ចាក់សំរាម​ចូល

មន្ត្រី​បរិស្ថាន​រតនគិរី​គ្រោង​នឹង​ចុះ​ពិនិត្យ​បឹង​ធម្មជាតិ​មួយ​ស្ថិត​ក្នុង​ស្រុក​កូន​មុំ បន្ទាប់ពី​សហគមន៍​នេសាទ​បាន​ចោទ​ក្រុមហ៊ុន​វៀតណាម​ថា បាន​ចាក់​កាកសំណល់​ចេក​ និង​សំរាម​ប្លាស្ទិក​ចូល​ទៅក្នុង​ទឹក​ធ្វើឱ្យ​ពុល​ត្រី និង​មិន​អាច​ចុះ​នេសាទ​ត្រី​បាន​។ ប៉ុន្តែ​អាជ្ញាធរ​បាន​អះអាង​ថា ក្រុមហ៊ុន ...

ខន សាវិ
https://bit.ly/3edqHLV

​ត្រី​ និង​កង្កែប​ក្នុង​ការ​ជំរុញ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ក្នុងស្រុក

​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង​ ៤.៥​ លាន​ដុល្លារ​ដើម្បី​ជំរុញ​ផលិតកម្ម​វារីវប្បកម្ម​ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ចំ​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​។​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ វេ​ង​ សា​ខុន​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ច័ន្ទ ...

ធូ វិរៈ
https://www.phnompenhpost.com/national/fish-frogs-boost-local-food-supply

​ប៉ូ​លី​ស​ចូល​ទៅ​ពិនិត្យ​មើល​ការ​កាប់​ឈើ​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​

ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌល​គី​រី​បាន​អំពាវនាវ​ឱ្យ​ប៉ូ​លី​ស​ និង​មន្ត្រី​បរិស្ថាន​ចុះ​ទៅ​មើល​ទីតាំង​កាប់​ឈើ​មួយ​កន្លែង​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ទៅ​មេ​ភូមិ​ម្នាក់​។​ លេខា​ភូមិ​ពូ​ណា​វ​ លោក ...

ខន សាវិ
https://www.phnompenhpost.com/national/police-visit-phnum-prech-inspect-logging

ការ​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ បញ្ចប់​ទៅ​ដោយ​ភាព​ជាប់​គាំង

​រដ្ឋាភិបាល​ និង​សមាជិក​នៃ​អង្គការ​សង្គម​ស៊ី​វិល​បាន​ជួប​គ្នា​ជា​លើក​ទី​ ៦​ និង​ជា​លើក​ចុង​ក្រោយ​កាលពី​ម្សិលមិញ​ ដើម្បី​ពិភាក្សា​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ តែ​នៅ​មិន​ទាន់​ដោះស្រាយ​។​ ក្រុមការងារ​រដ្ឋាភិបាល ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50741970/lango-discussions-end-in-stalemate/

អភិបាលខេត្ត​ព្រះសីហនុ​ ព្រមាន​ចាត់ការ​ផ្លូវច្បាប់​លើ​ជន​កាប់បំផ្លាញ​ព្រៃកោងកាង

អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ព្រមាន​ចាត់វិធានការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​ទៅលើ​ជន​ប្រព្រឹត្ត​បទល្មើស​កាប់បំផ្លាញ​ព្រៃ​កោងកាង​ដើម្បី​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ខុសច្បាប់​។ ការព្រមាន​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អាទិត្យ ខណៈ​លោក​ទៅ​ចូលរួម​ដាំ​កូនកោងកាង​ឡើងវិញ​លើ​ផ្ទៃដី ...

ឃុត សុភចរិយា
https://bit.ly/38FQJpW

ទិន្នផល​ដូងប្រេង​ឆ្នាំនេះ​ បាន​កើនឡើង​លើសពី​ការព្យាករ

ភាពអំណោយផល​នៃ​កត្តា​អាកាសធាតុ​បាន​ធ្វើឲ្យ​ទិន្នផល​ដូងប្រេង​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប កើន​លើសពី​ការព្យាករ​ប្រមាណ ៣ ​ម៉ឺន​តោន​។ នេះ​បើ​យោង​តាម​លោក ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន​។ លោក ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ភាពអំណោយ​ផល​នៃ​អាកាសធាតុ​បាន​ធ្វើឲ្យ​ទិន្នន័យ​ដូងប្រេង​ដែល​ប្រមូលបាន​ក្នុង​ឆ្នាំ​នេះ​អាច​មាន​ចំនួន ៣០០ ០០០ ...

ហ៊ឹន ពិសី
https://bit.ly/3iF2WiW

រកឃើញ​ពលរដ្ឋ​ក្រីក្រ​ជាង​ ២ ​ម៉ឺន​គ្រួសារ​ទៀត​ ក្នុង​អំឡុងពេល​ជំងឺ​កូវីដ​ធ្វើឲ្យ​កើន​ជាង​ ៥៨ ​ម៉ឺន

ក្រសួង​ផែនការ​រកឃើញ​ពលរដ្ឋ​ដែល​ធ្លាក់ខ្លួន​ក្រីក្រ​ជាង​ ២ ​ម៉ឺន​គ្រួសារ​បន្ថែម​ទៀត​ធ្វើឱ្យ​ចំនួន​គ្រួសារ​ក្រីក្រ​កើនឡើង​ដល់​ជាង​ ៥៨ ​ម៉ឺន​គ្រួសារ​ក្នុង​អំឡុង​ពេល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ​១៩​។ ជាមួយ​គ្នា​នេះ​ក្រសួង​ក៏បាន​ដកហូត​បណ្ណសមធម៌​ពី​គ្រួសារ​ដែលមាន​ជីវភាព​ប្រសើរ​ឡើង​បាន ...

រី សុចាន់
https://bit.ly/2Z3qXZm

ប្រទេស​អ៊ី​តា​លី​ផ្តល់​វិភាគទាន​ចំនួន​ ១០០,០០០​ ផោន​ ដល់​ប្រតិបត្តិការ​របស់​ ARMAC

ប្រទេស​អ៊ី​តា​លី​ត្រៀម​ផ្តល់​វិភាគទាន​ចំនួន​ ១០០,០០០​ ផោន​ ដល់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ក្នុង​តំបន់​អាស៊ាន​ (ARMAC)​ ។​ នេះ​ត្រូវ​បាន​លើក​ឡើង​ដោយ​ ARMAC​ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ដកស្រង់​លិខិត​របស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ ...

ផល​ សុផានិត/AKP
https://www.khmertimeskh.com/50742086/italy-to-contribute-e100000-to-armacs-operations/

អនុ​ស្ថានីយ​ ៥០​ មេ​ហ្គា​វ៉ា​ត់​ បើក​ដំណើរការ​នៅ​រតនគិរី​

​អនុ​ស្ថានីយ​ថ្មី​មួយ​ក្នុង​ខេត្តរតនគិរី​ ទើបត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ជា​ផ្លូវការ​កាលពី​ស​ប្តា​ហ៍​មុន​ដោយ​ត​ភ្ជាប់​មក​បណ្តាញ​ជាតិ​តាម​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​ ២៣០​ គីឡូវ៉ុល​ ពី​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ ២​ ស្ថិត​ក្នុង​ខេត្តស្ទឹងត្រែង​។ ...

ធូ វិរៈ
https://bit.ly/3iFKKGj

​គម្រោង​វិនិយោគ​មាន​តម្លៃ​ ១៤,៤​ លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត​

នៅ​ក្នុង​ស​ប្តា​ហ៍​ដំបូង​នៃ​ខែ​នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន​ ៣​ ដែល​មាន​តម្លៃ​ជាង​ ១៤,៤​ លាន​ដុល្លារ​ ហើយ​គេ​រំពឹង​ថា​នឹង​បង្កើត​ការងារ​បាន​ចំនួន​ ៦២៥​ កន្លែង​។​ ​ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/investors-144m-projects-approved

​ជំនួយ​ខាងក្រៅ​ដើម្បី​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​

​លោក​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ អង្គការ​ទេសចរណ៍​ពិភពលោក​ដែល​ជាទី​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ (UNWTO)​ ដែល​ទទួលខុសត្រូវ​ក្នុង​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​ និង​ការ​ចូលរួម​ជាស​កល​ នឹង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ ...

សន​ សារ៉ាត់
https://www.khmertimeskh.com/50741805/outside-help-to-support-visitors/

​ក្រុម​គ្រួសារ​នៅ​ក្រុងព្រះសីហនុ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ដី​សម្បទាន​

​អភិបាល​ក្រុងព្រះសីហនុ​ លោក​ អ៊ី​ សុខ​ឡេ​ង​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា​ គ្រួសារ​ចំនួន​ ១៨១​ ដែល​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​ស្តារ​ប្រឡាយ​ខេត្ត​ព្រះ​សីហ​នុ​ គ្រោង​នឹង​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។​ ការ ...

សែន ដាវិដ
https://www.khmertimeskh.com/50741611/sihanoukville-families-to-benefit-from-concessions/

​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ ការ​ប្រើប្រាស់​ និង​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​

ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​អនុម័ត​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ ការ​ប្រើប្រាស់​ និង​ចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​ ដែល​មាន​គោលបំណង​ធានា​ថា​ទ្រព្យសម្បត្តិ​រដ្ឋ​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ផលប្រយោជន៍​រួម​របស់​ប្រទេស​ និង​ប្រជាជន​កម្ពុជា​។​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ផ្តួចផ្តើម​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ​ក្នុង ...

បែន សុខហ៊ាន
https://www.khmertimeskh.com/50741610/council-of-ministers-approves-draft-law-on-state-assets/

លោកនាយករដ្ឋមន្ដ្រីព្រមានចាត់វិធានការលើជនណាដែលកេងចំណេញពីការបែងចែងដីធ្លីដល់ពលរដ្ឋក្នុងតំបន់ការពារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើមន្ត្រី និងជន​ទាំងឡាយណា ​ដែល​ឆ្លៀតឱកាស​ទាញយកប្រយោជន៍ពីការបែងចែក និងទទួលដី​ធ្លី​​ជូនប្រជាពលរដ្ឋ ខណៈ​ដែលលោកបានបញ្ជា​ទៅ​ក្រ​សួង​​​​​​​​ចំនួន​​៣ ឲ្យរៀបចំកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់ការពារធម្មជាតិ​​។ ...

ប៉ិច សុធារី
https://bit.ly/3gsRncN

ពលរដ្ឋ​នៅ​ព្រះ​វិហារ​ និង​សៀមរាប​ ប្រគល់​គ្រាប់កាំភ្លើង​ត្បាល់​ និង​គ្រាប់​មីន​ ២០​គ្រាប់​អោយ​ក្រុម​ជំនាញ​កំទេច​ចោល​

​គ្រាប់កាំភ្លើង​ត្បាល់​៦០​មី​លី​ម៉ែត្រ​ និង​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ជាង​ ២០​គ្រាប់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​ និង​ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​ ប្រទះ​ឃើញ​ និង​ត្រូវ​បាន​អង្គការ​ដោះ​មីន​កម្ពុជា​ បាន​យក​ទៅ​ដើម្បី​កម្ទេច​ចោល​ដោយ​សុវត្ថិភាព ...

ប៉ិច សុធារី
https://bit.ly/31OPMu6

​ឧត្តមមន្ត្រី​អាស៊ី​-​អឺរ៉ុប​ គាំទ្រ​កម្ពុជា​ស្នើ​លើក​ពេល​ប្រជុំ​កំពូល​ ASEM13​ ទៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០២១

មន្ត្រីជាន់ខ្ពស់​ធ្វើការ​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​ ដែល​កម្ពុជា​គ្រោង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ខែវិច្ឆិកា​ ឆ្នាំ​នេះ​ បាន​យល់ព្រម​ពន្យារពេល​កិច្ចប្រជុំ​កម្រិត​ពិភពលោក​នេះ​ ទៅ​ពាក់កណ្ដាល​ឆ្នាំ​ ២០២១​ វិញ​ ដោយសារ​តែ​វិបត្តិ​ជំងឺ​កូ​វី​ដ​ ១៩​។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស ...

នៀម ឆេង
https://bit.ly/3f3jeAd

លោក​ ហ៊ុន​ សែន​ ប្រាប់​ឲ្យ​ក្រសួង​ ៣​ ឆ្វៀល​ដី​ក្នុង​តំបន់​ការពារ​ជូន​ពលរដ្ឋ​ និង​ព្រមាន​ផ្លូវច្បាប់​ចំពោះ​អ្នកមាន​អំណាច​ប្រើប្រាស់​ពលរដ្ឋ​ឲ្យ​រំលោភ​ដី​រដ្ឋ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បញ្ជា​ឱ្យ​ក្រសួង​ចំនួន​ ៣​ ត្រូវ​កាត់​ឆ្វៀល​ដី​នៅ​ក្នុង​តំបន់​ការពារ​ផ្សេងៗ​ ដូច​ជា​តំបន់​ដែនជម្រកសត្វព្រៃ​ជាដើម​ជូន​ពលរដ្ឋ​ ប្រសិនបើ​ពួក​គាត់​ពិតជា​អាស្រ័យ​ផល​ជាក់ស្ដែង​ និង​រស់នៅ​ពិតប្រាកដ​លើ​ដី​នោះ​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មក ...

ខន សាវិ
https://bit.ly/3gvUSiU

​អូស្ត្រាលី​ចង់​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ​នៅ​កម្ពុជា​

អូស្ត្រាលី​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ​នៅ​កម្ពុជា​ ដូច​ជា​ថាមពល​វា​រី​អគ្គិសនី​ និង​ថាមពល​ពន្លឺព្រះអាទិត្យ​។​ ចំណាប់អារម្មណ៍​នេះ​ត្រូវ​បាន​លើកឡើងដោយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ថ្មី​ប្រចាំ​នៅ​កម្ពុជា​លោក​ Pablo​ Chiho​ Kang​ ក្នុង​ឱកាស​ជួប​ជាមួយ​ លោក​ គិត​ ម៉េ​ង ...

នីកា/AKP
https://www.khmertimeskh.com/50741056/australia-keen-on-investing-in-renewable-energy-in-cambodia/

​ការ​នាំ​ចេញ​កៅស៊ូ​របស់​ប្រទេស​កម្ពុជា​កើនឡើង​ ១៧​ ភាគរយ​ក្នុង​រយៈពេល​ ៥​ ខែ​ដំបូង​

​ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​កៅស៊ូចំនួន​ ៩៧,១៧៥​ តោន​ ទៅ​កាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ៥​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ គឺ​កើនឡើង​ ១៧​ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ​ ...

ជា វណ្ណៈ/AKP
https://www.khmertimeskh.com/50741048/cambodias-rubber-exports-increase-by-17-percent-in-first-five-months/

ក្រសួង​អប់រំ​រៀបចំ​​បើក​សាលារៀន​​ឡើង​វិញ​ទៅ​តាម​ ៣ ​ដំណាក់កាល

ក្រសួង​អប់រំ យុវជន និង​កីឡា​តាមរយៈ​ការណែនាំ​ពី​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុង​រៀបចំ​ដំណើរការ​បើក​សាលារៀន​ឡើងវិញ​ដោយ​ត្រូវ​ធ្វើ​ជា​ ៣ ​ដំណាក់កាល ក៏ប៉ុន្តែ​មិនទាន់​បាន​កំណត់ពេល​នៃ​ការចាប់ផ្ដើម​នៅឡើយ​ទេ​។ ​នេះ​បើតាម​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​កាលពី​ម្សិលមិញ​។ ...

វ៉ន ដារ៉ា
https://bit.ly/38qo2gh

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

dxDc4
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!