ខេត្តកំពត​បង្កើត​គណៈកម្មការ​ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​​នេសាទ​ឱ្យមាន​ប្រសិទ្ធភាព

រដ្ឋបាល​ខេត្តកំពត​បាន​សម្រេច​បង្កើត​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​គ្រប់​ប្រភេទ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត ដើម្បី​ជា​យន្តការ​មួយ​សម្រាប់​យកមក​​អនុវត្ត​លើ​ការគ្រប់គ្រង​ធនធាន​ជលផល និង​ការបង្ក្រាប​បទល្មើស​នេសាទ​នានា​ឱ្យ​រឹតតែ​​មាន​ប្រសិទ្ធភាព​។ លោក វិត វឌ្ឍនា អ្នកនាំពាក្យ​​រដ្ឋបាល​ខេត្តកំពត​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ការបង្កើត​គណៈកម្មការ​នេះ​​នឹង​ត្រូវ​អនុវត្ត​តែ​ចំពោះ​បទល្មើស​ជលផល​មួយ​តែប៉ុណ្ណោះ​ ខណៈ​កន្លងមក​មន្ត្រីជលផល​បាន​អនុវត្ត​ទៅតាម​ច្បាប់​ជលផល​។ ​ប៉ុន្តែ​ចំពោះ​គណៈកម្មការ​នេះ រដ្ឋបាលខេត្ត​បាន​យកមក​ដាក់​នៅក្រោម​ឆត្រ​នៃ​គណៈបញ្ជា​ឯកភាព​ខេត្ត សម្រាប់​ធ្វើការ​គ្រប់គ្រង និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​។ …

នៅ ស៊ីវុត្ថា
https://bit.ly/2RsGKjH