ព័ត៌មាន​

​កូ​វី​ដ​១៩​នឹង​ប៉ះពាល​ផែនការ​អភិវឌ្ឍ​ជាតិ​

​កាលពី​ម្សិលមិញ​ ក្រសួងផែនការ​បានឱ្យ​ដឹង​ថា​កូ​វី​ដ​១៩​ នឹង​រារាំង​ផែនការ​អភិវឌ្ឍ​ជាតិ​ដែល​ធ្វើ​ឲ្យ​ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។​ ...

ស៊ុន មេសា
https://www.khmertimeskh.com/50703579/coronavirus-impacts-national-development-plan/

​ប្រទេស​ជប៉ុន​ផ្តល់​ជំនួយ​សម្រាប់​សាលារៀន​ បរិ​ការ​ទឹក​នៅ​តំបន់​ជនបទ​

​កាលពី​ម្សិលមិញ​ ខេត្ត​ចំនួន​ ៤​ បាន​ទទួល​ជំនួយ​ជិត​ ៤០០.០០០​ ដុល្លារ​ពី​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​សាងសង់​សាលារៀន​និង​ហេដ្ឋារចនាសម្ព័ន្ធ​ នេះ​បើ​យោង​តាម​ស្ថានទូត​ជប៉ុន​ប្រចាំ​រាជធានី​ភ្នំពេញ​។​ ...

ស្រី គំនិត
https://www.khmertimeskh.com/50703678/japan-provides-aid-for-schools-water-facility-in-rural-areas/

​វិធានការ​ទូរគមនាគមន៍​ត្រូវ​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កូ​វី​ដ​១៩

​បញ្ញត្តិ​ករ​ទូរគមនាគមន៍​កម្ពុជា​ បាន​ចេញ​សេចក្តីណែនាំ​មួយ​ ដើម្បី​ធានា​ឱ្យ​មានការ​ប្រាស្រ័យ​ទាក់ទង​ដោយ​រលូន​ដើម្បី​រួមចំណែក​ដល់​ការ​គ្រប់គ្រង​មេរោគ​កូ​វី​ដ​ ១៩​ នៅ​កម្ពុជា​។​ ... ...

បុគ្គលិកខ្មែរថាមស៏
https://www.khmertimeskh.com/50703880/telecommunication-measure-responding-to-covid-19-established-in-cambodia/

រដ្ឋាភិបាល​កាត់​ដី​បឹង​តា​មោក​ ៨៣ ​ហិកតា​ បង្កើត​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ

 រាជរដ្ឋាភិបាល​បានសម្រេច​កាត់​ផ្ទៃដី​បឹងតាមោក​ចំនួន​ ៨៣ ​ហិកតា​បន្ថែមទៀត​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ អគ្គស្នងការដ្ឋាន​គរបាល​ជាតិ​ដើម្បី​បង្កើត​សួន និង ​ឧទ្យាន​ធម្មជាតិ​សាធារណៈ និង ​សាងសង់​អគារ​រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​។ ...

ឃុត សុភចរិយា
https://bit.ly/2WsY1ZX

ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​ត្រូវការ​កម្លាំង​ពលកម្ម​ជាង​ ១ ​សែន​ ៥ ​ពាន់​នាក់

ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​របស់​វៀតណាម​ដែលមាន​ផ្ទៃដី​ចម្ការកៅស៊ូ​ប្រមាណ​ជាង ២ ​ម៉ឺន​ហិកតា​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី និង​ខេត្តក្រចេះ​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ភ្លាមៗ​ប្រមាណ​ ៩ ០០០ ​នាក់​ហើយ​បើ​គិត​ចាប់ពី​ឆ្នាំ ២០២០ ​ដល់​ឆ្នាំ​ ២០២១ ​នឹង​ត្រូវការ​កម្លាំង​ពលកម្ម​រហូតដល់​ជាង ​១ ​សែន​ ៥ ​ពាន់​នាក់​។ ...

ឡុង គីមម៉ារីតា
https://bit.ly/2QwgIIB

អ្នកនាំពាក្យ GMAC៖ ទីផ្សារអឺរ៉ុប និងអាមេរិកមួយចំនួនបានប្រកាសផ្អាកនាំទំនិញកាត់ដេរពីកម្ពុជា

អ្នក​កម្មង់​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា​មួយ​ចំនួន​បាន​ជូន​ដំណឹង​មក​ខាង​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ដោយ​ស្នើ​ឲ្យ​មាន​ការ​ផ្អាក​ការ​ដឹក​ជញ្ជូន​ទំនិញ​វាយន​ភណ្ឌ​នៃ​វិស័យ​កាត់​ដេរ ទៅ​កាន់​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ដោយ​សារ​តែ​ឥទ្ធិពល​នៃ​វីរុស កូវីដ-១៩។ ការ​លើក ...

កម្ពុជាបោះចោលផែនការសម្រាប់ទំនប់វារីអគ្គិសនីមេគង្គ

ក្រុមអ្នកធ្វើយុទ្ធនាការស្វាគមន៍ ការសំរេចចិត្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការពន្យាពេលសាងសង់ទំនប់វារីអគ្គិសនីថ្មីនៅតាមដងទន្លេមេគង្គ។​ ពួកគាត់និយាយថា វានឹងផ្តល់នូវការផ្តល់ជំនួយសង្គ្រោះដល់ប្រជាជនរាប់ម៉ឺននាក់ដែលជីវភាពរបស់ពួកគេពឹងផ្អែកលើធនធានដ៏សំបូរបែប។ ...

Rebecca Ratcliffe,
https://www.theguardian.com/world/2020/mar/20/cambodia-scraps-plans-for-mekong-hydropower-dams

ប្រទេសកម្ពុជានិងវៀតណាមសហការគ្នា ដើម្បីធានាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនឲ្យមានភាពរលូន

ប្រទេសកម្ពុជាបានស្នើសុំឱ្យមានការសម្របសម្រួល ពីប្រទេសវៀតណាម ដើម្បីធានាបាននូវការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដោយគ្មានការរំខាន ចំពេលមានការរីករាលដាលនៃកូវីដ ១៩ ។ ...

បុគ្គលិកវៀតណាមភ្លាស
https://en.vietnamplus.vn/vietnam-cambodia-work-to-ensure-smooth-crossborder-goods-transport/170382.vnp

​កែ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ចរាចរណ៍​ មានការ​ពិន័យ​ច្រើន​ជាង​មុន​

​រដ្ឋាភិបាល​សម្រេច​កែសម្រួល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ពី​មាត្រា​ ៦​ ដល់​មាត្រា​ ១៥​ នៃ​ជំពូក​ទី​ ៣​ អំពើ​ល្មើស​ និង​ចំនួន​ទឹកប្រាក់​ត្រូវ​ពិន័យ​អន្តរការណ៍​នៃ​អនុក្រឹត្យ​លេខ​ ៤៤​ ចុះ​ថ្ងៃ​ទី​ ២១​ មីនា​ ឆ្នាំ​ ២០១៧​ ស្តី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង ...

វ៉ន ដារ៉ា
https://bit.ly/2UjUbjf

សារមន្ទីរ​ចំនួន​ ១០​ ត្រូវ​បាន​បិទ​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​ ១៩

​សារមន្ទីរ​ធំៗ​ចំនួន​ ១០​ កន្លែង​ដែល​រក្សា​ឯកសារ​ និង​វត្ថុ​បុរាណ​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ចូល​ទស្សនា​ជា​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​ ១៩​។​ ...

សុទ្ធ គឹមសឿន
https://bit.ly/2UjUbjf

រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ និង​ប្រាក់​បំណាច់

​រាជ​រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ ​២ ​ច្បាប់ ​ជុំវិញ​ការ​កែប្រែ​ និង​ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​មន្ត្រី​រាជការ​ដែល​អាច​ទទួល​បាន​ទៅ​តាម​មុខងារ​របស់​ខ្លួន​ និង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​។ ...

ឡុង គីមម៉ារីតា
http://bit.ly/3a1yPhf

មន្ទីរ​ធនធានទឹក​ស្ដារ​ប្រឡាយ​មេ​សង្គ្រោះ​ដីស្រែ​ជិត​ ៤​ ពាន់​ហិ​កតា​

​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​ កំពុង​ព​ន្លឿ​ន​សកម្មភាព​ស្ដារ​ និង​ពង្រីក​ប្រឡាយ​ទឹក​ ១​ ខ្សែ​ដែល​មាន​ប្រវែង​ជាង​ ៣​ គីឡូម៉ែត្រ​ ដើម្បី​នាំ​ទឹក​ពី​បឹង​ទន្លេសាប​ទៅ​ជួយ​សង្គ្រោះ​ស្រូវប្រាំង​ជិត​ ៤​ ០០០​ ហិ​កតា​ របស់​ប្រជា​កសិករ​នៅ​ក្នុង​ឃុំ ...

ឃុត សុភចរិយា
https://bit.ly/2TZT2OE

មន្ត្រី​រដ្ឋាភិបាល​:​ មិន​មាន​គម្រោង​ទំនប់​វា​រី​អគ្គី​ស​នី​ណាមួយ​ឡើយ​នៅ​លើ​ទន្លេមេគង្គ​មុន​ឆ្នាំ​២០៣០

​មន្ត្រី​មួយ​រូប​នៃ​ក្រសួង​ថាមពល​ បាន​​ប្រសាសន៍​កាល​ពី​​ថ្ងៃ​អង្គារ​នេះ​ថា​​ ​ប្រទេស​កម្ពុជា​ នឹង​មិន​អភិវឌ្ឍ​គម្រោង​វា​រី​អគ្គិសនី​ណាមួយ​ឡើយ​នៅ​លើ​​តួ​ទន្លេ​មេគង្គ​ក្នុង​រយៈពេល​ ១០​ ឆ្នាំ​ខាង​មុខ​ទេ​។​ ...

ស៊ុន ណារិន
https://www.voacambodia.com/a/cambodian-official-no-new-dams-planned-for-mekong-mainstream-before-2030/5332171.html

​ប្រទេស​វៀតណាម​បិទ​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​នៅ​ពេល​ដែល​ការ​ឆ្លង​រីក​រាលដាល​

​កាលពី​ថ្ងៃអាទិត្យ​រដ្ឋាភិបាល​វៀតណាម​ បាន​បិទ​ព្រំដែន​របស់​ខ្លួន​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​បាន​ដាក់​បំរាម​រយៈពេល​មួយ​ខែ​សម្រាប់​អ្នក​ទេសចរណ៍​បរទេស​ លើកលែងតែ​អ្នកការទូត​ផ្លូវការ​ ខណៈ​ដែល​ប្រទេស​នេះ​ប្រកាន់​យក​វិធាន​ការណ៍​នានា​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី ...

ស៊ុន​ មេសា
http://khmertimeskh.com/50703292/vietnam-shutters-borders-with-cambodia-as-pandemic-spreads/

​ជប៉ុន​ផ្តល់​ថវិកា​ជិត​ ២៥​ ម៉ឺន​ដុល្លារ​សម្រាប់​គម្រោងសាងសង់​ស្ពាន​

​ប្រទេស​ជប៉ុន​បាន​យល់ព្រម​ផ្តល់​ជំនួយ​ជិត​ ២៥​ ម៉ឺន​ដុល្លារ​សម្រាប់​គម្រោង​សាងសង់​ និង​អភិវឌ្ឍន៍​នៅ​ខេត្តក្រចេះ​ និង​កំពត​។​ ការ​ប្តេជ្ញា​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ឯកអគ្គរដ្ឋទូត​ មី​កា​មី​ ម៉ាសា​ហ៊ិ​រ៉ុ​ (Mikami​ Masahiro)​ កាលពី​ម្សិលមិញ​នៅ​ឯ​ស្ថានទូត​ជប៉ុន ...

ស្រី គំនិត
https://www.khmertimeskh.com/50703244/japan-to-provide-nearly-250000-for-bridge-projects/

​ព្រះ​បរមរាជវាំង​ផ្អាក​ភ្ញៀវ​ទេសចរណ៍​ជា​បណ្តោះអាសន្ន​

កាលពី​ម្សិលមិញ​ ក្រសួងព្រះបរមរាជវាំង​ បាន​ប្រកាស​បិទ​ជា​បណ្តោះអាសន្ន​នូវ​ការ​ចូល​ទស្សនា​ព្រះ​បរមរាជវាំង​ដោយសារ​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ឆ្លង​វីរុស​ថ្មី​កូ​វី​ដ​១៩​។​ ...

សំ កណ្ណិកា
https://www.khmertimeskh.com/50703245/royal-palace-to-temporarily-hold-off-visitors/

E-School សហការ​ជាមួយ​សហភាព​យុវជន ​ដាក់​ឲ្យ​ប្រើ​ប្រព័ន្ធ​សិក្សា​តាម​អនឡាញ

​ខណៈ​ដែល​សិស្ស​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​វិស្សមកាល​តូច​ មុន​ពេល​កំណត់​ បន្ទាប់​ពី​មានការ​រាតត្បាត​នៃ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​ ដែល​ហៅ​កូ​វី​ដ​ ១៩​ E-School​ Cambodia​ ដែល​ជា​គេហទំព័រ​បើក​បង្រៀន​កួរ​តាម​អន​ឡាញ​ (Online)​ របស់​ក្រុមហ៊ុន​ឯកជន​មួយ ...

រី សុចាន់
http://bit.ly/395wMHL

​ធនាគារជាតិ​ ប្រកាស​ចេញ​ទ្រនាប់​សន្ទនីយ​ភាព​ដើមទុន​

​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​ កាលពី​ថ្ងៃ​អង្គារ​ បាន​ចេញ​ទ្រនាប់​សន្ទនីយ​ភាព​ដើមទុន​ សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​ ដើម្បី​ធានា​ចរាចរណ៍​សន្ទនីយ​ភាព​ក្នុង​សេដ្ឋកិច្ច​ ពិសេស​ដើម្បី​ផ្ដល់​ឱកាស​កាន់តែ​ច្រើន​សម្រាប់​ការ​ផ្ដល់​កម្ចី​ និង​ទុនបម្រុង​ចំ​ពេល​ការ​រីក​រាលដាល​នៃ​កូ​វី​ដ ...

ម៉ៃ គុណមករា
http://bit.ly/2xLew9j

​អា​ល្លឺ​ម៉​ង់​ប្រកាស​ផ្តល់​ជំនួយ​ ៣,៥​ លាន​អឺ​រ៉ូ​ទៀត​ ដើម្បី​បោសសម្អាត​មីន​នៅ​កម្ពុជា​

​អា​ល្លឺ​ម៉​ង់​បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​ ៣,៥​ លាន​អឺ​រ៉ូ​ បន្ថែម​ទៀត​ដល់​អង្គការ​ HALO​ Trust​ ដើម្បី​បោសសម្អាត​មីន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​នេះ​ និង​ឆ្នាំ​ក្រោយ​ និង​ប្តេជ្ញា​ជួយ​កម្ពុជា​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ជា​ប្រទេស​គ្មាន​គ្រាប់​មីន ...

រី សុចាន់
http://bit.ly/2QuuZFD

​ប្រធាន​អង្គការ​មួយ​គ្រោង​ប្ដឹង​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ម្នាក់​ ករណី​តវ៉ា​យក​ដី​អ្នក​ដទៃ​

​ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ទប់ស្កាត់​ការ​បំផ្លាញ​ធនធានធម្មជាតិ​ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (CANCIPO)​ កំពុង​រៀបចំ​បណ្ដឹង​ប្ដឹង​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ត្រពាំង​ជោរ​ម្នាក់​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ករណី​ញុះញង់​ពលរដ្ឋ​ជាង​ ១០០​ នាក់​ ឲ្យ​តវ៉ា​រំលោភ​យក​ដី​របស់​ពលរដ្ឋ​ ១៦​ គ្រួសារ​ផ្សេង ...

សុទ្ធ គឹមសឿន
http://bit.ly/2UiodUj

ពលករ​ចំណាកស្រុក​នៅ​ក្នុង​ប្រទេស​ថៃ​មិន​អនុញាត្ត​ឱ្យ​ចាកចេញ​កំឡុង​ពេលមាន​ការ​ព្រួយបារម្ភ​ កូ​វី​ដ​-១៩​ជាស​កល​

​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​ បាន​ស្នើ​ដល់​ពលករ​ចំណាកស្រុក​ និង​និស្សិត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កុំឱ្យ​ចាក​ចេញទៅស្រុកកំណើត​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាងមុខ នៅ​ពេល​ដែល​កូ​វី​ដ​-១៩​ បានកំពុងនឹងគម្រាមកំហែង​កាន់តែ​ខ្លាំង​ឡើងៗ​។​ ​ ...

ស៊ុន មេសា
https://www.khmertimeskh.com/50702752/migrant-workers-in-thailand-told-not-to-leave-amid-global-covid-19-fears/

កូ​វី​ដ​-១៩៖​ ជំនួយ​បរិក្ខា​វេជ្ជសាស្ត្រ​ចិន​សម្រាប់​កម្ពុជា​បាន​មក​ដល់​

ប្រទេស​ចិន​បាន​ផ្តល់​ការ​ផ្គត់ផ្គង់​បរិក្ខា​វេជ្ជសាស្ត្រ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​គាំទ្រ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ការ​ការពារ​ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​-១៩​។​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50703027/covid-19-china-medical-supplies-for-cambodia-arrive/

ការ​ជួបជុំ​បែប​សាសនា​​ត្រូវ​បាន​ហាមឃាត់​បន្ទាប់​ពី​ការ​ឆ្លង​កូ​វី​ដ​-១៩​ កើនឡើង​

​នៅ​ថ្ងៃនេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ហាម​រាល់​ការ​ជួបជុំ​បែប​សាសនា​គ្រប់​ប្រភេទ​ទាំងអស់​​​ ខណៈ​ពេល​ដែល​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ មានការ​កើនឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ការ​ហាមឃាត់​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី ...

តាំង វីដា
https://www.khmertimeskh.com/50702722/pm-bans-all-religious-gatherings-in-wake-of-covid-19-pandemic/

​គម្រោង​វិនិយោគ​ចំនួន​ ៣​ ដើម្បី​បង្កើត​ការងារ​ចំនួន​ ២០០០​ កន្លែង

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ៣​ ដែល​មាន​ដើមទុន​សរុប​ ៧​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ ...

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50702925/three-investment-projects-to-create-2000-jobs/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

x4Gd9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!