ព័ត៌មាន
5G នឹងដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថលកម្ពុជា
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ផែនការនៃការដាក់ឲ្យដំណើរការប្រព័ន្ធ 5G របស់ប្រទេសកម្ពុជានឹងដើរតួនាទីដ៏សំខាន់ក្នុងគំនិតផ្តួចផ្ដើមឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី ៤ ដែលកម្ពុជាមានបំណងបង្កើនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីគាំទ្រដល់កំណើន។ ...
ម៉ៃ គុណមករា
https://bit.ly/2Tqx2ek
ចំណូលគយ នឹងមិនសម្រេចតាមទិសដៅ
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានឲ្យដឹងថា ការរីករាលដាលវីរុសខូវិដ-១៩ និងធ្វើឲ្យខកខានដល់ទិសដៅកំណត់របស់រដ្ឋាភិបាលក្នុងការប្រមូលចំណូលនៅឆ្នាំនេះ ខណៈក្នុងរយៈពេលនេះការប្រមូលចំណូលពន្ធបាននិងកំពុងរងផលប៉ះពាល់។ ថ្លែងក្នុងសន្និសីទព័ត៌មានកាលពីល្ងាចថ្ងៃពុធលោក គុណ ញឹម អគ្គនាយក GDCE បានឲ្យដឹងថា ការប្រមូលចំណូលពន្ធគយ ...
ម៉ៃ គុណមករា
https://bit.ly/2T72mQD
រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយ ១,៣៣ លានដុល្លារសម្រាប់គម្រោងសង្គម
ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍បានផ្តល់ជំនួយ ១,៣៣ លានដុល្លារដល់អង្គការចំនួន ៣ ដែលធ្វើការដើម្បីបោសសំអាតគ្រាប់បែកចង្កោម កែលម្អសន្តិសុខស្បៀង និងលើកកម្ពស់លក្ខខណ្ឌកសិកម្មប្រកបដោយចីរភាពសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ជំនួយនេះត្រូវបាន ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/japan-govt-grants-143-million-aid-social-projects
រយៈពេលប្រមាណ ១៦ ឆ្នាំ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទទួលសំណុំរឿងវិវាទការងារ ២ ៨៨២ ករណី
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលចាប់ពីឆ្នាំ ២០០៣-២០១៩ បានទទួលសំណុំរឿងលើវិវាទការងារចំនួន ២ ៨៨២ ករណី ដែលមានកម្មករនិយោជិតពាក់ព័ន្ធចំនួនជាង ១ លាននាក់ មកពីវិស័យកាត់ដេរ និងវិស័យផ្សេងៗទូទាំងប្រទេសដែលក្នុងចំណោមសំណុំរឿងវិវាទទាំងនេះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដោះស្រាយជោគជ័យ ៧៥ ភាគរយ។ នេះបើតាមមន្ត្រីក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ...
វ៉ន ដារ៉ា
https://bit.ly/386c61x
ក្រសួងការងារ ចេញលិខិតច្រើនច្បាប់ ទាក់ទងនឹងវឌ្ឍនភាពការងារ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញលិខិតជាច្រើនច្បាប់ទៅកាន់ក្រុមនិយោជកដើម្បីរំឭកពាក់ព័ន្ធនឹងការអនុវត្តច្បាប់ការងារក្នុងនោះក៏បានលើកឡើងពីរបៀបគិតប្រាក់បំណាច់អតីតភាពការងារផងដែរ ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារបានអះអាងថា លិខិតទាំងនេះគឺជាការរាយការណ៍ពីវឌ្ឍនភាពការងារដែលបានឯកភាពគ្នានា ...
ឡុង គីមម៉ារីតា
https://bit.ly/2PtsZN5
រោងចក្រ ១០ សុំព្យួរផ្នែកខ្លះនៃការផលិត ព្រោះខ្វះវត្ថុធាតុដើម និងរោងចក្រជិត ២០០ ទៀត នឹងប្រឈមក្នុងខែមីនា
យ៉ាងហោចណាស់រោងចក្រប្រមាណជា ១០ រោងចក្រ បានស្នើសុំព្យួរការងារផ្នែកខ្លះនៃផលិតផលរបស់រោងចក្រដោយហេតុខ្វះខាតវត្ថុធាតុដើម ហើយអាចប៉ះពាល់ដល់កម្មករប្រមាណ ៣ ពាន់នាក់នឹងអត់ការងារធ្វើជាបណ្ដោះអាសន្ន។ ការអះអាងយ៉ាងដូច្នេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួង ...
ឡុង គីមម៉ារីតា
https://bit.ly/2w9nDQu
យូនីសេហ្វ៖ បណ្តាញសង្គមផ្តល់ឱកាសដល់កុមារ ប៉ុន្តែវាក៏ផ្តល់នូវហានិភ័យដែរ
អង្គការយូនីសេហ្វបានរកឃើញថា កុមារអាយុចាប់ពី ១១ ដល់ ១៨ ឆ្នាំ ដែលបានប្រើប្រាស់បណ្ដាញសង្គមដូចជា Instagram, Facebook, YouTube, WhatsApp, PubG និង Mobile Legends ទាំងក្មេងប្រុស និងក្មេងស្រីត្រូវបានរាយការណ៍ថា ពួកគេបានផ្ញើ និងត្រូវបានស្នើសុំឲ្យផ្ញើរូបភាពអាក្រាត ខណៈនាយិកាអង្គការនេះមើលឃើញថា បណ្តាញសង្គមផ្តល់នូវឱកាសធំធេងដល់កុមារ ប៉ុន្តែវាក៏ផ្តល់ឱ្យ ...
វ៉ន ដារ៉ា
https://bit.ly/2PurcaG
រោងចក្រកាត់ដេរកាត់បន្ថយម៉ោងបន្ថែមសម្រាប់កម្មករ
ម៉ោងធ្វើការរបស់កម្មកររោងចក្រកាត់ដេរកំពុងត្រូវបានកាត់បន្ថយស្របពេលមានការភ័យខ្លាចពីមេរោគឆ្លងកូរ៉ូណានិងសេចក្តីជូនដំណឹងរបស់សហភាពអឺរ៉ុបដែលថាខ្លួននឹងដកឯកសិទ្ធិពាណិជ្ជកម្មខ្លះរបស់ប្រទេសកម្ពុជា។ ...
ឃី សុវុទ្ធី
https://cambojanews.com/garment-factories-cut-overtime-hours-for-workers/
ភាពយន្ត «ពូដំរី» និយាយពីការអភិរក្សដំរីនៅ ព្រៃឡង់ នឹងត្រូវយកទៅបញ្ចាំងនៅមហោស្រពភាពយន្ត UN
«ពូដំរី [Uncle Elephant]» គឺជាខ្សែភាពយន្តខ្នាតតូចមួយ ដែលនិយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិរក្សសត្វដំរីអាស៊ី និង ធនធានធម្មជាតិដ៏សំបូរបែប ក្នុងតំបន់ ព្រៃឡង់ នឹងត្រូវបានគេនាំយកទៅចាក់បញ្ចាំងនៅក្នុងកម្មវិធី World Wildlife Film Festival Day 2020 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង New York សហរដ្ឋអាមេរិក នាថ្ងៃទី ០៣ ខែមីនា ...
ឃុត សុភចរិយា
https://bit.ly/2uy7wvi
មនុស្ស ៥ នាក់ត្រូវបានឃាត់ខ្លួនឲ្យធ្វើកិច្ចសន្យា បញ្ឈប់ការឈូសដីព្រៃ
អាជ្ញាធរខេត្តមណ្ឌលគិរីបានតម្រូវឲ្យជនជាតិវៀតណាមចំនួន ៥ នាក់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឈូសឆាយដីព្រៃ ដោយឃាត់គ្រឿងចក្រចំនួន ៤ គ្រឿងទុកនៅទីស្នាក់ការគយខេត្តមណ្ឌលគិរី បន្ទាប់ពីពួកគេបម្រុងឈូសឆាយដីព្រៃនៅក្បែរដែនជម្រកសត្វព្រៃណាំលៀស្ថិតក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ប៉ុន្ដែមិនត្រូវបានបណ្ដេញចេញពីកម្ពុជា ...
សុទ្ធ គឹមសឿន
https://bit.ly/2Tj4d3F
ការបូមខ្សាច់នៅកម្ពុជាគំរាមកំហែងដល់ទន្លេមេគង្គ
ប្រជាជនជាង៦០លាននាក់ពឹងផ្អែកលើទន្លេមេគង្គដើម្បីទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែទន្លេមេគង្គដ៏មានសារៈសំខាន់នេះកំពុងរងការគំរាមកំហែង។ ស្របពេលដែលប្រទេសចិនកំពុងសាងសង់ទំនប់វារីអគ្គិសនីដែលកាត់បន្ថយលំហូរទឹកនិងដីល្បាប់នៅខ្សែទឹកខាងក្រោម ប្រទេសដទៃទៀតនៅតាមដងទន្លេក៏បានចូលរួមចំណែកធ្វើអោយប៉ះពាល់ដល់ទន្លេផងដែរ។ ...
Michael Sullivan
https://www.npr.org/2020/02/27/808807512/houses-on-the-river-will-fall-cambodia-s-sand-mining-threatens-vital-mekong
គ្រឹះស្ថានហិរញ្ញវត្ថុ ២ បន្ថែមទៀតកំពុងដំណើរការចុះបញ្ជីក្នុងផ្សារហ៊ុន
គ្រឹះស្ថានហិរញ្ញវត្ថុ ២ ទៀតគឺធនាគារ PPCBank គ្រប់គ្រងដោយវិនិយោគិនកូរ៉េខាងត្បូង និងប្រាសាក់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជាទទួលបានការយល់ព្រមជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជា សម្រាប់ការចេញបណ្ណបំណុលសាជីវកម្មនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ...
ម៉ៃ គុណមករា
https://bit.ly/39aDLju
ទេសចរណ៍អន្តរជាតិកើនឡើងប៉ុន្តែមានការភ័យខ្លាចសម្រាប់អនាគត
របាយការណ៍ចុងក្រោយរបស់ក្រសួងទេសចរណ៍បានបង្ហាញថាប្រទេសកម្ពុជារកចំណូលបានប្រហែល ៤,៩១ ពាន់លានដុល្លារកាលពីឆ្នាំមុន ពោលគឺចំណូលពីទេសចរណ៍អន្តរជាតិកើនឡើង១២,៤ភាគរយដែលក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៦,៦១ លាននាក់។ ...
សុខ ចាន់
https://www.khmertimeskh.com/50695677/international-tourism-up-but-fears-for-the-future
ក្រសួងជំរុញអនុវត្តគោលនយោបាយព្រាងសម្រាប់ផលិតកម្មគ្រាប់ស្វាយចន្ទី
ក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងារដើម្បីរៀបចំគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ ...
នាយករដ្ឋមន្ត្រីជំរុញឱ្យចិននាំចេញវត្ថុធាតុដើមជាបន្ទាន់
កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យឯកអគ្គរដ្ឋទូតចិនពិនិត្យមើលលទ្ធភាពនៃការនាំចេញវត្ថុធាតុដើមតាមផ្លូវអាកាស និងសមុទ្រមកកម្ពុជា ដើម្បីការពារការបាត់បង់ការងារដែលបណ្តាលមកពីការផ្អាកដំណើរការប្រតិបត្តិការរោងចក្រកាត់ដេរ។ ...
តាំង វីដា
https://www.khmertimeskh.com/50695610/pm-urges-china-to-export-urgent-raw-materials
មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនឈាម៖ ករណីជំងឺគ្រុនចាញ់ថយចុះពាក់កណ្តាល ខណៈគ្រុនឈាមកើនឡើងបីដង
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្របានបង្ហាញថាករណីជំងឺគ្រុនចាញ់នៅកម្ពុជាបានថយចុះចំនួន ៤៩ ភាគរយនៅឆ្នាំមុនបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។ ...
មុំ គន្ធា
https://www.khmertimeskh.com/50695524/cnm-malaria-cases-decrease-by-half-dengue-fever-triples
ក្រសួងបដិសេធការអះអាងថាជំរឿនឆ្នាំ ២០១៩ មានបញ្ហា
កាលពីម្សិលមិញក្រសួងផែនការបានបដិសេធការអះអាងមួយថាជំរឿនដែលខ្លួនបានធ្វើកាលពីឆ្នាំមុនមានបញ្ហា។ ...
ស៊ុន មេសា
http://khmertimeskh.com/50695526/ministry-refutes-claims-that-2019-census-is-flawed
គោលនយោបាយការសិក្សាពេញមួយជីវិតដំណាក់កាលចុងក្រោយបានចាប់ផ្តើមនៅក្នុងពន្ធនាគារ
គម្រោងបណ្ណាល័យដំណាក់កាលទី៣ និងដំណាក់កាលចុងក្រោយត្រូវបានចាប់ផ្តើមកាលពីម្សិលមិញ។ គម្រោងនេះបានចាប់ផ្តើមកាលពីឆ្នាំ២០១២ ហើយមានគោលបំណងអោយអ្នកជាប់ឃុំជាង៣ម៉ឺននាក់នៅក្នុងពន្ធនាគារចំនួន ២៧នៅទូទាំងប្រទេសអាចប្រើប្រាស់ ...
មុំ គន្ធា
https://www.khmertimeskh.com/50695500/final-phase-of-life-long-learning-program-in-prisons-launched
ក្រុមការងារអន្តរក្រសួង នឹងត្រូវបង្កើត ដើម្បីតាមដានការផ្សាយ រូបអាសអាភាស
ក្រសួងកិច្ចការនារី គ្រោងផ្ដួចផ្ដើមបង្កើតក្រុមការងារមកពីអន្តរក្រសួងឆាប់ៗនេះដើម្បី តាមដាន ផ្សព្វផ្សាយ អប់រំ និងចាត់វិធានការលើអ្នកធ្វើសកម្មភាព ផ្សព្វផ្សាយ និងចែកចាយរូបភាព ឬវីដេអូ អាសអាភាស តាមបណ្ដាញសង្គមប្រព័ន្ធអនឡាញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យអប់រំអ្នកទាំងនោះ ប៉ុន្ដែសង្គមស៊ីវិល ...
សុទ្ធ គឹមសឿន
http://bit.ly/32tHRQW
ធនាគារ ANZ ជួយដល់គ្រួសារកម្ពុជាដែលត្រូវបានគេបណ្តេញចេញដោយបង្ខំដើម្បីយកដីធ្វើចម្ការអំពៅ
ធនាគារ ANZ បានយល់ព្រមជួយដល់ប្រជាជនកម្ពុជារាប់រយគ្រួសារដែលត្រូវបានបណ្តេញចេញពីដីរបស់ពួកគេដោយបង្ខំដើម្បីយកដីធ្វើចម្ការអំពៅនិងរោងចក្រចម្រាញ់ស្ករ។ ...
Erin Handley
https://www.abc.net.au/news/2020-02-27/anz-compensates-cambodian-families-forcibly-evicted-sugar-plant/12006382
ខេមបូចាជំរុញឱ្យមានការធ្វើវិសោធនកម្មច្បាប់សារព័ត៌មានបន្ថែម
អ្នកសារព័ត៌មានប្រមាណ ២០ នាក់បានប្រមូលផ្តុំគ្នានៅថ្ងៃអង្គារនេះនៅឯកិច្ចប្រជុំ “ជ្រុងមួយនៃវិស័យប្រព័ន្ធផ្សព្វផ្សាយ” ដែលរៀបចំឡើងដោយសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ...
ខន សាវិ
https://www.phnompenhpost.com/national/camboja-pushes-further-press-law-amendments
កម្ពុជា និងឥណ្ឌូនេស៊ី ប្តេជ្ញាលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំប្រទេស កម្ពុជា កាលពីថ្ងៃចន្ទបានជួបលោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មដោយលោកលើកឡើងថា ចាប់តាំងពីទំនាក់ទំនងរវាងប្រទេសទាំង ២ កំពុងកែលម្អកាន់តែខ្លាំង ស្ថានទូតឥណ្ឌូនេស៊ីនៅទីក្រុងភ្នំពេញនឹងសហការជាមួយសភាពាណិជ្ជកម្មកម្ពុជាដើម្បីរៀបចំវេទិកាពាណិជ្ជកម្ម និងការវិនិយោគនៅដើមខែ ...
ម៉ៃ គុណមករា
https://bit.ly/3cdBFBk
អាជ្ញាធរខេត្តបន្ទាយមានជ័យ ដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈ
អាជ្ញាធរខេត្តបន្ទាយមានជ័យបានដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈចំនួន ១៥ គ្រឿង សម្រាប់ដឹកអ្នកដំណើរទៅមករវាងក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃដែលជាអតីតតំបន់ខ្មែរក្រហមដោយអាជ្ញាធរសង្ឃឹមថា ការដាក់ឲ្យដំណើរការរថយន្តក្រុងនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងថែមទាំងអាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវផងដែរ ...
សុទ្ធ គឹមសឿន
https://bit.ly/2v99Vgu
សមត្ថកិច្ចឆែកឃើញឈើជាច្រើនកំណាត់ ក្នុងរថយន្តធុនធំដឹកដំឡូងមីពីខេត្តព្រះវិហារ
សមត្ថកិច្ច មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានឃាត់រថយន្តធុនធំ ១ គ្រឿង នៅស្រុកប្រាសាទបល្ល័ង្កកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ខណៈព្យាយាមដឹកដំឡូងមីពីខេត្តព្រះវិហារទៅកាន់រាជធានីភ្នំពេញ ហើយត្រូវបានឆែកឆេររកឃើញឈើប្រណីតរាប់រយកំណាត់បង្កប់នៅក្នុងរថយន្តដោយគ្មានច្បាប់អនុញ្ញាត។ ...
សុទ្ធ គឹមសឿន
https://bit.ly/2TkRtcy