ព័ត៌មាន
កម្ពុជាមានក្តីសង្ឃឹមខ្ពស់លើការរក្សាឯកសិទ្ធិពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស
រដ្ឋាភិបាលកម្ពុជាសង្ឃឹមថានឹងរក្សាបាននូវស្ថានភាពអនុគ្រោះពាណិជ្ជកម្មរបស់ខ្លួនជាមួយចក្រភពអង់គ្លេសបន្ទាប់ពីប្រទេសនេះចាកចេញពីសហភាពអឺរ៉ុប។ ...
ឈុត ប៊ុនធឿន
https://www.khmertimeskh.com/50686838/kingdom-has-high-hopes-over-uk-trade-privilege-retention
ក្រសួងនឹងទទួលបានថវិកាចំនួន ១២៥ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍ជនបទ
មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) រួមជាមួយរដ្ឋាភិបាល និងធនាគារវិនិយោគអឺរ៉ុប (EIB) កំពុងចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ជនបទចំនួន ១២៥ លានដុល្លារ ដែលគម្រោងនេះមានគោលបំណង ដើម្បីលើកកម្ពស់ប្រាក់ចំណូល និងសន្តិសុខស្បៀងសម្រាប់គ្រួសារចំនួន ២០០,០០០ ក្នុងប្រទេសកម្ពុជា។ ...
សែន ដាវិដ
https://www.khmertimeskh.com/50686840/ministry-to-get-125-million-for-rural-development-project
ក្រសួងជំរុញឱ្យមានផលិតកម្មសត្វចិញ្ចឹមសម្រាប់ទីផ្សារក្នុងស្រុក
កាលពីម្សិលមិញក្រសួងកសិកម្មបានជំរុញឱ្យកសិករ និងវិស័យឯកជនបង្កើនការផលិតជ្រូក និងគោដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបន្ទាប់ពីមានការធ្លាក់ចុះ ដោយសារតែជំងឺសត្វជ្រូកអាហ្វ្រិក និងកត្តាដទៃទៀតនាំឱ្យមានការកើនឡើងនៃការនាំចូលកាលពី ...
ប៉ិច សុធារី
https://www.khmertimeskh.com/50686845/ministry-urges-livestock-production-boost-for-local-market
ក្រសួងឲ្យខេត្តដោះស្រាយ ករណីសុំដកដីទុកជាសម្បត្តិរួម
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រគល់ករណីវិវាទដីធ្លី ១ កន្លែង ដែលមានទំហំជាង ២០ ហិកតា នៅភូមិព្រីង ឃុំរលាំងចកស្រុកសំរោងទង ទៅឲ្យអភិបាលខេត្ដកំពង់ស្ពឺ ពិនិត្យដោះស្រាយ បន្ទាប់ពីអង្គការមួយដែលតំណាងឲ្យពលរដ្ឋ ១៥៦ គ្រួសារ ដាក់លិខិតសុំឲ្យក្រសួងនេះដកហូតដីនោះទុកជាសម្បត្ដិ ...
វ៉ន ដារ៉ា
https://bit.ly/31p8hD1
ព្រះសីហនុរុះរើសំណង់ផ្ទះនិងតូបជាង ១០០០ កន្លែងដើម្បីរំដោះគ្រោះទឹកជំនន់
សាលាខេត្តព្រះសីហនុនឹងរុះរើហាងលក់ទំនិញ និងផ្ទះជាង ១.០០០ កន្លែងដែលបានសាងសង់ដោយខុសច្បាប់នៅតាមបណ្តោយប្រឡាយ និងនៅលើចិញ្ចើមផ្លូវក្នុងក្រុងព្រះសីហនុ ដើម្បីសម្រួលដល់គម្រោងកាត់បន្ថយទឹកជំនន់ក្នុងក្រុង។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50686947/preah-sihanouk-to-remove-more-than-1000-shophouses-for-flood-mitigation
ក្រសួង ២ ប្រកាសផ្តល់អាហារដល់សាលារៀនគោលដៅជាង ២០០
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ចេញប្រកាសអន្តរក្រសួងអំពីការអនុវត្តកម្មវិធីផ្ដល់អាហារូបត្ថម្ភដល់កុមារតាមសាលារៀនគោលដៅ ដោយប្រើប្រាស់ផលិតផលក្នុងសហគមន៍។ កម្មវិធីនេះនឹងផ្ដល់ដល់សាលាចំនួន ២០៥ សិស្សានុសិស្សចំនួន ៥ ម៉ឺននាក់ នៅឆ្នាំ ២០២០។ យោងតាមប្រកាសរួមរវាងក្រសួងសេដ្ឋកិច្ច និងក្រសួងអប់រំ ...
នៀម ឆេង
https://bit.ly/2vNMOYK
តម្លៃដំឡូងមីនៅរដូវប្រមូលផលនៅឆ្នាំនេះ កើនឡើងតិចតួច
តម្លៃដំឡូងមីនៅតាមបណ្តាខេត្តជាប់នឹងព្រំដែនថៃនារដូវប្រមូលផលឆ្នាំ ២០១៩-២០២០ កើនឡើងតិចតួចបើធៀបនឹងឆ្នាំមុន ខណៈការប្រមូលផលនៅពេលនេះសម្រេចបានប្រមាណ ៦០ ភាគរយហើយ។ នេះបើយោងតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្ត។ ដំឡូងមីត្រូវបានគេចាប់ផ្តើមដាំក្នុងខែឧសភា និងប្រមូលផលចាប់ពីខែវិច្ឆិកា ...
ហ៊ឹន ពិសី
https://bit.ly/2tysJox
CDC បានអនុម័តគម្រោងវិនិយោគ $៣០ លាន នៅក្នុងខែមករា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តយ៉ាងហោចណាស់គម្រោងវិនិយោគរោងចក្រកាត់ដេរ និងផលិតផលធ្វើដំណើរចំនួន ៧ គម្រោងដែលមានតម្លៃជាង ៣០ លានដុល្លារ ក្នុងខែមករា ឆ្នាំ ២០២០ ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការបាត់បង់សិទ្ធិទទួលបានការរួចពន្ធនាំចេញទៅទីផ្សារអឺរ៉ុប។ តួលេខចេញផ្សាយដោយ CDC ក្នុងអំឡុងខែមករា និង ...
ធូ វិរៈ
https://bit.ly/3bkDjRd
ដំណាំស្រូវជាង ៦៧ ពាន់ហិកតា ត្រូវបានបំផ្លាញដោយទឹកជំនន់ និងភាពរាំងស្ងួតកាលពីឆ្នាំមុន
ផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណជាង ៦៧ ពាន់ហិកតា នៅក្នុងឆ្នាំ ២០១៩ បានរងការខូចខាតដោយសារគ្រោះធម្មជាតិ បណ្ដាលមកពីភាពរាំងស្ងួត ហើយក៏បានធ្វើឲ្យទិន្នផលស្រូវថយចុះប្រមាណ ០,៥៤ ភាគរយ។ នេះបើយោងតាមលោកស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មថ្លែងនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានរៀបចំសន្និសីទសារព័ត៌មាននៅ ...
សុទ្ធ គឹមសឿន
https://bit.ly/3be0kVV
សហគមន៍ និងអាជ្ញាធរ អំពាវនាវឲ្យចូលរួមអភិរក្សព្រៃឈើ និងសត្វព្រៃ
សហគមន៍ព្រៃសង្ឃរុក្ខវ័ន និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យកាលថ្ងៃ ២ កុម្ភៈ បានអំពាវនាវដល់ពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឲ្យចូលរួមការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃទាំងអស់គ្នាដើម្បីប្រយោជន៍ជាតិទាំងពេលបច្ចុប្បន្ន និងអនាគត។ នៅក្នុងពិធីប្រារព្ធខួបទី ១៩ នៃការបង្កើតទីស្នាក់ការកណ្ដាលនៃសហគមន៍ព្រៃ ...
ឃុត សុភចរិយា
https://bit.ly/391JAz9
សត្វទន្សោងដ៏កម្រ ១ ក្បាល ងាប់ដោយជាប់អន្ទាក់
សត្វទន្សោង ១ ក្បាល ត្រូវបានប្រជាសហគមន៍ប្រាំបីមុំ ប្រទះឃើញងាប់ដោយជាប់អន្ទាក់កាលពីសប្តាហ៍មុន នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលករណីនេះបង្ហាញថា បទល្មើសសត្វព្រៃនៅតែជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវិតសត្វព្រៃ ជាពិសេសប្រភេទសត្វទន្សោងដ៏កម្រ និងជិតផុតពូជពីផែនដីនេះ។ ...
ឃុត សុភចរិយា
https://bit.ly/2uhWbzg
សមត្ថកិច្ចចាប់ និងបញ្ជូនមនុស្ស ៥៩ នាក់ ទៅតុលាការក្នុងការបង្ក្រាបបទល្មើសព្រៃឈើឆ្នាំ ២០១៩
យ៉ាងហោចណាស់មនុស្សចំនួន ៥៩ នាក់ ត្រូវបានចាប់ និងបញ្ជូនខ្លួនទៅសាលាដំបូងនៅក្នុងឆ្នាំ ២០១៩ ដែលបានពាក់ព័ន្ធក្នុងការធ្វើអាជីវកម្មបំផ្លាញធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចេញផ្សាយ ...
Khorn Savi
https://www.phnompenhpost.com/national/forestry-crimes-see-decrease
លោក ហ៊ុន សែន ថា លោកមិនដែលធ្វើសេចក្តីសម្រេចដើម្បីតម្រូវចិត្តបរទេសទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃសុក្រថា លោកមិនដែលធ្វើសេចក្ដីសម្រេចណា ដើម្បីតម្រូវចិត្តបរទេសទេ ហើយថា សហគមន៍អន្តរជាតិគប្បីជួយកម្ពុជាឲ្យបានខ្លាំង ជាជាងការបំបែកបំបាក់ខណៈដែលលោកក៏បានដាក់ទិសដៅ ៥ ចំណុចសម្រាប់កម្ពុជាត្រូវប្រកាន់យក ដើម្បីលើកស្ទួយ និងការពារផលប្រយោជន៍គោលរបស់ ...
នៀម ឆេង
https://bit.ly/390gi3H
ថ្លៃប្រមូលសំរាមអាចបង់តាមរយៈប្រព័ន្ធទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក
សាលារាជធានីបានប្រកាសនៅថ្ងៃនេះថា ប្រជាជនអាចបង់ថ្លៃប្រមូលសំរាមរបស់ពួកគេតាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិកជាច្រើនចាប់ពីថ្ងៃទី០១ ខែកុម្ភះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសៅរ៍នេះ លោក កើត ...
ថ្នាក់ដឹកនាំ CPP ថា បក្សត្រៀមរួចហើយនូវយុទ្ធសាស្ត្រដោះស្រាយបញ្ហា និងទប់ស្កាត់ឧបាយកលអាក្រក់ផ្សេងៗ
លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា (CPP) ថ្លែងថា គណបក្សប្រជាជនបានត្រៀមរួចស្រេចហើយនូវយុទ្ធសាស្ត្រ និងយុទ្ធវិធីនានាសម្រាប់ការដោះស្រាយនូវរាល់បញ្ហាចៃដន្យ ដែលអាចមានពីការអនុវត្តភារកិច្ច និងដែលអាចកើតចេញពីឧបាយកលអាក្រក់ផ្សេងៗក្នុងបំណងចង់បំផ្លាញដល់សង្គមជាតិ។ ...
ម៉ិច ដារ៉ា
https://bit.ly/2ugVMNw
អាជ្ញាធរ កំពុងស្រាវជ្រាវរកអត្តសញ្ញាណអ្នកបោះបង្គោលក្នុងដីចម្ការស្រល់របស់រដ្ឋ
អាជ្ញាធរខេត្តមណ្ឌលគិរីបាននិងកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនខិលខូចដែលបានលួចបោះបង្គោលរបងថ្មនៅលើដីចម្ការស្រល់របស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បន្ទាប់ពីសមត្ថកិច្ចចុះដកកម្ទេចបង្គោលរបងថ្មចោលជិត ២០០ បង្គោល នៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ លោក សៀក មុន្នី អភិបាលស្រុកអូររាំងបានថ្លែងកាលពីចុងសប្ដាហ៍មុន ...
សុទ្ធ គឹមសឿន
https://bit.ly/31mc9EB
កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៥៤ កន្លែង ហើយអាចនឹងមានបន្ថែមទៀត
គិតត្រឹមឆ្នាំ ២០១៩ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៥៤ កន្លែង នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ប្រភពដដែលបានបន្តទៀតថានៅឆ្នាំ ២០១៩ ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជាមានចំនួន ២,៦៨៨ លានដុល្លារ កើនឡើង ...
ក្រុមការងារខ្មែរថាមស៍
https://www.khmertimeskh.com/50686294/cambodia-has-54-special-economic-zones-more-to-come
ក្រុមហ៊ុនគ្រោងបង្កើតរោងចក្រផលិតបរិក្ខារអគ្គិសនី នៅខេត្តពោធិ៍សាត់
ក្រុមហ៊ុនថៃ Precise Electric Manufacturing Co., Ltd គ្រោងសាងសង់រោងចក្រផលិតបរិក្ខារអគ្គិសនីនៅខេត្តពោធិ៍សាត់ ខណៈមើលឃើញពីតម្រូវការកើនឡើង។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ជាមួយតំណាងក្រុមហ៊ុនកាលពីថ្ងៃពុធ។ នេះបើយោងតាមអភិបាលរងខេត្ត។ លោក ចែ ឡៃ អភិបាលរងខេត្តពោធិ៍សាត់បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Precise Electric Manufacturing Co., Ltd គម្រោងនឹងបង្កើតរោងចក្រផលិត ...
ធូ វិរៈ
https://bit.ly/31aSI1y
លោក ហ៊ុន សែន ស្នើឲ្យក្រសួងព័ត៌មានលុបបំបាត់ការផ្សាយព័ត៌មានមិនពិតអំពីវីរុសកូរ៉ូណា ដែលធ្វើឲ្យពលរដ្ឋភ័យខ្លាច
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យក្រសួងព័ត៌មាន លុបបំបាត់ការផ្សាយព័ត៌មានមិនពិតជុំវិញការផ្ទុះឡើងវីរុសកូរ៉ូណា ខណៈលោកបានស្ដីបន្ទោសខ្លាំងៗដល់ស្ថាប័នសារព័ត៌មាន អ្នកផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម និងអ្នកលេងហ្វេសប៊ុកមួយចំនួនដែលបានផ្សាយខុសអំពីវីរុសកូរ៉ូណាដែលជាហេតុធ្វើឱ្យពលរដ្ឋទទួលបានព័ត៌មានមិន ...
ខន សាវិ
https://bit.ly/37JakEp
រដ្ឋនឹងចំណាយថវិកាសម្រាប់ឯកសណ្ឋានសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់
រដ្ឋាភិបាលសម្រេចប្រើប្រាស់ថវិការដ្ឋសម្រាប់កាត់សម្លៀកបំពាក់ជាឯកសណ្ឋាន និងសញ្ញាស័ក្តិជូនសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចំនួន ៤៩ នាក់មកពីគណបក្សនយោបាយចំនួន ១៦ ជាអ្វីដែលមន្ត្រីអះអាងថា គឺដើម្បីជាការធ្វើឲ្យមានភាពសមរម្យមួយសម្រាប់ចូលរួមកម្មវិធីជាតិធំៗឲ្យសមនឹងឋានៈ។ លិខិត ...
ឡុង គីមម៉ារីតា
https://bit.ly/2RGiMP5
មន្ត្រីជំនាញស៊ីម៉ាក់បំផ្ទុះគ្រាប់ B40,5 ក្នុងស្ទឹងសង្កែដោយជោគជ័យ
រដ្ឋបាលក្រុងបាត់ដំបងបានបើកឲ្យពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលេខ ១ ត្រង់ចំណុចភូមិកំពង់ក្របី ភូមិកម្មករក្នុងសង្កាត់ស្វាយប៉ោ និង តាមបណ្ដោយផ្លូវ ១៥៩D ស្ថិតនៅភូមិរំចេក ៤ ក្នុងសង្កាត់រតនៈចេញប្រកបរបររកស៊ី និងធ្វើចរាចរណ៍ទៅមកឡើងវិញហើយបន្ទាប់ពីក្រុមមន្ត្រីជំនាញស៊ីម៉ាក់ បានធ្វើការបំផ្ទុះគ្រាប់ B40,5 បាន ...
ឃុត សុភចរិយា
https://bit.ly/38S76OW
រដ្ឋាភិបាល ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២០
រដ្ឋាភិបាលកម្ពុជាទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះពី ៦,៥ ភាគរយដែលព្យាករពីមុនមកនៅត្រឹម ៦,១ ភាគរយដោយលើកឡើងពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ពិសេសការផ្ទុះវីរុសកូរ៉ូណានៅទីក្រុងវូហានដែលកំពុងរីករាលដាល និងការប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពីសហភាពអឺរ៉ុប EBA ...
ម៉ៃ គុណមករា
https://bit.ly/2RGKF9C
ក្រសួងការបរទេសកត់សម្គាល់បញ្ហាប្រឈមចំពោះគោលនយោបាយការបរទេស
ក្រសួងការបរទេសបាននិយាយកាលពីម្សិលមិញថា គោលនយោបាយការបរទេសរបស់កម្ពុជាប្រឈមនឹងបញ្ហាធំ ៗ ពីការជ្រៀតជ្រែកពីបរទេសក្រោមលេសនៃសិទ្ធិមនុស្ស ជម្លោះសមុទ្រចិនខាងត្បូង និងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ...
ស៊ុន មេសា
https://www.khmertimeskh.com/50685785/foreign-ministry-notes-challenges-to-foreign-policy
ប្រជាជនចិនរាប់ពាន់នាក់បានចាកចេញពីព្រះរាជាណាចក្របន្ទាប់ពីបានហាមឃាត់ការលេងល្បែងតាមអ៊ិនធឺណេត
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីម្សិលមិញបានរាយការណ៍ថា ជនជាតិចិនរាប់ម៉ឺននាក់បានចាកចេញពីប្រទេសកម្ពុជាមុនដំណាច់ឆ្នាំចាប់តាំងពីការហាមឃាត់ការលេងល្បែងតាមអ៊ីនធឺណេត និងល្បែងស៊ីសង ដែលត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែសីហា។ ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50685775/thousands-of-chinese-leave-kingdom-after-ban-on-online-gambling