ព័ត៌មាន
ក្រុមហ៊ុនថាមពលថៃ សម្រេចបានកិច្ចព្រមព្រៀងថាមពលសូឡានៅប្រទេស កម្ពុជា
ក្រុមហ៊ុនថាមពល B Grimm Solar Power 1 ដែលជាបុត្រសម្ព័ន្ធរបស់ B Grimm Power Plc មានមូលដ្ឋាននៅថៃបានបញ្ចប់កិច្ចព្រមព្រៀងទិញ-លក់ជាមួយក្រុមហ៊ុន Ray Power លើគម្រោងដំឡើងបន្ទះថាមពលសូឡា ៣០ មេហ្គាវ៉ាត់នៅខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី ១៤ មករា។ ...
ធូ វិរៈ
https://bit.ly/2U1OQhU
គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍យកឆ្នាំ ២០២០ ជាឆ្នាំរឹតបន្តឹងការអនុវត្តច្បាប់
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានប្រកាសយកឆ្នាំ ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ខណៈដែលលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឱ្យមន្ត្រីនគរបាលចរាចរណ៍ត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នា និងគ្មានការលើកលែងដើម្បីធ្វើយ៉ាងណាកាត់បន្ថយអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ ការចេញសេចក្ដីប្រកាស ...
ខន សាវិ
https://bit.ly/37BDWDG
លោក ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់អំពីវីរុសផ្លូវដង្ហើម កូរ៉ូណា
លកំពុងឆ្លងវីរុសនេះ ខណៈដែលមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា មន្ត្រីកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតអំពីវិធានការត្រួតពិនិត្យសុខភាពរបស់អ្នកដំណើរនៅតាមអាកាសយានដ្ឋានអន្តរជាតិ និងនៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានា។ លោក ហ៊ុន សែន បានស្នើឱ្យពលរដ្ឋគួរប្រើម៉ាស់ពាក់ការពារច្រមុះ ឬលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់ ...
ខន សាវិ
https://bit.ly/3aOjbGz
ក្រសួងសង្គមកិច្ចចុះកិច្ចព្រមព្រៀងជាមួយអង្គការ ១១ លើគម្រោងសុខុមាលភាពកុមារ
ក្រសួងសង្គមកិច្ចកាលពីថ្ងៃទី ២៤ ខែមករា បានចុះកិច្ចព្រមព្រៀងជាមួយអង្គការចំនួន ១១ ក្នុងទំហំថវិកាជាង ១២ លានដុល្លារ លើការអនុវត្ដគម្រោងរយៈពេល ៣ ឆ្នាំ (២០២០-២០២២) ដើម្បីជួយដល់វិស័យសង្គមកិច្ច សុខុមាលភាពសង្គម សុខុមាលភាពកុមារ ការប្រឆាំងការជួញដូរមនុស្ស និងការងារពិការភាព។ ...
វ៉ន ដារ៉ា
https://bit.ly/3aMZoaw
រដា្ឋភិបាលសម្រេចឱ្យប្ដូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈទីស្តីការគណៈរដ្ឋមន្ត្រីបានឯកភាពឲ្យប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្មទៅជាក្រសួង «ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» បន្ទាប់ពីលោករដ្ឋមន្ត្រី ចម ប្រសិទ្ធ ដាក់សំណើថ្មីៗនេះ ដើម្បីបែងចែកការងារទទួលខុសត្រូវជាក់លាក់ ប៉ុន្ដែសង្គមស៊ីវិលថាមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ទេ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2Rv6GIl
ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស មានកំណើនជាង ២៧ ភាគរយ
ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស (SEZ) នៅកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកាលពីឆ្នាំ ២០១៩ បានកើនឡើងប្រមាណ ២៧ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងដំណើរទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) កាលពីថ្ងៃទី ២៣ ខែមករា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ...
ហ៊ឹន ពិសី
https://bit.ly/38In2Dc
ជនជាតិភាគតិច និងសង្គមស៊ីវិលប្ដឹងជំទប់ឃុំ និងអភិបាលរងខេត្ត រឿងចេញបណ្ណសម្គាល់ដីជាន់លើដីព្រៃ
ពលរដ្ឋសហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិលចំនួន ៦ នាក់ បានដាក់ពាក្យបណ្ដឹងចំនួន ២ ដាច់ ដោយឡែកពីគ្នាប្ដឹងមនុស្ស ៤ នាក់ ទៅតុលាការខេត្តក្នុងនោះមានជំទប់ទី ១ ឃុំប៊ូស្រាម្នាក់ និងអភិបាលរងខេត្តមណ្ឌលគិរីម្នាក់ដោយចោទពាក់ព័ន្ធការចេញបណ្ណសម្គាល់ម្ចាស់ដីធ្លីជាន់លើដី ...
សុទ្ធ គឹមសឿន
https://bit.ly/36yBaNP
ក្រសួងការងារឆ្លើយតបញត្តិសហជីព រឿងកម្មករសំណង់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី ២១ ខែមករា បានចេញសេចក្ដីប្រកាសព័ត៌មានមួយឆ្លើយតបទៅតំណាងសហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលដែលបានដាក់ញត្តិសូមឱ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ យកចិត្ដទុកដាក់ដោះស្រាយនូវវិធានការចំនួន ៧ ចំណុចដើម្បីជួយគាំពារកម្មករក្នុងវិស័យសំណង់ ដោយបញ្ជាក់ថា ចំណុចមួយចំនួនក្រសួង ...
វ៉ន ដារ៉ា
https://bit.ly/2tK8aW4
កម្ពុជាបញ្ចុះថ្លៃអគ្គិសនី ដើម្បីរក្សាភាពប្រកួតប្រជែង
រដ្ឋាភិបាលនឹងធ្វើការបញ្ចុះតម្លៃអគ្គិសនី ៤០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់វិស័យឧស្សាហកម្ម ដើម្បីរក្សាភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម។ នេះបើតាមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ អ្នកក្នុងវិស័យស្រូវអង្ករ និងសហគ្រាសធនតូចបានអបអរសាទរការបញ្ចុះតម្លៃរបស់រដ្ឋាភិបាលនេះ ប៉ុន្តែបានអំពាវនាវឲ្យបង្កើនគុណភាព ...
ធូ វិរៈ
https://bit.ly/37p5Cvb
មន្ទីរកសិកម្មប្រកាសផ្ដល់រង្វាន់ ចំពោះការប្រាប់តម្រុយអ្នកលួចដុតព្រៃពូជគ្រញូង
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្ត ១០ លានរៀល ដល់អ្នកដែលអាចផ្ដល់ព័ត៌មានដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យករណីលួចដុតបំផ្លាញព្រៃពូជឈើគ្រញូងជាង ២០ ហិកតា នៅតំបន់ព្រៃពូជឈើគ្រញូង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបបាន ...
ឃុត សុភចរិយា
https://bit.ly/37rsev6
ក្រសួងឲ្យគ្រូពេទ្យពង្រឹងសមត្ថភាព និងក្រមសីលធម៌
រសួងសុខាភិបាលទទូចដល់គណៈវិជ្ជាជីវៈសុខាភិបាលត្រូវពង្រឹងសមត្ថភាព និងអនុវត្តក្រមសីលធម៌គ្រូពេទ្យ ដើម្បីចូលរួមលុបបំបាត់ការត្អូញត្អែររបស់ប្រជាពលរដ្ឋដែលថា គ្រូពេទ្យមួយចំនួនប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងមិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺជាដើម។ ការទទូចនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និង ...
ឡុង គីមម៉ារីតា
https://bit.ly/2urmUta
លោក ផៃ ស៊ីផាន ច្រានចោលចំណាត់ថ្នាក់អំពើពុករលួយរបស់ TI លើកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញបានបានចាត់ទុករបាយការណ៍នៃការវាយតម្លៃ និងដាក់ពិន្ទុរបស់អង្គការតម្លាភាពអន្តរជាតិ (TI) មកលើកម្ពុជាដោយបានកម្រិតអំពើពុករលួយនៅកម្ពុជាខ្ពស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកថា ជាការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីផលប្រយោជន៍ផ្ទាល់របស់ពួកគេ និងគ្មានតម្លៃផ្លូវច្បាប់នៅកម្ពុជា។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានប្រតិកម្ម ...
វ៉ន ដារ៉ា
https://bit.ly/2TSsXBq
កម្ពុជាដាក់ការត្រួតពិនិត្យជើងហោះហើរ ពីក្រុងវូហានជាទីផ្ទុះជំងឺរលាកសួត
ក្រសួងសុខាភិបាលបានដាក់ការរឹតបន្តឹងក្នុងការត្រួតពិនិត្យជើងហោះហើរផ្ទាល់ពីទីក្រុងវូហាន ប្រទេស ចិន ដែលជាកន្លែងផ្ទុះជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) ដំបូងបំផុត ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះមកកម្ពុជា ស្របពេលកម្ពុជានៅតែមិនទាន់មានតម្រុយនៃការឆ្លងជំងឺនេះនៅឡើយ។ ខណៈដែលប្រទេស ...
ឡុង គីមម៉ារីតា
https://bit.ly/2RQM78l
ក្រុមហ៊ុន Emerald Resources ប្រកាសផែនការរកមូលនិធិ ៧៥ លានដុល្លារ អភិវឌ្ឍគម្រោងរ៉ែនៅកម្ពុជា
ក្រុមហ៊ុន Emerald Resources បានប្រកាសផែនការ ប្រមូលមូលនិធិ ៧៥ លានដុល្លារអូស្ដ្រាលី សម្រាប់គម្រោងរ៉ែមាសអូរខ្វាវ ខេត្តមណ្ឌលគិរី។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ សេចក្ដីប្រកាសព័ត៌មាននេះបន្តថា ក្រុមហ៊ុន Emerald Resources ដែលចុះបញ្ជីនៅផ្សារហ៊ុនអូស្រា្ដលីស្វែងរកការប្រមូលមូលនិធិ ៧៥ លានដុល្លារអូស្ដ្រាលី សម្រាប់ការអភិវឌ្ឍរ៉ែមាសអូរខ្វាវរបស់ខ្លួននៅប្រទេស កម្ពុជា ជាមួយ ...
ធូ វិរៈ
https://bit.ly/3aDWHbh
លោក ស ខេង ប្រកាសដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ២៥ រាជធានី-ខេត្
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីម្សិលមិញបានបើកសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋទាំង ២៥ រាជធានី-ខេត្តដែលធ្វើឡើងនៅក្នុងខេត្តពោធិ៍សាត់។ លោក ស ខេង ថ្លែងនៅក្នុងពិធីសម្ពោធដោយអះអាងថា៖ «ការដាក់ឱ្យដំណើរការអង្គភាពនេះនឹងពង្រឹងការទទួលខុសត្រូវ និងគណនេយ្យភាពរបស់រដ្ឋបាលរាជធានី ខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង និង ...
រី សុចាន់
https://bit.ly/2uxr5U3
អភិបាលក្រុងថា ការដោះស្រាយបញ្ហានៅជ្រោយចង្វារនឹងបញ្ចប់ឆាប់ៗ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអះអាងថា ការដោះស្រាយបញ្ហារបស់ពលរដ្ឋដែលរងប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ទីក្រុងរណបនៅជ្រោយចង្វាររបស់ក្រុមហ៊ុន OCIC នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ខណៈក្រុមហ៊ុនបានបញ្ជាក់ថា ពលរដ្ឋដែលនៅសេសសល់មានត្រឹមតែជាង ៧ ភាគរយ។ កាលពីថ្ងៃទី ២០ មករាលោក ឃួង ស្រេង បានប្រគល់បណ្ណកម្មសិទ្ធិជូនពលរដ្ឋ ...
ខន សាវិ
https://bit.ly/37uQa0R
អាជ្ញាធរខេត្តព្រះសីហនុបញ្ជាអោយរុះរើលំនៅដ្ឋានខុសច្បាប់ចំនួន ២៩ ខ្នង
សាលាខេត្តព្រះសីហនុបានជូនដំណឹងដល់ប្រជាពលរដ្ឋថា ខ្លួននឹងចាប់ផ្តើមរុះរើសំណង់លំនៅដ្ឋាន ២៩ ទីតាំង ដែលបានសាងសង់ខុសច្បាប់នៅលើចំណីអូរនិងចំណីផ្លូវសាធារណៈ ដែលស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នៅក្នុងលិខិតរបស់លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ ដែលបានផ្ញើកាលពីសប្តាហ៍មុន បានលើកឡើងថា សំណង់លំនៅដ្ឋានទាំងនោះត្រូវបានរកឃើញដោយក្រុមការងារកាលពីថ្ងៃទី ២២ ខែវិច្ឆិកាថា ...
បែន សុខហ៊ាន
https://bit.ly/2ulH2Nl
ទំនប់វារីអគ្គសនី នាំមកមហន្តរាយដល់សត្វផ្សោតទន្លេដ៏កម្ររបស់កម្ពុជា
កាលពីមុនឆ្នាំ២០១៦ នៅពេលមិនទាន់មានការសាង់សង់ទំនប់វារីអគ្គិសនីដងសាងហុងរបស់ឡាវ សត្វផ្សោតកម្ពុជាមានជាង ១០ក្បាល ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ វាបាត់អស់ ៧ ក្បាល..ហើយបើសិនជាបាត់វត្តមានសត្វផ្សោត ៣ក្បាលនេះទៀត ប្រជាជននៅសហគមន៍នេះ ក៏អត់មានចំណូលបន្ថែមសម្រាប់ចិញ្ចឹមជីវិតដែរ ...
ប៉ិច សុធារី
https://bit.ly/2RjNnBO
អាជ្ញាធរខេត្តកំពតឲ្យក្រុមហ៊ុន ១ បញ្ឈប់ចាក់ដីលុបព្រៃកោងកាងជាបន្ទាន់
អភិបាលខេត្តកំពតលោក ជាវ តាយ កាលពីម្សិលមិញបានបញ្ជាឲ្យក្រុមហ៊ុនរបស់ឧកញ៉ា គុយ លៀងគី បញ្ឈប់សកម្មភាពចាក់ដីលុបព្រៃកោងកាងនៅចំណុចភូមិ-ឃុំព្រែកត្នោត ស្រុកទឹកឈូជាបន្ទាន់ បន្ទាប់ពីពិនិត្យឃើញថា មានផលប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានមច្ឆជាតិ និងជីវចម្រុះ ព្រមទាំងជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទនៅក្នុងតំបន់នោះ។ ...
ឃុត សុភចរិយា
https://bit.ly/3aAtPRq
មន្ត្រីបរិស្ថានសាកសួរមេភូមិ និងបុរសម្នាក់រឿងឈូសឆាយព្រៃ
មន្ត្រីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់កាលពីម្សិលមិញបានសាកសួរបុរស ២ នាក់ ក្នុងនោះមានម្នាក់ជាមេភូមិ បន្ទាប់ពីនគរបាលស្រុកវាលវែងឃាត់ខ្លួនពាក់ព័ន្ធនឹងការឈូសឆាយរំលោភដីព្រៃក្នុងតំបន់ការពារធម្មជាតិអស់ប្រហែល ១០ ហិកតា នៅក្នុងភូមិក្រសាំងព្នៅ ឃុំក្រពើ ២ ស្រុកវាលវែង។ លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង ...
ខន សាវិ
https://bit.ly/2v0ne27
តុលាការចោទប្រកាន់បុរសម្នាក់នៅខេត្តស្ទឹងត្រែងពីបទដឹកជញ្ជូនឈើខុសច្បាប់
ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងកាលពីថ្ងៃអាទិត្យបានបញ្ជូនបុរសម្នាក់ក្នុងចំណោមបុរស ៧ នាក់ដែលត្រូវបានឃុំខ្លួនពីបទដឹកជញ្ជូនឈើខុសច្បាប់ទៅតុលាការ។ ស្នងការនគរបាលខេត្តព្រះសីហនុលោក ម៉ៅ តារា បាននិយាយថា បុរសជនជាតិវៀតណាមម្នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ...
សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/courts-charge-s-treng-men-transporting-illegal-timber
តុលាការចោទពលរដ្ឋ ៧ នាក់ ទន្ទ្រានយកដីក្នុងតំបន់ការពារ
តុលាការខេត្តព្រះសីហនុបានចោទប្រកាន់ពលរដ្ឋប្រុស និងស្រីចំនួន ៧ នាក់ ដោយហេតុបានរុករានដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីយកមកធ្វើជាកម្មសិទ្ធិ និងបង្ករបួសស្នាមដល់សមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់។ លោក លឹម ប៊ុនហេង អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ពលរដ្ឋទាំង ៧ នាក់ ...
វ៉ន ដារ៉ា
https://bit.ly/36ghAWQ
មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ២ រូប ត្រូវតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំពាក់ព័ន្ធការធ្វើទារុណកម្មបណ្តាលឲ្យពលរដ្ឋស្លាប់
មន្ត្រីកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យចំនួន ២ រូបដែលត្រូវបានរកឃើញថា បានប្រើអំពើហិង្សាធ្វើទារុណកម្ម វាយដំ លើប្រជាពលរដ្ឋជាសកម្មជនដីធ្លីចំនួន ៥ នាក់ រហូតដល់បណ្ដាលឱ្យពលរដ្ឋម្នាក់ស្លាប់ត្រូវបានតុលាកាខេត្ដបន្ទាយមានជ័យសម្រេចចោទប្រកាន់ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបញ្ជូនទៅឃុំខ្លួននៅ ...
វ៉ន ដារ៉ា
https://bit.ly/363oUow
នគរបាលកម្ពុជា-វៀតណាម បន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឆ្នាំ ២០២០
កម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០ និងបានឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទដូចជាគ្រឿងញៀន បទល្មើសធនធានធម្មជាតិ និងឆ្លងដែនខុសច្បាប់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីថ្ងៃទី ១៩ បានឲ្យដឹងថា លោក ស ខេង រដ្ឋមន្ត្រី ...
ម៉ិច ដារ៉ា
https://bit.ly/376z1tY