ព័ត៌មាន
អភិបាលខេត្តស្វែងរកជំនួយពីធនាគារពិភពលោកដើម្បីដោះស្រាយបញ្ហាសំរាម
ដោយសារតែមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃទីក្រុងឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ បរិមាណសំរាមដែលកំពុងត្រូវបានផលិតប្រចាំថ្ងៃបានហក់ឡើងពី ១០០ ទៅ ២០០ តោនក្នុងមួយថ្ងៃក្នុងឆ្នាំ ២០១៥ ដល់ចំនួន ១០០០ តោនក្នុងពេលបច្ចុប្បន្ន ...
បែន សុខហ៊ាន
https://www.khmertimeskh.com/50649191/governor-seeks-world-banks-help-to-tackle-waste-woes/
សកម្មជនស្នើឲ្យយកក្រពើភ្នំ មកលែងនៅតំបន់អារ៉ែង
សកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិ (Mother Nature Cambodia) គ្រោងដាក់សំណើមួយទៅក្រសួងបរិស្ថានដើម្បីស្នើសុំឲ្យយកក្រពើភ្នំមកលែងក្នុងតំបន់អារ៉ែងដែលស្ថិតនៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ដោយសារតំបន់នោះស័ក្ដិសមជាកន្លែងអភិរក្សសត្វក្រពើភ្នំ និងជាសត្វដែលពលរដ្ឋជនជាតិ ...
សុទ្ធ គឹមសឿន
https://bit.ly/2IALFHt
លោក ខៀវ កាញារីទ្ធ ថាសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានតាក់តែងឡើងស្របតាមស្តង់ដាអន្តរជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអះអាងថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន បានតាក់តែងឡើងស្របតាមស្តង់់ដាអន្តរជាតិ ដោយរាជរដ្ឋាភិបាល បានបង្រួមព័ត៌មានសម្ងាត់របស់ជាតិឲ្យនៅតិចបំផុត ដើម្បីធានាឲ្យការទទួលបានព័ត៌មាន ...
ប៉ិច សុធារី
https://bit.ly/2AW9BAS
រយៈពេល៩ខែ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបណ្តាលឲ្យមនុស្សស្លាប់ជិត៥០០នាក់
របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្នុងរយៈពេល៩ខែឆ្នាំនេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតមានជិត១០០០ករណី បណ្តាលឲ្យមនុស្សស្លាប់ ៤៨៨នាក់ និងរបួសចំនួន ១៤៩៤នាក់ ដែលអត្រានេះមានការកើនឡើង ...
ប៉ិច សុធារី
https://bit.ly/2MmkDVk
គ.ជ.ប ស្វែងរកជំនួយពីជប៉ុនលើការអប់រំការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានស្នើទៅរដ្ឋាភិបាលជប៉ុនឱ្យបញ្ជូនអ្នកជំនាញមកបង្រៀនមន្ត្រីកម្ពុជាអំពី វិធីដើម្បីអប់រំសាធារណជនអំពីសារៈសំខាន់នៃការចូលរួមក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លោក ...
ឃួន ណារីម
https://www.khmertimeskh.com/50648902/nec-seeks-japans-help-on-election-education/
ADB បន្តគាំទ្រលទ្ធភាពទទួលបានហិរញ្ញវត្ថុនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចី ៤០ លានដុល្លារ ដើម្បីគាំទ្រអ្នកក្រីក្រ និងគ្រួសារនៅជនបទនៅកម្ពុជា ដើម្បីកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីសប្ដាហ៍មុន។ ...
ធូ វិរៈ
https://bit.ly/2Iw3W8Q
សភាបោះឆ្នោតអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ស្តីពីសំណង់
រដ្ឋសភាបានបោះឆ្នោតអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីសំណង់ដែលមាន ២២ ជំពូក និង ១១១ មាត្រាដោយច្បាប់នេះក៏មានចែងពីការដាក់ទោសទណ្ឌ ចំពោះអ្នកគ្រប់គ្រងសំណង់ផងដែរ ខណៈដែលវិស័យសំណង់បាននិងកំពុងតែរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ...
ម៉ិច ដារ៉ា
https://bit.ly/2APp45G
លោក ស ខេង៖ រដ្ឋាភិបាលគិតគូរជីវភាពគ្រូបង្រៀន ដោយផ្តល់ប្រាក់បំណាច់ផ្សេងៗ
នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង លើកឡើងថាកន្លងមករាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងលើកកម្ពស់ដល់ស្ថានភាពរស់នៅ និងការបំពេញការងាររបស់គ្រូបង្រៀនដោយដំឡើងប្រាក់បៀវត្សរ៍ និងប្រាក់បំណាច់ផ្សេងៗទៀតជាបន្តបន្ទាប់។ ការថ្លែងបែបនេះរបស់លោក ស ខេង ធ្វើឡើងក្នុងទិវាគ្រូបង្រៀនក្នុងខួបលើកទី ២២ នៅ ...
រី សុចាន់
https://bit.ly/2MhhW7q
រាជរដ្ឋាភិបាលកម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារច្បាប់ទាក់ទងនឹងបញ្ហាព្រំដែនរួម
រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមកាលពីចុងសប្ដាហ៍កន្លងមកនេះបានចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ២ ទាក់ទងនឹងបញ្ហាព្រំដែនរួមលើការងារខណ្ឌសីមាព្រំដែន ហើយភាគីទាំង ២ ក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការស្តីពីការគ្រប់គ្រងព្រំដែនដោយផ្អែកលើយន្តការ និងក្របខ័ណ្ឌច្បាប់ដែលមានស្រាប់ដើម្បី ...
ម៉ិច ដារ៉ា
https://bit.ly/2It7rgg
ក្រសួងការងារអនុញ្ញាតឲ្យជនបរទេសប្រកបមុខរបរ និងការងារខ្នាតតូចឡើងវិញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឲ្យជនបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជាអាចធ្វើសកម្មភាពស្វ័យនិយោជន៍ (មុខរបរផ្ទាល់ខ្លួនខ្នាតតូច) លើប្រភេទមុខរបរ និងការងារមួយចំនួនឡើងវិញ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជាបន្ទាប់ពីក្រសួងបានប្រកាសហាមជនបរទេសប្រកបមុខរបរខ្នាតតូចដែលជាការដណ្តើម ...
សុទ្ធ គឹមសឿន
https://bit.ly/2oSFrf3
ដីជាង ៤០០ ហិកតា ត្រូវបានដកហូតទុកជាសម្បតិ្តរដ្ឋវិញ
ដីទំហំ ៤១៣ ហិកតា នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រង់ចំណុចអូរច្រាំងអុង ភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ត្រូវបានលោក វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺចេញដីកាដកហូតទុកជាដីសម្បត្ដិរបស់រដ្ឋវិញកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បន្ទាប់ពីត្រូវបានរុករានកាន់កាប់ដោយឈ្មោះ យូ ស៊ីថាត ខណៈអង្គការដែលធ្វើការលើការការពារព្រៃឈើសាទរ និង ...
វ៉ន ដារ៉ា
https://bit.ly/31TxMfc
ការប្រែប្រួលអាកាសធាតុពន្យាពេលប្រទេសកម្ពុជាក្នុងការឈានទៅរកប្រទេសដែលមានប្រាក់ចំណូលមធ្យម
របាយការណ៍របស់រដ្ឋាភិបាលបានបង្ហាញថា ការប្រែប្រួលអាកាសធាតុនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាថយចុះជាលំដាប់ក្នុងរយៈពេលប៉ុន្មានទស្សវត្សក្រោយ និងពន្យាពេលមួយឆ្នាំក្នុងការឈានទៅរកប្រទេសដែលមានប្រាក់ចំណូលមធ្យម។ កាលពី ...
រដ្ឋាភិបាល និងEU អំពាវនាវឲ្យកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក
ក្រសួងបរិស្ថាន និងសហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ បានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ កាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកដែលប្រើប្រាស់បានតែមួយដង និងជៀសវាងការបោះចោលសំណល់ប្លាស្ទិកពាសវាលពាសកាល ខណៈដែលប្លាស្ទិកផលិត ...
ប៉ិច សុធារី
https://bit.ly/31ReoPL
អ្នកវិភាគយល់ឃើញផ្សេងគ្នា ពីដំណោះស្រាយបញ្ហានយោបាយ
អ្នកវិភាគយល់ឃើញផ្សេងគ្នាអំពីស្ថានការណ៍ និងដំណោះស្រាយបញ្ហានយោបាយកម្ពុជានាពេលបច្ចុប្បន្ន ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ GSP និង EBA របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា កម្ពុជាមិនកំពុងស្ថិតក្នុងវិបត្តិនយោបាយនោះទេ។ នៅខណៈដែលលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិកំពុងជាប់ចោទពីបទ «ក្បត់ជាតិ ...
នៀម ឆេង
https://bit.ly/2VcpKLK
កម្ពុជាប្រមូលពន្ធបានជាង ៤,៥ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៩ ខែឆ្នាំនេះ
រដ្ឋាភិបាលបានរកចំណូលពីការប្រមូលពន្ធគយ និងពន្ធដារបានប្រមាណ ៤ ៥៦៧ លានដុល្លារ ក្នុងរយៈពេល ៩ ខែឆ្នាំ ២០១៩ នេះ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារដែលបានចេញផ្សាយកាលពីថ្ងៃពុធបង្ហាញថា អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទបាន ២ ១៨៣ លានដុល្លារ ខណៈលោកនាយករដ្ឋមន្ត្រីបានប្រកាសថា ការប្រមូលពន្ធគយ ...
ធូ វិរៈ
https://bit.ly/2pK0TDu
ការនាំចេញអង្ករ ៩ ខែ កើនឡើង ២ ភាគរយ
ការនាំចេញអង្ករពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ កើនឡើង ២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលក្នុងនោះត្រូវបាននាំមុខដោយទីផ្សារចិន។ នេះបើតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ទិន្នន័យបង្ហាញថា ការនាំចេញអង្ករទៅទីផ្សារប្រទេស ...
ហ៊ឹន ពិសី
https://bit.ly/2IpfFWO
បញ្ហាប្រឈមធំនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
នៅក្នុងខែសីហា អង្គការក្នុងស្រុកចំនួនពីរគឺ អង្គការលីកាដូ និងសមាគមធាងត្នោត បានចេញផ្សាយ ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលជារបាយការណ៍អំពីការរីកចម្រើនប្រកបដោយគ្រោះថ្នាក់នៃ ...
David Hutt
https://thediplomat.com/2019/10/the-macro-challenges-in-cambodias-microfinance-sector/
ប្រទេសជប៉ុនជំរុញកិច្ចខិតខំប្រឹងប្រែងដោះមីន
ប្រទេសជប៉ុនថ្ងៃនេះនឹងផ្តល់ជំនួយឥតសំណងជាង ១ លានដុល្លារដល់អង្គការមិនមែនរដ្ឋាភិបាលចំនួនពីរ សម្រាប់ការងារដោះមីន គម្រោងថែទាំសហគមន៍ និងបណ្តាញគាំទ្រកុមារ។ ពិធីចុះហត្ថលេខាលើជំនួយឥតសំណងដែលមានទឹកប្រាក់សរុប ១.០៥២.២៩៨ ដុល្លារអាមេ ...
មុំ គន្ធា
https://www.khmertimeskh.com/50647698/japan-to-boost-demining-efforts/
រដ្ឋាភិបាលផ្តល់ប្រាក់លើកទឹកចិត្តដល់ការសម្រាលបុត្រចំនួន ៥ លានដុល្លារ
រដ្ឋាភិបាលបានចំណាយថវិកាជាង ៥ លានដុល្លារ ដើម្បីជួយដល់កម្មករកម្មការិនីកាត់ដេរដែលបានសម្រាលបុត្រក្នុងកំឡុងពេល ៩ ខែដំបូងនៃឆ្នាំនេះ។ បេឡាជាតិរបបសន្តិសុខសង្គមកាលពីម្សិលមិញបាននិយាយថា ចាប់ពីខែមករាដល់ខែកញ្ញា កម្មករចំនួន ...
មុំ គន្ធា
https://www.khmertimeskh.com/50647861/government-delivers-5-million-in-childbirth-bonuses/
លោក ហ៊ុន សែន ការពារការដំឡើងប្រាក់ឈ្នួលអប្បបរមាទាប
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យកម្មករ កម្មការិនីរោងចក្រកាត់ដេរ មានការយោគយល់ពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២០ មិនបានច្រើនដូចនឹងជាការដំឡើងប្រាក់ឈ្នួលអប្បបរមាកាលពីឆ្នាំមុន។ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលសម្រាប់ ...
មុំ គន្ធា
https://bit.ly/357ms0K
រដ្ឋបាលជលផល ប្រកាសបើករដូវនេសាទសម្រាប់ឆ្នាំ ២០១៩-២០២០
រដ្ឋបាលជលផលបានប្រកាសបើករដូវនេសាទសម្រាប់ឆ្នាំ ២០១៩-២០២០ ចាប់ពីថ្ងៃអង្គារម្សិលមិញដែលអាចឲ្យប្រជាពលរដ្ឋធ្វើការនេសាទក្នុងដែននេសាទទឹកសាប ដោយឧបករណ៍នេសាទជាលក្ខណៈគ្រួសារ និងបានណែនាំឲ្យការធ្វើអាជីវកម្មក្រៅពីលក្ខណៈគ្រួសារត្រូវសុំច្បាប់អនុញ្ញាត។ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផលចុះ ...
ឡុង គីមម៉ារីតា
https://bit.ly/2oH1PrE
ហាមផ្សារទំនើបគ្រប់ទីតាំងលក់ឱសថគ្រប់ប្រភេទ បើរឹងទទឹងនឹងប្រឈមមុខច្បាប់
ក្រសួងសុខាភិបាលប្រកាសហាមម្ចាស់ផ្សារទំនើប ម៉ាត និងបេប៊ីម៉ាត នៅទូទាំងប្រទេសដាក់លក់ផលិតផលឱសថគ្រប់ប្រភេទនៅតាមផ្សារទំនើបទាំងឡាយដោយគ្មានច្បាប់អនុញ្ញាត ហើយបើក្នុងករណីមិនគោរពតាមបម្រាម ក្រសួងនឹងចាត់វិធានការតឹងរ៉ឹងទៅតាមច្បាប់ ដែលអាចនឹងរងពិន័យជាប្រាក់ដល់ទៅ ...
ឡុង គីមម៉ារីតា
https://bit.ly/2o07Srm
ជប៉ុនផ្តល់ជំនួយឥតសំណងជិត $២៦ លាន សម្រាប់អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់
ជប៉ុននឹងផ្តល់ជំនួយឥតសំណងជិត ៣០០០ លានយ៉េន (ជិត ២៦ លានដុល្លារ) បន្ថែមទៀតដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ ខណៈដែលតំបន់មួយចំនួននៃរាជធានីតែងតែត្រូវទឹកជន់លិចនៅពេលដែលមានភ្លៀងខ្លាំងម្តងៗ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ ...
រី សុចាន់
https://bit.ly/2nZaZQc
ជនជាតិដើម ៩ នាក់ ទៅចូលរួមសវនាការដល់បារាំងរឿងវិវាទដីធ្លី
តំណាងសហគមន៍ជនជាតិដើមភាគតិចព្នង ៩ នាក់ ក្នុងខេត្តមណ្ឌលគិរីកាលពីម្សិលមិញបានចូលរួមក្នុងសវនាការនៅតុលាការណង់ទែរ (the Tribunal of Nanterre) ប្រទេសបារាំង បន្ទាប់ពីបានដាក់ពាក្យប្តឹងក្រុមហ៊ុនដ៏ធំមួយរបស់បារាំងឈ្មោះ Bollore ទៅតុលាការនេះកាលពីឆ្នាំមុន ក្រោយរងគ្រោះពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ...
ឡុង គីមម៉ារីតា
https://bit.ly/2peycOL