ព័ត៌មាន
កម្ពុជាពិចារណពង្រីកការដាំដុះដំណាំកាហ្វេ
កម្ពុជាត្រូវបានជំរុញឱ្យពង្រីកផ្ទៃដីដាំដុះដំណាំកាហ្វេដល់ចន្លោះពី ៥០០០ ទៅ ១០០០០ ហិកតា ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល បំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើង និងចាប់យកឱកាសនាំចេញក្នុងទីផ្សារតំបន់ និងពិភពលោក។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/K1VgB
ចិនថាមិនបានផ្តល់អាវុធឱ្យកម្ពុជាប្រយុទ្ធជាមួយថៃទេ
ស្ថានទូតចិនប្រចាំប្រទេសថៃបានច្រានចោលរបាយការណ៍របស់កាសែត New York Times ដែលអះអាងថា កម្ពុជាបានប្រើប្រាស់គ្រាប់រ៉ុក្កែតដែលផលិតនៅក្នុងប្រទេសចិនក្នុងអំឡុងពេលជម្លោះព្រំដែន ដែលជំរុញឱ្យមានការរំពឹងទុកថាអាវុធរបស់ចិនកំពុងផ្លាស់ប្តូរសក្ដានុពលនៃជម្លោះរវាងប្រទេសជិតខាងទាំងពីរ និងបង្ហាញពីជំហរជាក់លាក់របស់ប្រទេសចិន។ ...
យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/china-rejects-claim-it-provided-weapons-to-cambodia-during-border-conflict
កម្ពុជា-អូស្ត្រាលី ប្តេជ្ញាសម្រេចឱ្យបានលទ្ធភាពទទួលបានទឹកស្អាតនៅឆ្នាំ២០៣០
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក្រសួង ឧ.វ.ប.ន) និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) កំពុងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេលើផែនការវិនិយោគខេត្ត (PIP) សម្រាប់វិស័យផ្គត់ផ្គង់ទឹក ដោយមានគោលដៅបិទគម្លាតឆ្ពោះទៅរកលទ្ធភាពទទួលបានទឹកស្អាតជាសកលនៅឆ្នាំ ២០៣០។ ...
មុំ គន្ធា
https://shorturl.at/aV6hT
កម្ពុជាអំពាវនាវសហគមន៍អន្តរជាតិទប់ស្កាត់ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ប្រាសាទព្រះវិហារ
លោក សួស យ៉ារ៉ា ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអំពាវនាវដល់សហគមន៍អន្តរជាតិទប់ស្កាត់សោកនាដកម្មនៃការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដោយលើកឡើងពីករណីប្រាសាទព្រះវិហារដែលរងការខូចខាតដោយការបាញ់ផ្លោងពីយោធាថៃក្នុងជម្លោះព្រំដែននៅកម្ពុជាកាលពីខែកក្កដា។ ...
តន វិបុល
https://shorturl.at/6yehJ
ថាមពលស្អាតគឺជាគន្លឹះដើម្បីជំរុញកំណើនរបស់កម្ពុជា
លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ថាមពលស្អាតលែងជាជម្រើសទៀតហើយ តែជាតម្រូវការរបស់ទីផ្សារ និងជាគន្លឹះដើម្បីទាញកំណើនក្នុងដំណាក់កាលថ្មីរបស់យើង – កំណើនដែលមិនកំណត់ត្រឹមតែបរិមាណថាមពលស្អាតដែលយើងផលិតបានប៉ុណ្ណោះទេ តែដោយការផលិត និងការប្រើប្រាស់ថាមពលស្អាតប្រកបដោយភាពឆ្លាតវៃ និងនិរន្តរភាព។ ...
Sreekanth Ravindran
https://shorturl.at/1tzwc
កម្ពុជាត្រូវការថវិកាជាង ៣ពាន់លានដុល្លារ ដើម្បីជំរុញការដឹកជញ្ជូនតាមទន្លេ និងភស្តុភារកម្មតាមផ្លូវទឹក
កម្ពុជាត្រូវការការវិនិយោគសរុបចំនួន ៣.២៥ ពាន់លានដុល្លារ ដើម្បីពង្រឹងបណ្តាញដឹកជញ្ជូនតាមទន្លេ និងប្រព័ន្ធភស្តុភារកម្មផ្លូវទឹក ដែលគម្រោងដឹកជញ្ជូនតាមដងទន្លេចំនួន២៣ គ្រោងនឹងដាក់ឱ្យដំណើរការក្រោមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS 2023-2033) នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលទី១ ឆ្នាំ២០២៥ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/7Va9V
៩ខែឆ្នាំ២០២៥កម្ពុជាមានកំណើនគម្រោងវិនិយោគថ្មីដល់តម្លៃជិត៨ពាន់លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងចំនួន ៥៦៤ ដែលជាកំណើន ៧៣ភាគរយធៀបនឹងឆ្នាំមុន ហើយត្រូវបានគេរំពឹងថានឹងបង្កើតការងារចំនួន ៣៧៦០០០។ ការវិនិយោគភាគច្រើនគឺមកពីប្រទេសចិន កូរ៉េខាងត្បូង និងសិង្ហបុរី ដែលផ្តល់ផលប្រយោជន៍ដល់រាជធានីភ្នំពេញ និងខេត្តជិតៗនោះ។ ...
គុជ ស៊ីកុល
https://kiripostkhmer.com/stories/rise-in-investment-projects-valued-78-billion-from-jan-sept-2025-cdc
រដ្ឋស្នើឯកជនគោរពច្បាប់នាំចេញដើម្បីការពារការទទួលបានទីផ្សារនាំចេញទៅអាមេរិក
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអំពាវនាវដល់វិស័យឯកជនឱ្យអនុវត្តយ៉ាងតឹងរ៉ឹងនូវច្បាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយព្រមានថា ការព្យាយាមរំលងច្បាប់ដើម អាចបង្កគ្រោះថ្នាក់ដល់ការនាំចេញផលិតផលរបស់កម្ពុជា។ ...
ម៉ៅ ស្រីពេជ្រ & Sangeetha Amarthalingam
https://kiripostkhmer.com/stories/cambodia-urges-export-law-compliance-to-safeguard-us-market-access
និយ័តករមូលបត្រកម្ពុជា និងសាជីវកម្មហិរញ្ញប្បទានមូលបត្រកូរ៉េ បន្ត MoU ដើម្បីអភិវឌ្ឍវិស័យមូលបត្រកម្ពុជា
និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងសាជីវកម្មហិរញ្ញប្បទានមូលបត្រកូរ៉េ (KSFC) បានបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍន៍បន្ថែមទៀតលើវិស័យមូលបត្រកម្ពុជា។ លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងលោក Jeong-Kang Kim ប្រធាន និងជានាយកប្រតិបត្តិនៃ KSFC បានចុះហត្ថលេខាកាលពីថ្ងៃអង្គារនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលត្រូវបានបន្ត ត្រូវបានចុះហត្ថលេខាជាលើកដំបូងក្នុងឆ្នាំ២០១៨។ ...
ជា វណ្ណយុទ្ធ
https://shorturl.at/Dir8h
ក្រសួងការបរទេសអាមេរិកចាត់ថ្នាក់កម្ពុជាចូលក្នុងបញ្ជី«រដ្ឋដែលជាប់ពាក់ព័ន្ធនឹង» អំពើជួញដូរមនុស្ស
ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃអង្គារ បានចេញផ្សាយរបាយការណ៍ស្តីពីការជួញដូរមនុស្ស ដែលត្រូវបានពន្យារពេលជាយូរមកហើយ ដោយដាក់ប្រទេសកម្ពុជា ក្នុងចំណាត់ថ្នាក់ Tier 3 ដែលជាចំណាត់ថ្នាក់ទាបបំផុតដដែល សម្រាប់ពេលបួនឆ្នាំជាប់ៗគ្នា ហើយជាលើកដំបូង បានចាត់ទុកជា «រដ្ឋដែលជាប់ពាក់ព័ន្ធនឹង» ការជួញដូរមនុស្ស។ ...
Coby Hobbs & ឃួន ណារីម
https://khmer.cambojanews.com/us-state-department-labels-cambodia-state-sponsor-of-human-trafficking/
លោក ជា វុទ្ធី៖ តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងជំរុញដល់ការពង្រីកឧស្សាហកម្មរបស់កម្ពុជា
បណ្តាញតំបន់សេដ្ឋកិច្ចពិសេស (SEZs) ដែលកំពុងរីកចម្រើនរបស់ខេត្តស្វាយរៀង កំពុងក្លាយជាមូលដ្ឋានគ្រឹះយ៉ាងឆាប់រហ័សនៃការពង្រីកឧស្សាហកម្មរបស់កម្ពុជា ទាក់ទាញការវិនិយោគថ្មីៗ ជំរុញការនាំចេញ និងបង្កើតការងាររាប់ពាន់សម្រាប់កម្មករក្នុងស្រុក។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/so2aN
ជម្លោះព្រំដែនជំរុញឱ្យមានការគាំទ្រផលិតផលក្នុងស្រុក
ការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃដែលបណ្តាលមកពីជម្លោះព្រំដែនដែលកំពុងបន្តជាមួយកម្ពុជា បានបង្កើតឱកាសមួយដើម្បីពង្រីក និងលើកកម្ពស់ផលិតកម្មក្នុងស្រុក ខណៈដែលទទួលបានការគាំទ្រពីទូទាំងប្រទេស នេះបើយោងតាមលោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា។ ...
មុំ គន្ធា
https://shorturl.at/lMXPR
បរិយាបន្នហិរញ្ញវត្ថុស្ថិតក្នុងចំណោមអាទិភាពនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា (NBC) បានថ្លែងកាលពីថ្ងៃអង្គារថា បរិយាបន្នហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដោយភ្ជាប់គ្រួសារទៅនឹងសេវាហិរញ្ញវត្ថុផ្លូវការ និងផ្តល់ការការពារពីហានិភ័យនៃភាពក្រីក្រ ការក្លែងបន្លំ និងវិសមភាព។ ...
ស៊ុំ ម៉ាណេត
https://shorturl.at/NdBer
ប្រជាមតិរបស់ថៃអាចបង្អាក់គម្រោងថាមពលតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារជាមួយកម្ពុជា
ផែនការរបស់រដ្ឋាភិបាលថៃក្នុងការធ្វើប្រជាមតិលើ MoU44 ជាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយ កម្ពុជាក្នុងឆ្នាំ២០០១ ដើម្បីរុករកប្រេង និងឧស្ម័នរួមគ្នាដែលមិនទាន់ទទួលបានលទ្ធផលក្នុងទសវត្សរ៍កន្លងមកនេះ បានបង្កើតភាពមិនច្បាស់លាស់ជាង ៣០០ ពាន់លានដុល្លារនៅក្នុងទុនបម្រុងអ៊ីដ្រូកាបូននៅតំបន់សមុទ្រ។ ...
ញ៉ាន ចំរ៉ុង
https://tinyurl.com/wk75wzny
គម្រោងវិនិយោគនៅខេត្តព្រះសីហនុចំនួន ១៧ បន្ថែមទៀតទទួលបានគោលការណ៍លើកទឹកចិត្តពិសេសពីរដ្ឋាភិបាល
គម្រោងវិនិយោគចំនួន ១៧ នៅក្នុងខេត្តព្រះសីហនុដែលមានទុនវិនិយោគសរុប ២៨០លានដុល្លារ និងបង្កើតការងារបានប្រហែល ២ពាន់កន្លែងត្រូវបានរដ្ឋាភិបាលសម្រេចផ្តល់ជាគោលការណ៍លើកទឹកចិត្តពិសេស។ បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសឱ្យគម្រោងវិនិយោគសរុប ៣៩២ ដែលស្មើនឹងទុនវិនិយោគប្រមាណ ៧,៨ ពាន់លានដុល្លារ និងអាចបង្កើតការងារជាង ៥ម៉ឺនកន្លែង។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-10-1-1423-263398
កម្ពុជាលើកឡើងពីការព្រួយបារម្ភជុំវិញការវាយប្រហារលើប្រាសាទព្រះវិហារក្នុងសន្និសីទអង្គការយូណេស្កូ
កម្ពុជាបានព្រមានជាបន្ទាន់ជុំវិញការវាយប្រហារជាថ្មីលើប្រាសាទព្រះវិហារ នៅក្នុងវេទិកាពិភពលោករបស់អង្គការយូណេស្កូថា តំបន់បេតិកភណ្ឌពិភពលោកបានប្រឈមមុខនឹងការបាញ់ផ្លោងដោយកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកចង្កោមកាលពីខែកក្កដាឆ្នាំនេះ បើទោះបីជាសាលក្រមរបស់តុលាការអន្តរជាតិបញ្ជាក់ពីអធិបតេយ្យភាពរបស់កម្ពុជាក៏ដោយ។ ...
ហុង រស្មី
https://www.postkhmer.com/national/2025-10-1-2145-263406
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វាយតម្លៃការខូចខាតដោយទឹកជំនន់លើដំណាំនិងជីវភាពរស់នៅក្នុងខេត្តរតនគិរី
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបេសកកម្មរយៈពេលពីរថ្ងៃ នៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី ដើម្បីវាយតម្លៃការខូចខាតដោយទឹកជំនន់ធ្ងន់ធ្ងរ ដែលប៉ះពាល់ប្រជាពលរដ្ឋជាង ១០០០គ្រួសារ និងបំផ្លាញដំណាំរាប់រយហិកតា។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/v4rBG
អនុបាតបំណុលរបស់រដ្ឋាភិបាលធៀបនឹងផលិតផលសរុបក្នុងស្រុកកើនលើស២៧ ភាគរយក្នុងឆ្នាំបច្ចុប្បន្ន
អនុបាតបំណុលរបស់រដ្ឋាភិបាលធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) នឹងឈានដល់កម្រិតខ្ពស់មួយក្នុងរយៈពេល៥ ឆ្នាំនៃឆ្នាំបច្ចុប្បន្នគឺ ២៧.៣ ភាគរយ នេះបើយោងតាមការព្យាករណ៍ដែលបានចេញផ្សាយរួមជាមួយរបាយការណ៍ស្តីពី Beyond Collection: Reforming Tax Systems for Inclusive Growth in ASEAN+3’ ចេញផ្សាយដោយ Asean +3 Macroeconomic Office (AMRO) កាលពីថ្ងៃចន្ទ។ ...
Sreekanth Ravindran
https://shorturl.at/Q8orH
តួលេខពាណិជ្ជកម្មកម្ពុជា-ថៃ ធ្វើឱ្យមានភាពស្រពេចស្រពិលចំពោះអាជីវកម្មនិងទំនុកចិត្តវិនិយោគិន
ស្ថិតិពាណិជ្ជកម្មខែសីហាដែលមិនស៊ីគ្នា ដោយកម្ពុជាបានរាយការណ៍ទំហំទឹកប្រាក់ចំនួន ៤៦ លានដុល្លារក្នុងការនាំចេញសរុបធៀបនឹងការនាំចេញតាមព្រំដែនរបស់ប្រទេសថៃដែលមានទំហំទឹកប្រាក់ ៣១០,០០០ ដុល្លារ បានបង្កក្តីព្រួយបារម្ភក្នុងចំណោមធុរកិច្ច និងវិនិយោគិន ដោយសារតួលេខមិនស៊ីគ្នាខ្លាំងធ្វើឱ្យប៉ះពាល់ដល់តម្លាភាពសេដ្ឋកិច្ច និងធ្វើឱ្យមានភាពស្មុគស្មាញដល់ការសម្រេចចិត្តវិនិយោគ។ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/LhUtr
ADB ព្យាករសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ នឹងសម្រេចបានកំណើន ៤,៩%
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ នេះថានឹងសម្រេចបានក្នុងអត្រា ៤,៩% ដោយបានទម្លាក់ចុះពី ៦,១% នៃការព្យាករកាលពីពេលមុន ខណៈឆ្នាំ២០២៦ ត្រូវបានទម្លាក់ពី ៦,២% មកត្រឹម ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-9-30-1418-263391
អគ្គលេខាធិការអង្គការសហប្រជាជាតិប្រាប់ទៅភាគីថៃអំពីបំណងរកដំណោះស្រាយដោយសន្តិវិធីរបស់កម្ពុជា ប៉ុន្តែថៃបន្តធ្វើសកម្មភាពជាឯកតោភាគី
លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថា លោកមានក្តីសង្ឃឹម យ៉ាងមុតមាំថា ប្រទេសជិតខាង ថៃ និង កម្ពុជា នឹងអាចដោះស្រាយបញ្ហាប្រឈមរឿងព្រំដែនដោយសន្តិវិធីតាមរយៈការ សន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមក។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-30-1342-263390
យោធភូមិភាគទី៣របស់កម្ពុជាបញ្ជូនលិខិតអញ្ជើញទៅកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាតរបស់ថៃ សម្រាប់កិច្ចប្រជុំ RBC នៅចុងសប្ដាហ៍នេះ
ក្នុងស្មារតីជំរុញការគោរពបទឈប់បាញ់ និងលើកកម្ពស់សន្តិភាពរវាងប្រទេសទាំងពីរ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ របស់កម្ពុជា និងកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត របស់ថៃ គ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ។ នេះបើតាមក្រសួងការពារជាតិ។ ...
នៀម ឆេង
https://www.postkhmer.com/national/2025-9-30-198-263393
ក្រសួងបរិស្ថាន និងធនាគារពិភពលោកពង្រឹងកិច្ចសហការអភិវឌ្ឍន៍ជីវភាពសហគមន៍ និងការពារបរិស្ថាន
ក្រសួងបរិស្ថាន និងធនាគារពិភពលោកបានឯកភាពគ្នាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជីវភាពសហគមន៍មូលដ្ឋាន ការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ជាពិសេសក្នុងតំបន់ទេសភាពជួរភ្នំក្រវាញ និងទន្លេសាប។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-30-1135-263387
កម្ពុជាអំពាវនាវឱ្យប្រទេសក្នុងតំបន់ ពង្រឹងកិច្ចសហការ ដើម្បីភាពស្អាត ភាពបៃតង និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
កម្ពុជាបានធ្វើការអំពាវនាវឱ្យប្រទេសក្នុងតំបន់ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការបង្កើតនូវផែនការអាទិភាព ដើម្បីភាពស្អាត ភាពបៃតង និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ការអំពាវនាវនេះធ្វើឡើង ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-30-160-263392