ព័ត៌មាន​

ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ នៅ​ខេត្ត​ព្រះសីហនុអាច​សាង​សង់​ចប់​រួច​រាល់​នៅ​ចុង​ឆ្នាំ ២០២០

រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​សាងសង់​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ដើម​ឆ្នាំ​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ដែល​ហូរ​ចូល​សមុទ្រ ហើយ​តាមផែនការ​អាច​រួច​រាល់​នៅ​ចុង​ឆ្នាំ ២០២០ ដោយ​ត្រូវ​ចំណាយ​ថវិកា​កម្ចី ១៩០ លាន​ដុល្លារ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ថា ស្ថានីយ​ចម្រោះ​ទឹក​ថ្មី​បន្ថែម​នេះ មិន​ទាន់ ...

ខន សាវិ
https://bit.ly/2D80izL

យុវ​សិស្ស ១ ក្រុម ​រិះគន់​ការ​ចាក់​ឆ្នេរ​ព្រែក​ត្រែង​មិន​ទាន់​ដោះស្រាយ

យុវ​សិស្ស ១ ក្រុម​ដែល​មកពី​វិទ្យាល័យ​ផ្សេងៗ​គ្នា​ប្រមាណ ១០ នាក់​បាន​បង្ហោះ​សារ​ជា​ខ្សែ​វីដេអូ​ឃ្លីប​មួយ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ចាត់​វិធានការ​កាយ​ដី​ចេញ​ពី​ឆ្នេរ​សមុទ្រ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ចាក់​ទន្ទ្រាន​យក​ដី​ឆ្នេរ ...

វ៉ន ដារ៉ា
https://bit.ly/2TMLtIs

ក្រសួង​ចាត់ទុក​របាយការណ៍​សហគមន៍​ព្រៃឡង់​ថា ជា​ការ​បំពុល​ព័ត៌មាន

ក្រុម​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នៅ​ក្នុង​ខេត្ត​ចំនួន ៤ បាន​រួម​គ្នា​បង្ហាញ​របាយ​ការណ៍​កាប់​បំផ្លាញ​ព្រៃឈើ​កាល​ពី​ដើម​ខែ​មករា​បាន​ឲ្យ​ដឹង​ថា គល់​ឈើ​ដែល​គេ​កាត់​រួច​ចំនួន ៤១ ភាគរយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃ​ឡង់​ទាំង​មូល​ត្រូវ​បាន​គេ​រក​ឃើញ ...

សុទ្ធ គឹមសឿន
https://bit.ly/2SSo34l

ព្រឹទ្ធសភា​អាមេរិក​ ២ រូប​ស្នើ​ច្បាប់​ពិនិត្យ​ប្រព័ន្ធ GSP កម្ពុជា

ពី​ដំ​ណាក់​កាល​នៃ​ការ​ស្នើ​ច្បាប់​ទៅ​ដល់​ការ​អនុម័ត​ច្បាប់​នឹង​ត្រូវ​ឆ្លង​កាត់​​នីតិវិធី​ជា​ច្រើន​ ហើយ​​ត្រូវ​ការ​ជា​ចាំបាច់​​ការ​យល់​​ព្រម​ជា​ច្រើន​ដំណាក់​កាល​​។​ យ៉ាង​ណា​ក៏​ដោយ ​អ្នក​នាំ​ ...

ហ៊ គីមសាយ
https://bit.ly/2SQeRgI

​រដូវ​នេសាទ​លើក​ទី​ពីរ​ចាប់ផ្តើម​

រដូវ​នេសាទ​ត្រី​លើក​ទី​ពីរ​ចាប់ផ្តើម​នៅ​ថ្ងៃនេះ​ ហើយនឹង​ដំណើរការ​រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែមករា​ ដោយ​រដ្ឋបាល​ជលផល​បាន​អំពាវនាវ​ឱ្យ​អ្នក​ធ្វើ​ប្រហុក​ និង​ផ្អក​ចាប់ផ្ដើម​ទិញ​ត្រី​ នៅ​តាម​តំបន់​ដែល​កំណត់​ នា​តាម​បណ្តោយ​ទន្លេសាប​។​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50568036/second-fishing-season-begins/

ផ្លូវ​ល្បឿន​លឿន​ខេត្ត​ព្រះ​សីហ​នុ​ជិត​ចាប់ផ្ដើម​ការ​សាងសង់​

​ក្រុម​សំណង់​ដែល​មាន​កម្មករ​ ២០០​នាក់​ មក​ពី​ប្រទេស​ចិន​ បាន​មក​ដល់​កម្ពុជា​ ដើម្បី​ចាប់ផ្តើម​ធ្វើការ​លើ​ផ្លូវ​ល្បឿន​លឿន​ដែល​នឹង​ភ្ជាប់​រវាង​ទីក្រុង​ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហ​នុ​ ដោយ​ពិធី​បញ្ចុះ​បឋមសិលា​ ត្រូវ​បាន​រំពឹង​ទុក​នឹង​ធ្វើ​មុន ...

ជា វណ្ណៈ
https://www.khmertimeskh.com/50568038/sihanoukville-expressway-nears-construction/

ការ​ជួសជុល​ផ្លូវថ្នល់​បាន​កើនឡើង​កាលពី​ឆ្នាំ​មុន​

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា​ មានការ​ជួសជុល​ផ្លូវថ្នល់​ជា​ច្រើន​ កាលពី​ឆ្នាំ​មុន​ បើ​ប្រៀបធៀប​ទៅ​នឹង​ការងារ​កាលពី​ឆ្នាំ​២០១៨​។​ នៅ​ក្នុង​របាយការណ៍​ចេញ​កាលពី​ថ្ងៃ​ពុធ​ ក្រសួង​បាន​កត់​សម្គាល់ថា​ខ្លួន​បាន​ជួសជុល​ផ្លូវជាតិ ...

សែន ដាវីត
https://www.khmertimeskh.com/50568071/road-repairs-increased-last-year/

​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ តំបន់​បឹង​លំ​កុ​ដ​ ជា​តំបន់​ការពារ

រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​តំបន់​ការពារ​ជាង​ ១០០​ ហិ​កតា​ នៅ​ក្នុង​ខេត្តរតនគិរី​ ដើម្បី​ការពារ​បរិស្ថាន​ ជីវចម្រុះ​ និង​ការ​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។​ អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ និង​ចេញផ្សាយ​ដោយ​ក្រសួងបរិស្ថាន​ កាលពី​ម្សិលមិញ​បានឱ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​បាន​សម្រេច​កំណត់​តំបន់​ បឹង ...

ប៉ិច សុធារី
https://www.khmertimeskh.com/50568015/government-designates-lumkod-lake-as-protected/

ទាហាន​ម្នាក់​ត្រូវ​បាន​ស្លាប់​ដោយ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ខេត្តព្រះវិហារ​

កាលពី​ថ្ងៃ​ពុធ​ ទាហាន​ម្នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​ ដោយសារ​គ្រាប់​មិន​ទាន់​ផ្ទុះ​ កប់​ក្នុង​ដី​ ដែល​គាត់​បាន​បំផ្ទុះ​ដោយ​ចៃដន្យ​ ខណៈ​កំពុង​ឈូស​ឆាយដី​លើ​កសិដ្ឋាន​ស្វាយចន្ទី​របស់​គាត់​ នៅ​ក្នុងស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​។​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50568096/soldier-killed-by-uxo-in-preah-vihar-province/

ការ​នាំចេញ​អង្ករ​របស់​កម្ពុជា នៅ​តែ​បន្ត​ធ្លាក់​ចុះ

​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៨ ​បាន​​បន្ត​ធ្លាក់​ចុះ​ ១,៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៧ ​ដោយ​សារ​​​វិស័យ​នេះ​​នៅ​តែ​ប្រឈម​បញ្ហា​ជា​ច្រើន ​ដូច​ជា​តម្លៃ​ផលិត​ និង​ក្តី​បារម្ភ​ពី​វិធានការ​ពន្ធ​នាំចូល ...

ចេង សុខហ័ង
https://bit.ly/2QDHQSY

ក្រសួង​បង្កើត​ស្ថាប័ន​ថ្មី ​ផ្ដោត​លើ​ការ​បង្ក្រាប​ឈើ​ប្រណីត

ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​សម្រេច​បង្កើត​ស្ថាប័ន​ថ្មី​មួយ​បន្ថែម​ទៀត​ដែល​មាន​តួនាទី​ក្នុង​ការ​បង្ការ ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទ​ល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​បទ​ល្មើស​ជួញដូរ​ឈើ​គ្រញូង។ នេះ​បើ​តាម លោក សួន សុវណ្ណ អ្នក​នាំ​ពាក្យ​រដ្ឋបាល​ព្រៃឈើ កាល​ពី​ម្សិលមិញ។ ...

ឃុត សុភចរិយា
https://bit.ly/2QEuGVZ

អ្នកព័ត៌មាន​អំពាវនាវ​ឲ្យ​តុលាការ ​ទម្លាក់​បទ​ចោទ​លើ​អតីត​បុគ្គលិក RFA

ក្រុម​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជិត ៤០ នាក់ ដែល​កំពុង​បម្រើ​ការងារ​ក្នុង​អង្គភាព​ផ្សេងៗ​គ្នា​នៅ​កម្ពុជា កាល​ពី​ម្សិលមិញ បាន​ចេញ​លិខិត​ចំហ​មួយ អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ទាំង​ស្រុង​លើ​អតីត​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) ២ នាក់ បន្ទាប់​ពី​តុលាការ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល ...

សុទ្ធ គឹមសឿន
https://bit.ly/2FoEWiZ

មន្ត្រី៖ អាជ្ញាធរ​កម្ពុជា​ មិន​ដែល​ចេញ​លិខិត​ឆ្លង​ដែន​ឲ្យ​លោកស្រី យីង​ឡាក់ ទេ

កាសែត​ភាសា​អង់គ្លេស មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង South China Mornig Post បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា លោកស្រី យីង​ឡាក់ ស៊ីណាវ៉ាត្រា ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ទី ២៨ របស់​ថៃ បាន​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​កម្ពុជា​ដើម្បី​ចុះ​ឈ្មោះ​ជា​ប្រធាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា P.T. Corporation Company កាល​ពី​ថ្ងៃទី ២៤ ខែ​សីហា ឆ្នាំ ២០១៨ គឺមាន​រយៈពេល​ជិត ១ ឆ្នាំ ក្រោយ​ពេល​ដែល​លោក​ស្រី​បាន ...

នៀម ឆេង
https://bit.ly/2TLmUM1

​នាវាចម្បាំង​ចិន​ចូល​ចត​នៅ​កម្ពុជា​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា​

នាវាចម្បាំង​ ៣​ គ្រឿង​បាន​ចូល​ចត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ពុធ​ សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​ នៅ​ពេល​ដែល​ក្រុង​ប៉េ​កាំ​ង​ធ្វើ​ព្យុហយាត្រា​កងទ័ពជើងទឹក​ រួម​ជាមួយ​សម្ព័ន្ធមិត្ត​អាស៊ី​អាគ្នេយ៍​ដ៏​រឹង​មាំ​របស់​ខ្លួន​។​ ប្រទេស​ចិន​គឺជា​អ្នក​វិនិយោគទុន ...

The Economic Times
https://economictimes.indiatimes.com/news/defence/chinese-warships-dock-in-cambodia-to-boost-military-cooperation/articleshow/67452961.cms

ការ​តវ៉ា​ទាមទារ​ប្រាក់​អតីតភាព​ការងារ​ប្រចាំឆ្នាំ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​កាត់ដេរ​

កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ជំរុញ​ឱ្យ​កម្មករ​កាត់ដេរ​រាប់​ពាន់​នាក់​បញ្ឈប់​ការ​ទាមទារ​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដោយ​ការ​ធ្វើ​កូដកម្ម​ និង​សកម្មភាព​តវ៉ា​របស់​ពួក​គេ​ប្រឆាំង​នឹង​ច្បាប់​ និង​អាច​នាំ​ឱ្យ​រោងចក្រ​បិទទ្វារ​។​ ...

មុំ គន្ធា
https://www.khmertimeskh.com/50567582/calm-urged-as-garment-workers-go-against-the-grain/

លោក​ ហ៊ុន សែន ឲ្យ​សហជីព​បញ្ឈប់​ដឹកនាំ​បាតុកម្ម​កូដ​កម្ម​ខុស​ច្បាប់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ថ្លែង​សារ​អំពាវនាវ​ចំពោះ​សហជីព​ដែល​ដឹកនាំ កម្មករ-កម្មការិនី ធ្វើ​បាតុកម្ម និង​កូដ​កម្ម​ទាមទារ​ប្រាក់​អត្ថ​ប្រយោជន៍ (ប្រាក់​អតីត​ភាព) ពី​ថៅកែ​រោងចក្រ​ដោយ​ខុស​ច្បាប់ ត្រូវ​បញ្ឈប់​ជា​បន្ទាន់ ព្រោះ​ស្ថានភាព​បែប​នេះ​អាច​នឹង​ឈាន​ចូល​ទៅ​ដល់​ស្ថានភាព​ជ្រុល​និយម ហើយ​បណ្ដាល​ឲ្យ​រោងចក្រ​ប្រមាណ ២ ភាគ ៣ ដែល​តាម ...

ឡុង គីមម៉ារីតា
https://bit.ly/2siwWZ6

ក្រសួងមហាផ្ទៃ​​ បង្កើត​ក្រុម​ការងារ​ពិភាក្សា​ពី​ដំណើរការ​ការងារ​នៅ​តាម​ព្រំដែន

ក្រសួងមហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​សិក្សា​និង​ពិភាក្សា​ជំរុញ​កិច្ច​ដំណើរ​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​ដែល​បាន​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​សម​ស្រប​ទាក់ទង​នឹង​បញ្ហា​ណាមួយ​នៅ​តាម​ព្រំដែន។ ...

ម៉ិច ដារ៉ា
https://bit.ly/2Flkhw8

វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​មាត្រា ៤៥ ថ្មី (ស្ទួន) បាន​ចូល​ជា​ធរមាន

វិសោធនកម្ម​មាត្រា ៤៥ ថ្មី (ស្ទួន) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី ២ ខែ​មករា បន្ទាប់​ពី​ព្រះមហា​ក្សត្រ ព្រះបាទ នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្ត​លេខា លើ​ច្បាប់​នេះ​រួច​រាល់។ ច្បាប់​នេះ​ផ្តល់​អំណាច​ដល់​នាយក​រដ្ឋមន្ត្រី ស្នើសុំ​ស្តារនីតិ​សម្បទា​ឡើង​វិញ សម្រាប់​អ្នក​នយោបាយ ដែល​ត្រូវ​បាន​ហាម​ឃាត់​ពី​សកម្មភាព​នយោបាយ។ ...

នៀម ឆេង
https://bit.ly/2QAl9Pr

តម្លៃ​ស្រូវ​បង្ហាញ​ពី​ភាព​ល្អ​ប្រសើរ​ នៅ​រដូវ​ ២០១៨​-២០១៩

ខណៈ​ដែល​​​ឃ្លាំង​​ស្ដុក​ និង​ឡ​សម្ងួត​ស្រូវ​ជា​ច្រើន​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ តម្លៃ​ស្រូវ​​ក្នុង​រដូវ​​ប្រមូល​ផល​ឆ្នាំ ​២០១៨-​២០១៩ ​បាន​កើន​ឡើង​ចន្លោះ​តម្លៃ​ពី ​៩០០ ​រៀល​ ទៅ ១ ​៣០០ ​រៀល​ ក្នុង​មួយ​គីឡូ​ ...

ចេង សុខហ័ង
https://bit.ly/2M1QXfD

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​៖​ ការ​កាប់​ឈើ​ខុសច្បាប់​នៅ​តែ​បន្ត​កើត​មាននៅ​ក្នុង​ខេត្ត​ចំនួន​៤

បណ្តាញ​សហគមន៍​ព្រៃ​ឡង់​កាលពី​ម្សិលមិញ​បាន​អះអាង​ថា​ ក្រុម​ល្បាត​របស់​ខ្លួន​បាន​រក​ឃើញ​ថា​ ការ​កាប់​ឈើ​ខុសច្បាប់​នៅ​តែ​បន្ត​កើត​មាន​ឡើង​នៅ​ខេត្តក្រចេះ​ កំពង់ធំ​ ស្ទឹង​ត្រែង​ និង​ព្រះ​វិហារ​ ហើយ​បាន​ជំរុញ​ឱ្យ​ក្រសួង​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ពង្រឹង​ការ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50567130/illegal-logging-still-rampant-in-four-provinces-plcn/

អ្នកដឹកនាំ​ជម្លោះដីធ្លី​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​

តំណាង​របស់​ប្រជាពលរដ្ឋ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ក្នុងស្រុក​ស្នួល​ ខេត្តក្រចេះ​កាលពី​ម្សិលមិញ​ បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ពួក​គេ​ បន្ទាប់​ពី​មានការ​ព្រមាន​ពី​អាជ្ញាធរ​ថា​ នឹង​មាន​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​នឹង​អ្នក​ដែល​ដឹកនាំ​ការ​តវ៉ា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50567129/land-dispute-leaders-fear-for-safety/

​គម្រោង​សាងសង់​នៅ​បឹង​តា​មោក​បង្ក​ការ​ព្រួយបារម្ភ​ដល់​អ្នក​ភូមិ​

រដ្ឋាភិបាល​កំពុង​បន្ត​ផែនការ​របស់​ខ្លួន​ក្នុង​ការ​ជួសជុល​អាង​ស្តុក​ទឹកធំ​បំផុត​របស់​រាជធានី​ភ្នំពេញ​ទៅ​ជា​ផ្សារ​បន្លែ​ បើ​ទោះបីជា​មានការ​តវ៉ា​ពី​អ្នក​ភូមិ​ អ្នកនេសាទ​ និង​អ្នកលក់​បន្លែ​ថា​ ផ្សារ​នេះ​នឹង​មិន​ជួយ​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គេ​ក៏​ដោយ ...

ឃួន ណារីម
https://www.khmertimeskh.com/50567134/boeung-tamouk-reclamation-project-worries-villagers/

សកម្មជន​ព្រៃឈើ​ថា ពួកគេ​នឹង​ចុះ​អង្កេត​បទ​ល្មើស​ព្រៃឈើ​ទៀត ទោះ​មាន​ការ​រារាំង​ក្តី

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និងការពារ​សិទ្ធិ​ពលរដ្ឋ លោក​​ ជា ហ៊ាន និង​ក្រុម​ការងារ​របស់​គាត់ គ្រោង​ចុះ​អង្កេត​ស្រាវជ្រាវ​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ និង ភ្នំ​ក្រវាញ​នៃ​ខេត្ត​ពោធិ៍សាត់​ជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ បើ​ទោះ​ជា ...

ឃុត សុភចរិយា
https://bit.ly/2RytsQH

ក្រុម​ជនជាតិ​ភាគតិច​នៅ​ខេត្ត​ មណ្ឌលគិរី ​តវ៉ា​សុំ​ដកហូត​ដី​ទុក​សង់​មន្ទីរ​មក​វិញ

ក្រុម​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី​ ១ ២៥៥ នាក់ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​​វិវាទ​ដីធ្លី​ដកហូត​ត្រឡប់​មកវិញ​នូវ​ដី​​ទីតាំង​មន្ទីរ​ចំនួន​ ៣ ​និង​វិស័យ​ឯកជន​មួយ​ចំនួន​ដោយ​ថា​ជា​ទីតាំង​ដី​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ភ្នំ​ដោះ​ក្រមុំ​។ ...

ឃុត សុភចរិយា
https://bit.ly/2RkbBxC

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

653GZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!