ព័ត៌មាន​

រដ្ឋាភិបាលច្រានចោលការចោទប្រកាន់ថាបានដាក់មីនថ្មី ខណៈអ្នកជំនាញដោះមីនរក្សាភាពស្ងៀមស្ងាត់

កាលពី​ថ្ងៃទី២៨ ខែសីហា រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់របស់​ភាគីថៃ​ដែល​ថា​ទាហាន​កម្ពុជា​នាពេល​ថ្មីៗ​នេះ​បាន​ដាក់​គ្រាប់​មីន​ថ្មីៗ និង​បានបណ្ដាល​ឲ្យ​ទាហាន​ថៃម្នាក់​រង​របួស​នៅ​ជិត​ប្រាសាទតាក្របី នៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​។ ...

Coby Hobbs និង ឃួន ណារីម​
https://khmer.cambojanews.com/govt-rejects-new-mine-allegations-cited-deminers-stay-silent/

អង្គការសិទ្ធិកុមារ និងយុវជនអំពាវនាវឱ្យមានការពន្លឿនការអនុវត្តច្បាប់ការពារកុមារ

អង្គការយុវជន និងកុមារជាច្រើនកំពុងជំរុញឱ្យរដ្ឋាភិបាលអនុវត្តច្បាប់ការពារកុមារឱ្យបានឆាប់រហ័ស ដើម្បីជួយការពារកុមាររបស់កម្ពុជា ដោយសារសន្ទស្សន៍សិទ្ធិកុមាររបស់កម្ពុជាទើបតែបានធ្លាក់ចុះបួនចំណាត់ថ្នាក់។ ...

មាស​ មល្លិកា
https://kiripostkhmer.com/stories/urgent-call-to-fast-track-child-protection-law

ការប្រមូលចំណូលក្នុង​ឆមាសទី ១ កើន​ឡើង ប៉ុន្តែ​ចំណូល​សរុប​ប្រចាំឆ្នាំ​អាចទាបជាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង

ការប្រមូលចំណូលសារពើពន្ធ​តាម​រយៈ​​អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា(GDCE) និងអគ្គនាយកដ្ឋាន​ពន្ធដារ(GDT) ព្រម​ទាំង​ចំណូល​មិន​មែន​សារពើពន្ធ​នៅ​ថ្នាក់​ជាតិ ​ក្នុងឆមាសទី១ ឆ្នាំ ២០២៥ គឺ​សុទ្ធតែ​​មានភាព​វិជ្ជមាន​ដូចគ្នា ដោយ​សម្រេច​កំណើន​ជា​រួម​ក្នុង​អត្រា ១៤%។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-27-141-263084

កម្ពុជា​ចង់ឱ្យ​​ Plenary Group មក​វិនិយោគលើ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍

ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល បាន​លើកទឹកចិត្តឱ្យក្រុមហ៊ុន Plenary Group មក​ពិនិត្យលទ្ធភាព​វិនិយោគលើការអភិវឌ្ឍមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​នៅក្នុងប្រទេសកម្ពុជា ដោយ​ធ្វើ​ឱ្យ​​មាន​ភាព​ទាក់​ទាញ​ស្រដៀងគ្នា​នឹង​មជ្ឈមណ្ឌល Melbourne Convention and Exhibition Centre (MCEC) នៅក្នុង​ប្រទេស​អូស្រ្តាលី​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-27-1558-263088

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ បើទឹកពុលតែ១លីត្រទេចូលក្នុងប្រព័ន្ធទឹកស្អាត តើប្រជាជនប៉ុន្មាននាក់ឈឺ? ព្យាបាលអស់ប៉ុន្មាន? ឬរហូតដល់បាត់បង់ជីវិត

ក្រុមហ៊ុន និងរោងចក្រចំនួន៥២ ត្រូវបានក្រសួងបរិស្ថាន ចាត់វិធានការច្បាប់ ធ្វើការផាកពិន័យ បញ្ជាឱ្យកែប្រែ និងខ្លះទៀត ត្រូវបានផ្អាកដំណើរការផ្នែកផលិតកម្មទាំងស្រុងក្នុងឆមាសទី១ឆ្នាំ២០២៥។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-28-1149-263095

ACU៖ ទិដ្ឋភាពក្នុងមណ្ឌលប្រឡង«ល្អប្រសើរ100%» ខណៈដែលបេក្ខជនជាង១ពាន់នាក់អវត្តមាន

អង្គភាពប្រឆាំងអំពើពុករលួយ(ACU) ដែលបានដាក់ពង្រាយមន្រ្តី និងយុវជនស្ម័គ្រចិត្តជាង៤ពាន់នាក់ ដើម្បីសង្កេតដំណើរការប្រឡងបាក់ឌុបនោះ បានលើកឡើងថា ទិដ្ឋភាពក្នុងមណ្ឌលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺ«ល្អប្រសើរ 100%» ខណៈដែលបេក្ខជនជាង១ពាន់នាក់អវត្តមាន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-28-1238-263096

អ្នកសារព័ត៌មាន​អាស៊ី​​ស្វែង​យល់​ពី​​ការគ្រប់គ្រង​ហានិភ័យ​ក្នុងការ​រាយការណ៍​អំពី​ជម្លោះ​

អ្នកសារព័ត៌មានជាង​៣០នាក់​​មក​ពី​ទូទាំង​តំបន់​អាស៊ី​បាន​ចូលរួម​សិក្ខាសាលាថ្នាក់​តំបន់​ដ៏​សំខាន់​មួយ​​នៅ​ខេត្តសៀមរាប​នៅ​ថ្ងៃទី ២៨​ ខែសីហា​​​ ​ដែល​ផ្តោតលើ​សុវត្ថិភាព និង​ការគ្រប់គ្រង​ហានិភ័យ​ក្នុងការ​រាយការណ៍​អំពីបញ្ហា​​ជម្លោះ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-28-1129-263094

ក្រសួងការពារជាតិ​សោកស្ដាយ​ឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនបណ្ដាល​ឲ្យ​ទាហាន​ថៃ​រងបួស និង​រឭក​ភាគី​ថៃ​កុំឲ្យ​ចល័ត​ផ្ដេសផ្ដាស

ក្រសួងការពារជាតិ សម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃរងរបួស និង​រំឭក​​ភាគី​កុំ​ឲ្យ​ដើរ​ចល័ត​ផ្ដេសផ្ដាស ព្រោះ​ព្រំដែន​កម្ពុជា​សម្បូរ​មីន​នៅ​សល់​ពី​សង្គ្រាម។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-28-841-263092

កម្ពុជា​ច្រានចោល​ការចោទប្រកាន់ការដាក់​​មីនថ្មី ស្នើ​ឱ្យភាគី​​​ថៃ​ឈប់​ចល័ត​កងទ័ព​

អាជ្ញាធរ​សកម្មភាព​ក​ម្ចា​ត់​មីន​កម្ពុជា (CMAA) បាន​ច្រានចោល​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចោទប្រកាន់​របស់​ទាហាន​ថៃ​ ដែល​ចោទប្រកាន់​កម្ពុជា​ថា​បានដាក់​​គ្រាប់មីន​ថ្មី​នៅតាម​ព្រំដែន​ក្បែរ​ប្រាសាទ​តា​ក្របី បន្ទាប់ពី​ទាហាន​ថៃ​ម្នាក់​បានជាន់​មីន​​រងរបួស​យ៉ាងធ្ងន់ធ្ងរ​​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-28-735-263091

ការបង្ហោះប្រធានវិញ្ញាសា ត្រូវហាមឃាត់ក្នុងការប្រឡងបាក់ឌុប

ក្រសួងអង់រំ យុវជន និងកីឡាបានហាមឃាត់ការបង្ហោះប្រធានវិញ្ញាសាណាមួយ ក្នុង​ដំណើ​រការ​ប្រ​ឡងសំ​ណេរ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​(បាក់ឌុប) ដែលនឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ស្អែក ថ្ងៃទី២៨ សីហានេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-27-1650-263090

ខេត្តបាត់ដំបងស្វែងរកការគាំទ្រពីកូរ៉េសម្រាប់វិស័យកសិកែច្នៃ

លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង បាន​ស្នើសាធារណ​រដ្ឋ​កូរ៉េ​ឲ្យ​ជួយ​កៀរគរ​អ្នក​វិនិយោគ​កូរ៉េ​មក​ស្វែង​រក​ឱកាសវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា ពិសេស​ការ​កែច្នៃ​កសិផល​ដ៏​សម្បូរ​បែប​របស់​ខេត្ត។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/Nn1r9

រដ្ឋាភិបាលធ្វើកំណែទម្រង់ការនាំចេញដើម្បីទប់ទល់នឹងការធ្លាក់ចុះតម្លៃស្រូវអង្ករ

រាជរដ្ឋាភិបាលកាលពីថ្ងៃអង្គារ បានគូសបញ្ជាក់អំពីកំណែទម្រង់ដែលផ្តោតលើការនាំចេញ ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវអង្ករ ការពារប្រាក់ចំណូលកសិករ និងពង្រឹងការប្រកួតប្រជែងរបស់កម្ពុជា ចំពេលមានការកើនឡើងនៃការផ្គត់ផ្គង់ និងសម្ពាធពាណិជ្ជកម្មសកល។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/ZUMpY

សកម្មជនជិត៤០នាក់ប្រឆាំងនឹងគម្រោង CLV-DTA ប្រឈមមុខនឹងការពន្យារពេល​ជំនុំជម្រះ ក្រោយជាប់ឃុំ​អស់មួយឆ្នាំ​

សកម្មជនជិត៤០​នាក់ដែល​បាន​ជាប់​ឃុំ​ជាង​មួយ​ឆ្នាំ​​ក្រោម​បទ​ចោទ​ញុះញង់ នៅ​ឆាប់ៗ​នេះ​នឹង​ត្រូវ​បំបែកសំណុំរឿងដាច់ដោយ​ឡែកពីគ្នា​​​ដើម្បី​ជំនុំជម្រះ​ ដែល​នេះជា​របត់​ថ្មី​មួយ​ទៀត​ក្នុង​សំណុំរឿង​ដែលបាន​អូសបន្លាយ​ពេល​ដ៏យូរ​មួយ​នេះ។​ ...

ឃួន ណារីម​ និង ឡូន សៅដា
https://khmer.cambojanews.com/nearly-40-activists-from-blocked-clv-dta-protest-face-staggered-trial-after-year-in-jail/

លោកពៅ ហេង និងលោក​ ប៊ុន​ស៊ីន ប៉ាក​ឃ្លាំង សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ព្រំដែន

កម្ពុជា និង​ថៃ​បាន​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការរក្សា​សន្តិភាព និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នៅតាម​ព្រំដែន​រួមគ្នា បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​តំបន់ (RBC) នៅ​ថ្ងៃទី ២៧ ខែសីហានេះ​​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-27-1310-263083

ក្រសួងកសិកម្មនិងធនាគារ ជីប ម៉ុង ចុះកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ១០លានដុល្លារ ដើម្បីជំរុញសហគមន៍កសិកម្មទំនើប

ធនាគារ ជីប ម៉ុង និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការរៀបចំកញ្ចប់ថវិកា ប្រមាណ ១០លានដុល្លារ សម្រាប់ផ្ដល់ទុនកម្ចីការប្រាក់ទាប ជួយកសិករឱ្យងើបឡើងវិញក្រោយតម្លៃស្រូវធ្លាក់ចុះ កាត់បន្ថយថ្លៃដើម និងបង្កើនការប្រកួតប្រជែង។ ...

ថាំង ស៊ីណន
https://kiripostkhmer.com/stories/maff-and-chip-mong-bank-sign-10m-loan-deal-to-boost-modern-agricultural-communities

ក្រុមដោះមីនអន្តរជាតិបញ្ជាក់ថា មីនតាមព្រំដែនគឺជាមីនចាស់ មិនមែនទើបដាក់ថ្មីទេ

អង្គការដោះមីនអន្តរជាតិបានគាំទ្រការអះអាងរបស់កម្ពុជាដែលថា គ្រាប់មីនដែលបានរកឃើញនៅជិតព្រំដែនថៃ គឺជា «សំណល់នៃជម្លោះពីអតីតកាល» មិនមែនជាការដាក់ពង្រាយថ្មីនោះទេ ដោយបញ្ហានេះត្រូវបានទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការអនុសញ្ញាអូតាវ៉ា។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/international-demining-groups-confirm-border-mines-are-old-not-new

​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៥ ត្រូវ​បាន​ទម្លាក់​​មក​នៅ​ត្រឹមអត្រា ៥%

ផល​អវិជ្ជមាន​ពី​​ការ​ដាក់​ពន្ធ​បដិការ​របស់​សហរដ្ឋអាមេរិក និង​​ការ​បង្ក​ជម្លោះ​ប្រដាប់​អាវុធ​ពី​​​ភាគី​ថៃ​នៅ​តាម​ព្រំដែន ​បាន​ធ្វើ​ឱ្យ​ដំណើរ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​ចំនួន ដែល​ជំរុញ​ឱ្យ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​​ ទម្លាក់ការព្យាករអត្រា​កំណើនសេដ្ឋកិច្ចប្រទេស ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-26-1426-263071

សហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញផែនទីបង្ហាញផ្លូវ ដើម្បីជំរុញការនាំចេញអង្ករ

សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កាលពីម្សិលមិញបានដាក់ចេញនូវផែនទីបង្ហាញផ្លូវរយៈពេលប្រាំឆ្នាំ ក្នុងគោលបំណងពង្រីកការនាំចេញអង្ករ ពង្រីកទីផ្សារពិភពលោក និងធ្វើពិពិធកម្មឧស្សាហកម្មស្រូវ ដើម្បីបង្កើនប្រាក់ចំណូល និងការប្រកួតប្រជែងរបស់កសិករ។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/w4O75

កម្ពុជា​ដាក់​ចេញ​នូវយុទ្ធសាស្រ្ត​​ដើម្បី​ជំរុញ​ការ​នាំចេញ​​អង្ករទៅ​ទីផ្សារ​អន្តរជាតិ​

កម្ពុជាកំពុង​ខិត​ខំ​ធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំ​ចេញ​អង្ករ​របស់​ខ្លួន​ទៅ​ទីផ្សារ​អន្តរជាតិ​ ​តាម​រយៈ​ការ​​​​ដាក់​ចេញ​ជាផ្លូវ​ការនូវ​«យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០» ខណៈ​កាល​ពី​ឆ្នាំ​២០២៤ ​ការ​នាំ​ចេញអង្ករ​ទៅ​ទីផ្សារ​អន្តរ​ជាតិ​សម្រេច​បាន​បរិមាណ​ជាង ៦៥ម៉ឺនតោន ដោយ​ប្រមូល​ប្រាក់​​បាន ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-8-26-1741-263077

បេក្ខជនបាក់ឌុប ដែលរងគ្រោះពីសង្រ្គាមព្រំដែន ប្តេជ្ញាដណ្តើមយកនិទ្ទេសល្អពីការប្រឡងនៅថ្ងៃស្អែក

បេក្ខជនប្រឡងបាក់ឌុបនៅខេត្តឧត្តរមានជ័យ និងព្រះវិហារទាំងជាង៣ពាន់នាក់បានទៅ​ទទួល​​ថវិ​កា​​ឧ​បត្ថម្ភជាង៦ម៉ឺនដុល្លារពីមន្ទីរអប់រំ យុវជន និងកីឡា​ និងប្តេជ្ញាខិតខំ​ប្រឡងឱ្យទទួល​បាននិទ្ទេស​ល្អពី​ការ​ប្រ​ឡ​ងដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី២៨​ សីហាស្អែកនេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-27-1222-263082

កម្ពុជា ស្នើឱ្យមូលនិធិថែរក្សាភ្នែកអន្តរជាតិ ពង្រីកសេវាជួយដល់ស្រ្តី និងកុមារនៅតំបន់ដាច់ស្រយាល

ក្រសួងកិច្ចការនារី បានស្នើឱ្យមូលនិធិហ្វ្រេដហូឡូកម្ពុជា ពង្រីកកម្មវិធីថែរក្សាសុខភាពភ្នែករបស់ខ្លួនទៅតាមតំបន់ដាច់ស្រយាល ជាពិសេសជួយដល់ស្រ្តី និងកុមារ ដើម្បីចូលរួមកាត់បន្ថយអត្រាពិការភ្នែកមកនៅត្រឹម០,៣៥% នៅឆ្នាំ២០៣០។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-26-176-263076

ទៀ សីហា​៖ គ្មាន​មេដឹកនាំ​ណាយកប្រជាពលរដ្ឋ​​​ជា​ខែល​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ សីហា បាន​ច្រានចោល​ការអះអាង​ដែលថា រាជ​រដ្ឋាភិបាល​បាន​លាក់បាំង​ព័ត៌មាន​អំពី​ភាព​តានតឹង​តាម​ព្រំដែន​នាពេល​ថ្មីៗ​នេះ​ជាមួយ​ប្រទេស​ថៃ ដោយ​សង្កត់ធ្ងន់ថា​កម្ពុ​ជា​នៅតែ​ប្តេជ្ញាចិត្ត​ចំពោះ​បទ​ឈប់​បាញ់ ហើយ​នឹងមិន​អនុញ្ញាតឱ្យ​ប្រជាជន​របស់ខ្លួន​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ឧបាយកល​នយោបាយ​ឡើយ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-26-1540-263072

រដ្ឋសភាអនុម័តសេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ ដែលអនុញ្ញតឱ្យដកសញ្ជាតិខ្មែរពីកំណើត

រដ្ឋសភា​បាន​អនុម័ត​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​សញ្ជាតិ​ដែល​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​តាម​រយៈ​ការ​គប់គិត​ជាមួយ​បរទេស​បំផ្លាញ​ជាតិ​ ទោះ​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៥០​បាន​ស្នើ​ឱ្យ​ទម្លាប់​ចោល​សេចក្ដី ...

តន វិបុល
https://shorturl.at/WU65H

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jFuLk
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!