ព័ត៌មាន​

ក្រសួងការបរទេសមានកង្វល់ក្រែងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ទាប់ពីមានទំនាក់ទំនងមិនល្អជាមួយអាមេរិក

ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានបង្ហាញពីកង្វល់លើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលអាចនឹងនាំឱ្យមានការរាលដាលដល់កូតានាំចេញផលិតផលរោងចក្រកាត់ដេរពីកម្ពុជា បន្ទាប់ពីមានភាពតានតឹងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ...

ផាក់ ស៊ាងលី និង បែន សុខហ៊ាង
http://bit.ly/2wkXJV5

ក្រសួង-USAIDដាក់ដំណើរការគម្រោងលើកកម្ពស់ដំណាំបន្លែ

ក្រសួងកសិកម្មកម្ពុជា និងភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំកម្ពុជា កាលពីម្សិលមិញបានដំណើរការគម្រោងផលិតផលកសិកម្មតម្លៃ១៧លានដុល្លារ ឬហៅថាគម្រោង “Feed the Future Cambodia Harvest II” ដើម្បីលើកកម្ពស់ការផលិតដំណាំកសិកម្មរបស់កសិករតាមរយៈការតភ្ជាប់រវាងអ្នកទិញ និងអ្នកលក់។ ...

ចេង សុខហ័ង
http://bit.ly/2k2TrQG

សំរាម​ជា​ច្រើន​ឡាន​ត្រូវ​បាន​យក​ចេញពី​ប្រឡាយ​

​អាជ្ញាធរ​ខណ្ឌចំការមន​ បាន​ប្រមូល​សំរាម​ចេញពី​ប្រឡាយ​ទឹក​បឹង​ត្របែក​នៅ​ស​ប្តា​ហ៍​នេះ​ ដែល​ជា​សរុប​នៃ​សំរាម​ទាំងនោះ​មាន​ជិត​ ២០០​ ឡាន​ ដែល​ត្រូវ​ចំនាយពេល​ពីរ​ថ្ងៃ​ ហើយ​អាជ្ញាធរ​បាន​ស្នើរ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ឈប់​បោះ​សំរាម​ចូល​ទៅ​ក្នុង​ប្រឡាយ ...

សែន ដាវីត
http://www.khmertimeskh.com/5083654/truckloads-trash-removed-canal/

ផែនការ​ផ្តល់​សេវា​សុខភាព​ដោយ​ឥត​គិតថ្លៃ​កំពុង​ដំណើរការ​

​ក្រសួង​ការងារ​ និង​ក្រសួងសុខាភិបាល​ បាន​សន្យា​រថា​នឹង​សហការ​គ្នា​ដើម្បី​នាំ​មក​នូវ​សេវា​សុខភាព​ដោយ​ឥត​គិតថ្លៃ​ និង​មាន​ប្រសិទ្ធិ​ភាព​ដល់​កម្មករ​កម្ម​ការ​នី​ទាំង​នៅ​ក្នុង​វិស័យ​ផ្លូវការ​ និង​មិន​ផ្លូវការ​។​ ​ ...

មុំ គន្ធា
http://www.khmertimeskh.com/5083668/free-healthcare-plan-gets-underway/

លោក​ សមរង្ស៊ី ​ស្នើ​បរទេស​កុំ​ឲ្យ​ផ្ដល់​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ និង​គ្រួសារ​បក្ស​កាន់​អំណាច

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី នៅ​សប្តាហ៍​នេះ​បាន​ជួប​មន្ត្រី​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន​នៅ​អូស្ត្រាលី និង​នូវែលសេឡង់​ដោយ​បាន​ស្នើ​ឱ្យ​ប្រទេស​ទាំង​ ២ ​កុំ​ឲ្យ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​គណបក្ស​កាន់​អំណាច​ និង​គ្រួសារ​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ហើយ​ដំណើរ ...

Andrew Nachemson និង គង់ មេត្ដា
http://bit.ly/2y7ifgG

ចំណូល​រដ្ឋាភិបាល​ឆមាស​ទី ១ ​មាន​ប្រមាណ​ $២ ​ពាន់​លាន

ចំណូល​សរុប​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​កត់ត្រា​ដោយ​អគ្គ​នាយកដ្ឋាន​រតនាគារ​ជាតិ​ប្រចាំ​ឆមាស​ទីមួយ ឆ្នាំ ​២០១៧ មាន​ប្រមាណ​ ២,១៩​ ពាន់​លាន​ដុល្លារ ស្មើ​នឹង ៥៦,៦​ ភាគរយ​នៃ​ច្បាប់​ហិរញ្ញវត្ថុ​។ នេះ​បើ​យោង​តាម​របាយ​ការណ៍ ស្តីពី​លទ្ធផល​នៃ​ការ​អនុវត្ត​ថវិកា​ឆមាស​ទីមួយ និង​លទ្ធផល​ប៉ាន់ស្មាន​នូវ​ការ​អនុវត្ត ថវិកា ...

ហ៊ គីមសាយ
http://bit.ly/2wT7Dl8

រដ្ឋាភិបាល​បង្ហាញ​គម្រោង​គាំទ្រ​សហគមន៍​សន្សំ​ប្រាក់

រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ កាលពី​ម្សិលមិញ បាន​បង្ហាញ​ពី​គម្រោង​គាំទ្រ​ដល់ «​ក្រុម​សន្សំ​ប្រាក់​ដើម្បី​ជួយ​ខ្លួន​ឯង​» ដោយ​អះអាង​ថា មន្ត្រី​ជំនាញ​កំពុង​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ផ្លូវ​ច្បាប់​ដើម្បី​ឲ្យ​ប្រតិបត្តិការ​របស់​ក្រុម​សន្សំ​ប្រាក់​នេះ​ដំណើរ​ការ​ដោយ ...

ហ៊ គីមសាយ
http://bit.ly/2xz1W8Z

ADB រក្សា​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB)​ បាន​រក្សា​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​អត្រា​ ៧,១​ ភាគរយ​សម្រាប់​ឆ្នាំ​ ២០១៧ និង​ឆ្នាំ​ ២០១៨ ដែល​ជំរុញ​ដោយ​ដំណើរ​ការ​ដ៏​រឹងមាំ​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី និង​ការ​បន្ត​ស្ទុះ​ងើប​ឡើង​វិញ​នៃ​បណ្ដា​ប្រទេស​ឧស្សាហកម្ម​ធំៗ​។ នេះ ...

Kali Kotoski
http://bit.ly/2hzEn8m

បច្ចេកវិទ្យា​អវកាស​ដែល​នឹង​ជួយ​អភិរក្ស​ឧទ្យាន​អង្គរ​

​អាជ្ញាធរ​អប្សរា​ បាន​បន្ត​កិច្ចព្រមព្រៀង​ជាមួយនឹង​មជ្ឈមណ្ឌល​អន្តរជាតិ​បច្ចេកវិទ្យា​អវកាស​របស់​ប្រទេស​ចិន​សម្រាប់​បេតិកភណ្ឌ​ធម្មជាតិ​ និង​វប្បធម៌​ ដើម្បី​បន្ត​ប្រើប្រាស់​បច្ចេកវិទ្យា​ស្វែង​យល់​ពី​ចម្ងាយ​ (Remote​ sensing)​ ដើម្បី​ស្វែងរក​ និង​ថែរក្សា​ប្រាសាទបុរាណ​នៅ​ក្នុង​ខេត្តសៀមរាប​។​ ​ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/5083666/space-tech-aid-park-preservation/

លោក ហ៊ុន សែន៖ ទំនប់​ដន​ ​សាហុង​របស់​ឡាវ​ និង​ ​សេសាន​ក្រោម​ពីរ​ ​មិន​ប៉ះពាល់​ដល់​ទិន្នផល​ត្រី​កម្ពុជា​នោះ​ទេ

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​អះអាង​ថា​ ​ទំនប់​វារី​អគ្គិសនី ​ដន សាហុង​ ​(Don Sahong)​ របស់​ឡាវ​ ​ដែល​កំពុង​ត្រូវ​បាន​សាងសង់នោះ​ ​មិន​ប៉ះពាល់​ត្រី​នៅ​កម្ពុជា​នោះ​ទេ។ ...

ស៊ុន ណារិន
http://bit.ly/2xKGTT2

Fresh News ​បើក​សេវា​វិទ្យុ​ ក្រោយ​វិទ្យុ​មួយ​ចំនួន​បិទ

សារព័ត៌មាន Fresh News ដែល​គាំទ្រ​រដ្ឋាភិបាល​កាលពី​ម្សិលមិញ​បាន​សម្លឹង​ពង្រីក​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​ដោយ​ចាប់ផ្តើម​បើក​សេវា​​វិទ្យុ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន បន្ទាប់ពី​វិទ្យុ​មួយ​ចំនួន​រួម​ទាំង​វិទ្យុ​អាស៊ីសេរី​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​បាន​បិទ​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​។ ...

ម៉ិច ដារ៉ា និង Ananth Baliga
http://bit.ly/2yFF5J8

អ្នកជំនាញ​និយាយ​ថា​ ការ​លូតលាស់​នៃ​ថាមពល​ពន្លឺព្រះអាទិត្យ​ ថាមពលខ្យល់​ផ្តល់​ឱ្យ​បណ្តា​ប្រទេស​​តំបន់​ទន្លេ​មេគង្គ​មាន​ជម្រើស​ក្រៅពី​វា​រី​អគ្គិសនី​ និង​ធ្យូងថ្ម​

​បណ្តា​ប្រទេស​តំបន់​ទន្លេ​មេគង្គ​ ដូច​ជា​កម្ពុជា​ គួរតែ​ពិចារណា​គ្រោង​ការណ៍​ពង្រីក​បន្ថែម​ទំនប់​វា​រី​អគ្គិសនី​ និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​របស់​ពួក​គេ​ឡើង​វិញ​ ដោយសារ​តែ​​តម្លៃ​​នៃ​ប្រភព​ធនធាន​ថាមពល​ជា​ច្រើន​ផ្សេង​ទៀត​ ដូច​ជា ...

នឹម សុភក្របញ្ញា, សឿន វឌ្ឍនា, និងស៊ុន ណារិន
https://www.voacambodia.com/a/solar-wind-advances-offer-mekong-countries-alternatives-to-dams-coal-experts/4045082.html

ផែនការ​កាត់​បន្ថយ​អ្នក​ស្លាប់​ដោយ​ជំងឺ​ឆ្កែឆ្កួត​នៅ​ត្រឹម​ពាក់កណ្តាល​

​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ និង​ Sipar​ បាន​សម្ភោ​ធ​ផែនការ​សកម្មភាព​ប្រាំ​ឆ្នាំ​មួយ​ ដែល​ជា​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​កាត់​បន្ថយ​អត្រា​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ឱ្យ​នៅ​ត្រឹមតែ​ ៥០​ ភាគរយ​។​ ​ ...

ប៉ិច សុធារី
http://www.khmertimeskh.com/5083652/plan-cut-rabies-fatalities-half/

ការ​ធ្វើតេស្ត​ផ្ទៀងផ្ទាត់​ការ​ស្លាប់​បណ្តាល​ពី​ប៉ារ៉ាស៊ីត​

​ក្រសួងសុខាភិបាល​កាលពី​ម្សិលមិញ​បាន​ចេញ​ការ​ព្រមាន​មួយ​ដល់​ប្រជាពលរដ្ឋ​ ដោយ​ហាម​បរិភោគ​សាច់​ឆៅ​ ឬ​ចម្អិន​មិន​ទាន់​ឆ្អិន​ល្អ​ បន្ទាប់​ពី​ការ​ធ្វើតេស្ត​មួយ​បាន​អះអាង​ថា​ មនុស្ស​ប្រាំបី​នាក់​ដែល​បាន​ស្លាប់​ពី​ការ​បរិភោគ​សាច់​ជ្រូកព្រៃ​មិន​ទាន់​ឆ្អិន​ក្នុង ...

ប៉ិច សុធារី
http://www.khmertimeskh.com/5083636/tests-verify-parasite-deaths/

ស្ពានជ្រោយចង្វារនឹងត្រូវបិទជាបណ្តោះអាសន្ន

ស្ពាន​ជ្រោយចង្វារ​ចាស់​នឹង​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​ចាប់ពី​ ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​ដើម្បី​ធ្វើការ​ជួសជុល​ស្តារ​ទ្បើ​ង​វិញ​ ដែល​នឹង​ចំនាយ​ថវិកា​ប្រមាណ​ ៣៣​ លាន​ដុល្លារ​។​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ...

ប៉ិច សុធារី
http://www.khmertimeskh.com/5083653/chroy-changva-bridge-close/

កិច្ចប្រជុំ​កំពូល​បន្ទាន់​បាន​អំពាវនាវ​ទាក់ទង​នឹង​វិបត្តិ​គ្រាប់បែក​ឧស្ម័ន​បង្ហូរទឹកភ្នែក​

​ក្រសួងការពារជាតិ​ថ្ងៃនេះ​នឹង​រៀបចំ​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ​អំពី​សកម្មភាព​ដែល​នឹង​ត្រូវធ្វើ​ជាមួយនឹង​គ្រាប់បែក​ឧស្ម័ន​បង្ហូរទឹកភ្នែក​ពីរ​ ដែល​បាន​រក​ឃើញ​ក្នុង​ខេត្តស្វាយរៀង​។​ ​គ្រាប់បែក​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ ត្រូវ​បាន​ទម្លាក់​ដោយ​សហរដ្ឋអាមេរិក​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម​។​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5083637/emergency-summit-called-tear-gas-bomb-crisis/

ការស្ទង់មតិរកឃើញថាអ្នកនេសាទនៅថៃត្រូវបានគេជួញដូរ និង រំលោភបំពាន

យោងតាមលទ្ធផលនៃការស្ទង់មតិរបស់កម្មករបានអោយដឹងថា ការជួញដូរនៅក្នុងឧស្សាហកម្មនេសាទថៃនៅតែមានការកើនឡើង ស្របពេលដែលអ្នកនេសាទមកពីប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាតែងតែជួបប្រទះនឹងស្ថានភាពការងារគួរឱ្យរន្ធត់។ ...

Leonie Kijewski
http://www.phnompenhpost.com/national/survery-finds-fishermen-thailand-trafficked-abused

អង្គការសុខភាពពិភពលោកធ្វើតេស្តព្យាបាលជំងឺគ្រុនចាញ់ថ្មី

អត្រាបរាជ័យខ្ពស់នៃឱសថកម្រិតខ្ពស់ដើម្បីព្យាបាលជំងឺគ្រុនចាញ់នៅវៀតណាមភាគខាងត្បូងបានធ្វើឱ្យមានក្តីបារម្ភថា ថ្នាំប៉ារ៉ាសិតដែលមានប្រតិកម្មទៅនឹងថ្នាំច្រើនប្រភេទ ដែលត្រូវបានពិនិត្យលើកដំបូងនៅខេត្តប៉ៃលិនអាចនឹងរីករាលដាល។ ទន្ទឹមនឹងនេះដែរអ្នកជំនាញនៅកម្ពុជាកំពុងធ្វើតេស្តជម្រើសនៃការព្យាបាលជំនួសដើម្បីរក្សាភាពសុំា។ ...

Alessandro Marazzi Sassoon
http://www.phnompenhpost.com/national/who-tests-new-malaria-therapy

អវត្តមាន លោក កឹម សុខា ក្នុងបន្ទប់សវនាការធ្វើឱ្យមេធាវីដើរចេញ

ក្រុមមេធាវីការពារក្តីឱ្យ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានដើរចេញពីបន្ទប់សវនាការនៃសាលាឧទ្ធរណ៍កាលពីម្សិលមិញដោយសារគ្មានវត្តមានលោក សុខា ខណៈសាលាឧទ្ធរណ៍បានកំណត់ថា ការសម្រេចឃុំខ្លួនមេបក្សប្រឆាំងរូបនេះធ្វើឡើងត្រឹមត្រូវដោយចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ ...

នៀម ឆេង Leonie Kijewski និង បែន សុខហ៊ាន
http://bit.ly/2xzYfQs

EuroCham: ទំនុកចិត្តអាជីវកម្មនៅកម្ពុជា២០១៧ធ្លាក់ចុះ

សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំកម្ពុជាបានចេញផ្សាយការស្ទង់មតិទំនុកចិត្តអាជីវកម្មលើកទី២របស់ខ្លួនកាលពីម្សិលមិញជាមួយនឹងការធ្វើបច្ចុប្បន្នភាពសៀវភៅស (White Book) ដែលបានបង្ហាញថា ទំនុកចិត្តអាជីវកម្មនៅកម្ពុជាបានធ្លាក់ចុះនៅឆ្នាំនេះ ដោយសារតែខ្វះកំណែទម្រង់វិជ្ជមាន និងភាពមិនច្បាស់លាស់ជុំវិញការបោះឆ្នោតសភានាពេលខាងមុខ។ ...

Kali Kotoski
http://bit.ly/2fpEK4P

ច្រក​ព្រំដែន​ភ្នំ​ដី​ខេត្ត​បាត់ដំបង ​នឹង​ត្រូវ​ដំឡើង​ជា​ច្រក​អន្តរជាតិ

អាជ្ញាធរ​កម្ពុជា​ និង​ថៃ​គ្រោង​នឹង​ប្រកាស​ដំឡើង​ច្រក​ទ្វារ​តំបន់​ព្រំដែន​ភ្នំដី ឬ​គីឡូ​ ១៣ ស្ថិត​ក្នុង​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង​ឈម​គ្នា​នឹង​ស្រុក​ក្លងហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ​ឲ្យ​ទៅ​ជា​ច្រក​ព្រំដែន​អន្ដរជាតិ​គីឡូ ១៣ នៅ​ព្រឹក​ថ្ងៃ​ទី​ ១ ខែ​តុលា​ខាង​មុខ​​។ ...

ឃុត សុភចរិយា
http://bit.ly/2wSBbuu

SECC ចេញ​ប្រកាស​ពី​ការ​ដោះ​ស្រាយ​វិវាទ​មូលបត្រ

​គណៈ​កម្មការ​មូល​បត្រ​កម្ពុជា (SECC) កាល​ពី​ម្សិលមិញ​ បាន​ចេញ​ផ្សាយ​ប្រកាស​ថ្មី​មួយ​ស្តី​ពី​ការ​ដោះ​ស្រាយ​វិវាទ​ក្នុង​វិស័យ​មូល​បត្រ​ ដែល​ជា​ការ​បំពេញ​បន្ថែម​លើ​អនុក្រឹត្យ​ដែល​មាន​ស្រាប់​ តាម​រយៈ​ការ​ផ្តល់​ព័ត៌​មាន​ និង​ពន្យល់​លម្អិត​ជាង​មុន។ ...

Post Staff
http://bit.ly/2fv6jh1

CNRP លើក​បដា​ទូទាំង​ប្រទេស​ ទាមទារ​ឲ្យ​ដោះលែង​​លោក​ កឹម សុខា

គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​លើក​បដា​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា នៅ​តាម​ស្នាក់ការ​គណបក្ស​ទូទាំង​ ២៥ ខេត្ត រាជធានី ចាប់ពី​ថ្ងៃ​ម្សិលមិញ ខណៈ​ដែល​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​អសាធារណៈ​លើ​បណ្តឹង​ប្រឆាំង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ព្រឹក​នេះ​។ ...

នៀម ឆេង និង Leonie Kijewski
http://bit.ly/2huvSeM

មជ្ឈមណ្ឌលខេត្តកណ្តាលដើម្បីតាមដានគុណភាពបន្លែ

ប្រធាននាយកដ្ឋានកសិកម្មខេត្តបានឱ្យដឹងថា មជ្ឈមណ្ឌលកែលម្អស្តង់ដារ និងគុណភាពនៃផលិតផលកសិកម្មជាពិសេសបន្លែនឹងត្រូវបង្កើតឡើងក្នុងខេត្តកណ្តាលនាពេលឆាប់ៗនេះ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/5083526/kandal-centre-monitor-veggie-quality/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

VXYG2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!