ព័ត៌មាន​

ឥណ្ឌាសន្យារផ្តល់ ៥ ម៉ឺនដុល្លារដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា

រដ្ឋាភិបាលឥណ្ឌាបានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងផ្តល់ថវិការ ៥០,០០០ ដុល្លារដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) លើសាលាក្តីខ្មែរក្រហមជាមួយការកាត់ទោសអតីតមេបញ្ជាការខ្មែរក្រហមរបស់ប្រទេសនេះ។ “តាងនាមឱ្យ ECCC ពួកយើងសូមថ្លែងអំណរគុណសម្រាប់ការគាំទ្រដែលផ្តល់ដោយរដ្ឋាភិបាលឥណ្ឌា” ប្រសាសន៍លោកប្រធានស្តីទី  Tony Kranh និងនាយករងរដ្ឋាបាល លោក Knut Rosandhaug នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ។ ...

Safiya Charles
http://www.khmertimeskh.com/news/29660/india-pledges--50-000-to-eccc/

ក្រុមប៉ូលីសបើកយុទ្ធការបង្ក្រាបរថយន្តដឹកឈើខុសច្បាប់

ប៉ូលីសខេត្តស្ទឹងត្រែងបានរឹបអូសឈើប្រណិតដែលមានចំនួនមិនជាក់លាក់ បន្ទាប់ពីបានបាញ់ចំកង់រថយន្តម៉ាក Toyota SUV មួយ ដែលព្យាយាមបើករត់គេចតាមច្រកព្រំដែនមួយកាលពីយប់ថ្ងៃ សៅរ៍ នៅក្នុងស្រុកសេសាន។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/29649/police-open-fire-on-logger---s-car/

នាយក​រដ្ឋមន្ត្រី៖ កម្ពុជា​ នឹង​​ងាយ​ស្រួល​នាំ​ផលិតផល​ទៅប្រទេស​​ចិន

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃចន្ទ បានឲ្យដឹងថាប្រទេសកម្ពុជា នឹងទទួលបានភាពងាយស្រួលកាន់តែច្រើនបន្ថែមទៀតដើម្បីនាំចេញផលិតផលក្នុងស្រុកជាពិសេសផលិតផលកសិកម្មផ្សេងទៀតចូលទៅក្នុងទីផ្សារប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៃតំបន់អាស៊ី និងជាប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីនេះបានធ្វើឡើងចំពេលដែលមានការព្រួយបារម្ភពីកសិករនិងអ្នកផលិតក្នុងស្រុកអំពីបញ្ហាកង្វះទីផ្សារការឡើងចុះតម្លៃក្នុងអំឡុងពេលប្រមូលផល និងកង្វះមូលនិធិដើម្បីគាំទ្រដល់អាជីវកម្មរបស់ខ្លួន។ ...

ម៉ៃ គុណមករា
http://bit.ly/2c6W92U

ក្រុមឧទ្យានុរក្សកម្ពុជាទទួលបានជំនួយពីអាហ្រ្វិកខាងត្បូង

ឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកម្ពុជាចំនួន ៦០ នាក់ នឹងត្រូវបានទទួលការបណ្តុះបណ្តាលដោយអ្នកជំនាញមកពីអាហ្វ្រិកខាងត្បូងនៅឆ្នាំក្រោយ ដែលត្រូវបានផ្តល់មូលនិធិតាមរយៈថវិការបានមកពីការចាក់ផ្សាយមាតិកាខ្សែវីឌីអូដែលបង្កើតដោយដៃគូរវាង WWF International និង ទូរទស្សន៍ផ្សាយជាភាសាអង់គ្លេស Love Nature ដែលមានមូលដ្ឋាននីប្រទេសកាណាដា។ WWF International នឹងប្រើប្រាសើទិដ្ឋភាពពីខ្សែវីដីអូប្រវត្តិធម្មជាតិរបស់ Love Nature និងភាពយន្តឯកសារនានា ដើម្បីលើកកម្ពស់ដល់ការអភិរក្សសត្វព្រៃ និងធម្មជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ...

Peter Olszewski
http://www.khmertimeskh.com/news/29629/cambodia-rangers-get--s--african-help/

អ្នក​អារ៉ែង​ កាន់​តែ​បារម្ភ​រឿង​បំផ្លាញ​ព្រៃឈើ

តំណាងសហគមន៍ និងសកម្មជនតំបន់អារ៉ែងស្នើរដ្ឋាភិបាលត្រូវមានវិធានការឱ្យម៉ឺងម៉ាត់បន្ទាប់ពីមានគម្រោងសាងសង់ផ្លូវ ស្ពានចូលតំបន់នោះដោយបារម្ភថាគម្រោងនេះនឹងបង្កលក្ខណៈងាយស្រួលដល់ជនឆ្លៀតឱកាសចូលកាប់ព្រៃឈើយ៉ាងអនាធិបតេយ្យដែលនឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ និងជម្រកសត្វព្រៃ។ ...

ឡាយ សាមាន
http://bit.ly/2cnA3r5

ក្រុមហ៊ុន​អាកាសចរណ៍​​ចិន​ នឹងបើក​សាលា​​ជំនាញ​បើក​យន្តហោះ​នៅ​កម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍SpringAirlineជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបរបស់ប្រទេសចិនដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍បើកការិយាល័យក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ ព្រមទាំងសាលាបណ្តុះបណ្តាលជំនាញបើកយន្តហោះនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ ...

សុខ ចាន់
http://bit.ly/2c9zYJr

សហគមន៍​​ស្នើ​ដោះស្រាយ​​វិវាទ​ដីធ្លី​ដោយ​តម្លាភាព

ក្នុងការប្រារព្ធទិវាសហគមន៍ក្រីក្រក្នុងទីក្រុងអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងដីធ្លីនិងប្រជាសហគមន៍ដីធ្លីក្នុងរាជធានីភ្នំពេញបានស្នើជាថ្មីឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដោះស្រាយវិវាទដីធ្លីដោយសន្តិវិធីតម្លាភាពនិងឈរលើគោលការណ៍ច្បាប់ ចៀសវាងការបណ្តេញចេញដោយបង្ខំ ការប្រើអំពើហិង្សា និងការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់ទៅលើប្រជាពលរដ្ឋ។ ការស្នើនេះ បានធ្វើឡើងនៅក្នុងវេទិកាស្ដីពីសេរីភាពបញ្ចេញមតិ និងការអភិវឌ្ឍទីក្រុងដោយមានការចូលរួមពីសហគមន៍ក្រីក្រតំណាងសហគមន៍ជាង៤០ និងអង្គការសង្គមស៊ីវិលសរុបប្រមាណ ២០០នាក់ កាលពីថ្ងៃម្សិលមិញ នៅសាលារៀនអន្តរទ្វីបអាមេរិកាំង។ ...

ប៉ិច សុធារី
http://bit.ly/2ck1lwD

លោក ហ៊ុន ​សែន ​បញ្ជា​ឲ្យ​កងកម្លាំង​ត្រៀម​កម្ចាត់​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ

ពីរថ្ងៃបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានប្រកាសពីគម្រោងធ្វើមហាបាតុកម្មអហិង្សាដើម្បីប្រឆាំងទៅនឹងអ្វីដែលគណបក្សនេះហៅថាជាការ «ដាក់សម្ពាធហួសហេតុ» តាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការមិនឯករាជ្យដើម្បីធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការឆ្លើយតបភ្លាមៗដោយបញ្ជាឲ្យកងកម្លាំងរបស់រដ្ឋាភិបាលត្រៀម «កម្ចាត់ចោលឲ្យអស់» នូវបាតុកម្មដែលលោកហៅថាខុសច្បាប់ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ...

ប៊ុន សេងគង់ and Shaun Turton
http://bit.ly/2ch7U8h

ភ្លៀង​​នឹង​ចាប់​ផ្តើម​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ចាប់​ពី​ថ្ងៃ​ទី​១៣​ដល់​​​១៨ ​ខែ​កញ្ញា

រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសកាលពីថ្ងៃចន្ទ ម្សិលមិញនេះឲ្យប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីទូទាំងប្រទេសមានការប្រុងប្រយ័ត្នខ្ពស់នឹងទឹកភ្លៀងដែលនឹងចាប់ផ្តើមធ្លាក់ពីមធ្យមទៅច្រើន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញា នេះ ជាពិសេសជំនន់ទឹកភ្លៀង។ លោក លឹមគានហោរដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថាប្រពន្ធសម្ពាធទាបដែលបានអូសកាត់ពីលើអាងទន្លេមេគង្គ និងវិសម្ពាធ ដែលកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលតំបន់ខ្លះលើពី ១០០មិល្លីម៉ែត្រក្នុងរយៈពេល២៤ម៉ោង។ ...

មុំ គន្ធា
http://bit.ly/2cgW4va

ក្រសួងនានាកំពុងគិតគូរពីការទម្លាក់ថវិកាសម្រាប់ឆ្នាំក្រោយ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ចប់កិច្ចពិភាក្សារយៈពេលច្រើនខែជាមួយនឹងក្រសួងសំខាន់ៗកាលពីថ្ងៃព្រហស្បត្តិ៍ក្នុងការត្រៀមសម្រាប់សេចក្តីព្រាងថវិកាជាតិរបស់កម្ពុជាសម្រាប់ឆ្នាំ ២០១៧។ ...

គង់ មេត្តា
http://www.phnompenhpost.com/national/ministries-eye-budget-bumps-next-year

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ចិន​មក​វិនិយោគ​ឲ្យ​ច្រើន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យមានការវិនិយោគពីចិនមកក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀតហើយលោកសង្ឃឹមថាប្រទេសដែលមានប្រជាជនជាង ១,៣ ពាន់លាននាក់នេះនឹងបង្កើនការនាំចូលនូវផលិតផលពីប្រទេសកម្ពុជា។ ...

វង្ស សុខេង
http://bit.ly/2cPjEKY

មិត្តភក្តិ និងគ្រួសារ​​​លោក កែម ឡី ​​​ច្រានចោល​​​ការ​​​អះអាង​​​របស់មន្ត្រី

បន្ទាប់ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងកាលពីសប្ដាហ៍មុនថា ការស៊ើបអង្កេតករណីឃាតកម្មលើលោក កែម ឡី មានការយឺតយ៉ាវដោយសារតែភរិយារបស់លោក ភៀសខ្លួនចេញពីប្រទេស មិត្តភក្ដិ និងគ្រួសាររបស់អ្នកវិភាគដែលត្រូវគេធ្វើឃាតរូបនេះបានរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំងកាលពីម្សិលមិញចំពោះការឆ្លើយតបយឺតយ៉ាវ និងលាក់បាំងក្នុងរយៈពេល២ខែមកនេះ។ ...

អ៊ួច សូនី
http://www.cambodiadailykhmer.com/34218

ក្រសួង​សាធារណការ​ព្រមាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចំនួន ៣

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងជួបពិភាក្សាជាមួយក្រុមហ៊ុនដឹកជញ្ជូននៅក្នុងខែនេះបន្ទាប់ពីបានប្រគល់លិខិតព្រមានដល់ក្រុមហ៊ុនដឹកជញ្ជូន ឬក្រុមហ៊ុនដឹកអ្នកដំណើរចំនួនបីដែលបើកបរធ្វេសប្រហែសបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខណៈក្រសួងនេះបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរកុំឲ្យដំឡើងថ្លៃធ្វើដំណើរក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្រីក្រ។ ...

ឡាយ សាមាន
http://bit.ly/2cwQBiP

អ្នក​ក្នុង​វិស័យ​ស្រូវ​អង្ករ​បារម្ភ​ការ​នាំចូល​​ផ្តួល​តម្លៃ​អង្ករ​ក្នុង​ស្រុក​

អ្នកនៅក្នុងវិស័យស្រូវអង្ករបានសម្ដែងការព្រួយបារម្ភជុំវិញការហូរចូលអង្ករតម្លៃថោកពីប្រទេសជិតខាងនៅតែបន្តផ្តួលតម្លៃអង្ករផលិតក្នុងស្រុកដែលកសិករផលិតចំណាយថ្លៃដើមផលិតខ្ពស់ ហើយស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់។ ការព្រួយបារម្ភជុំវិញចំពោះតម្លៃអង្ករក្នុងស្រុកមិនអាចប្រកួតប្រជែងនឹងអង្ករនាំចូលនេះធ្វើឡើងស្របពេលដែលបណ្តារោងម៉ាស៊ីនកិនស្រូវកំពុងខ្វះទុនបង្វិលដើម្បីប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលជិតចូលមកដល់។ ...

ជា វណ្ណៈ
http://bit.ly/2ciX3qs

បាក់​ច្រាំង​ទន្លេ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ ២០ ខ្នង

ប្រជាពលរដ្ឋចំនួន ២០ គ្រួសារត្រូវបាត់បង់ទីជម្រកដោយសារទឹកទន្លេហូរបុកបាក់ច្រាំងបណ្តាលឲ្យរលំផ្ទះ ៣ ខ្នងធ្លាក់ចូលក្នុងទឹកទន្លេ និងផ្ទះចំនួន ១៧ ខ្នងទៀតត្រូវរុះរើជាបន្ទាន់នៅក្នុងភូមិ-ឃុំពាមរាំង ស្រុកលើកដែកកាលពីចុងសប្តាហ៍មុន។ ...

គឹម សារុំ
http://bit.ly/2chJTJj

ក្រសួង​អាច​ឲ្យ​កម្មករ​សម្រាក​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

ប្រសិនបើមានការតម្រូវដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រសួងការងារនឹងស្នើឲ្យនិយោជកផ្តល់ឲ្យកម្មករ និយោជិតនូវការឈប់សម្រាកដើម្បីចុះឈ្មោះបោះឆ្នោតនៅស្រុកកំណើតរបស់ពួកគេ។ នេះបើតាមមន្រ្តីម្នាក់។ ...

ប៊ុន សេងគង់
http://bit.ly/2cCcJ8S

ខ្សែភាពយន្តថ្មីស្តីពីកុមារនៅទីលានចាក់សំរាម

ដើម្បីអបអរសារទរនៃដំណើរការរយៈពេល ២០ ឆ្នាំនៃអង្គការមិនមែនរដ្ឋាភិបាល Pour un Sourie dÉnfant (PSE) ខ្សែភាពយន្តថ្មីអំពីក្រុមអ្នកបង្កើតត្រូវបានចាក់ផ្សាយជាលើកដំបូង នៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃសុក្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តមមុន្នីនាថ។ ...

ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/29610/new-film-on--the-garbage--dump-kids/

CARE: ស្ត្រីធ្វើការងារធ្ងន់តែទទួលបានប្រាក់កំរៃទាប

កម្មការនីច្រើននៅតែទទួលបានប្រាក់កំរៃទាបជាងបុរសដែលជាអ្នករួមការងារនៅការដ្ឋានសំណង់ ខណៈដែលគ្រប់ហ៊ុនសាងសង់នានាឱ្យតម្លៃកម្មករសំណង់បុរសជាអ្នកមានជំនាញជាងកម្មករស្ត្រី នេះបើយោងតាមរបាយការណ៍មួយដែលចេញដោយ CARE Cambodia កាលពីថ្ងៃសុក្រ។ ការស្រាវជ្រាវរបស់ CARE បានគូសបង្ហាញពីរូបភាពដែលមានអត្ថន័យទូលំទូលាយមួយស្តីពីស្ថានភាពស្ត្រីកំពុងធ្វើការងារនៅក្នុងវិស័យសំណង់ – ដែលត្រូវបានប៉ាន់ប្រមាណថា កើនដល់ទៅ ៣០ ភាគរយនៃកម្លាំងពលកម្មសរុប។ វារួមបញ្ជូលទាំងការផ្តោតសំខាន់ទៅលើការបែងចែកភេទ ដែលមាននៅក្នុងវិស័យនេះ និងរបៀបដែលវាជះឥទ្ធិពលទៅលើការចំនាយរបស់ស្រ្តី លក្ខខណ្ឌរស់នៅ និងសុវត្ថិភាពជារួម។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29596/care--females-slog-but-paid-less/

បាក់ឌុប​ឆ្នាំ​នេះ​សិស្ស​៤០៥​នាក់​ជាប់​និទ្ទេស A

បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះមានចំនួន៥៥៧៥៣នាក់ស្មើនឹង៦២,១៨ភាគរយនៃចំនួនបេក្ខជនវត្តមានសរុបចំនួន ៨៩៦៦១នាក់ ក្នុងនោះបេក្ខជនដែលជាប់និទ្ទេស A មានចំនួន ៤០៥នាក់ ច្រើនជាងឆ្នាំមុនដល់ទៅជិត៣ដង។ ...

ប៉ិច សុធារី
http://bit.ly/2chAgtW

គណបក្សសង្គ្រោះជាតិ​​​ថា ​​​អាចនឹង​​​មាន​​​មហាបាតុកម្ម ​​​​​​បន្ទាប់ពី​​​លោក កឹម ​​​​​​សុខា ​​​ត្រូវបាន​​​ផ្តន្ទាទោស

កាលពីម្សិលមិញ ថ្នាក់ដឹកនាំគណបក្សប្រឆាំងបានអំពាវនាវឲ្យអ្នកគាំទ្រពិចារណាធ្វើមហាបាតុកម្ម បន្ទាប់ពីការផ្តន្ទាទោសលោក  កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសុក្រឲ្យជាប់ពន្ធនាគារ ខណៈដែលអ្នកនាំពាក្យរដ្ឋាភិបាលបានព្រមានថា អ្នកដែលព្យាយាមធ្វើតាមការអំពាវនាវនោះនឹង “ប្រឈមផលវិបាកធ្ងន់ធ្ងរ”។ ...

ឃួន ណារិម និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/34221

ការ​ចរចា​ប្រាក់​ខែ​អប្បបរមា​កម្មករ​ចាប់​ផ្ដើម ​តែ​គ្មាន​លទ្ធផល

កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគីលើប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៧បានចាប់ផ្តើមជាលើកដំបូងកាលពីសុក្រសបា្តហ៍មុននេះដោយក្នុងនោះខាងភាគីរដ្ឋាភិបាលបានដាក់តួលេខមួយផងដែរសម្រាប់ភាគីទាំងពីរធ្វើការពិចារណាប៉ុន្តែមិនទាន់មានលទ្ធផលណាមួយនៅឡើយទេ។ ...

មុំ គន្ធា
http://bit.ly/2cC2a5w

កម្ពុជា​ និង​ចិន ប្ដេជ្ញា​លើក​កម្ពស់​ទំនាក់​ទំនង​អាជីវកម្ម ពាណិជ្ជកម្ម

សភាពាណិជ្ជកម្មកម្ពុជា(CCC)និងក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន(CCPIT)កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់ទំនាក់ទំនងអាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា និងចិន។ ...

សុខ ចាន់
http://bit.ly/2cFJkt8

ជ័របាននាំចំណូលដល់ប្រជាជននៅទីជនបទ

គម្រោងមួយដែលបានផ្តល់មូលនិធិដោយគម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះ នៃទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) កំពុងជួយដល់សហគមមូលដ្ឋានអាស្រ័យលើព្រៃឈើដើម្បីរកចំណូលសម្រាប់ការរស់នៅតាមរយៈការប្រើប្រាស់ប្រភពចំណូលជំនួស។ ...

Safiya charles
http://www.khmertimeskh.com/news/29560/resin-brings-income-for-rural-people/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

c8MhN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!