ព័ត៌មាន
ក្រុមហ៊ុន Unilever កម្ពុជា រកក្រុមហ៊ុនស្ករត្នោតក្នុងស្រុក ផ្គត់ផ្គង់ទៅឥណ្ឌូណេស៊ី
ក្រុមហ៊ុនUnileverកម្ពុជាកំពុងស្វែងរកក្រុមហ៊ុនស្ករត្នោតក្នុងស្រុកដើម្បីផ្គត់ផ្គង់ស្ករត្នោតធម្មជាតិទៅក្រុមហ៊ុន Unilever ឥណ្ឌូណេស៊ីក្នុងការផលិតផលិតផលសម្រេច។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន Unilever។ អ្នកស្រី សយ ម៉ូនីកា អ្នកគ្រប់គ្រងកិច្ចការជាន់ខ្ពស់ក្រុមហ៊ុន Unilever បានប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា ក្រុមហ៊ុន Unilever ត្រូវការស្ករត្នោតធម្មជាតិប្រមាណ ២០០០ តោនក្នុងមួយឆ្នាំៗពីប្រទេសកម្ពុជា ដើម្បីផលិតផលិតផលសម្រេចរបស់ក្រុមហ៊ុន Unilever។ ទោះជាយ៉ាងណា អ្នកស្រីបានថ្លែងថា វាជាការលំបាកក្នុងការស្វែងរកក្រុមហ៊ុនក្នុងស្រុកមួយដែលសមរម្យមានបទពិសោធន៍ខាងផលិតស្ករត្នោតក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ និងដើម្បីផ្គត់ផ្គង់ស្ករត្នោតធម្មជាតិដល់ក្រុមហ៊ុន Unilever។ ...
សុខ ចាន់
http://bit.ly/2c8BbNn
EDC ឲ្យ MFI និងធនាគារគោរពកិច្ចព្រមព្រៀងទូទាត់
អគ្គិសនីកម្ពុជា (EDC) បានក្រើនរំឭកដល់គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុមួយចំនួនដែលកំពុងប្រតិបត្តិផ្ទុយពីកិច្ចព្រមព្រៀងជាមួយ EDC ស្តីពីការទូទាត់ថ្លៃអគ្គិសនីខណៈពួកគេកំពុងប្រើប្រាស់ភាគីទីបីជាភ្នាក់ងារទូទាត់ជំនួស។ នេះបើតាមសេចក្តីជូនដំណឹង EDC ។ ...
ហ៊ គឹមសាយ
http://bit.ly/2bXeo9G
អតីតយុទ្ធជន និងយោធិនពិការ ស្នើអាជ្ញាធរពន្លឿនផ្តល់ប័ណ្ណកម្មសិទ្ធិ
ប្រជាពលរដ្ឋដែលជាអតីតយុទ្ធជននិងយោធិនពិការកាត់រំសាយចំនួន១២០គ្រួសាររស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ បានស្នើដល់ប្រមុខរាជរដ្ឋាភិបាលនិងអាជ្ញាធរខេត្តបន្ទាយមានជ័យ ពន្លឿននីតិវិធីផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពួកគាត់ ខណៈដែលពួកគាត់បានរស់នៅលើដីដែលរដ្ឋាភិបាលបានផ្តល់ឲ្យ ៣ឆ្នាំមកហើយ តែពុំទទួលបានភាពស្របច្បាប់។ ...
ប៉ិច សុធារី
http://bit.ly/2bW4U1c
ផ្ទុះគ្រាប់បែក ១ គ្រាប់នៅរាជធានីភ្នំពេញរបួសខ្មែរ និងបរទេស ៣ នាក់
សមត្ថកិច្ចបាននិយាយថាយ៉ាងហោចណាស់មានមនុស្ស ៣ នាក់រងរបួសក្នុងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែក ១ គ្រាប់កាលពីវេលាម៉ោង ៧:៤០ នាទីយប់មិញនៅតាមបណ្តោយផ្លូវលេខ ១៦៣ ក្នុងសង្កាត់បឹងកេងកង ៣ ខណ្ឌចំការមន រាជធានីភ្នំពេញប៉ុន្តែមូលហេតុនៃការបំផ្ទុះនេះសមត្ថកិច្ចពុំទាន់ដឹងច្បាស់នៅឡើយទេ។ ...
ឃុត សុភចរិយា
http://bit.ly/2cfx3iO
ឥណទានសង្គ្រោះលើវិស័យស្រូវអង្កររំពឹងធ្លាក់មុនរដូវប្រមូលផល
វាមានរយៈពេល៧ខែហើយបន្ទាប់ពីឥណទានសង្គ្រោះប្រមាណ៣០លានដុល្លារមិនទាន់ទម្លាក់ដល់ដៃរោងម៉ាស៊ីនកិនស្រូវនៅឡើយបន្ទាប់ពីខាងផ្នែកស្រូវអង្ករស្នើទៅរដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ការដួលរលំនៅក្នុងវិស័យស្រូវអង្ករនៅក្នុងរដូវប្រមូលផលស្រូវឆ្នាំនេះ ប៉ុន្តែទាំងមន្ត្រី និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះ ជឿជាក់ថា ឥណទាននឹងសម្រេចបាននៅមុនរដូវប្រមូលផលស្រូវខាងមុខ។ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីខែមីនា កន្លងទៅ បានស្នើរដ្ឋាភិបាល ផ្តល់មូលនិធិ ប្រមាណ៣០លានដុល្លារ ទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់កម្ចីដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ជាទុនបង្វិលក្នុងការប្រមូលទិញស្រូវពីកសិករ នៅក្នុងរដូវប្រមូលផលស្រូវខាងមុខ ដោយសារតែភាគច្រើននៃបណ្តារោងម៉ាស៊ីនកិនស្រូវទាំងនោះ មិនអាចស្នើឥណទានគ្រប់គ្រាន់ពីធនាគារពាណិជ្ជ។ ...
ជា វណ្ណៈ
http://bit.ly/2cmOews
ក្រសួងបញ្ជាក់ពីការដំឡើងថ្លៃបង់ពន្ធ ទៅលើរថយន្តធុនធ្ងន់
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ថាការដំឡើងប្រាក់បង់ពន្ធចំពោះរថយន្តដឹកទំនិញធុនធ្ងន់គឺដើម្បីទ្រទ្រង់រាល់ការចំណាយក្នុងការថែទាំផ្លូវដែលត្រូវទទួលរងការខូចខាតដោយរថយន្តប្រភេទនេះ និងប៉ះប៉ូវនូវការលុបចោលការប្រមូលពន្ធលើត្រីចក្រយានយន្តគ្រប់ប្រភេទដែលមានកម្លាំង ១៥០ សេះ។ ...
ឡាយ សាមាន
http://bit.ly/2cAawwP
ក្រសួងការងារ រៀបចំឲ្យមានបទប្បញ្ញត្តិពេលថៅកែបិទទ្វារ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងតែពិភាក្សាក្នុងការរៀបចំឲ្យមាននូវបទប្បញ្ញត្តិទាក់ទិននឹងការធានារ៉ាប់រងទៅលើអត្ថប្រយោជន៍និងប្រាក់បៀវត្សរបស់កម្មករនិយោជិតនៅពេលដែលថៅកែរបស់ពួកគេបានបិទទ្វាររោងចក្រ រត់ចោលដោយមិនគ្មានការទទួលខុសត្រូវ។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រាប់កាសែតខ្មែរថាមស៍ថាការបិទទ្វាររោងចក្រ មិនមែនថៅកែរោងចក្រទាំងអស់រត់ចោលកម្មករដោយគ្មានទទួលខុសត្រូវនោះទេគឺមានតិចតួចប៉ុណ្ណោះដែលមិនដោះស្រាយជូនកម្មករនិយោជិករបស់ខ្លួន។ ...
មុំ គន្ធា
http://bit.ly/2bWRYFe
ធនាគារចិន នឹងពង្រីកសាខានៅកម្ពុជា
ធនាគារចិន (Bank of China) ដែលគ្រឹះស្ថានហិរញ្ញវត្ថុគ្រប់គ្រងដោយរដ្ឋ និងជាធនាគារមួយក្នុងចំណោមធនាគារឈានមុខគេជាច្រើននៅក្នុងប្រទេសចិនដីគោកនឹងពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាតាមរយៈការបើកសាខាថ្មីនៅសៀមរាប និងក្រុងព្រះសីហនុ។ នេះបើយោងតាមអគ្គនាយកធនាគារនៅទីក្រុងភ្នំពេញ។ ...
Kali Kotoski
http://bit.ly/2bSRCRI
រូបភាពអប់រំអំពីការការពារជម្ងឺ Zika នឹងត្រូវបានចែកចាយ
ក្រសួងសុខាភិបាលបានណែនាំឱ្យមន្ទីរពេទ្យបង្អែកទាំងអស់បោះពុម្ភផ្សាយខិតបណ្ណរូបភាពស្តីពីជម្ងឺ Zika ដើម្បីចែកចាយដល់ប្រជាជនទូទាំងប្រទេស។ បើយោងតាមទំព័រហ្វេសបុករបស់នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលដែលបានសរសេរកាលពីថ្ងៃច័ន្ទថា លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា “ប្រជាជនគ្រប់រូបចាំបាច់ត្រូវស្វែងយល់ពីវីរុស Zika”។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/29437/zika-leaflets-to-be-distributed/
កាណាដា ច្រានចោលព័ត៌មានពីការផ្ដល់ជំនួយបន្ថែមដល់កម្ពុជា
ការិយាល័យការទូតរបស់កាណាដាប្រចាំកម្ពុជាបានបដិសេធចំពោះការអះអាងរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដែលថាប្រទេសកាណាដាបានយល់ព្រមផ្តល់ជំនួយបន្ថែមដល់ប្រទេសកម្ពុជា។ ព័ត៌មានបែបនេះបានកើតឡើងពីការបង្ហោះនៅលើហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានសរសេរថា៖ «កាណាដារីករាយសហការជាមួយកម្ពុជាលើបញ្ហាអាកាសធាតុ» និងអំពាវនាវទៅប្រទេសអ្នកមានៗឲ្យបរិច្ចាគជំនួយច្រើនជាងមុនចំពោះបុព្វហេតុនេះ។ ...
ប៊ុន សេងគង់
http://bit.ly/2c6iIAI
ពលរដ្ឋនៅភ្នំពេញថ្មី សុំឲ្យក្រសួងដែនដីនិរាករណ៍លិខិតចុះបញ្ជី និងផ្ដល់ប្លង់
ប្រជាពលរដ្ឋមកពីសង្កាត់ភ្នំពេញថ្មីប្រហែល ២០ នាក់បាននាំគ្នាមកកាន់ក្រសួងដែនដីដើម្បីដាក់ញត្តិសុំឲ្យនិរាករណ៍លិខិតរបស់ក្រសួងនេះដែលចេញកាលពីខែសីហាកន្លងទៅ និងបានបង្គាប់ឲ្យប្រធានមន្ទីរដែនដីរាជធានីចុះបញ្ជី និងផ្តល់ប្លង់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋដែលមានឈ្មោះ ជា សារ៉ុម ជាតំណាងតែអ្នកតវ៉ាថាឈ្មោះនេះមិនមែនតំណាងពួកគេទៀតទេ។ ...
ទូច សុខា
http://bit.ly/2cfBtGt
មន្ត្រីប៉ូលិស និងមន្ត្រីបរិស្ថានបង្ក្រាបរថយន្តស៊េរីទំនើបដឹកឈើប្រណិត
សមត្ថកិច្ចខេត្តមណ្ឌលគិរីបានសហការជាមួយមន្ទីរបរិស្ថានខេត្តបង្ក្រាបរថយន្តស៊េរីទំនើបម៉ាកឡិចស៊ីសដឹកឈើប្រណិតជាច្រើនដុំនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃអាទិត្យ។ លោក ប៉ែន ផល្លី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី បាននិយាយថា ប្រតិបត្តិការចាប់រថយន្តស៊េរីទំនើបនេះគឺធ្វើឡើងនៅម៉ោង ១១យប់ថ្ងៃអាទិត្យ។ លោកបានថ្លែងថា៖ «យើងបង្ក្រាបរថយន្តនេះនៅម៉ោង២២ និង២២នាទីកាលពីថ្ងៃទី៤។ តាមពិតការបង្ក្រាបនេះមានការសហការជាមួយអង្គភាពពាក់ព័ន្ធ ហើយយើងបានរកឃើញប្រភេទឈើប្រណិតជាច្រើន»។ ...
ប៉ាវ ស៊ុយ
http://bit.ly/2czweRs
ក្រសួងគាំទ្រអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍
ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃចន្ទក្នុងការគាំទ្រទីផ្សារទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍នៃកិច្ចសហការរវាងសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សហព័ន្ធទេសចរណ៍កម្ពុជា និងក្រសួងបរិស្ថាន។ លោក ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបូកសរុបការងារ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ឆ្នាំ២០១៥ និងឆមាសទី១ ឆ្នាំ២០១៦ ថា អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាផ្អែកមួយនៃវិស័យទេសចរណ៍ ដែលកំពុងរីកលូតលាស់ឡើងទាំងក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រីថា វិស័យអេកូទេសចរណ៍ គឺជាទីផ្សារកំពុងតែងើបឡើង។ ក្នុងនោះវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍បានកើនឡើងប្រមាណ ២០ភាគរយរៀងរាល់ឆ្នាំ។ ...
សុខ ចាន់
http://bit.ly/2cEUKBN
ក្រសួងសេដ្ឋកិច្ច ស្នើក្រសួងមហាផ្ទៃ ឲ្យរថយន្តស្លាកលេខ ន.ប បង់ពន្ធ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើទៅក្រសួងមហាផ្ទៃ ណែនាំដល់ម្ចាស់ ឬអ្នកកាន់កាប់រថយន្តពាក់ស្លាកលេខនគរបាល ឬ ន.ប. ដែលគ្មានពន្ធ ទៅបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករតាមបទប្បញ្ញត្តិជាធរមាន ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នេះ។ យោងតាមលិខិតមួយច្បាប់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែកញ្ញា បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច បានណែនាំដល់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ឲ្យផ្អាកចាប់រថយន្តពាក់ស្លាកលេខ ន.ប. នៅតាមទីសាធារណៈជាបណ្ដោះអាសន្ន ដោយគ្រាន់តែអនុវត្តនីតិវិធីសួរនាំម្ចាស់រថយន្ត ន.ប. ដែលសង្ស័យមួយចំនួន ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីសារពើភណ្ឌទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធរបស់ក្រសួង។ ...
ប៉ិច សុធារី
http://bit.ly/2cfGBJM
ក្រសួងផ្តាំទៅក្រុមអ្នកហ្វឹកហាត់ការនៅក្នុងប្រទេសជប៉ុន
ក្រុមអ្នកហ្វឹកហាត់ការកម្ពុជាដែលកំពុងធ្វើការនៅប្រទេសជប៉ុនក្នុងលក្ខខណ្ឌ កម្មវិធីបណ្តុះបណ្តាលអ្នកហ្វឹកហាត់បច្ចេកទេស (TITP) មិនត្រូវរត់ចេញពីនិយោជកដែលពួកគេបានចុះកុងត្រាជាមួយ ឬស្វែងរកការងារជាមួយក្រុមហ៊ុនដទៃទៀតនោះទេ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន។ ក្រសួងក៏បានបន្តទៀតថា មាននិយោកជិកក្នុងស្រុកដែលមិនមានសីលធម៌បានប៉ុនប៉ងដើម្បីអូសទាញពលករកម្ពុជាជាមួយនឹងការសន្យារថានឹងផ្តល់ប្រាក់ឈ្នួលខ្ពស់ និងធ្វើការដោយស្របច្បាប់នៅជប៉ុន។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/29372/ministry-tells-interns--in-japan-to-behave/
ក្រសួងរៀបចំសេចក្តីព្រាងច្បាប់ អេកូទេសចរណ៍
ក្រសួងទេសចរណ៍កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអេកូទេសចរណ៍ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងអនុវត្តក្នុងវិស័យនេះក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងផ្តល់អត្ថប្រយោជន៍ទទួលបានពីវិស័យទេសចរដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសរបស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2c8zuSE
ក្រសួងប្រកាសចាត់វិធានការបង្ក្រាបរថយន្តកែច្នៃ
ក្រសួងសាធារណការបានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលរថយន្តធុនធ្ងន់ដឹកទំនិញលើសចំណុះចំនួន ៤៤ គ្រឿងត្រូវបានមន្រ្តីជំនាញឃាត់នៅលើផ្លូវជាតិលេខ ២១៧ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញក្នុងរយៈពេល ៤ ថ្ងៃកន្លងមកនេះ។ ...
សែន ដាវីត
http://bit.ly/2c71UvK
តំបន់ទេសចរណ៍កោះក្របី នឹងបើកជាសាធារណៈពាក់កណ្តាលឆ្នាំ២០១៧
គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍កោះក្របី ដែលត្រូវបានវិនិយោគនូវទឹកប្រាក់ប្រមាណ ២០លានដុល្លារនៅខេត្តព្រះសីហនុ គ្រោងនឹងបើកជាសាធារណៈនៅពាក់កណ្តាលឆ្នាំ២០១៧ បន្ទាប់ពីសម្រេចបានប្រមាណ ៧០ភាគរយ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងទេសចរណ៍។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រាប់ខ្មែរថាមស៍ កាលពីម្សិលមិញថា គម្រោងអភិវឌ្ឍន៍កោះក្របី នាពេលនេះជិតបញ្ចប់ការសាងសង់ហើយ ដែលសំណង់ដែលកំពុងសាងសង់សម្រេចបាន ៧០ភាគរយ។ លោកថា ចក្ខុវិស័យនៃការអភិវឌ្ឍកោះគឺជាគោលដៅទេសចរណ៍ដែលភាគច្រើនអ្នកទេសចរចូលចិត្តទៅកម្សាន្ត និងលំហែនៅតាមកោះ។ លោករដ្ឋមន្ត្រីថា រាល់ការអភិវឌ្ឍកោះទាំងអស់ត្រូវតែផ្តល់អាទិភាព និងសិក្សាលើផលប៉ះពាល់បរិស្ថានមុននឹងចាប់ផ្តើមអភិវឌ្ឍន៍គម្រោង។ ...
សុខ ចាន់
http://bit.ly/2bTwEAC
រាជរដ្ឋាភិបាលត្រូវការថវិកា៨០០លានដុល្លារអភិវឌ្ឍរថភ្លើងក្នុងរាជធានីភ្នំពេញ
រដ្ឋាភិបាលកម្ពុជាត្រូវការថវិកាប្រមាណ៨០០លានដុល្លារដើម្បីប្រើប្រាស់លើគម្រោងរថភ្លើងបើកបរស្វ័យប្រវត្តិតភ្ជាប់ពីទីក្រុងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្របពេលដែលការសិក្សាលើគម្រោងនេះ រយៈពេលមួយឆ្នាំបញ្ចប់។ ការអភិវឌ្ឍប្រព័ន្ធរថភ្លើងស្វ័យប្រវត្តធុនស្រាល ដំបូងគេនៅក្រុងភ្នំពេញ ស្ថិតនៅក្រោមការសិក្សា របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយគម្រោងនេះនឹងជួយសម្រួលសេវាដឹកជញ្ជូននៅក្នុងទីក្រុង ដែលកំណើនប្រជាជនកំពុងកើនឡើង និងកាត់បន្ថយស្ទះចរាចរណ៍។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសដឹកជញ្ជូន រវាងកម្ពុជា និងជប៉ុន កាលពីម្សិលមិញ ថ្លែងថា រដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណ ៨០០លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងរថភ្លើងស្វ័យប្រវត្ត ប្រសិនគម្រោងនេះ នឹងត្រូវអនុម័តឲ្យអភិវឌ្ឍន៍។ ...
ជា វណ្ណៈ
http://bit.ly/2cCy70Q
កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀងប្រឆាំងការលាងលុយ
កម្ពុជា និងចិនកាលពីសប្តាហ៍មុនបានចុះកិច្ចព្រមព្រៀងដោះដូរព័ត៌មានហិរញ្ញវត្ថុដើម្បីកម្ចាត់ការលាងលុយ និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។ អង្គភាពព័ត៌មានចារកម្មហិរញ្ញវត្ថុរបស់កម្ពុជា និងមជ្ឈមណ្ឌលវិភាគ តាមដាន និងប្រឆាំងការលាងលុយរបស់ចិនកាលពីថ្ងៃអង្គារសប្តាហ៍មុនបានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយដើម្បីសហការដោះស្រាយបញ្ហានេះ។ នេះបើតាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។ . ...
Yesenia Amaro
http://bit.ly/2bScSlA
កម្ពុជា កំពុងស្វែងរកឱកាសនាំចេញសម្បុកត្រចៀកកាំ ទៅទីផ្សារចិន
កម្ពុជាកំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូងរបស់ខ្លួនសម្រាប់ការនាំចេញសម្បុកត្រចៀកកាំទៅប្រទេសចិន។ នេះបើយោងតាមមន្ដ្រីរដ្ឋាភិបាល។ លោក ហ៊ាន វណ្ណហន អនុរដ្ឋលេខាធិការក្រសួងកសិកម្មបានឲ្យដឹងថាសម្បុកត្រចៀកកាំកំពុងមានតម្រូវការខ្ពស់នៅប្រទេសចិនដែលពួកគេអាចទទួលបានតម្លៃជាង ២០០០ ដុល្លារក្នុងមួយគីឡូក្រាម។ ...
ចេង សុខហ័ង
http://bit.ly/2c8Bj21
រ៉ូយ៉ាល់គ្រុប នឹងចូលវិនិយោគក្នុងរោងចក្រថាមពលធ្យូងថ្ម
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់លោក គិត ម៉េង ជាក្រុមហ៊ុនពហុផលិតផលមួយរបស់កម្ពុជានឹងចូលរួមវិនិយោគក្នុងរោងចក្រថាមពលធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់ក្នុងខេត្តព្រះសីហនុសម្រាប់ដំណាក់កាលបន្ទាប់។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលទោះបីមិនមានព័ត៌មានលម្អិតទំហំវិនិយោគ ឬ ពេលវេលាច្បាស់លាស់ក៏ដោយ។ ...
Kali Kotoski
http://bit.ly/2c79KoV
ការចរចារតម្លៃឈើត្រូវបានបោះបង់ចោល ឈើដែលបានរឹបអូសនឹងត្រូវចាត់ចែងជាថ្មី
នៅថ្ងៃច័ន្ទ មន្ត្រីម្នាក់មាននិយាយថា អស់រយៈពេល ៥ថ្ងៃហើយដែលរដ្ឋាភិបាលបានបដិសេធការចរចារតម្លៃជាមួយនឹងអ្នកទិញដ៏មានសក្តានុពលជាច្រើនដែលការចរចារនេះត្រូវបានកំណត់ប្រព្រឹត្តនៅក្នុងសប្តាហ៍នេះ។ ...
អូន ភាព
https://www.cambodiadaily.com/news/timber-negotiations-scrapped-seized-wood-divided-117641/
ប្រទេសកាណាដាចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្ម
ប្រទេសកាណាដាមានគោលបំណងដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារការវិនិយោកជាមួយកម្ពុជា ដើម្បីជម្រុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីការធ្វើទស្សនៈកិច្ចនៃរដ្ឋមន្ត្រីការបរទេសកាណាដា លោក Stephane Dion នៅព្រះរាជានាចក្រកម្ពុជាកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29361/canada-wants-trade-pact/