ព័ត៌មាន
នីតិវិធីសេចក្តីព្រាងច្បាប់តុលាការការងារបញ្ចប់ឆ្នាំក្រោយ
ក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈកំណត់ពេលវេលាលើដាក់ឲ្យដំណើរការតុលាការការងារនឹងបញ្ចប់នីតិវិធីសេចក្តីព្រាងច្បាប់និងអាចចេញរូបរាងនៅឆ្នាំក្រោយដែលរំពឹងថានឹងជួយដោះស្រាយវិវាទការងារដោយប្រសិទ្ធភាព នៅក្នុងវិស័យការងារនៅកម្ពុជា ប៉ុន្តែខាងសហជីពបង្ហាញនូវក្តីកង្វល់ទៅលើឯករាជ្យភាពនៃតុលាការការងារមួយនេះ។ ...
ជា វណ្ណៈ
http://bit.ly/29khwJg
អាមេរិកផ្តល់ការអនុគ្រោះពន្ធដល់ទំនិញថ្មីពីកម្ពុជា
ទំហំទឹកប្រាក់នៃការនាំចេញទំនិញប្រើប្រាស់ផ្ទាល់ខ្លួនពីកម្ពុជាទៅអាមេរិកនឹងកើនឡើងបួនដងក្នុងរយៈពេលពីរបីឆ្នាំខាងមុខនេះបន្ទាប់ពីកម្ពុជាទទួលបានការលើកលែងពន្ធពីអាមេរិក។ នេះបើតាមមន្ត្រី និងអ្នកនៅក្នុងឧស្សាហកម្មនេះ។ ...
ហ៊ គឹមសាយ
http://bit.ly/29Esa1E
ធ្យូងថ្ម៥០លានដុល្លារនៅគម្រោងតំបន់គម្រោងគូសារត្រូវបានរកឃើញ
ក្រុមហ៊ុនរ៉ុករកនាំមុខរបស់អូស្ត្រាលី GeoPacific បានប្រកាសអំពីរបកគំហើញដំបូងរបស់ខ្លួនទៅលើគម្រោងមាសនិងស្ពាន់នៅភាគខាងជើងរបស់ប្រទេសកម្ពុជា ដែលមានការប៉ាន់ស្មានប្រមាណ ៥១ ០០០ តោននៃទង់ដែងនឹងត្រូវបានរុករកឃើញនៅតំបន់គម្រោងគូសារ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/50m-copper-mine-kou-sa-site-envisaged
ករណីគ្រឿងញៀនធំជាងគេក្នុងប្រវត្តិសាស្ត្រចូលដល់សាវនការ
ស្ត្រីវ័យក្មេងមួយរូបដែលត្រូវបានចោទប្រកាន់ពីបទពាក់ពន្ធ័ក្នុងការរត់ពន្ធគ្រឿងញៀនខ្លាតធំបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា បានចូលខ្លួនទៅក្នុងសាវនការនៃតុលាការរាជធានីភ្នំពេញកាលពីថ្ងៃពុធ កែតម្រូវការសារភាពរបស់ខ្លួនដែលបានទទួលពីមុន និងបានបន្ទោសទៅកាន់អតីតគូរស្នេហ៍របស់ខ្លួន។ ...
ឃី សុវឌ្ឍី
https://www.cambodiadaily.com/news/largest-ever-meth-case-goes-to-trial-suspects-claim-innocence-115114/
ការធ្លាក់ចុះនៃទំនុកចិត្តធ្វើឱ្យអ្នកទិញខនដូរមានភាពរួញរា
ការធ្លាក់ចុះនៃទំនុកចិត្តក្នុងស្ថានភាពនឹងនរនយោបាយក្នុងប្រទេសកម្ពុជាបានធ្វើឱ្យអ្នកជំនួញបរទេសមិនសូវមានចំណង់ក្នុងការវិនិយោគទៅលើអាគារខនដូរដែលកំពុងនឹងរីកលូតលាស់នៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីក្រុមហ៊ុនអចលនទ្រព្យមួយរូបបានឱ្យដឹងកាលពីថ្ងៃពុធ។ ...
ខេង សុធា
https://www.cambodiadaily.com/news/fading-confidence-repelling-condo-buyers-115135/
ក្រុមគ្រួសារជាប់ជម្លោះជាមួយក្រុមហ៊ុនUDGទាមទារដីទំហំទ្វេរដង
មន្ត្រីពាក់ព័ន្ធបានឱ្យដឹងកាលពីថ្ងៃពុធថា ក្រុមគ្រួសារចំនួន៥២៩ដែលបានលក់ដីទីលំនៅរបស់ពួកគេទៅកាន់ក្រុមហ៊ុនគម្រោងអភិវឌ្ឍក្នុងខេត្តកោះកុង ក្នុងតម្លៃ៣.៨ពាន់លានដុល្លារនៅខេត្តកោះកុង សម្រាប់ដីដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីកន្លែងដើម បានដាក់ញ្ញត្តិទៅកាន់អាជ្ញាធរដែនដីក្នុងការស្នើរសុំឱ្យបន្ថែមទំហំទ្វេរដងទៅកាន់ដីបច្ចុប្បន្នដែលពួកគេបានផ្លាស់ទី ។ ...
អូន ភាព
https://www.cambodiadaily.com/news/returned-udg-evictees-want-double-land-115129/
ដកប្រធានមន្ទីរកសិកម្មខេត្តកោះកុង ចេញពីតំណែងបន្ទាប់ពីចោទពុករលួយ
ក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទបានសម្រេចដកប្រធានមន្ទីរកសិកម្មខេត្តកោះកុងកាលពីថ្ងៃទី៣០ខែមិថុនាបន្ទាប់ពីមានការចោទប្រកាន់បានលក់ដីដែលចុះក្នុងបញ្ជីសារពើភ័ណ្ឌរបស់មន្ទីរខេត្តដែលទទួលបានប្រាប់រាប់ម៉ឺនដុល្លារអាមេរិក។ ...
ប៉ាវ ស៊ុយ
http://bit.ly/29oqNSv
ធនាគាពិភពលោកជួយស្វែងរកការដឹកជញ្ជូន
កម្ពុជាបានស្នើរធនាគារពិភពលោកដើម្បីជួយក្នុងការអភិវឌ្ឍនៃលក្ខខណ្ឌនៃសេចក្តីយោងសម្រាប់គណៈកម្មាធិការជាតិរៀបចំការដឹកជញ្ជូនដែលជាការគ្រោងទុករបស់ខ្លួន ដែលត្រូវបានសង្ឃឹមថានឹងជម្រុញវិស័យដឹកជញ្ជូន និងកាត់បន្ថយការចំនាយសម្រាប់អ្នកនាំចេញ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/26944/wb-help-sought-for-logistics/
ក្រុមហ៊ុនរុករករ៉ែត្រូវបានព្រមានឱ្យអនុវត្តតាមសេចក្តីណែនាំ
រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការខេត្តកោះកុងរកឃើញថាសកម្មជនបរិស្ថាន ៣នាក់ជាប់ទោសសម្រាប់ការតវ៉ាប្រឆាំងក្រុមហ៊ុនបូមខ្សាច់ ក្រសួងថាមពល និងរ៉ែបានអំពាវនាវឱ្យមានការចូលរួមឱ្យបានច្រើនពីសំណាកសាធារណៈជននៅក្នុងការថែរក្សាធនជានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់គ្នា។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26950/mining-companies-told-to-comply/
ជំរឿនប្រជាជនកម្ពុជា៖ ការរួមបញ្ចូលជនគ្រប់រូប
ប្រទេសកម្ពុជានឹងបន្តធ្វើជំរឿនប្រជាជនតាមបទដ្ឋានទូលំទូលាយនិងរួមបញ្ចូលលើកទីបីនៅខែមីនាឆ្នាំ២០១៨។ ចំពោះប្រទេសនានា ជំរឿនប្រជាជនជាប្រភពដើមនៃព័ត៌មានដែលផ្តល់នូវព័ត៌មានពិតស្តីអំពីទំហំប្រជាជន ភាពខុសគ្នានៃប្រជាជនតាមក្រុមអាយុ របាយភូមិសាស្ត្រ ជនជាតិដើមភាគតិចនិងលក្ខណៈសង្គមសេដ្ឋកិច្ចរបស់ប្រជាជន។ ...
Derveeuw Marc GL
http://www.phnompenhpost.com/analysis-and-op-ed/cambodia-population-census-leaving-no-one-behind
ភ្ញៀវទេសចរដែលចូលទៅទស្សនាប្រាសាទអង្គរវត្តនឹងតម្រូវឱ្យស្លៀកពាក់សមរម្យ
កាលពីម្សិលមិញ អាជ្ញាធរអប្សរាបានប្រកាសថា ភ្ញៀវទេសចរដែលចូលទៅទស្សនាប្រាសាទអង្គរវត្តនឹងតម្រូវឱ្យស្លៀកពាក់តាមបទប្បញ្ញត្តិចាប់ពីខែក្រោយទៅ។ ...
Thik Kaliyann
http://www.phnompenhpost.com/national/angkor-wat-tourists-have-new-dress-code
ឆ្នេរខេត្តព្រះសីហនុកាន់តែផ្តល់ភាពទាក់ទាញ
ចំនួនភ្ញៀវទេសចរសរុបមកទស្សនាខេត្តព្រះសីហនុនៅឆមាសទី ១ ឆ្នាំនេះកើនឡើង ១៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលធ្វើឲ្យឆ្នេររបស់កម្ពុជាមួយនេះមានភាពទាក់ទាញកាន់តែខ្លាំង។ នេះបើតាមមន្ដ្រីទេសចរណ៍ខេត្ត។ ...
ចេង សុខហ័ង
http://bit.ly/29xNzH1
ក្រុមកម្មករទាមទារលក្ខខណ្ឌប្រសើរជាងមុន
កម្មករច្រើនជាង ៧,០០០ នាក់មកពីរោងចក្រស្បែកជើង Can Sports បានធ្វើបាតុកម្មតវ៉ារោងចក្ររបស់ខ្លួននៅក្នុងខេត្តកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យកាលពីម្សិលមិញ ដើម្បីទាមទារលក្ខខណ្ឌការងារប្រសើរជាងមុន។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/26958/workers-demand-better-conditions/
យុវជនមានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាអយុត្តិធម៌សង្គម
អង្គការតម្លាភាពកម្ពុជាបានបើកកិច្ចពិភាក្សាមួយជាមួយបណ្តាញយុវជនយ៉ាង តិច៦០នាក់ មកពីវិទ្យាល័យ និងសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យពួកគេរិះរកមធ្យោបាយសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាបញ្ហាពិបាកដោះស្រាយក្នុងប្រទេសក្រីក្រនេះ។ ...
ឡេង ឡែន
http://khmer.voanews.com/a/anti-corruption-group-to-educate-youth/3399241.html
ការនាំចេញប្រេងដូងឆៅរបស់កម្ពុជាកើនទ្វេដង
ការនាំចេញប្រេងដូងឆៅរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី ជាក្រុមហ៊ុនវិនិយោគលើចម្ការដូងប្រេងដ៏ធំមួយនៅកម្ពុជាបានកើនឡើងជាងពីរដងនៅឆមាសទីមួយឆ្នាំនេះស្របពេលស្ថានភាពតម្លៃប្រេងដូងឆៅនៅទីផ្សារអន្តរជាតិនៅតែមិនសូវល្អ។ ...
ហ៊ គឹមសាយ
http://bit.ly/29t3LuB
ជប៉ុននឹងជួយដល់កុមារពិការភាព
ស្ថានទូតជប៉ុនបានផ្តល់ថវិកា ២៥៦,៣១៧ ដុល្លារទៅក្នុងជំនួយអភិវឌ្ឍមកកម្ពុជាកាលពីថ្ងៃច័ន្ទ ដែលនឹងត្រូវបានយកទៅប្រើប្រាស់ដោយសមាគមផ្តល់ជំនួយសង្គ្រោះរបស់ជប៉ុន (AAR Japan) ដើម្បីលើកកម្ពស់ការដាក់បញ្ជូលការអប់រំសម្រាប់កុមារពិការភាព។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/26895/japan-to-help-children-cope-with-disabilities/
ក្រសួងអប់រំនិងក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូនសន្យាផ្តល់អីុនធឺណិតប្រើប្រាស់សម្រាប់សាលារៀនសាធារណៈ
កាលពីម្សិលមិញ ក្រសួងអប់រំបានប្រកាសអំពីផែនការរយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុន មិត្តហ្វូនក្នុងការផ្តល់អីុនធឺណិតប្រើប្រាស់ដល់គ្រឹះស្ថានអប់រំសាធារណៈចំនួន៥.០០០កន្លែងទូទាំងប្រទេស។ ...
សំអឿត ស៊ាវម៉េង និង TAYLOR O'CONNELL
http://www.cambodiadailykhmer.com/32782
អាជ្ញាធរតាមចាប់ខ្លួនមន្ត្រីនគរបាលពីរនាក់ បន្ទាប់ពីមានការគំរាមអ្នកយកព័ត៌មាន
អ្នកយកព័ត៌មានម្នាក់ក្នុងខេត្តមណ្ឌលគិរីដែលបានឡើងដើមស្វាយដើម្បីមើលទៅក្នុងបរិវេណផ្ទះរបស់មន្ត្រីនគរបាលម្នាក់ដែលពាក្យចចាមអារ៉ាមថា មានការលាក់ឈើខុសច្បាប់កាលពីចុងសប្ដាហ៍នោះ បាននិយាយថា ក្រោយមកលោកត្រូវបានឃាត់ខ្លួន និងគំរាមវាយដំ។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/32773
ថៃគ្រោងធ្វើរោងចក្រផលិតថាមពលជីវម៉ាស់នៅកម្ពុជា
ក្រុមហ៊ុនថៃ Sahacogen (Chonburi) Pcl ជាក្រុមហ៊ុនផលិតនិងចែកចាញសេវាអគ្គីសនីឯកជន បានចូលភាគហ៊ុនជាមួយក្រុមហ៊ុន Saha Patthana Inter Holding Pcl, ជាក្រុមហ៊ុនវិនិយោគរបស់ក្រុមហ៊ុនថៃ Saha Group ក្នុងការវិនិយោគទៅលើរោងចក្រផលិតថាមពលជីវម៉ាស់ក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា នេះបើយោងតាមសារព័ត៌មានពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិតឈ្មោះDealStreetAsia ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/thais-build-biomass-plant-phnom-penh
ជប៉ុនអះអាងផ្តល់មូលនិធិដល់ NEC
ជប៉ុននឹងបន្តផ្តល់មូលនិធិដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មុនពេលនៃការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិ ទោះបីជាមានការកើនឡើងនូវការព្រួយបារម្ភពីសំណាក់អន្តរជាតិលើបរិយាកាសនយោបាយដែលកំពុងតែយ៉ាប់យឺនរបស់កម្ពុជា។ ...
តាំង វីដា
http://www.khmertimeskh.com/news/26900/japan-confirms-nec-funding/
សត្វខ្ទីងពីរក្បាលត្រូវបានជាប់អន្ទាក់ព្រានព្រៃបណ្តាលឱ្យស្លាប់នៅក្នុងតំបន់ឧទ្យាន
មេ និងកូនសត្វខ្ទីងពីរក្បាលត្រូវបានស្លាប់បន្ទាប់ពីបានរកឃើញថាបានជាប់អន្ទាក់ព្រានព្រៃនៅតំបន់ការពារមួយនៃជួរភ្នំក្រវ៉ាញ នេះបើយោងតាមឧទ្យានុរក្ស និងមន្ត្រីមកពីមូលនិធិ Maddox Jolie-Pitt (MJP) ដែលជាអង្គការសត្វព្រៃមិនមែនរដ្ឋាភិបាលមួយឧបត្ថម្ភដោយអ្នកនាង Angelina Jolie។ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26899/two-trapped-gaurs-die-in-sanctuary/
ជើងហោះហើរដឹកទំនិញរុស្ស៊ីនឹងធ្វើការហោះហើររាល់សប្តាហ៍ទៅកាន់ប្រទេសកម្ពុជា
ជើងហោះហើរដឹកទំនិញរបស់ប្រទេសរុស្ស៊ីឈ្មោះ AirBridge Cargo Airlines នឹងធ្វើការហោះហើរជារៀងរាល់សប្តាហ៍ទៅកាន់ប្រទេសកម្ពុជាក្នុងខែនេះ ដែលនេះជាផ្នែកមួយនៃការពង្រីកសេវាកម្មរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ បើយោងតាមរបាយការណ៍នៃសារព៍ត៌មានអន្តរជាតិមួយ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/russian-cargo-airline-add-cambodia-flight
ដំឡើងស្លាកសញ្ញាចរាចរណ៍ក្នុងក្រុងបន្ថែម ដើម្បីបន្ថយគ្រោះថ្នាក់
សាលារាជធានីភ្នំពេញបានចាប់ផ្តើមដំឡើងស្លាកសញ្ញាចរាចរណ៍នៅតាមមហាវិថីនិងផ្លូវនានាក្នុងទីក្រុង ដែលគិតមកដល់ដើមសបា្តហ៍នេះ មានចំនួនជាង៦០០ផ្លាក ដោយមន្ត្រីអង្គការក្រៅរដ្ឋាភិបាលថា ការដាក់នេះនឹងអាចជួយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែទាមទារឲ្យមានការផ្សព្វផ្សាយពីសញ្ញាទាំងនេះឲ្យបានទូលំទូលាយផងដែរ។ លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ បានសរសេរនៅលើគេហទំព័រសង្គមរបស់លោកកាលពីថ្ងៃអង្គារ ម្សិលមិញថា គិតមកត្រឹមថ្ងៃទី៤ ខែកក្កដា នេះរដ្ឋបាលរាជធានីភ្នំពេញ បានដំឡើងស្លាកសញ្ញាចរាចរណ៍នៅតាមមហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស និងមហាវិថីសហព័ន្ធរុស្ស៊ី បានចំនួន៦១៥ស្លាក លើផែនការសរុបចំនួន៥០០០ស្លាក ដែលត្រូវជា១២ភាគរយ។ ...
មុំ គន្ធា
http://bit.ly/29g7Az6
អ្នកជំនាញ៖ ច្បាប់សហជីពដែលចូលជាធរមានផ្តល់ទំនុកចិត្តដល់អ្នកទិញផលិតផល
អ្នកជំនាញបានឲ្យដឹងថាច្បាប់ស្ដីពីសហជីពដែលត្រូវបានអនុម័តនិងចូលជាធរមានបន្ទាប់ពីការជជែកដេញដោលពីសំណាក់អ្នកសហជីពនិងកម្មករលើសេចក្តីព្រាងច្បាប់រំពឹងថានឹងធ្វើឲ្យមានទំនុកចិត្តសម្រាប់អ្នកទិញផលិតផល សំលៀកបំពាក់ និងវាយនភ័ណ្ឌនៅកម្ពុជា។ លោកស្រី Sandra D’Amico អនុប្រធានសហព័ន្ធនិយោជក និងសមាគមអាជីវកម្មកម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា ច្បាប់សហជីព នឹងជួយក្នុងការកសាងទំនាក់ទំនងឲ្យបានល្អប្រសើរជាងមុននៅតាមបណ្តារោងចក្រ ព្រោះវានឹងធ្វើឲ្យនិយោជក និងអ្នកសហជីពមានការទទួលខុសត្រូវបន្ថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/29vvFYB