ព័ត៌មាន
ឈើក្រញូងនៅលើរថយន្តទាហាន ៣គ្រឿង ត្រូវបានរឹបអូស
រថយន្តទាហាន ៣គ្រឿងដែលដឹកឈើក្រញូងខុសច្បាប់ត្រូវបានចាប់ដោយអាជ្ញាធរខេត្តត្បូងឃ្មុំកាលពីម្សិលមិញ នេះបើយោងតាមគេហទំព័រនរគបាលជាតិ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/26078/rosewood-seized-on-three-military-trucks/
ប្រេងសាំងលក់រាយត្រូវបានកំណត់តម្លៃអតិប្បរមា
កាលពីម្សិលមិញ ក្រសួងពាណិជ្ជកម្មបានប្រកាសពីការកំណត់តម្លៃប្រេងសាំងដែលដាក់លក់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈលក់រាយនៅទូទាំងប្រទេសពីថ្ងៃទី១២ដល់ថ្ងៃទី២១ខែមិថុនា ដោយកំណត់តម្លៃប្រេងអតិប្បរមាត្រឹម៣,៤៥០រៀលក្នុងមួយលីតសម្រាប់ប្រេងសាំងធម្មតា ៣,៥០០រៀលក្នុងមួយលីតសម្រាប់ប្រេងស៊ុបពែរ និង៣,១៥០រៀលសម្រាប់ប្រេងម៉ាស៊ូត។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/fuel-price-caps-steady-crude-heating
ពលករខ្មែរ ៦នាក់ត្រូវបានសង្គ្រោះពីប្រទេសម៉ាឡេស៊ី
ពលករខ្មែរ ៦នាក់ត្រូវបានជួយសង្គ្រោះពីប្រទេសម៉ាឡេស៊ី និងបានត្រលប់មកដល់ផ្ទះរបស់ពួកគេដោយសុវត្ថិភាពកាលពីចុងសប្តាហ៍មុន បន្ទាប់ពីត្រូវបានចាញ់បោកមេខ្យល់ អ្នកនាំពាក្យនៃក្រសួងការបរទេសបានប្រាប់ឱ្យដឹងកាលពីម្សិលមិញ។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/26074/six-rescued-from-malaysia/
សេវារថភ្លើងប្រតិបត្តិការឡើងវិញបន្ទាប់ពីមានការប៉ះទង្គិច
មិនមានការ ពន្យារពេល ឬ ការខាតបង់ នូវពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ណាមួយកើតមានឡើយបន្ទាប់ពីមានការប៉ះទង្គិចរវាងរថភ្លើងមួយនិងរថយន្តដឹកទំនិញផលិតស៊ីម៉ងត៍មួយនៅខេត្តកំពតកាលពីថ្ងៃអាទិត្យ ដោយវិស្វករអាចយករថយន្តដែលខូចខាតនោះចេញពីផ្លូវរថភ្លើងនិងអាចអនុញ្ញាតិឱ្យរថភ្លើងបន្តប្រតិបត្តិការនៅលើបន្ទាត់ផ្លូវរថភ្លើងក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីគ្រោះថ្នាក់នេះ នេះបើយោងតាមពាក្យសម្តីរបស់លោក John Guiry, នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Royal Railways ថ្លែងកាលពីម្សិលមិញ និងបានច្រានចោលរបាយការណ៍ដែលថា ខេត្តនេះមិនមានរថយន្តស្ទូចមានកម្លាំងម៉ាសុីនគ្រប់គ្រាន់ដែលអាចទាញយករថយន្តដឹកទំនិញផ្ទុកស៊ីម៉ងត៍ចេញពីផ្លូវបន្ទាត់នេះបាន ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/railway-operations-resume-after-collision
ខណៈដែល TPP លេចឡើង, RCEP ត្រូវបានអវត្តមាន
ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) គួរតែត្រូវបានផ្តល់អាទិភាពពេលដែលកម្ពុជាសម្លឹងរកការចូលរួមជាសមាជិកភាពជាដៃគូឆ្លងតំបន់ប៉ាស៊ីហ្វិក (TPP) ដែលដឹកនាំដោយអាមេរិក ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/26066/while-tpp-looms--rcep-sidelined/
កម្ពុជាទទួលចំណាត់ថ្នាក់ទាបក្នុងការការពារសិទ្ធិកុមារ
របាយការណ៍ថ្មីមួយបានផ្តល់ចំណាត់ថ្នាក់ទី ១២៥ ក្នុងចំណោម ១៦៣ ប្រទេស មកដល់ប្រទេសកម្ពុជា ទៅលើការការពារសិទ្ធិកុមារ បើទោះបីជារដ្ឋាភិបាលកំពុងតែធ្វើការដើម្បីបញ្ចប់អនុក្រឹត្យ និងបទបញ្ញត្តិ ដើម្បីពង្រឹងការការពារកុមារពីការរំលោភបំពាន កេងប្រវ័ញ្ញ និងការមិនយកចិត្តទុកដាក់យ៉ាងណាក្តី។ ...
Yesenia Amaro
http://bit.ly/1tpT4yW
អាជីវកម្មចិញ្ចឹមត្រី ឆ្តោ-រ៉ស់ ទាំងអស់ត្រូវឲ្យចុះបញ្ជី
បន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាតឲ្យមានការចិញ្ចឹមត្រីឆ្តោដោយស្របច្បាប់ឡើងវិញប្រកាសថ្មីមួយដែលចេញដោយក្រសួងកសិកម្មកាលពីសប្តាហ៍មុនបានតម្រូវឲ្យអ្នកប្រកបរបរចិញ្ចឹមត្រីរ៉ស់ ត្រីឆ្តោទាំងអស់មកចុះបញ្ជីផ្លូវការនៅរដ្ឋបាលជលផល។ ...
ចេង សុខហ័ង
http://bit.ly/1UaqNbU
សេវាសុខភាពឥតគិតថ្លៃផ្តល់សម្រាប់ប្រជាជនកម្ពុជាក្រីក្របំផុត
កម្ពុជាទទួលបានមូលនិធិថ្មីមួយពីធនាគារពិភពលោកប្រមាណ ១៣០លានដុល្លារកាលពីខែមុន ដែលមូលនិធិនេះផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងការធ្វើឱ្យជីរភាពរស់នៅរបស់ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅកម្ពុជាបានប្រសើរឡើងវិញ ក្នុងយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការដែលបានកំណត់ក្នុងប្រទេសរបស់ក្រុមធនាគារពិភពលោក (CEN)។ ...
ទីន សុខាវុធ
http://www.khmertimeskh.com/news/26055/free-health-care-for-cambodia---s-poorest/
សម្ព័ន្ធភាពពាណិជ្ជកម្មសម្លឹងរកការធ្វើ e-commerce ឆ្លងព្រំដែនប្រទេសតាមបណ្តោយទន្លេមេគង្គ
ក្រុមហ៊ុន និងអង្គភាពនានាមកពីបណ្តាប្រទេសចំនួន ៦នៅតាមបណ្តោយទន្លេមេគង្គបានបង្កើតសម្ព័ន្ធភាពពាណិជ្ជកម្ម ជាមួយនឹងទន្សនៈវិស័យដើម្បីស្ថាបនាវេទិកា e-commerce ឆ្លងព្រំដែន។ ...
ក្រុមការងារសារព័ត៌មានឆាយណាដេលី
http://www.chinadaily.com.cn/business/2016-06/12/content_25681597.htm
រដ្ឋមន្ត្រីក្រសួងការបរទេសច្រានចោលកង្វល់របស់លោក បាន គីមូន
បន្ទាប់ពីបដិសេធដំបូងមិនធ្វើអត្ថាធិប្បាយអំពីការហៅទូរស័ព្ទដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិមកលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកាលពីសប្ដាហ៍មុនមក ក្រសួងបានបញ្ចេញការឆ្លើយតបរបស់លោក ប្រាក់ សុខុន ដែលការឆ្លើយតបទាំងនោះនិយាយការពារការបង្ក្រាបកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង។ ...
តើទំនប់វារីអគ្គិសនីកំពុងជះឥទ្ធិពលដូចម្តេចដល់អ្នកភូមិនៅក្នុងតំបន់?
លោកស្រី ដម ច័ន្ទ ហុចម្ហូបអាហារដែលគាត់លក់ដូរដើម្បីបានប្រាក់បណ្តើរ ហើយនិយាយរៀបរាប់បណ្តើរនៅពេលលឺសម្លេងផ្ទុះយ៉ាងខ្លាំងនៅពីចម្ងាយ។ ស្ត្រីវ័យ ៥៥ឆ្នាំរូបនេះបានរស់នៅធ្វើស្រែចំការ និងលក់ដូរចំណីអាហារនៅក្នុងឃុំព្រះរំកិលដែលស្ទើរតែមួយជីវិតរបស់គាត់ទៅហើយនេះកំពុងសម្តែងការព្រួយបារម្ភពីអនាគតផ្ទះរបស់គាត់ដែលនៅក្បែរនឹងការដ្ឋានទំនប់វារីអគ្គិសនីដនសាងហុង ដែលលោកស្រីរៀបរាប់ថា ទំនប់នេះបានចាប់ផ្តើមជះឥទ្ធិពលដល់ជីវិតសត្វព្រៃនៅក្នុងតំបន់ និងជីវភាពរស់នៅរបស់ប្រជាជនដែលនៅក្បែរព្រំដែនប្រទេសឡាវ។ ...
ម៉ៃ ទិត្យថារ៉ា
http://www.khmertimeskh.com/news/26037/don-sahong-vs-dolphins--how-the-dam-is-affecting-local-residents/
អ្នកគាំទ្រហិរញ្ញវត្ថុស្វែងរកការបង្កើតអាជីវកម្មនៅកម្ពុជា
ក្រុមវិនិយោគិនដែលគាំទ្រហិរញ្ញវត្ថុសម្រាប់ផ្តល់ឲ្យវិនិយោគិនតូចៗក្នុងការចាប់ផ្តើមអាជីវកម្ម (Angel Investors) បានមកដល់ទីក្រុងភ្នំពេញកាលពីចុងសប្តាហ៍មុនដើម្បីចាប់ផ្ដើមគំនិតផ្តួចផ្ដើមការវិនិយោគដែលនឹងជំរុញនូវវប្បធម៌ចាប់ផ្ដើមអាជីវកម្មដំបូងនៅកម្ពុជា។ ...
Kali Kotoski
http://bit.ly/1OmC4DB
ការប្រមូលពន្ធកើនបាន ២១.៦ភាគរយ
ការប្រមូលចំណូលពីពន្ធរបស់រាជរដ្ឋាភិបាលកើនដល់ចំនួនប្រមាណ ២១.៦ភាគរយនៅក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំទៅ ដែលចំណូលពន្ធនេះបានបំពេញដល់ថវិកាជាតិបាន ៧០៨.២លានដុល្លារ នេះបើយោងតាមអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26024/tax-collection-goes-up-by-21-6-percent/
ស្ពានត្រូវបានខូតខាតដោយសាររថយន្តដឹកឈើខុសច្បាប់ហួសទម្ងន់
ស្ពានតារាជខេត្តកំពតត្រូវបានខូចខាតមួយចំនួនដោយសារតែរថយន្តដឹកឈើប្រណិតខុសច្បាប់ហួសទម្ងន់ឆ្លងកាត់កាលពីថ្ងៃចុងសប្តាហ៍ ដែលនេះជំរុញឱ្យបើកការតាមប្រមាញ់អ្នកបើកបររថយន្តនេះ ដែលគេទំនងជាធ្វើដំណើរទៅកាន់ប្រទេសវៀតណាម នៅ ...
ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/26038/bridge-broken-by-illegal-load/
រដ្ឋមន្ត្រីក្រសួងការបរទេសនឹងចូលរួមកិច្ចប្រជុំអាស៊ាន
ក្នុងនាមជារដ្ឋមន្ត្រីការបរទេសមួយក្នុងចំនោមបណ្តាប្រទេសទាំងដប់នៃអាស៊ាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីនៃក្រសួងការបរទេសកម្ពុជានឹងធ្វើដំណើរទៅកាន់ប្រទេសចិនសម្រាប់កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង អ៊ី និងរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ានទាំងដប់រយៈពេលពីរថ្ងៃ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/26033/foreign-minister-to-join-asean-meeting/
កំពង់ផែស្វ័យតក្រុងភ្នំពេញបង្កើតក្រុមប្រឹក្សាភិបាលឯករាជ្យទីមួយ
មន្ត្រីក្រុមហ៊ុនមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា កំពង់ផែស្វ័យតក្រុងភ្នំពេញបានបង្កើតកិច្ចប្រជុំទូទៅទីមួយកាលពីសប្តាហ៍មុន ដោយជ្រើសរើសក្រុមប្រឹក្សាភិបាលឯករាជ្យដើម្បីធានាឱ្យបាននូវតម្លាភាពកាន់តែប្រសើរក្នុងការគ្រប់គ្រងក្រុមហ៊ុន។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/ppap-board-adds-first-independent-directors
វិស័យសុខាភិបាលត្រូវបានកត់សម្គាល់
វិធានការតាមផ្លូវច្បាប់នឹងត្រូវបានអនុវត្តន៍ការប្រឆាំងនឹងវិទ្យាស្ថានសុខាភាពណាដែលផ្តល់ការថែទាំមិនមានគុណភាព នេះបើយោងតាមការប្រកាសដោយផ្ទាល់ដោយក្រសួងសុខាភិបាលកាលពីសប្តាហ៍មុន ដែលបានសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់នៃប្រព័ន្ធកត់ត្រាឌីជីថលដើម្បីរក្សាទិន្នន័យនៅក្នុងវិស័យសុខាភិបាល។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/26032/health-sector-on-notice/
បាតុករ"ថ្ងៃចន្ទព័ណខ្មៅ"នឹងត្រូវប្រឈមមុខនៅសាលាឧទ្ធរណ៍
សកម្មជននៅពីក្រោយ “ថ្ងៃចន្ទព័ណខ្មៅ” បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ពួកគេនឹងធ្វើបាតុកម្មម្តងទៀតនៅថ្ងៃនេះ បើទោះបីជាមានការគម្រាមកំហែងពីការចាប់ខ្លួនកាន់តែច្រើននិងត្រូវប្រឈមនៅសាលាឧទ្ធរណ៍ក៏ដោយ ខណៈបុគ្គលិកបួននាក់របស់អង្គការអាដហុកនិងមន្ត្រីគជបមួយរូបនឹងត្រូវចូលសាវនការនៅក្នុងព្រឹកនេះ។ ...
ប៉ែន សុខហ៊ាន
https://www.cambodiadaily.com/news/black-monday-will-move-to-appeal-court-114008/
លោក ហ៊ុន សែន បញ្ជាក់ថា នឹងគ្មានការចរចាជាមួយសង្គ្រោះជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយកាលពីម្សិលមិញថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនឹងមិនចូលរួមការចរចាណាមួយជាមួយគណបក្សសង្គ្រោះជាតិឡើយជុំវិញការដាក់ពន្ធនាគារមន្ត្រី និងអ្នកគាំទ្ររបស់ខ្លួន ឬចំណាត់ការរបស់នគរបាលកាលពីពេលថ្មីៗនេះក្នុងការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/32116
ធនាគារអេស៊ីលីដាបង្កើនដើមទុនរបស់ខ្លួន
ធនាគារពាណិជ្ជដែលនាំមុខគេនៅកម្ពុជា អេស៊ីលីដា បានប្រកាសកាលពីចុងសប្តាហ៍មុនថា ខ្លួនបានដាក់បញ្ជូលដើមទុនបន្ថែម ៤២ លានដុល្លារ ដើម្បីបង្កើនដើមទុនបច្ចុប្បន្ន ២៦៥.៧លានដុល្លារ ដែលធ្វើឱ្យទុនដែលបានចុះបញ្ជីជាសរុបកើនបាន ៣០៧.៧លានដុល្លារ។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26026/acleda-increases-share-capital/
អាជីវកម្មក្រុមហ៊ុននៅតែបន្តទោះបីមានការចាប់ខ្លួនលោក ប៊ុណ្ណា
ការចាប់ខ្លួនលោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជាក្រោមចោទប្រកាន់ពីការចេញមូលប្បទានបត្រគ្មានប្រាក់មិនត្រូវបានគេមើលឃើញថាមានផលប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុននោះទេ។ នេះបើតាមតំណាងរបស់អចលនទ្រព្យ ប៊ុណ្ណា រៀលធីគ្រុប។ ...
ចេង សុខហ័ង
http://bit.ly/1UaetbC
ចំណាយទៅលើពាណិជ្ជកម្មតាមកាសែតធ្លាក់ចុះ
ថវិកាចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមកាសែត និងទស្សនាវដ្ដីធ្លាក់ចុះយ៉ាងខ្លាំងនៅត្រីមាសដំបូងឆ្នាំនេះខណៈការចំណាយលើទូរទស្សន៍កើនឡើងខ្ពស់។ នេះបើតាមទិន្នន័យចុងក្រោយបានពីក្រុមហ៊ុន Indochina Research បានបង្ហាញកាលពីចុងសប្ដាហ៍មុន។ ...
ហ៊ គឹមសាយ
http://bit.ly/236j4fp
ក្រសួងសុខាភិបាលនិងអង្គការWHOចុះកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំ
មន្ត្រីមួយរូបបានឱ្យដឹងកាលពីម្សិលមិញថា កាលពីថ្ងៃសុក្រ ក្រសួងសុខាភិបាលនិងអង្គការWHOបានចុះកិច្ចព្រមព្រៀងលើគម្រោងរយៈពេល៥ឆ្នាំក្នុងការព្យាបាលជម្ងឺឆ្លងនិងជម្ងឺមិនឆ្លង ជម្រុញការថែទាំសុខភាពសកលកម្រិតខ្ពស់ ពង្រឹងសមត្ថភាពក្នុងការឆ្លងតបនឹងជម្ងឺថ្មីៗដែលកើតមានឡើងនិងបង្កើនកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ។ ...
Yesenia Amaro
http://www.phnompenhpost.com/national/health-ministry-and-who-sign-5-year-plan
ការបោះជំហានរបស់វីងក្នុងប្រព័ន្ធទូទាត់នៅកម្ពុជា
វីង ដែលជាធនាគារឯកទេស និងជាភ្នាក់ងារផ្ទេរប្រាក់ចល័តដ៏ពេញនិយមមួយនៅកម្ពុជាបានតែងតាំងលោក Jojo Malolos ជាអគ្គនាយករយៈ ៤ ខែមកហើយដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន។ ...
Ayanna Runcie
http://bit.ly/28ApRSl