ខេមបូឌា ដេលី

លោក ហ៊ុន សែន សម្ពោធ​អគារ​សិក្សា​ ដោយមានការ​ព្រមាន​អំពីសង្គ្រាម

ដោយការបោះឆ្នោតឃុំ-សង្កាត់ដ៏សំខាន់កាន់តែខិតជិតមកដល់ ហើយការបោះឆ្នោតជាតិគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិល មិញបានក្រើនរំឭកពលរដ្ឋខ្មែរជាថ្មីថា ការបោះឆ្នោតឲ្យនរណាផ្សេងក្រៅពីគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចដុះស្លែ គឺជាការបោះឆ្នោតដែលអូសទាញប្រទេសកម្ពុជាឲ្យធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដ៏បង្ហូរឈាមម្តងទៀត។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/36696

ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ពិភពលោក​ទី​ ១៥៧​ លើ​ការ​បើក​ទូលាយ​ទិន្នន័យ​

​ប្រទេស​កម្ពុជា​ ជាប់​ចំនាត់ថ្នាក់​ពិភពលោក​លេខ​ទី​ ១៥៧​ និង​ចំនាត់ថ្នាក់​ចុង​ក្រោយបង្អស់​ក្នុង​អាស៊ី​អាគ្នេយ៍​ យោង​តាម​របាយការណ៍​ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ អង្គារ​ ដោយ​អង្គការ​ Open​ Data​ Watch​ ដែល​ចំនាត់ថ្នាក់​នេះ​ធ្លាក់​ចុះ​បួន​ពិន្ទុ​ធៀប​នឹង​ឆ្នាំ​មុន​ ដែល​ពិន្ទុសរុប​បាន​ ២២ ...

Hannah Hawkins
https://www.cambodiadaily.com/news/cambodia-scores-157th-world-open-data-125977/

កម្ពុជា​​​លុប​​​​​​ចោល​ការ​​ធ្វើ​សម​យុទ្ធ ​​យោ​​ធា​​​​​​ជាមួយ​​​​​​អូស្ត្រាលី​​​ ​​​ដោយ​​​ងាក​កាន់​តែ​ខ្លាំង​​​​​​​ទៅ​​​រក​​​​​ប្រទេសចិន​​​

ដោយងាកចេញកាន់តែឆ្ងាយពីដៃគូពីមុន ប្រទេសកម្ពុជាបានលុបចោលសមយុទ្ធយោធាដែលបានគ្រោងទុកជាមួយអូស្ត្រាលី ដោយស្ដែងចេញឱ្យឃើញពីភាពស្មោះស្ម័គ្ររបស់ខ្លួនជាថ្មីម្ដងទៀតទៅរកប្រទេសចិន។ មន្ត្រីរូបនេះបាននិយាយថា ឥឡូវនេះ ដោយបានផ្អាកសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលីនោះ រាល់សមយុទ្ធយោធាទាំងអស់របស់កម្ពុជាត្រូវបានគាំទ្រដោយចិន។ ...

អូន ភាព និង Michael Dickison
http://www.cambodiadailykhmer.com/36699

អាជីវករ​លក់​ត្រី​​យកខេងត្រី​រៀបជារបាំង​បិទ​ច្រក​ព្រំដែន​​ប៉ោយប៉ែត​

យោងតាមអាជ្ញាធរក្រុងប៉ោយប៉ែតបានឱ្យដឹងថា អាជ្ញាធរថៃបានដកការដំឡើងភាស៊ីរហូតដល់៦០០ភាគរយលើអាជីវករលក់ត្រីកម្ពុជាចេញវិញហើយកាលពីម្សិលមិញ បន្ទាប់ពីអ្នកអូសរទេះដែលពោរពេញទៅដោយកំហឹងបានយកខេងត្រីនៅលើរទេះរៀបជារបាំងបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីម្សិលមិញដើម្បីជាការតវ៉ា។​ ...

ប៊ុត គឹមសាយ
http://www.cambodiadailykhmer.com/36650

ក្រុម​​​អធិការ​​​កិច្ច​​​ចុះទៅ​​​ស៊ើប​​​អង្កេត​​​ករណី​​​ស្នងការ​​​ខេត្ត​​​រង​​​ការចោទ​ប្រកាន់​​​​​​​​ពី​​​បទ​​​ពុករលួយ

ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ក្រុមស៊ើបអង្កេតបានចុះទៅដល់ខេត្តកំពង់ធំហើយដើម្បីបន្តពិនិត្យការចោទ ប្រកាន់ដែលថា លោកស្នងការខេត្ត និងស្នងការរងពីររូបទៀតទទួលបានប្រាក់សំណូករហូតដល់៧.០០០ដុល្លារជាថ្នូរនឹងការផ្តល់ការងារ ឬការដំឡើងតួនាទី។   ...

អូន ភាព
http://www.cambodiadailykhmer.com/36655

ធនាគារ​បារាំង​ និង​វៀតណាម​នឹង​បើក​នៅ​កម្ពុជា

​​ធនាគារ​បរទេស​ពីរ​ ដែល​ជា​ធនាគារ​បារាំង​ និង​ធនាគារ​វៀតណាម​ បាន​ប្រកាស​គម្រោង​កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា​ ខ្លួន​នឹង​បើក​សាខា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ ...

ហង់ សុគន្ធា
https://www.cambodiadaily.com/news/french-and-vietnamese-banks-to-open-in-cambodia-125674/

ក្រុម​អ្នករុករក​រ៉ែ​ប្រដាប់​អាវុធ​ខុសច្បាប់​តតាំង​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្លូវច្បាប់​របស់​ក្រសួង​

​ក្រុម​អ្នករុករក​រ៉ែ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ដាច់​ស្រ​យ៉ា​ល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​រុញច្រាន​ភ្នាក់ងារ​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​ជាមួយនឹង​ក្រុម​ឈ្មួញកណ្តាល​ប្រដាប់​អាវុធ​ ក្រសួង​រ៉ែ​ និង​ថាមពល​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ...

សេក ឧត្តម
https://www.cambodiadaily.com/news/armed-illegal-miners-resist-ministrys-efforts-for-regulation-125657/

របាយការណ៍​​​ក្រសួង​​​មហាផ្ទៃ​​​លើក​សរសើរ​​ដល់​​​​កា​​​របង្ក្រាប​​​​​​​ជាច្រើន​​ពាក់​ព័ន្ធ​នយោបាយ​

ដោយត្រូវញាំញីដោយបដិវត្តន៍ពណ៌ អ្នកបង្កការរំជើបរំជួល និងអ្នកនយោបាយពាក់ព័ន្ធករណីព្រហ្មទណ្ឌនោះ ក្រសួងមហាផ្ទៃបានធ្វើឱ្យប្រទេសជាតិរួចផុតពីភាពអសន្តិសុខ ដែលជាការអួតអាងរបស់ក្រសួងនេះកាលពីម្សិលមិញនៅសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/36638

លោក ហ៊ុន​ សែន ​បញ្ជាក់​ជាថ្មី​ម្តងទៀតថា ​​មីក្រូ​​​ហិរញ្ញវត្ថុ​ទាំង​អស់​មិន​មែន​របស់​រដ្ឋ​ទេ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន បានចេញបទបញ្ជាឲ្យក្រុមហ៊ុនទូរស័ព្ទនៅក្នុងប្រទេសអនុវត្តតាមយុទ្ធនាការ  របស់លោក ដើម្បីលុបបំបាត់ការយល់ច្រឡំណាមួយជំុវិញទំនាក់នងរវាងរដ្ឋាភិបាល និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយបញ្ជាឲ្យពួកគេផ្ញើសារជាសំឡេង និងជាអក្សរប្រាប់អតិថិជនថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគឺជារបស់ឯកជនមិនមែនរបស់រដ្ឋទេ។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/36634

ទំព័រ​​​ហ្វេស​​​ប៊ុករបស់​​​លោក ហ៊ុន សែន ជាប់​​​ចំណាត់​​​ថ្នាក់​​ជិតទី​​​​កំពូល​​​ ក្នុង​​​ចំណោម​​​ថ្នាក់​ដឹក​​​នាំពិភព​​​លោក​​​

យោងតាមការសិក្សាថ្មីមួយដែលដាក់ចំណាត់ថ្នាក់ទំព័រហ្វេសប៊ុករបស់ថ្នាក់ដឹកនាំពិភពលោក តាមរយៈកម្រិតនៃការចូលខំមិន (Comment) និងចុចចូលចិត្ត(like) ជាដើមនោះ បានឲ្យដឹងថា ពេលវេលាដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំណាយលើការបង្ហោះរូបសែលហ្វី និងផ្សព្វផ្សាយសុន្ទរកថា ដែលផ្សាយផ្ទាល់តាមហ្វេសប៊ុកទំនងជាទទួល បានជោគជ័យ។ ...

Matt Surrusco
http://www.cambodiadailykhmer.com/36616

ជនជាតិវៀតណាមដែល​​​​​​ធ្វើ​​​ទារុណកម្ម​​​លើ​​​កុមារ​​​​​កម្ពុជា​​​ នឹងមិនត្រូវ​​​បាន​​​ធ្វើ​​​បត្យាប័នពី​​​វៀត​​​ណាមទេ

បើទោះជាពីដំបូងសង្ឃឹមថា បុរសដែលបានធ្វើទារុណកម្មលើកូនប្រុសអាយុ២ឆ្នាំរបស់ខ្លួនកាលពីពីរឆ្នាំមុននឹងប្រឈមការផ្តន្ទាទោសក្នុងប្រទេសកម្ពុជាក៏ដោយ ក៏ស្ត្រីជាម្តាយក្មេងប្រុសរូបនោះ បាននិយាយកាលពីម្សិលមិញថា នគរបាលវៀតណាមបានប្រាប់អ្នកស្រីថា ជននេះនឹងមិនត្រូវបានធ្វើបត្យាប័នពីប្រទេសវៀតណាមឡើយ។ ...

ផាន់ ស៊ូមី
http://www.cambodiadailykhmer.com/36620

លទ្ធិប្រជាធិបតេយ្យ​​​​រង​​​ “​​​ការ​​​វាយ​សំពង​​​​ផ្ដាច់​ព្រ័ត្រ​” ​ពេល​​​​​​​​​បក្ស​កាន់​អំណាចអនុម័ត​​​​​​​វិសោធ​ន​​​​​​កម្ម​​​​​​​​​​​​

កាលពីម្សិលមិញ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតផ្ដល់អំណាចថ្មីលើសលប់ដល់រដ្ឋាភិបាល និងតុលាការដើម្បីគ្របលើគណបក្សនយោបាយ ជាអ្វីដែលមជ្ឈដ្ឋានខ្លះចាត់ទុកថាជាការគំរាមកំហែងធំបំផុតមួយចំពោះលទ្ធិប្រជាធិបតេយ្យដែលកម្ពុជា បានប្រឈមមួយជំនាន់មនុស្ស។ ...

បែន​ សុខហ៊ាន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/36593

ក្រុម​កម្លាំង​រដ្ឋាភិបាល​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​

​ក្រុម​កម្លាំង​រដ្ឋាភិបាល​ទប់ស្កាត់​ការ​នេសាទ​ខុសច្បាប់​នៅ​បឹង​ទន្លេសាប​ បាន​បំផ្លាញ​សំណាញ់​ប្រវែង​ជាង​ ១០០​ គីឡូម៉ែត្រ​ និង​ឧបករណ៍​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​រឹបអូស​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ និង​កំពង់ធំ​នៅ​ក្នុង​ខែ​នេះ​ នេះ​បើ​ដឹង​ពី​ក្រុម​មន្ត្រី​កាលពី​ថ្ងៃ​ច័ន្ទ​។ ...

វណ្ណ រើន
https://www.cambodiadaily.com/news/government-task-force-destroys-seized-illegal-fishing-gear-125494/

ខ្សែភាពយន្ត​របស់​​ អ៊ែនជើលីណា ចូលី បើក​ស្នាម​របួស​ចាស់​ ប៉ុន្តែ​ធ្វើ​​ឱ្យ​​​អារម្មណ៍​អ្នក​រស់រាន​ធូរស្រាល

ពេលទស្សនាការចាក់បញ្ចាំងលើកដំបូងនូវខ្សែភាពយន្តថ្មីរបស់លោកស្រី អ៊ែនជើលីណា ចូលី មានចំណងជើងថា ”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” (First They Killed My Father) ក្រោមស្រមោលប្រាសាទបុរាណអង្គរវត្តកាលពីរាត្រីថ្ងៃសៅរ៍ លោក វ៉េត រាម បាននឹកស្រណោះដល់គ្រាដែលគាត់ស្ថិតក្នុងវ័យជំទង់រស់នៅក្រោមរបប ប៉ុល ពត។​ ...

សេក ឧត្តម និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/36577

មានការ​​​ប​​​ន្ថែម​​​កង​​​កម្លាំង​​​នៅ​​​ព្រំដែនឡាវដោយសារ​​​​​​វិវាទ​​​ទាក់ទិន​​​ការ​​​ស្ថាបនា​​​ផ្លូវ​​​ព្រំដែន

ក្រុមមន្ត្រីកម្ពុជាបាននិយាយកាលពីម្សិលមិញថា ទាហានឡាវជាង៤០០នាក់បានឆ្លងចូលទឹកដីកម្ពុជាមករារាំងកងវិស្វកម្មមិនឱ្យស្ថាបនាផ្លូវមួយខ្សែ ដោយបង្កឱ្យមានការបន្ថែមកងទ័ពនៅតាមតំបន់ព្រំដែនកាលពី២សប្ដាហ៍កន្លងមក។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36589

ឈើ​ដែល​បាន​ស្តុក​ទុក​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​​ត្រូវ​បាន​រឹបអូស​

​អាជ្ញាធរ​ខេត្តរតនគិរី​ បាន​រឹបអូស​ឈើ​រាប់រយ​ដុំ​ និង​រថយន្ត​ដែល​ផ្ទុក​ពេញ​ទៅ​ដោយ​ឈើ​ចំនួន​ ៣​ គ្រឿង​ពី​ដែនជម្រកសត្វព្រៃ​លំ​ផាត​ និង​កំពុង​ស៊ើបអង្កេត​ពី​ករណី​ដែល​អាច​ពាក់ព័ន្ធ​នៃ​ក្រុមហ៊ុន​ដាំ​ដុះ​កី​ស៊ូ​ដែល​នៅ​ក្បែរ​នោះ​ នេះ​បើ​ឱ្យ​ដឹង ...

អូន ភាព
https://www.cambodiadaily.com/news/timber-stash-seized-in-wildlife-sanctuary-125414/

ទី​​​ផ្សារ​​​រថយន្ត​​​ជជុះ​​​បន្ត​​​ធ្វើ​​​ឱ្យ​រាំង​​​ស្ទះ​​​ដល់​​​សក្តានុពល​​​នៃ​​​ការ​​​វិនិយោគក្នុង​​​ប្រទេស​​​កម្ពុជា​​​

ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់កំពុងព្រួយបារម្ភចំពោះការត្រៀមដើរចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេសដែលជាអ្នកនាំចូលលេខមួយរបស់ខ្លួន។ ហើយទោះបីជា ការពង្រីកមកកាន់ទីផ្សារកម្ពុជាទំនងជាមិនអាចជួយធ្វើឲ្យក្តីព្រួយបារម្ភនេះបានធូរស្រាលក៏ដោយ ក៏វិនិយោគិនអាល្លឺម៉ង់ ដែលប្រមូលផ្តុំគ្នាកាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញ បានលើកឡើងថា អ្វីដែលនឹងអាចមាននៅទីនេះ កំពុងត្រូវបានធ្វើឲ្យមានការលំបាកដោយសារនៅតែមានរថយន្តជជុះយ៉ាងច្រើននៅតាមដងផ្លូវនានា។ ...

ហង្ស សុគន្ធា
http://www.cambodiadailykhmer.com/36572

សមាជិក​​​សភា​​​អាមេរិក​​​​​​​​​ឱ្យ​​​ CPP បោះ​​​បង់​​​ចោល​ការ​​ធ្វើ​វិសោធកម្ម​​​

កាលពីថ្ងៃពុធ សមាជិកសភាអាមេរិកមួយរូបបានអំពាវនាវឱ្យគណបក្សប្រជាជនកម្ពុជាបោះបង់ចោលការបោះឆ្នោតធ្វើវិសោធនកម្មច្បាប់ដែលនឹងផ្ដល់អំណាចថ្មីៗមួយចំនួនទៀតដល់រដ្ឋាភិបាលកម្ពុជា ដើម្បីកម្ចាត់គូប្រជែងរបស់ខ្លួន គឺថ្ងៃតែមួយដែលឯកអគ្គរដ្ឋទូតអាមេរិកបានជួបជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដើម្បីពិភាក្សាអំពីច្បាប់នេះ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36564

បណ្តា​​​ម្ចាស់​​​ជំនួយ​​​នៅ​​​ស្ងាត់​​​ស្ងៀម ​​​ខណៈ​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ត្រៀម​​​​​​​​​អនុ​​​​​​ម័ត​​​ច្បាប់​​​ស្តីពីគណបក្ស​​​នយោបាយ​​​

រដ្ឋសភានឹងបោះឆ្នោតនៅថ្ងៃច័ន្ទលើច្បាប់ដែលនឹងផ្តល់អំណាចថ្មីមិនធ្លាប់មានដល់រដ្ឋាភិបាលក្នុងការផ្អាកសកម្មភាព និងរម្លាយគណបក្សនយោបាយដែលជាគូប្រជែងរបស់ខ្លួន ហើយស្ទើរតែគ្មានការសម្តែងកង្វល់ទាល់តែសោះពីប្រទេសប្រជាធិបតេយ្យដែលផ្តល់ជំនួយហិរញ្ញវត្ថុមកឲ្យប្រទេសកម្ពុជា។ ...

បែន​ សុខហ៊ាន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/36548

សាលា​ឧទ្ធរណ៍​​​តម្កល់​សាលក្រម​ផ្ដន្ទាទោស​​​​សកម្មជន​​មាតាធម្មជាតិ

កាលពីម្សិលមិញ  សាលាឧទ្ធរណ៍បានប្រកាសសាលដីកាតម្កល់សាលក្រមដែលបង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន២៥.០០០ដុល្លារសម្រាប់សកម្មជនបរិស្ថានបីរូបដែលបានភៀសខ្លួនពីប្រទេសកម្ពុជា បន្ទាប់ពីត្រូវសាលាដំបូងផ្ដន្ទាទោសក្រោមបទចោទ “គំរាមកំហែងថានឹងធ្វើឱ្យខូចខាត” សាឡង់បូមខ្សាច់មួយនៅខេត្តកោះកុងកាលពីឆ្នាំ២០១៥។ ទោះជាយ៉ាងណា ពួកគាត់កំពុងពិភាក្សាគ្នាចង់ត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីតុលាការបានច្រានចោលបណ្ដឹងសាទុក្ខរបស់ព្រះរាជអាជ្ញាដែលស្នើឱ្យតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពួកគេបន្ថែម។ ...

ឃួន ណារិម
http://www.cambodiadailykhmer.com/36545

លោក​​​ គឹម សុខ ប្រាប់​​​រដ្ឋាភិបាល​​​ឲ្យ​​​បញ្ចេញ​​​វីដេអូ​​​ស្តី​​​ពីការ​​​ធ្វើ​​​ឃាត​​​លោកបណ្ឌិត​​​ កែម ឡី

ដោយ​មិន​ខ្វល់​នឹង​បណ្តឹងទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០០.០០០​ដុល្លារ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ដាក់​ប្តឹង​នោះ​លោក​ គឹ​ម​ សុខ​ អ្នក​ធ្វើ​អត្ថាធិប្បាយ​នយោបាយ​បាន​វិល​ត្រឡប់​មក​ផ្តល់​បទ​សម្ភាសន៍​តាម​វិទ្យុ​វិញ​កាលពី​ម្សិលមិញ​ ដើម្បី​លើក​ឡើង​ថា​ រដ្ឋាភិបាល ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/36536

រដ្ឋាភិបាល​​​បន្ត​ធ្វើ​​​​​​វិសោធនកម្ម​​​ច្បាប់​​​ដើម្បី​​​ព្យួរ និងរម្លាយ​​​គណបក្ស​​​នយោបាយ​​​

កាលពី​ម្សិលមិញ​ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​បន្ត​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​រម្លាយ​គណបក្ស​នយោបាយ​ណា​ដែល​មេដឹកនាំ​របស់​ខ្លួន​ប្រព្រឹត្ត​បទល្មើស​ ឬ​ប្រសិនបើ​គណបក្ស​នយោបាយ​នោះ​ប្រព្រឹត្ត​កំហុស​ផ្លូវច្បាប់​ “​ធ្ងន់ធ្ងរ​”​ ដោយ​លើក​ឡើង​ថា​ ការ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/36515

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្ដឹង​អ្នក​វិភាគ​​​​​​​នយោបាយ​​​ទារ​សំណង​ជំងឺ​ចិត្ត​កន្លះ​លាន​ដុល្លារ​

មិនយូរ​ទេ​ ​ទ្រព្យសម្បត្តិ​របស់​លោក​ គឹ​ម​ សុខ​ ​អ្នក​អត្ថាធិប្បាយ​នយោបាយ​ដែល​មាន​ដូច​ជា​ ទូរស័ព្ទ​ iPhone​ ពីរ​គ្រឿង​ iPad​ មួយ​គ្រឿង​ និង​លុយ​សន្សំ​ក្នុង​គណនី​ធនាគារ​ចំនួន​២០០​ដុល្លារ​ ​អាច​នឹង​ក្លាយជា​ទ្រព្យសម្បត្តិ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បន្ទាប់​ពី ...

គុច ណារ៉េន និង ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36505

បក្ស​​សង្គ្រោះ​ជាតិ​​នៅ​តែ​​ប្រឈម​​​​​​​​នឹង​គ្រោះ​ថ្នាក់​ ក្រោយពី​​លោក សម រង្ស៊ី លាលែង​​ពី​តំណែង​

លោក សម រង្ស៊ី ឥស្សរជនយូរមកហើយនៃចលនាប្រជាធិបតេយ្យដែលជួបបញ្ហាយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា បានលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសៅរ៍ ស្របពេលរដ្ឋាភិបាលគំរាមកំហែងថា នឹងរម្លាយគណបក្សនេះទាំងមូលដោយសារលោកមានទោសព្រហ្មទណ្ឌ។លិខិតខ្លីនោះគ្រាន់តែបញ្ជាក់ថា លោកលាលែងពីតំណែងដោយសារ ”មូលហេតុផ្ទាល់ខ្លួន” និង “ដើម្បីគណបក្ស”។ ...

Zsombor Peter
http://www.cambodiadailykhmer.com/36492

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

LBGbR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!