ភ្នំពេញប៉ុស្តិ៍

កម្ពុជា​ចង់​បង្កើត​ក្រុមការងារ​រួម​ ដើម្បី​ពិនិត្យ​លទ្ធភាព​ចរចា​លើ FTA ជាមួយ EEC

កម្ពុជា​បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការបង្កើត​ក្រុមការងារ​រួម​ជាមួយនឹង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី​ (EEC: Eurasian Economic Commission) ​ដើម្បី​ពិនិត្យ​លទ្ធភាព​ចាប់ផ្តើម​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ​ជាមួយ EEC នាពេល​ខាងមុខ ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅមាន​កម្រិត​ទាប​នៅឡើយ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-09-13-1049-223485.html

កម្ពុជា​រក​ចំណូល​បាន ១ ៥២០ លាន​ដុល្លារ​ក្នុង​រយៈពេល ៨​ខែ​ដើម​ឆ្នាំ

លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ឱ្យ​ដឹង​ថា កម្ពុជា​ទទួល​បាន​ចំណូល​ពី​ពន្ធគយ​ចំនួន ១ ៥២០ លាន​ដុល្លារ​ក្នុង​រយៈពេល ៨​ខែ​ដើម​ឆ្នាំ ២០២១ ស្មើ​នឹង​ ៦៤,២ ភាគរយ​នៃ​ផែនការ​កំណត់​ដោយ​ច្បាប់​ហិរញ្ញ​វត្ថុ។ ...

ធូ វិរៈ
https://www.postkhmer.com/business/2021-09-11-1040-223435.html

មន្ត្រី គ.ជ.ប ថា ពលរដ្ឋ​ដែល​នឹង​ត្រូវ​ចុះឈ្មោះ​ថ្មី​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ជាង​ ១ លាន​ ៦ សែន​នាក់ ​ក្នុង​ឆ្នាំនេះ ​ដែល​កើនឡើង​ជាង​ឆ្នាំ​មុន

មន្ត្រី​អ្នកនាំពាក្យ​គណៈកម្មធិការ​ជាតិ​រៀបចំ​កាបោះឆ្នោត ​(គជប) ​ឱ្យដឹងថា ​ប្រជាពលរដ្ឋ ​ដែលនឹង​ត្រូវ​ចុះឈ្មោះ​ថ្មី​ក្នុង​បញ្ជី​បោះឆ្នោត​ សម្រាប់​ឆ្នាំ២០២១​នេះ ​មាន​ចំនួន​ជាង​១លាន ​៦ សែននាក់ ​បើ​ធៀបនឹង​ឆ្នាំ ២០២០​ មាន​ជាង​ ៥០​ ម៉ឺននាក់។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-09-12-1135-223453.html

កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិជំរុញ​ឱ្យ​ពលរដ្ឋ​ និង​តាម​ទីតាំង​អាជីវកម្ម​ប្រើ​សំរាម​ធ្វើ​ជីកំប៉ុស

អង្គការ​ UNDP ​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ និង​តាម​ទីតាំង​អាជីវកម្ម​នានា ចូលរួម​ប្រើប្រាស់​សំណល់​សរីរាង្គ​ធ្វើជា​ជីកំប៉ុស ចៀសវាង​បោះចោល​សំណល់​ទាំងនោះ​នៅក្នុង​ទីលាន​ចាក់សំរាម ដែល​បង្កើតបានជា​ឧស្ម័ន​ផ្ទះ​កញ្ចក់ ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន និង​ភពផែនដី​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-10-1258-223368.html

អង្គការទស្សនៈពិភពលោកបាន​បង្កើត​បណ្ណាល័យ​ចល័ត និង​ជំរុញ​ទម្លាប់​នៃ​ការអាន​របស់​កុមារ​ជាង ១១ ​ម៉ឺន​នាក់ ក្នុង​អំឡុងពេល​សាលា​ត្រូវបាន​បិទ ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ

អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​កម្ពុជា​ហៅ​កាត់​ថា World Vision បាន​បង្កើត​បណ្ណាល័យ​ចល័ត និង​ជំរុញ​ទម្លាប់​នៃ​ការអាន​របស់​កុមារ​ជាង ១១ ​ម៉ឺន​នាក់ ក្នុងអំឡុងពេល​សាលា​ត្រូវបាន​បិទ ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ នៅក្នុង​ប្រទេស​កម្ពុជា​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-09-10-1317-223408.html

ប្រធាន​រដ្ឋសភា​សាទរ​រដ្ឋាភិបាល និង​ប្រទេស​ជាមិត្ត​ចំពោះ​ជោគជ័យ​លើ​យុទ្ធនាការ​ចាក់វ៉ាក់សាំង

ក្រោយពី​ទទួលបាន​ការ​ចាក់វ៉ាក់សាំង​អាស្រ្តាហ្សេនីកា​ដូសទី៣ នៅ​វិមាន​រដ្ឋសភា​កាលពីព្រឹក​ថ្ងៃទី ១០ ខែកញ្ញានេះ ប្រធាន​រដ្ឋសភា​លោក ហេង សំរិន បានថ្លែង​អំណរគុណ​រដ្ឋាភិបាល​ប្រទេស​ជាមិត្ត និង​ដៃគូរ​អភិវឌ្ឍន៍​ទាំងអស់​ដែល​បាន​ចាក់វ៉ាក់សាំង ផ្គត់ផ្គង់​វ៉ាក់សាំង និង​ឧបរណ៍​វេជ្ជសាស្រ្ត​ដល់​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ ១៩ រហូត​ទទួលបាន​ជោគជ័យ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2021-09-10-1443-223403.html

ក្រសួង​សុខាភិបាល​អនុញ្ញាត​ឱ្យ​មន្ទីរសម្រាក​ព្យាបាល​មេត្រូ II ទទួល​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩

ក្រសួង​សុខាភិបាល​អនុញ្ញាតឱ្យ​មន្ទីរសម្រាក​ព្យាបាល​មេត្រូ II ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ផ្សារថ្មីទី៣ ខណ្ឌដូនពេញ​ទទួល​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩។ ...

រី សុចាន់
https://www.postkhmer.com/national/2021-09-10-1332-223413.html

កម្ពុជា​នឹង​បើក​ដំណើរការ​សេដ្ឋកិច្ច-​សង្គម​ ពេញលេញ​ឡើងវិញ​ឆាប់ៗ

រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា ផ្អែកលើ​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​នៃ​ការឆ្លង ការឈឺ​ធ្ងន់ធ្ងរ និង​ការស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ កម្ពុជា​នឹង​បើក​សេដ្ឋកិច្ច​សង្គម​ពេញលេញ​ឡើងវិញ​នៅក្នុងពេល​ឆាប់ៗ​នេះ ដោយសារ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កំពុង​ធ្វើ​យ៉ាង​រហ័ស​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-09-10-1108-223387.html

រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​នៃ​ច្បាប់​ស្តីពី​ការងារ ដើម្បី​លើកកម្ពស់​សិទ្ធិ​ការងារ

រដ្ឋសភា​កម្ពុជា​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​នូវ​មាត្រា​មួយចំនួន​នៃ​ច្បាប់​ស្តីពី​ការងារ ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦ នា​ថ្ងៃទី​ ៩ កញ្ញា ដើម្បី​លើកកម្ពស់​សិទ្ធិ​ការងារ និង​ភាពសុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2021-09-10-0903-223358.html

​សត្វ​ស្លាប​ជិត​ផុត​ពូជ​ចំនួន​ ៦០​ ប្រភេទ​ត្រូវ​បាន​គេ​ឃើញ​សម្រុក​មក​តំបន់ដីសើម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ និង​អង្គការ​ BirdLife​ Cambodia​ បាន​កត់ត្រា​វត្តមាន​នៃ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ជាង​ ៦០​ ប្រភេទ​នៅ​ក្នុង​តំបន់​ “​ រាម​សារ​”​ ស្ទឹង​សែន​ និង​តំបន់​ស្នូល​បឹង​ឆ្មា​ក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​ទន្លេសាប​ខេត្តកំពង់ធំ​។​ ...

វ៉​ន​ ដា​រ៉ា​
https://www.phnompenhpost.com/national/sixty-endangered-bird-species-seen-flocking-kingdom-wetland-areas

ក្រសួង​សុខាភិបាល​ប្រាប់​ឱ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ជំងឺ​កូវីដ និង​ពុល​អាហារ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ

ស្រប​ពេលដែល​រដូវ​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នឹង​ឈានចូល​មកដល់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ក្រសួង​សុខាភិបាល​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការឆ្លង​វីរុស​កូវីដ​ ១៩ និង​ការពារ​ខ្លួន​ពី​ការពុល​ចំណីអាហារ ដោយ​ត្រូវអនុវត្ត​នូវ​វិធានការ​សុវត្ថិភាព​ចំណីអាហារ​ក្នុង​ពេល​រដូវ​បុណ្យ​នេះ​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-09-10-0911-223359.html

កូរ៉េខាងត្បូងនឹងផ្តល់ថវិកាចំនួន ៣ លានដុល្លារសម្រាប់គម្រោងដាំដំណាំនៅមណ្ឌលគិរី

រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្តេជ្ញាផ្តល់ជំនួយឥតសំណងចំនួន ៣.៣ លានដុល្លារដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដើម្បីអនុវត្តគម្រោងជំរុញផលិតកម្មដំណាំបន្លែដែលមានតម្លៃខ្ពស់និងលើកកម្ពស់ជីវភាពកសិករនៅភូមិភាគឦសាននៃខេត្តមណ្ឌលគិរី បើយោងតាមមន្ត្រីជាន់ខ្ពស់កសិកម្ម។ ...

ធូ វិរៈ
https://www.phnompenhpost.com/business/south-korea-give-3m-mondulkiri-crop-project

ច្បាប់វិនិយោគធ្វើដំណើរឆ្លងកាត់រដ្ឋសភាឆ្ពោះទៅព្រឹទ្ធសភា

រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៅសម័យប្រជុំពេញអង្គនៅថ្ងៃទី ៩ ខែកញ្ញាដែលនឹងដើរតួយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិនក្នុងស្រុកនិងអន្តរជាតិមកទីផ្សារក្នុងស្រុក។ ...

ធូ វិរៈ
https://www.phnompenhpost.com/business/investment-law-sails-through-national-assembly-heading-towards-senate

លោកនាយក​រដ្ឋមន្ត្រី​ស្នើ​ប្រទេស​មហា​អនុតំបន់​​មេគង្គ​ ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឱ្យ​បណ្តា​ប្រទេស​មហា​អនុតំបន់​មេគង្គ​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ដើម្បី​រក្សា​សេដ្ឋកិច្ច​ឱ្យមាន​ភាពប្រកួតប្រជែង​។ ​ការស្នើ​បែបនេះ​ធ្វើឡើង ខណ:​លោក​ដឹកនាំ​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​លើក​ទី​៧ តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​ ៩ កញ្ញា​។   ...

រី សុចាន់
https://www.postkhmer.com/national/2021-09-10-0941-223364.html

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៖ ហានិភ័យខ្ពស់នៃការជន់លិចនៅរាជធានី និងខេត្តចំនួន ១០ នៅថ្ងៃទី ៧-១៤ ខែកញ្ញា

យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មនុស្សជិត ១០០ នាក់បានស្លាប់និងជាង ១៥០ នាក់បានរងរបួសនៅក្នុងគ្រោះធម្មជាតិក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះដោយខេត្តមួយចំនួនបច្ចុប្បន្នកំពុងប្រឈមនឹងគ្រោះទឹកជំនន់។ ...

ឡុ​ង​ គី​ម​ម៉ា​រី​តា​
https://www.phnompenhpost.com/national/high-risk-flooding-capital-10-provinces-sept-7-14-ncdm

Telegram BOT នឹង​រួមចំណែក​គ្រប់គ្រង​វិស័យ​ទេសចរណ៍​ឱ្យបាន​ល្អ

ក្រសួង​ទេសចរណ៍​អំពាវនាវ​ដល់​ប្រតិបត្តិករ និង​ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់​ឱ្យ​ចុះបញ្ជី​ចំនួន​បុគ្គលិក​របស់ខ្លួន​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ រួច​ក្នុង​កម្មវិធី Telegram BOT ដែលជា​ផ្នែក​មួយ​ជំរុញ​ការបើក​ដំណើរការ​នៃ​វិស័យនេះ​កាន់តែ​ទូលំទូលាយ​ឡើងវិញ ស្របពេល​រដ្ឋាភិបាល​កំពុង​បង្កើនល្បឿន​ចាក់​វ៉ាក់សាំង​បាន​ជាង​ ៩៦ ​ភាគរយ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-09-09-1124-223306.html

ក.ស.ឌ មាន​តួនាទី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា

រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ (​ក.ស.ឌ.) ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​សង្គម​ឌីជីថល​ក្នុង​ការជំរុញ​សម្ទុះ​នៃ​កំណើន​សេដ្ឋកិច្ច​ថ្មី​។ នេះ​បើតាម​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​នៅ​ថ្ងៃទី​ ៨ ខែកញ្ញា​។ ...

ធូ​ វិរៈ
https://www.postkhmer.com/business/2021-09-09-1108-223301.html

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ដាក់​ពង្រាយ​ធនធាន​ដើម្បី​ទប់ទល់​នឹង​គ្រោះ​ធម្មជាតិ​

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (NCDM)​ បាន​ដាក់​ពង្រាយ​មនុស្ស​ចំនួន​ ៨២.៥០០​ នាក់​មក​ពី​ក្រសួង​នានា​របស់​រដ្ឋាភិបាល​ និង​ធនធាន​ផ្សេងៗ​ដូច​ជា​ ឡាន​ដឹក​ទំនិញ​ ១.១០៦​ គ្រឿង ​ទូក​ល្បឿន​លឿន​ ៣២០​ គ្រឿង​ និង​ទូក​ ១៧៩​ គ្រឿង ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​ពី​គ្រោះ​ធម្មជាតិ ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/ncdm-marshals-resources-weather-natural-disasters

WHO៖​ កូ​វី​ដ​នៅ​កម្ពុជា​ឈាន​ចូល​ដំណាក់កាល​ថ្មី​ហើយ​

​អង្គការ​សុខភាព​ពិភពលោក​ ប្រចាំ​នៅ​កម្ពុជា​បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​បាន​ឈាន​ដល់​ដំណាក់កាល​ថ្មី​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ដោយ​ “​ចំនួន​ករណី​ថយ​ចុះ​ ការ​គ្របដណ្តប់​នៃ​ការ​ចាក់​វ៉ាក់សាំង​ខ្ពស់ ​និង​ការ​ប្រែប្រួល​ការ​ចម្លង​វីរុស​បំប្លែង​ថ្មី ...

មុំ គន្ធា
https://www.phnompenhpost.com/national/who-covid-cambodia-goes-new-phase

រដ្ឋបាលខេត្ត​ទុកពេល​ឱ្យ​ពលរដ្ឋ​ ១៥ ​ថ្ងៃ រុះរើ​សំណង់​ពី​លើ​អូរ និង​ចំណី​អូរ​នៅ​ក្រុងព្រះសីហនុ

រដ្ឋបាលខេត្ត​ព្រះសីហនុ​ទុកពេល​ឱ្យ​ពលរដ្ឋ​ ៣១ ​គ្រួសារ ស្មើនឹង​ ៣២ ​ខ្នង​ផ្ទះ រុះរើ​សំណង់​នានា​ដោយ​ខ្លួនឯង​​ចេញ​ពីលើ​អូរ និង​ដី​ចំណី​អូរ​ ២ ​ក្នុង​រយៈពេល​ ១៥ ​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​ ៦ ​កញ្ញា​តទៅ និង​បាន​ព្រមាន​ចាត់វិធានការ​រដ្ឋបាល ខណៈ​រហូត​មកទល់​ពេលនេះ​នៅ​មិនទាន់​មាន​ការអនុវត្ត​តាម​នៅឡើយ ...

នៅ ស៊ីវត្ថា
https://www.postkhmer.com/national/2021-09-09-1348-223289.html

មន្ត្រី​ជំនាញ​ខេត្ត​សៀមរាប ​ដុតបំផ្លាញ​ឱសថ​បំប៉ន​សុខភាព​គ្មាន​លេខ​បញ្ជិកា​ជាង​ ១ ​តោន

មន្ត្រី​ជំនាញ​នៃ​មន្ទីរសុខាភិបាល​ខេត្តសៀមរាប​ បាន​រឹបអូស និង​ដុត​បំផ្លាញចោល​នូវ​ឱសថ​បំប៉ន​សុខភាព ដែល​គ្មាន​លេខ​បញ្ជិកា​ជាង​ ១ ​តោន​ស្មើនឹង ៧០ ​មុខ ខណៈ​ក្រសួង​សុខាភិបាល​ជារឿយៗ​បាន​ក្រើនរំឭក​ដល់​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន ចំពោះ​អាហារ​បំប៉ន​ដែល​គ្មាន​ការទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល​។ ...

ឡាយ សាមាន
https://www.phnompenhpost.com/national/illegal-supplements-torched-tonne

ខេត្ត​កណ្តាល​ប្រកាស​បិទបញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ទូទាំង​ខេត្ត ជុំ​ទី​១

ខេត្តកណ្តាល​បានប្រកាស​បិទបញ្ចប់​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ទូទាំង​ខេត្ត​ជុំ​ទី​ ១ ​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង​នា​ព្រឹក​ថ្ងៃទី​ ៨ ខែកញ្ញា នា​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ ដោយ​ទទួល​បាន​លទ្ធផល​គួរ​ជា​ទីមោទនៈ​រហូត​ដល់​ជិត​សម្រេចបាន​ ១០០% ដោយមាន​អ្នក​មិនទាន់​បាន​ចាក់ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-09-09-1015-223291.html

ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​គ្រោង​ប្រជុំ​ចាប់ពី​ថ្ងៃ​ ១៤ ​កញ្ញា​ទៅ​ ដើម្បី​កំណត់​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​ ២០២២

ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានសម្រេច​កំណត់​កិច្ចប្រជុំ​ជាក់លាក់​ជា​បន្តបន្ទាប់​ចាប់ពី​ពាក់កណ្ដាល​ខែកញ្ញា​ទៅ ដើម្បី​ជួបចរចា​ប្រាក់​ឈ្នួល​គោល​របស់​កម្មករនិយោជិត​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​ ២០២២ ខណៈ​បានប្រកាស​សមាសភាព​ក្រុមប្រឹក្សា​ថ្មី នៅ​អាណត្តិ​ទី​ ២ ជា​ផ្លូវការ​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-09-08-0930-223206.html

អាជ្ញាធរ​ជាតិ​អប្សរា​ស្នើ​ភ្ញៀវទេសចរ​ចូល​ទស្សនា​តំបន់​អង្គរ យក​យានជំនិះ​ទៅ​ចត​កន្លែង​ផ្ញើ

អាជ្ញាធរ​ជាតិ​អប្សរា​ស្នើ​យ៉ាងទទូច​ដល់​សាធារណជន ដែល​ចូល​ទស្សនា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវយក​យានជំនិះ​របស់​ខ្លួន​ទៅ​ចត​នៅ​កន្លែង​ផ្ញើ ចៀសវាង​ការចត​យានយន្ត​នៅតាម​ដងផ្លូវ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សោភណភាព និង​តម្លៃ​នៃ​ប្រាង្គ​ប្រាសាទ​នានា​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-09-08-1355-223227.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

88WRd
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!