ភ្នំពេញប៉ុស្តិ៍

ប.ស.ស. ផ្ដល់​ថវិកា​ជាង​ ២,២ ​ពាន់​លាន​រៀល ដល់​ស្ត្រី​ឆ្លងទន្លេ​ក្នុង​ខែ​ឧសភា

 រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប.ស.ស.) បានផ្តល់​ថវិកា​សរុប​ប្រមាណ​ជាង ២,២ ​ពាន់​លាន​រៀល​ ទៅ​ដល់​ស្ត្រី​ជា​កម្មការិនី និង​ស្ត្រី​ដែល​មាន​ជីវភាព​ខ្វះខាត​ជាង​ ៥ ០០០ ​នាក់​ ដែល​បាន​ឆ្លងទន្លេ សម្រាប់​ខែឧសភា​។ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-06-03-0929-217637.html

កម្ពុជា​សន្យា​នឹង​បន្ត​សហការ​ជាមួយ Jetro ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី

សភាពាណិជ្ជកម្ម​កម្ពុជា​ (CCC) សន្យា​នឹង​បន្ត​គាំទ្រ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ (Jetro) ក្នុង​ការរៀបចំ​ជំនួប​ពាណិជ្ជកម្ម​រវាង​ធុរកិច្ច​កម្ពុជា និង​ធុរកិច្ច​ជប៉ុន​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។ ...

ធូ វិរៈ
https://www.postkhmer.com/business/2021-06-03-1622-217667.html

​ការ​វិនិយោគ​លើ​វិស័យ​សំណង់​កំពុង​ជួប​ប្រទះ​ផលវិបាក​ដោយ​រោគរាតត្បាត​

​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ដែល​បណ្តាល​មក​ពី​ការ​ផ្ទុះ​ឡើង​នៃ​កូ​វី​ដ​-១៩​ បាន​ប៉ះពាល់​ដល់​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ដែល​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​ជា​ច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​។​​ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/post-property/investment-construction-crumbles-under-pandemic

គជប និង​ក្រសួង​មហាផ្ទៃ​ ណែនាំ​អាជ្ញាធរ​ពាក់ព័ន្ធ​អំពី​ការត្រៀម​ពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប) និង​ក្រសួង​មហាផ្ទៃ​ណែនាំ​ដល់​អភិបាល​រាជធានី-ខេត្ដ​ប្រធាន​លេខាធិការដ្ឋាន​រាជធានី-ខេត្ដ​រៀបចំ​ការបោះឆ្នោត និង​ក្រុមការងារ​ពាក់ព័ន្ធ​អំពី​ការរៀបចំ​ត្រៀម​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-06-03-1042-217653.html

សាលាក្រុង​ឱ្យ​ម្ចាស់​សំណង់​ក្នុង​ទន្លេ​តំបន់​ភ្នំពេញ​រើចេញ​ក្នុងពេល​ ១ ​សប្ដាហ៍

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បានចេញ​សេចក្ដី​ជូនដំណឹង​ដល់​អ្នក​ដែល​កំពុង​រស់នៅ​លើ​ផ្ទៃ​ទន្លេ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដោយ​ខុសច្បាប់ ត្រូវ​រុះរើ​ឬ​ចល័ត​ចេញ ក្នុង​រយៈពេល​ ១ ​សប្ដាហ៍ ដោយហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ផ្លូវ​នាវាចរ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-06-03-1051-217656.html

បិទខ្ទប់​ផ្ទះ​ចំនួន​ ១៤ ​ខ្នង​នៅ​ខេត្តកោះកុង​រយៈពេល​ ១៤ ​ថ្ងៃ ​ខណៈ​នៅ​កំពត​បន្ដ​វិធានការ​រដ្ឋបាល​ក្នុង​ខេត្ត​ ១ ​សប្ដាហ៍

រដ្ឋបាល​ខេត្តកោះកុង​បានសម្រេច​បិទខ្ទប់​ផ្ទះ​ចំនួន​ ១៤ ​ខ្នង ​ក្នុង​រយៈពេល​ ១៤ ​ថ្ងៃ ដែល​ស្ថិតនៅ​ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខណៈ​ខេត្តកំពត សម្រេច​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំងមូល​រយៈពេល​ ១ ​សប្តាហ៍​​ទៀត​ ដើម្បី​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ ​ឱ្យមាន​ប្រសិទ្ធភាព​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-06-03-1002-217643.html

ដីព្រៃ​លិច​ទឹក​ច្រើន​ពាន់​ហិកតា ​ត្រូវបាន​ទន្ទ្រាន​យក​ដោយ​ខុសច្បាប់

មន្ត្រីខេត្ត​បាត់ដំបង​បានឱ្យដឹងថា សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​បាន​កំពុងតែបន្ត​កើតមាន​នៅក្នុង​តំបន់​ព្រៃ​លិចទឹក​នៃ​បឹង​ទន្លេសាប​ជាច្រើន​ពាន់​ហិកតា ទន្ទឹម​ពេលដែល​អាជ្ញាធរ​មូលដ្ឋាន ខ្វះខាត​ធនធាន និង​សម្ភារ ជា​មធ្យោបាយ​ក្នុង​ការការពារ និង​ការអភិរក្ស​។ ...

នៅ ស៊ីវុត្ថា
https://bit.ly/3pmHXW3

​ក្រសួង​បាន​សន្យា​ថា​ច្បាប់​ស្តី​ពី​ការ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បាន​អនុម័ត​នៅ​ឆ្នាំ​នេះ​

​ក្រសួង​ព័ត៌មាន​បាន​សន្យា​បញ្ចប់​ការពិគ្រោះ​យោបល់​ជាមួយ​ក្រសួងយុត្តិធម៌​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នា​ពេល​ឆាប់ៗ​នេះ​។​​ ...

រី​ សុខចាន់
https://www.phnompenhpost.com/national/access-information-law-set-be-approved-year-ministry-pledges

​ក្រុងភ្នំពេញ​បាន​ផ្លាស់​ប្តូរ​ពណ៌​តាម​តំបន់​ឡើង​វិញ​នូវ​ក្រោយ​ករណី​កូ​វី​ដ​-១៩​ មានការ​កើនឡើង​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ប្លង់​ឡើង​វិញ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌឫស្សីកែវ​ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​តំបន់​ពណ៌​ទឹកក្រូច​ បន្ទាប់​ពី​មានការ​កើន​ឡើងជា​ថ្មី​នូវ​ករណី​កូ​វី​ដ​-១៩​ នៅ​ទីនោះ​។​ ករណី​នេះ​បាន​កើតឡើង​ខណៈ​ពេល ...

មុំ គន្ធា
https://www.phnompenhpost.com/national/capital-redesignates-colour-coded-zones-amid-resurgence-covid-19

ក្រុម​គ្រួសារ​នៅ​ខេត្តកោះកុង​ទទួល​បាន​ដី​ពី​ឧទ្យាន​ជាតិ​

​រដ្ឋបាល​ខេត្តកោះកុង​បាន​សំរេច​ផ្តល់​ដី​សម្រាប់​លំនៅ​ដ្ឋា​ន​ និង​ការ​ធ្វើ​កសិកម្ម​ដែល​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​បែងចែក​ដី​របស់​រដ្ឋាភិបាល​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ១៣១​ គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ Sinomex​ Sim​ ដែល​ជា​ក្រុមហ៊ុន​ឯកជន ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/koh-kong-families-granted-land-national-park

ក្រសួង​បន្ត​ណែនាំ​ឱ្យ​លើកទឹកចិត្ត​សិស្ស​ រៀន​តាម​អនឡាញ​ជាប្រចាំ

ក្រសួង​អប់រំ យុវជន និង​កីឡា​បន្ត​ណែនាំ​ដល់​លោកគ្រូ​អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល​សិស្ស​ឱ្យ​ចូលរួម​ជំរុញ និង​លើកទឹកចិត្ត​សិស្សានុសិស្ស​តាម​គ្រប់​រូបភាព​ ដើម្បី​ឱ្យ​ពួកគេ​អាច​បន្ត​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​ជាប់​ជាប្រចាំ​តាមរយៈ​ការចូល​ប្រើប្រាស់ និង​ទាញយក​មេរៀន​ពី​គេហទំព័រ​ និង​បណ្តាញ​សង្គម​ដែល​ក្រសួង​បាន​បង្កើតឡើង​។ ...

វ៉ន ដារ៉ា
https://bit.ly/3yMb7lC

សេចក្តី​ព្រាងច្បាប់​ស្តីពី​សហគ្រាស​ធុនតូច និង​មធ្យម​នឹង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គ្រោង​នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់​ស្តីពី​សហគ្រាស​ធុន​តូច និង​មធ្យម ទៅកាន់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ និង​ផ្តល់​ធាតុ​ចូល​បន្ថែមទៀត បន្ទាប់ពី​ក្រុមការងារ​បច្ចេកទេស​ក្រសួង​ឧស្សាហកម្ម​បាន​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​នេះ​។ ...

ធូ វិរៈ
https://bit.ly/3bVClfW

កម្ពុជា​នាំចេញ​ដូងប្រេងឆៅ​ជិត ២ ​ម៉ឺនតោន

កម្ពុជា​បាន​នាំចេញ​ដូងប្រេងឆៅ​ប្រមាណ ២ ​ម៉ឺន​តោន​នៅក្នុង​រយៈពេល​ជិត ៥ ​ខែ ដើមឆ្នាំ​ ២០២១ កើនឡើង​ជាង ៣៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ...

ធូ វិរៈ
https://bit.ly/3yKZZp5

PWSA ដាក់​ផែនការ​រកចំណូល​ឱ្យ​បាន​ជាង​ ៨៥ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២២

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ (PWSA) ដែល​គ្រប់គ្រង​ដោយ​រដ្ឋ និង​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​បាន​ដាក់​ផែន​ការរកចំណូល​ឱ្យបាន​ជាង ៨៥ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។ ...

ធូ វិរៈ
https://bit.ly/3ut5LZl

រដ្ឋ​នឹង​ដាក់ចេញ​គោលនយោបាយ​ស្តារ​សេដ្ឋកិច្ច​ឆ្នាំ​ ២០២១-២០២៣

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយថា កម្ពុជា​កំពុងតែ​រៀបចំ​ផែនការ​គោលនយោបាយ​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ​ពី​វិបត្តិ​ជំងឺ​រាតត្បាត​សកល​កូវីដ​ ១៩ ឆ្នាំ​ ២០២១-២០២៣ ដើម្បី​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន តាមរយៈ​ការធានា​រក្សាបាន​នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ​លើ​គន្លង​នៃ​ប្រក្រតីភាព​ថ្មី ព្រមទាំង​លើកកម្ពស់​ភាពប្រកួតប្រជែង និង​ជំរុញ​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ដើម្បី​បង្កើន​សមត្ថភាព ...

ហ៊ឹន ពិសី |
https://bit.ly/3feB0mr

រដ្ឋាភិបាល ទទួល​បាន​ចំណូល​ពី​វិស័យ​រ៉ែ ជាង ២១ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០

កម្ពុជា​ទទួល​បាន​ចំណូល​មិនមែន​សារពើពន្ធ​ពី​វិស័យ​រ៉ែ​ជាង ២១ លាន​ដុល្លារ​កាល​ពី​ឆ្នាំ ២០២០ កើន​ឡើង​តិច​តួច ធៀប​នឹង​ឆ្នាំ ២០១៩ មាន​ចំនួន ២១ លាន​ដុល្លារ។ នេះ​បើ​តាម​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល។ ...

ធូ វិរៈ
https://bit.ly/2RHBYyz

កម្ពុជា​ប្តេជ្ញា​ចូលរួម​ក្នុង​របៀបវារៈ​នៃ​ការអប់រំ ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព

លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែងថា កម្ពុជា​ប្តេជ្ញា​យ៉ាង​ពេញទំហឹង​ចូលរួម​ក្នុង​របៀបវារៈ​នៃ​ការអប់រំ​ ដើម្បី​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ព្រមទាំង​បន្ត​ចូលរួម​ជា​វិជ្ជមាន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សកលលោក ដោយ​មិន​បណ្ដោយ​ឱ្យ​អ្នកណាម្នាក់​ ឬ​ប្រទេស​ណាមួយ​ត្រូវបាន​ទុកចោល​ឡើយ​។ ...

វ៉ន ដារ៉ា
https://bit.ly/3tXiGT6

ក្រសួង​ព័ត៌មាន ប្រាប់​ស្ថាប័ន​ព័ត៌មាន​ទាំងអស់​ប្រញាប់​ទៅ​ចុះបញ្ជី​ស្របច្បាប់​​ឱ្យបាន​មុន​ដំណាច់​ឆ្នាំនេះ

ក្រសួង​ព័ត៌មាន​ណែនាំ​ដល់​អង្គភាព និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​ទាំងអស់​ដែល​មិនទាន់​ចុះបញ្ជី​ម៉ាក​ពាណិជ្ជ​នាម​ស្របច្បាប់​ឱ្យប្រញាប់​ទៅ​ចុះបញ្ជី​ឱ្យបាន​មុន​ដំណាច់ឆ្នាំ​ ២០២១​។ ក្នុងករណី​មិន​អនុវត្ដ​ក្រសួង​នឹង​បញ្ឈប់​ការផ្ដល់​អាជ្ញាប័ណ្ណ​ចាប់ពី​ឆ្នាំ​ ២០២២ តទៅ ខណៈ​មាន​ស្ថាប័ន​ព័ត៌មាន ៥០០ ​ទៅ​ ៦០០ ​ស្ថាប័ន​មិនទាន់​បាន ...

វ៉ន ដារ៉ា
https://bit.ly/3u7xH4K

អាជ្ញាធរ​ជាតិ​អប្សរា ​គ្រោង​លែង​សត្វ​កម្រ​ចូល​ក្នុងព្រៃ​ឧទ្យាន​អង្គរ​ឆាប់ៗ​នេះ

អាជ្ញាធរ​ជាតិអប្សរា​គ្រោង​នឹង​ដោះលែង​សត្វស្លាប​កម្រ​ចំនួន​ ៣ ​ប្រភេទ ដែល​មាន​សរុប​ ១១ ​ក្បាល​ទៅក្នុង​ព្រៃ​ធម្មជាតិ​នៃ​ឧទ្យាន​អង្គរ​ក្នុង​ពេល​ឆាប់ៗ​នេះ បន្ទាប់ពី​ធ្លាប់បាន​លែង​សត្វ​ជាច្រើន​ប្រភេទ​ចូល​ទៅក្នុង​តំបន់​នេះ​។​ ជាមួយ​​គ្នា​ក៏បាន​អំពាវនាវ​ដល់​សាធារណជន​ចូលរួម​ថែរក្សា​សត្វ​ទាំងនេះ ...

រី សុចាន់
https://bit.ly/3v3jlnb

ប្រភេទ​ស្រូវ​អូអឹម ៥៤៥១ មាន​តម្លៃ​ខ្ពស់​ ដោយសារ​មាន​ទីផ្សារ​ទៅ​ប្រទេស​វៀតណាម

ទោះបី​រដូវកាល​ប្រមូលផល​ស្រូវប្រាំង​ឆ្នាំ​ ២០២១ បានបញ្ចប់​ក៏ដោយ ក៏​តម្លៃ​ស្រូវ​ប្រភេទ​អូអឹម ៥៤៥១ (OM 5451) ​ដែលមាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​ប្រទេស​វៀតណាម នៅតែ​រក្សា​ក្នុង​រង្វង់​ជាង ៩០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម ខណៈ​រយៈពេល​ដូចគ្នា​ឆ្នាំមុន​ស្ថិតក្នុង​រង្វង់​ជាង ៨០០ ​រៀល​។ នេះ​បើ​យោងតាម​អ្នក​នៅក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​។ ...

ហ៊ឹន ពិសី
https://bit.ly/3oAuhX6

កម្ពុជា​ប្តេជ្ញា​នឹង​ពង្រឹក​ប្រព័ន្ធ​ដឹកជញ្ជូន​ឱ្យ​ល្អ ដើម្បី​កំណើន​សេដ្ឋកិច្ច​ជាតិ

កម្ពុជា​ប្តេជ្ញា​នឹង​ខិតខំ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​របស់ខ្លួន​ដើម្បី​រួមចំណែក​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ក្នុង​តំបន់ ខណៈ​វិស័យ​មួយ​នេះ​កំពុង​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ការរាតត្បាត​ជំងឺ​កូវីដ​១៩​។ នេះ​បើ​យោងតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ...

ហ៊ឹន ពិសី
https://bit.ly/3bFmSjR

Angkor Resources Corp នឹង​សហការ​ជាមួយ​សហគមន៍​សម្រាប់​អាជ្ញាប័ណ្ណ​រ៉ែមាស

ក្រុមហ៊ុន Angkor Resources Corp ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កាណាដា (​អតីត​ក្រុមហ៊ុន Angkor Gold Corp) បានប្រកាស​កាលពី​ថ្ងៃទី​ ៤ ខែឧសភា​ថា នឹង​ចាប់ផ្ដើម​សហការ​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដោយ​អនុឡោម​តាម​អាជ្ញាប័ណ្ណ​អណ្ដូង រ៉ែ​មាស​របស់ខ្លួន​។ សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រុមហ៊ុន​ឱ្យដឹងថា កិច្ចព្រមព្រៀង​នេះ​គ្របដណ្ដប់​លើ​ការរុករក​រ៉ែ និង​រួមបញ្ចូល​ការរានដី ហើយ​ក្រុមហ៊ុន Angkor ប្ដេជ្ញាចិត្ត​ថា នឹង​ផ្ដល់​អ្នកជំនាញ ការងារ​ការអប់រំ និង​ការបណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ ...

ធូ វិរៈ
https://bit.ly/347badC

ការរំពឹង​ទទួលបាន​ថាមពល​អគ្គិសនី​ពី​ខ្យល់ នៅ​មិន​លេចចេញ​ជា​ផ្លែផ្កា

គម្រោង​វិនិយោគ​លើ​ថាមពល​អគ្គិសនី​ពី​កម្លាំង​ខ្យល់ អានុភាព ៨០ ​មេហ្គាវ៉ាត់​ (MW) នៅ​ខេត្តកំពត​របស់​ក្រុមហ៊ុន The Blue Circle មកដល់ពេលនេះ​មិនទាន់មាន​វឌ្ឍនភាព​អ្វី​នៅឡើយ​ទេ ដោយសារ​ការចរចា​នៃ​ការដាក់​តម្លៃ​លក់​ថាមពល​ពី​ក្រុមហ៊ុន​ឱ្យ​អគ្គិសនី​កម្ពុជា (EDC) មាន​កម្រិត​ខ្ពស់ជាង​ការចង់បាន​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​។ ...

ហ៊ឹន ពិសី
https://bit.ly/2Qt0YJv

កម្ពុជា​នាំចេញ​ទៅ​អាមេរិក​កើន​ជិត​ ១៧% ​ដល់​ជាង​ ១,៨ ​ពាន់​លាន​ដុល្លារ

ការនាំចេញ​សរុប​របស់​កម្ពុជា​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ឈានមុខ​គេ​របស់​ពិភពលោក បាន​កើនឡើង​យ៉ាងខ្លាំង​នៅ​ត្រីមាស​ទី​១ ​ឆ្នាំនេះ ដែល​សម្រេចបាន​ទឹកប្រាក់​ជិត​ ១ ៨៦៣ លាន​ដុល្លារ ទោះបីជា​មាន​ការរអាក់រអួល​ផ្នែក​ផលិតកម្ម​ខ្លះ ដែល​បាន​បណ្ដាល​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ ...

ម៉ៃ គុណមករា
https://bit.ly/3yidZGT

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

p3ewG
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!