ភ្នំពេញប៉ុស្តិ៍
រមណីយដ្ឋានទេសចរណ៍ប្រមាណ ២០០ ត្រៀមស្វាគមន៍ភ្ញៀវទេសចរឡើងវិញ
យ៉ាងហោចណាស់រមណីយដ្ឋានទេសចរណ៍ប្រមាណ ២០០ កន្លែង ត្រូវបានគេរំពឹងថា នឹងដំណើរការអាជីវកម្មឡើងវិញ បន្ទាប់ពីបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។ កាលពីថ្ងៃទី ២៥ ខែមេសា ...
ធូ វិរៈ
https://bit.ly/3exuYM4
វ៉ាក់សាំងការពារជំងឺកូវីដ ចំនួន ៤០ ម៉ឺនដូសទៀត ដែលជាជំនួយរបស់ចិន បានដឹកមកដល់កម្ពុជាហើយ
វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ ម៉ឺនដូសដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅយប់ម៉ោង ៩ កន្លះ ថ្ងៃពុធ ទី២៨ ខែមេសានេះ។ ...
មុំ គន្ធា
https://bit.ly/3e1ak87
ក្រសួងពាណិជ្ជកម្មបកស្រាយបំភ្លឺ ចំពោះមតិរិះគន់ការលក់ទំនិញនៅតំបន់បិទខ្ទប់
ក្រសួងពាណិជ្ជកម្មធ្វើការបំភ្លឺចំពោះមតិរិះគន់មួយចំនួនថា ការអនុញ្ញាតឲ្យអាជីវករចូលរួមលក់ទំនិញតាមទីតាំងរបស់ក្រសួងពាណិជ្ជកម្មដែលបានបង្កើតក្នុងទ្រង់ទ្រាយតូចៗ គឺផ្ទុយទៅនឹងវិធានការការពាររបស់រាជរដ្ឋាភិបាលដែលហាមការប្រមូលផ្តុំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូ ...
ធូ វិរៈ
https://bit.ly/2QILZLo
សមាគមវារីវប្បករកម្ពុជា៖ វិស័យវារីវប្បកម្មក្នុងស្រុកនឹងអន្តរាយបើការនាំចូលបែបអនាធិបតេយ្យនៅបន្តមាន
ខណៈការធ្វើវារីវប្បកម្មក្នុងស្រុកចាប់ផ្តើមមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបែរជាផលរបរអ្នកនៅក្នុងវិស័យនេះកំពុងប្រឈមមុខខ្លាំងឡើងៗនឹងការប្រកួតប្រជែងពីផលិតផលនាំចូលខុសច្បាប់ពីក្រៅប្រទេស។ នេះ ...
ហ៊ឹន ពិសី
https://bit.ly/3dXgjuF
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែជំរុញការផ្តល់ឥណទាន ទោះបីជំងឺកូវីដ ១៩ កំពុងរីករាលដាលខ្លាំងក៏ដោយ
សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ជំរុញឱ្យសមាជិករបស់ខ្លួនបញ្ចេញឥណទានឱ្យបានកាន់តែច្រើនទៅអតិថិជន ខណៈការរីករាលដាលជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងធ្វើឱ្យមានផលប៉ះពាល់យ៉ាងច្រើនដល់គ្រប់អាជីវកម្ម ពិសេសក្នុងរាជធានី ...
ហ៊ឹន ពិសី
https://bit.ly/3eKIw7o
ស្ថានីយបណ្តាញថ្មីចំនួន ៦៨ របស់ Smart ដែលមានទឹកប្រាក់ ៩០ លានដុល្លារត្រូវបានសង់រួចរាល់ជាស្ថាពរ
ក្រុមហ៊ុន Smart Axiata បានបញ្ចប់ការសាងសង់ជាស្ថាពរស្ថានីយបណ្តាញថ្មីចំនួន ៦៨ ទីតាំងក្នុងខេត្តសៀមរាបដែលជាផ្នែកមួយនៃគម្រោងវិនិយោគទឹកប្រាក់ ៩០ លានដុល្លារក្នុងឆ្នាំ ២០២១ ដើម្បីពង្រីក និងបង្កើនគុណភាពនៃបណ្ដាញទូរគមនាគមន៍របស់ខ្លួននៅគ្រប់ទីកន្លែងក្នុង ...
ធូ វិរៈ
https://bit.ly/2PyeMlx
ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៤ ភាគរយ ក្នុងឆ្នាំ ២០២១
សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៤,០% នៅឆ្នាំនេះ និង ៥,៥% ក្នុងឆ្នាំ ២០២២ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការ សម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា នេះបើយោងតាមរបាយការណ៍ ...
ធូ វិរៈ
https://bit.ly/3xz31Mz
ក្រសួងទេសចរណ៍ នឹងធ្វើការសហការជាមួយក្រសួងសុខាភិបាល សិក្សាអំពីលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចហើយ
ក្រសួងទេសចរណ៍នឹងធ្វើការសហការជាមួយក្រសួងសុខាភិបាលសិក្សាអំពីលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចហើយ ដែលមកពីទីផ្សារណាមានហានិភ័យទាប ដើម្បីស្រោចស្រង់ឧស្សាហកម្មនេះ ដែលបានកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ពី ...
ម៉ៃ គុណមករា
https://bit.ly/3xGgUcf
កម្ពុជានឹងចាប់ផ្តើមនាំផ្លែស្វាយស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សារចិន
ប្រទេសចិនបានឲ្យកម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សាររបស់ខ្លួនដោយផ្ទាល់ បន្ទាប់ពីរដ្ឋបាលគយចិនបានអនុម័តជាផ្លូវការទទួលស្គាល់ស្តង់ដាភូតគាមអនាម័យរោងចក្រវេចខ្ចប់ និងចម្ការស្វាយសរុប ៤២ កាលពីថ្ងៃទី ២៦ មេសា ឆ្នាំ ...
ធូ វិរៈ
https://bit.ly/3sZyT9F
ផ្សារទំនើបធំៗ ២ និងក្រុមហ៊ុនដឹកជញ្ជូនសហការជាមួយរដ្ឋបញ្ចេញទំនិញលក់នៅតំបន់បិទខ្ទប់
ផ្សារទំនើប Aeon Mall ផ្សារទំនើប Makro និងក្រុមហ៊ុនវីរៈ ប៊ុនថាំ អេចប្រេស ប្រកាសចូលរួមសហការជាមួយក្រសួងពាណិជ្ជកម្មបញ្ចេញទំនិញឧបភោគបរិភោគចាំបាច់លក់នៅតំបន់បិទខ្ទប់ (តំបន់ក្រហម) ដើម្បីរក្សាតម្លៃទំនិញ និងស្ថិរភាពនៃការផ្គត់ផ្គង់ ...
ធូ វិរៈ
https://bit.ly/3nwmRUi
លក្ខខណ្ឌតម្រូវយន្តការនីតិវិធី និង ការអនុញ្ញាតពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ នៅកម្ពុជា
ជាទូទៅប្រភពទុនត្រូវបានគេដឹងថាអាចទទួលបានតាមរយៈធនាគារ ស្ថាប័ន ហិរញ្ញវត្ថុនានា ក្រុមហ៊ុនមូលនិធិ ក្រុមគ្រួសារ មិត្តភក្តិ និងតាមរយៈទីផ្សារមូលបត្រដោយត្រូវបោះផ្សាយមូលបត្រកម្មសិទិ្ធ និង/ឬមូលបត្រ ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://bit.ly/2R8IXQq
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CKFTA ត្រូវពន្យារពេល
ការចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងប្រទេសកូរ៉េខាងត្បូង (CKFTA) ដែលគ្រោងធ្វើនៅពាក់កណ្តាលឆ្នាំនេះ នឹងត្រូវពន្យារពេល ខណៈការឆ្លងរាលដាលជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ កំពុងបង្កការរំខានដល់ផែនការ ...
ហ៊ឹន ពិសី
https://bit.ly/3nwlBAn
កម្មករប្រហែល ១,២ លាននាក់បានរងនូវផលប៉ះពាល់ពីកូវីដ-១៩
យោងតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេងសួរ បានឲ្យដឹងថាកម្មកររោងចក្រប្រមាណ ១,២ លាននាក់បានរងផលប៉ះពាល់ពីការបិទខ្ទប់របស់រដ្ឋាភិបាល នៅភ្នំពេញ និងតាខ្មៅនៅខេត្តកណ្តាលដែលនឹងត្រូវបន្តដល់ថ្ងៃ ...
ឡាយ សាមាន
https://www.phnompenhpost.com/national/some-12-million-workers-bear-brunt-covid-19
ក្រុមហ៊ុនធំៗពីរបោះទុនប្រមាណ ២០០ លានដុល្លារ សាងសង់គម្រោងបន្ទះសូឡា ២០០ មេហ្គាវ៉ាត់នៅកម្ពុជា
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Hong Lai Huat Group Ltd និងក្រុមហ៊ុន China Machinery Engineering Corp (CMEC) បានសហការគ្នា ដើម្បីសម្រេចបានគម្រោងបន្ទះសូឡា ២០០ មេហ្គាវ៉ាត់នៅ Aoral Eco-City នៅក្នុងប្រទេសកម្ពុជា។ ...
ធូ វិរៈ
https://bit.ly/3aOx4X4
រោងចក្រនៅកណ្តាលនឹងត្រូវបិទទ្វារប្រសិនបើកម្មករ ៥ ភាគរយមានវិជ្ជមានកូវីដ-១៩
លោកគង់សុភ័ណ្ឌ អភិបាលខេត្តបានថ្លែងនៅក្នុងហ្វេសប៊ុកកាលពីថ្ងៃទី ២៥ ខែមេសាថារោងចក្រនៅក្នុងខេត្តកណ្តាលដែលយ៉ាងហោចណាស់មានកម្មករចំនួន ៥ ភាគរយដែលធ្វើតេស្តវិជ្ជមានកូវីដ-១៩ នឹងត្រូវបិទទ្វារជា ...
រី សុខចាន់
https://www.phnompenhpost.com/national/kandal-factories-shut-if-5-workers-covid-positive
រដ្ឋាភិបាលសម្រេចបើកឱ្យធ្វើដំណើរឆ្លងខេត្តវិញចាប់ពីថ្ងៃនេះតទៅ លើកលែងតែភ្នំពេញ និងក្រុងតាខ្មៅ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដោយពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀតបានឡើងវិញ ចាប់ពីថ្ងៃអាទិត្យ ទី ២៥ ខែមេសា នេះទៅ លើកលែងតែរាជធានីភ្នំពេញ និងក្រុង ...
មុំ គន្ធា
https://bit.ly/3dVQ2Na
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អំពាវនាវដល់ម្ចាស់រោងចក្រក្នុងតំបន់បិទខ្ទប់ផ្ដល់ប្រាក់ឧបត្ថម្ភចំនួនណាមួយ ដល់កម្មករដោយគោលការណ៍មនុស្សធម៌
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានអំពាវនាវទៅដល់ម្ចាស់ និងនាយករោងចក្រ ដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ ពិចារណាផ្តល់ប្រាក់ឧបត្ថម្ភក្នុងចំនួនណាមួយដល់កម្មករនិយោជិត ដែលប្រាក់ឧបត្ថម្ភនេះ សម្រាប់ការជួយបន្ថែមពីលើការឧបត្ថម្ភផ្សេងៗទៀតពីរាជរដ្ឋាភិបាល។ ...
មុំ គន្ធា
https://bit.ly/3gGdzUh
រដ្ឋបាលរាជធានីភ្នំពេញកំណត់អ្នកនៅក្នុងតំបន់ក្រហម ដែលត្រូវទៅធ្វើតេស្តរកកូវីដ
រដ្ឋបាលសាលារាជធានីភ្នំពេញ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រ តំបន់ក្រហម ត្រូវទៅយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩ បើអ្នកនោះធ្លាប់ប៉ះពាល់ផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកជំងឺកូវីដ ១៩ អ្នកកំពុងរស់នៅកន្លែងមានករណីវិជ្ជមានកូវីដច្រើន និងអ្នកដែលមានការសង្ស័យថាមានឆ្លងវីរុសនេះ ខណៈខេត្តបន្ទាយមានជ័យ ...
ឡុង គីមម៉ារីតា
https://bit.ly/2QWcXz4
សមាគមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលចំនួន ១៣ នឹងធ្វើយុទ្ធនាការ ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាន
ក្រុមការងារដើម្បីសេរីភាពសារព័ត៌មាន ដែលរួមមាន សមាគមអ្នកសារព័ត៌មាន និង អង្គការសង្គមស៊ីវិលសរុបចំនួន ១៣ ស្ថាប័នបានរួមគ្នារៀបចំជាយុទ្ធនាការតាមបណ្តាញសង្គមរយៈពេលពីរសប្តាហ៍ក្នុងគោលបំណង ឆ្លុះបញ្ចាំងពីសារៈសំខាន់ និងជំរុញឱ្យមានការចូលរួមពីសាធារណជន ក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន។ ...
វ៉ន ដារ៉ា
https://bit.ly/3sUULmD
ABC និង CMA៖ រាល់ប្រតិបត្តិការសេវាហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា នៅដំណើរការជាធម្មតា
ទោះបីជាភូមិសាស្ត្រនៅតាមបណ្តាខេត្តក្រុង និងរាជធានីភ្នំពេញត្រូវបានបិទខ្ទប់ ដើម្បីបង្ការនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឲ្យដឹងកាលពី ...
ម៉ៃ គុណមករា
https://bit.ly/3aBcAAT
កម្ពុជារួមគ្នាជាមួយប្រទេសក្នុងតំបន់ធ្វើពិពិធកម្មកសិកម្ម ដើម្បីធានាសន្តិសុខស្បៀងអំឡុងពេលកូវីដ-១៩
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តប្តេជ្ញាជំរុញពិពិធកម្មកសិកម្ម ដើម្បីឆ្លើយតបនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ក្នុងគោលដៅរក្សាលំនឹងជីវភាព និងធុរកិច្ចអាចបន្តរស់រានបានក្នុងអំឡុងវិបត្តិសុខភាពនេះ ...
ធូ វិរៈ
https://bit.ly/3tJDmi0
កម្ពុជា-ថៃៈ ការដោះដូរទំនិញនៅតាមព្រំដែនដំណើរការធម្មតា
ការផ្លាស់ប្តូរពាណិជ្ជកម្មតាមបណ្តាខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ មានភាពល្អប្រសើរធម្មតា បើទោះបីប្រទេសទាំង ២ កំពុងបិទតំបន់ខ្លះនៅក្នុងប្រទេស ដើម្បីប្រយុទ្ធនឹងការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍រៀងៗខ្លួនក៏ ...
ហ៊ឹន ពិសី
https://bit.ly/3dHOiY0
ការទូទាត់តាមប្រព័ន្ធទូរស័ព្ទចល័ត កាន់តែមានប្រជាប្រិយភាព
ស្របពេលការកើនឡើងចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី ជាពិសេសជាប់ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គ្រឹះស្ថានហិរញ្ញវត្ថុទាំងឡាយនៅកម្ពុជា (FIs) បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃប្រតិបត្តិការឌីជីថល ជាពិសេសក្នុងអំឡុងពេល ...
ម៉ៃ គុណមករា
https://bit.ly/2RSZnNf
បុគ្គលិកអប់រំនឹងត្រូវទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទីពីរ
ក្រសួងអប់រំ យុវជននិងកីឡាបានប្រកាសថាបុគ្គលិកទាំងអស់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលបានទទួលការចាក់វ៉ាក់សាំងលើកទី ១ ឥឡូវត្រូវទៅទទួលវ៉ាក់សាំងលើកទី ២ របស់ខ្លួនវិញចាប់ពីថ្ងៃទី ២០ ខែមេសា តទៅនៅតាម ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/education-staff-members-told-get-second-dose-covid-jab