រដ្ឋមន្រ្ដី​ក្រសួង​យុត្ដិធម៌ ដឹកនាំ​កិច្ចប្រជុំ​អនុគណៈកម្មការ​ចំពោះកិច្ច អនុវត្ត​ផែនការ​សកម្មភាព​ការងារ​របស់​ក្រុម​ការងារ​ត្រួត​ពិនិត្យ​រួម​នៃ​ក្រុមប្រទេស អាស៊ីប៉ាស៊ីហ្វិក អំពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ

រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ លោក កើត រិទ្ធ កាលពីថ្ងៃទី៣ មីនានេះ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​របស់​អនុគណៈកម្មការ​ចំពោះកិច្ច អនុវត្តផែនការ​សកម្មភាព​ការងារ​របស់​ក្រុម​ការងារ​ត្រួត​ពិនិត្យ​រួម​នៃ​ក្រុម​ប្រទេស អាស៊ី​ប៉ាស៊ីហ្វិក អំពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ (ICRG-JG) ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ដែល​នៅ​ដក់​សល់​សំដៅ​ធានាឱ្យ​កម្ពុជា​ទទួល​បាន​ការ​វាយ​តម្លៃ​ល្អប្រ​សើរ​លើ​របាយការណ៍​វឌ្ឍនភាព​ជុំ​ទី​៩ ដែល​មហាសន្និបាត​របស់​ក្រុម​ការងារ​ហិរញ្ញវត្ថុ (FATF) នឹង​សម្រេច​នា​ពេល​ខាង​មុខ​ ពោល​គឺ​ធ្វើ​យ៉ាងណា​ដក​ប្រទេស​កម្ពុជា​ចេញ​ពី​បញ្ជី​ប្រផេះ។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-05-1328-232862.html