ភ្នំពេញប៉ុស្តិ៍

ក្រសួង​កសិកម្ម​ប្រកាស​ឲ្យ​ក្រុមហ៊ុន​នាំចេញ​អង្ករ​ ដាក់ពាក្យ​ត្រួតពិនិត្យ​មក​អគ្គនាយកដ្ឋាន​កសិកម្

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រកាស​ឲ្យ​ដឹងថា អ្នក​នាំចេញ​អង្ករ និង​ផលិតផល​កសិឧស្សាហកម្ម​អាច​មក​ដាក់ពាក្យ​ស្នើសុំ​ត្រួតពិនិត្យ​ភូតគាម​អនាម័យ​នៅ​ច្រកចេញចូល​តែមួយ​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​។ ការសម្រេច​នេះ​ធ្វើ​ឡើង​តាម​សំណើ​របស់​សហព័ន្ធ​ស្រូវ​អង្ករ ...

ធូ វិរៈ
https://bit.ly/2vMBcoM

លោកនាយក​រដ្ឋមន្ត្រី​ឲ្យ​ពិនិត្យ​លទ្ធភាព​បញ្ចូល​កងយោធពល​ខេមរភូមិន្ទ​ ២ ០០០ ​នាក់ ដើម្បី​ជួយ​ដោះមីន​ទៅ​តាម​ផែនការ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មីន​​ពិគ្រោះ​យោបល់​ ដើម្បី​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​ ២ ​ពាន់​នាក់ ​អាច​ចូលរួម​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មីន​មនុស្សធម៌​ចាប់ពី​ឆ្នាំ​ ២០២០ ​ដល់​​ឆ្នាំ​ ២០២៥ ខណៈ​ដែល​ថវិកា​ត្រូវ​ប្រើ​​មាន​ប្រមាណ​ ៣៧៧ ​លាន​ដុល្លារ​ សម្រាប់​​ធ្វើ​សកម្មភាព ...

សុទ្ធ គឹមសឿន |
https://bit.ly/2SKPPC5

ក្រុមហ៊ុន H&M កំពុង​វាយតម្លៃ​ពី​ផលប៉ះពាល់​ ខណៈ CAMFEBA សម្តែង​ការខកចិត្ត​ចំពោះ​ការព្យួរ​ផ្នែក​ខ្លះ​នៃ EBA

ក្រុមហ៊ុន​សម្លៀកបំពាក់ H&M បាន​ថ្លែងថា ពួកគេ​កំពុង​វាយតម្លៃ​លើ​យុទ្ធសាស្ត្រ និង​ផលប៉ះពាល់​ដល់​ក្រុមហ៊ុន​របស់​ពួកគេ​ស្រប​ពេល​ដែល​សម្ព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ (CAMFE-BA) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​បង្ហាញ​ពី​ការខកចិត្ត​ដែល​សហភាព​អឺរ៉ុប​បាន​ដក​ផ្នែក​ខ្លះ​នៃ EBA ​ពី​កម្ពុជា​។ ...

នៀម ឆេង
https://bit.ly/37DxvPu

ឆ្នាំ​ ២០១៩ ​បទល្មើស​ព្រហ្មទណ្ឌ​កើន​ ៨% ដោយសារ​ការហូរចូល​យ៉ាង​គំហុក​នៃ​ជនបរទេស

លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា បទល្មើស​ព្រហ្មទណ្ឌ​នៅ​ឆ្នាំ​ ២០១៩ គឺ​មាន​ការកើនឡើង​ចំនួន​ ៨ ​ភាគរយ​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២១១ នាក់ ដោយសារ​តែ​មាន​ការហូរ​ចូល​យ៉ាង​គំហុក​នៃ​ជនបរទេស ខណៈ​ដែល​ក្រុមប្រឆាំង ប៉ុនប៉ង​បង្ក​ភាពចលាចល​ក្នុង​សង្គម និង​រៀបចំ​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ...

ម៉ិច ដារ៉ា
https://bit.ly/2SGTPDy

កម្ពុជា​បាន​លើកទឹកចិត្ត​ឲ្យ​ភាគី​ជប៉ុន​ បង្កើត​សួន​បច្ចេកវិទ្យា​អេកូនៅ​គិរីរម្

រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​លើកទឹកចិត្ត​ដល់​វិទ្យាស្ថាន​បច្ចេកវិទ្យា​គិរីរម្យ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ជប៉ុន​ស្វែងរក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​ឲ្យ​បាន​ច្រើន​ ដើម្បី​សហការ​បង្កើត​សួន​បច្ចេកវិទ្យា​អេកូ​នៅ​រមណីយដ្ឋាន​គិរីរម្យ ខេត្ត​កំពង់ស្ពឺ​។ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ឲ្យ​ដឹងថា ការបង្កើត​នេះ​មាន​បំណង​អភិវឌ្ឍ​ធនធាន​មនុស្ស​កាន់តែ​ច្រើន ដើម្បី​សម្រេចបាន​ចក្ខុវិស័យ ...

ម៉ៃ គុណមករា
https://bit.ly/2HCgVoA

វិនិយោគិន​កូរ៉េ​ កំពុង​សម្លឹង​ឱកាស​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា

ក្រុម​វិនិយោគិន​កូរ៉េ​កំពុង​សម្លឹងមើល​ឱកាស​វិនិយោគ​នៅ​ទីផ្សារ​មូលបត្រ​កម្ពុជា ជាពិសេស​ជាមួយ​នឹង​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​រំពឹងថា​នឹង​ចុះបញ្ជី​លើ​ផ្សារហ៊ុន​នេះ​នៅ​ខែ​ខាងមុខនេះ​។ ពាណិជ្ជករ​ និង​ក្រុម​វិនិយោគិន​រាប់រយ​នាក់​មកពី​សមាគម​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​នៅក្នុង​កម្ពុជា​បាន​ចូល​ក្នុង​សិក្ខាសាលា​សាធារណៈ​មួយ​ស្ដីពី​ធនាគារ ACLEDA Bank នៅ ...

ម៉ៃ គុណមករា
https://bit.ly/38JY72K

ដោះលែង​អ្នកពាក់ព័ន្ធ​កាប់រាន​ដីព្រៃ​ ៥ ​នាក់ ឯ​ជន​ ២ ​នាក់​ កំពុង​រង​ចំណាត់ការ​តុលាការ

សាលាដំបូង​ខេត្ត​មណ្ឌលគិរី​កំពុង​មាន​ចំណាត់ការ​នីតិវិធី​កោះហៅ​ជនសង្ស័យ​ចំនួន​ ២ ​នាក់​ ឲ្យ​ចូលខ្លួន​មក​ឆ្លើយបំភ្លឺ​ជុំវិញ​ករណី​ជួល​អ្នកភូមិ​ ៥ ​នាក់ ​ឲ្យ​ចូលទៅ​កាប់​រាន​ដីព្រៃ​ក្នុង​របៀង​អភិរក្ស​ជីវចម្រុះ​ឦសាន ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះញែក​កាលពី​សប្ដាហ៍​មុន ខណៈ​ពលរដ្ឋ​ ៥ ​នាក់​នោះ​ ត្រូវបាន​ដោះលែង​បណ្តោះអាសន្ន ...

ឃុត សុភចរិយា
https://bit.ly/2P8SfZ2

CDC បានអនុម័ត​លើ​គម្រោង​រោងចក្រ​ចំនួន​ ១០ ​បន្ថែម​ទៀត

 ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​បានអនុម័ត​ការចុះបញ្ជី​ជា​ផ្លូវការ​នូវ​រោងចក្រ​ ១០ ​បន្ថែមទៀត​គិត​ត្រឹម​សប្តាហ៍​ទី​ ៣ ​នៃ​ខែកុម្ភៈ​នេះ​។ រោងចក្រ​ទាំងនេះ​រួមមាន​ផលិត​សម្ភារ​ផ្ទះបាយ រោងចក្រ​ផលិត​អំពូល​ភ្លើង​លម្អ និង​ខ្សែកាប​រោងចក្រ​ផលិត​គ្រឿងសង្ហារិម​រោងចក្រ​ផលិត​អាគុយ​ស្ងួត និង​គ្រឿង​ផ្គុំ និង​រោងចក្រ​សម្លៀកបំពាក់​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​។ នេះ ...

ធូ វិរៈ
https://bit.ly/2HHdIUF

ក្រសួង​ និង​ UNESCO ​បន្ត​គម្រោង​សិក្សា​ ៤ ​ឆ្នាំ​ សម្រាប់​សិស្ស​បោះបង់​ការសិក្សា

ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អង្គការ​យូណេស្កូ​បន្ដ​សហការ​គ្នា​លើ​គម្រោង​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន Basic Education Equivalency Program (BEEP) រយៈពេល ៤ ឆ្នាំ​ (២០២០-២០២៣) ​ដោយ​អនុវត្ដ​លើ​ខេត្ដ​ចំនួន​ ១៥ ក្រោយ​ទទួលបាន​លទ្ធផល​ក្នុង​ជំហាន​ដំបូង​កាលពី​ឆ្នាំ​ ២០១៩ ​ដោយ​មាន​សិស្ស​ដែល​បោះបង់​ការសិក្សា ចុះឈ្មោះ​ចូលរៀន​ជាង ២០០០ ​នាក់​ក្នុង​ចំណោម​នេះ ...

វ៉ន ដារ៉ា
https://bit.ly/32aUoIU

លោក ស ខេង បញ្ជា​ឲ្យ​ស៊ើប​រឿង​ទារក​ដែល​នៅក្នុង​គុក​ជាមួយ​ម្ដាយ​ស្លាប់

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​ លោក​ នុ​ត​ សាវ​ណា​ បាន​ប្រកាស​ថា​ ខ្លួន​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ការ​ស្លាប់​របស់​ទារក​អាយុ​ ៥​ ខែ​ម្នាក់​ដែល​បាន​រស់នៅ​ជាមួយ​ម្តាយ​នៅ​ក្នុង​មណ្ឌល​កែប្រែ​ទី​ ២​ (​ព្រៃ​ស​)​។​ ​ ...

ម៉ិច ដារ៉ា
https://bit.ly/3bV6cDt

ក្នុង​ឆ្នាំ​ ២០១៩ ​ខ្យល់​កន្ត្រាក់​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ៩៥ ​នាក់

យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​ ៩៥ ​នាក់​ បាន​ស្លាប់​ដោយសារ​ខ្យល់​កន្ត្រាក់​នៅក្នុង​ឆ្នាំ​ ២០១៩ ខណៈ​ដែល​កម្ពុជា​បាន​ប្រឈម​នឹង​ហានិភ័យ​នៃ​អាកាសធាតុ​ជា​បន្ដបន្ទាប់​ដែល​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះរាំងស្ងួត ដែល​ធ្វើ​ឲ្យ​ខូចខាត​ដំណាំ​ស្រូវ​ចំនួន​ ៦៧ ៦៦៣ ហិកតា​។ នេះ​បើតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ ...

ម៉ិច ដារ៉ា
https://bit.ly/3bLubVX

លោក​ គិត ម៉េង​៖ FTA ​ជាមួយ​ចិន ​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ល្អ​គ្រប់​វិស័យ

ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា សេដ្ឋកិច្ច​ប្រទេស​ កម្ពុជា​ នឹងមាន​ភាពល្អប្រសើរ​លើ​គ្រប់​វិស័យ​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន (FTA) សម្រេច​បានជា​ផ្លូវការ​ដោយ​អះអាងថា ចំនួន​រោងចក្រ​ថ្មី​នឹង​កើនឡើង​ជា​បន្តបន្ទាប់​។ ក្នុង​ឱកាស​ចូលរួម «​វេទិកា​ស្តីពី​គយ​កម្ពុជា​លើក​ទី​ ១» ដែល​រៀបចំ​ឡើង​ដោយ​សភាពាណិជ្ជកម្ម​កម្ពុជា​សហការ ...

ហ៊ឹន ពិសី
https://bit.ly/2P0W1DN

លោក ហ៊ុន សែន ថា​ កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ ៦,៥ ​ភាគរយ​ ឆ្នាំ​ ២០២០ ព្រោះ​នឹង​រង​ប៉ះពាល់​ដោយ​កូរ៉ូណា​ គឺ​មិនមែន​មកពី​ការព្យួរ EBA ​ទេ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា សេដ្ឋកិច្ច​កម្ពុជា​ដែល​ត្រូវបាន​ព្យាករ​ថា​នឹង​មាន​កំណើន​ប្រមាណ ៦,៥ ភាគរយ​ នៅ​ឆ្នាំ​ ២០២០ ​នេះ​នឹងរង​ផលប៉ះពាល់​ពី​ការភ័យខ្លាច​ជំងឺ​កូរ៉ូណា​ និង​ការរើសអើង​មិនមែន​ដោយសារ​ការព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ EBA នោះ​ទេ​។ ...

នៀម ឆេង
https://bit.ly/2vHK4Mz

អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​បាន​ $២៤០ ​លាន​ ក្នុង​ខែ​មករា

អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) ​បាន​ប្រមូល​ចំណូល​ពន្ធ​ប្រហែល​ ២៤០ ​លាន​ដុល្លារ​​ កាលពី​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២០ កើនឡើង​ប្រហែល​ ១៥ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ពី GDT ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។ ...

ម៉ៃ គុណមករា
https://bit.ly/37EfVLa

រាជរដ្ឋាភិបាល​ សម្រេច​កែប្រែ​អត្រាពន្ធ​ទៅលើ​ប្រាក់បៀវត្សរ៍

​រាជរដ្ឋាភិបាល​កម្ពុជា​​សម្រេច​កែប្រែ​អត្រាពន្ធ​ដោយ​ដំឡើង​ប្រាក់​ជាប់​ពន្ធលើប្រាក់បៀវត្សរ៍​ប្រចាំខែ​របស់​និយោជិត​ចាប់ពី ១​ លាន​ ៣ ​សែន​រៀល​ឡើងទៅ ​ទើប​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ជា​អ្វីដែល​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​បានបញ្ជាក់​ថា​នឹង​ផ្តល់​ប្រយោជន៍​ដល់​មន្ត្រីរាជការ​ច្រើនជាងគេ ខណៈ​ប្រាក់បៀវត្សរ៍​មន្ត្រី​នៅក្នុង​ឆ្នាំនេះ​បាន​កើនឡើង​។ អនុក្រឹត្យ ...

ឡុង គីមម៉ារីតា
https://bit.ly/2SPuzd2

លោក​ ហ៊ុន សែន ​បញ្ជា​ឲ្យ​ទប់ស្កាត់​ការឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ពី​វៀតណាម

 លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​ (A/H5N1) ពី​ប្រទេស​វៀតណាម ខណៈ​ជំងឺ​នេះ​ត្រូវ​បាន​គេ​រកឃើញ​ផ្ទុះឡើង​នៅ​ភាគខាងត្បូង​វៀតណាម​។ ...

ខន សាវិ
https://bit.ly/39MmE7e

ការ​លើកទឹកចិត្ត​ពន្ធ​ផ្តល់​ជូន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​ចុះ​ឈ្មោះ​

ការ​អនុគ្រោះ​ពន្ធ​ត្រូវ​បាន​ផ្តល់​ជូន​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ (​ជា​សហគ្រាស​ធុន​តូច​ និង​មធ្យម​)​ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​សហគ្រាស​ក្រៅផ្លូវការ​ឱ្យ​ចុះ​ឈ្មោះ​ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អាជីវកម្ម​។​ ​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50692394/tax-incentives-offered-to-smes-that-register

មេភូមិ​ត្រូវបាន​ឲ្យ​សារភាព​កំហុស ខណៈ​ពលរដ្ឋ​ ១០ ​នាក់​ ត្រូវ​ពិន័យ​ ១២ ​លាន​រៀល​ ពាក់ព័ន្ធ​ការទន្ទ្រាន​ដី​រដ្ឋ

អភិបាលស្រុក​បន្ទាយស្រី​លោក​ ឃឹម ហ្វីណង់ បាន​តម្រូវ​ឲ្យ​មេភូមិ​ម្នាក់​សារភាព​កំហុស និង​ផាកពិន័យ​មនុស្ស​ ១០ ​នាក់​ផ្សេងទៀត​ជា​ទឹកប្រាក់​ចំនួន​ ១២ ​លាន​រៀល ដោយ​ទុកពេល​ឲ្យ​យកលុយ​មក​បង់ពិន័យ​ត្រឹម​ថ្ងៃទី​ ២២ ខែកុម្ភៈ​នេះ បន្ទាប់ពី​ពួកគេ​ជាប់​ពាក់ព័ន្ធ​ការកាប់​ព្រៃ​លិចទឹក​ទន្ទ្រាន​យក​ដី​រដ្ឋ​ខុសច្បាប់​នៅ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក ...

សុទ្ធ គឹមសឿន
https://bit.ly/2P4DI0z

ពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ​សេកុង​ ភាគច្រើន​ព្រម​ប្ដូរ​ទីតាំង​ថ្មី

អាជ្ញាធរខេត្ត​ស្ទឹងត្រែង​កំពុង​សម្របសម្រួល​ពលរដ្ឋ​ជាង​ ១៣០ ​គ្រួសារ​ ដែល​រស់នៅ​លើដី​ចំណី​ច្រាំងទន្លេ​​សេកុង​ក្នុង​ក្រុង​ស្ទឹងត្រែង​ឲ្យ​ផ្លាស់ប្ដូរ​លំនៅ​ទៅ​កន្លែង​ថ្មី​ដែល​អាជ្ញាធរ​រៀបចំ​ជូន ខណៈ​ក្នុងចំណោម​នោះ​មាន​ភាគច្រើន​បាន​ឯកភាព នៅពេល​ទីតាំង​ច្រាំង​នេះ​ត្រូវ​យក​ទៅ​អភិវឌ្ឍ​ដើម្បី​កុំឱ្យ​បាក់​ និង ...

ខន សាវិ
https://bit.ly/327O4Sp

GMAC ​ជំរុញ​ឲ្យ​អឺរ៉ុប​ពិចារណា​​ផ្ដល់​ EBA ​វិញ ដើម្បី​ជួយ​កម្មករ

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​បានបង្ហាញ​ការសោកស្ដាយ និង​​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ផ្ដល់​អត្ថប្រយោជន៍​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​ដូចដើម​វិញ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដល់​កម្មករ​រាប់ម៉ឺន​នាក់ បន្ទាប់ពី​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​ប្រមាណ​ ១ ​ភាគ​ ៥ ​នៃ​ទំនិញ​នាំចូល​ពី​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​។ ...

នៀម ឆេង
https://bit.ly/2u8Hyyr

មន្ត្រី​ប្រើ​ឧគ្ឃោសនស័ព្ទ​ផ្សព្វផ្សាយ​ពី​ការការពារ និង​អភិរក្ស​សត្វព្រៃ

មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បាន​ជ្រើសរើស​​យក​វិធីសាស្ត្រ​ផ្សព្វផ្សាយ​ពី​​វិធានការ​ការពារ និង​អភិរក្ស​សត្វព្រៃ និង​ជីវចម្រុះ​ក៏​ដូច​លិខិតបទដ្ឋាន​នានា​ដោយ​ប្រើ​ឧគ្ឃោសនស័ព្ទ​ដាក់​តាម​ម៉ូតូកង់​៣ (​តុកតុក​) ​និង​ម៉ូតូ បើកបរ​នៅ​​តាម​បណ្ដា​ភូមិ-ឃុំ និង​ស្រុក​នានា​ក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​ចាក់​ជា​សារ ...

វ៉ន ដារ៉ា
https://bit.ly/2V2IkIe

មន្ត្រី​ថា ​ពលរដ្ឋ​ ៨០% ​មាន​បង្គន់​ប្រើ និង​ ៦៥% ​មាន​ទឹកស្អាត​ប្រើ​គិត​ត្រឹម​ឆ្នាំ​ ២០១៩

មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​អះអាងថា គិត​ត្រឹម​ឆ្នាំ​ ២០១៩ ប្រជាពលរដ្ឋ​ចំនួន​ ៨០% មាន​បង្គន់​ប្រើប្រាស់ និង​ប្រជាពលរដ្ឋ​ ៦៥% ​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​។ កម្ពុជា​មាន​បំណង​ចង់ឱ្យ​ពលរដ្ឋ​ទាំងអស់​ទទួល​បាន​ទឹកស្អាត និង​បង្គន់​អនាម័យ​ប្រើប្រាស់​នៅ​ត្រឹម​ឆ្នាំ​ ២០២៥ ខាងមុខ​។ ...

ខន សាវិ
https://bit.ly/2P2Aomi

ក្រសួង​អភិវឌ្ឍន៍ជនបទ​តាមដាន​បទបញ្ជា​ប្រឆាំង​នឹង​ការ​ផ្ទុក​លើស​ទម្ងន់​

​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ប្រកាស​ផែនការ​របស់​ខ្លួន​ក្នុង​ការ​សម្របសម្រួល​ជាមួយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ដើម្បី​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​មួយ​ចំនួន​ដែល​នឹង​អនុញ្ញាត​ឱ្យ​មានការ​ចូលរួម​ទប់ស្កាត់​យានយន្ត​ធុន​ធ្ងន់​ពី​ការ​ប្រើប្រាស់​ និង​ធ្វើ​ឱ្យ​ខូច​ផ្លូវ​ជនបទ​។​ ​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50692034/rural-development-ministry-to-fast-track-anti-overloading-regulation

សាលា​រាជធានី​ គ្រោង​ទទួល​ពាក្យ​ដេញថ្លៃ​ប្រមូល​សំរាម​នៅ​ចុងខែ​នេះ

សាលា​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​ទទួល​ពាក្យ​សូម​ដេញថ្លៃ​ការប្រមូល​សំរាម​នៅ​ចុងខែ​កុម្ភៈ ឬ​នៅ​ដើមខែ​មីនា​ខាងមុខ ដើម្បី​ឲ្យ​បណ្តា​ក្រុមហ៊ុន​ដែល​មាន​ចំណាប់អារម្មណ៍​អាច​ចូលរួម​ដាក់ពាក្យ​ដេញថ្លៃ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​របស់​ជប៉ុន​ក៏មាន​ចំណាប់​អារម្មរណ៍​ចូលរួម​ដេញថ្លៃ​ការប្រមូល​សំរាម​នេះ​ផងដែរ ...

ឡុង គីមម៉ារីតា
https://bit.ly/2UX9LDh

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HVhJT
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!