ភ្នំពេញប៉ុស្តិ៍
រដ្ឋនឹងចំណាយថវិកាសម្រាប់ឯកសណ្ឋានសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់
រដ្ឋាភិបាលសម្រេចប្រើប្រាស់ថវិការដ្ឋសម្រាប់កាត់សម្លៀកបំពាក់ជាឯកសណ្ឋាន និងសញ្ញាស័ក្តិជូនសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចំនួន ៤៩ នាក់មកពីគណបក្សនយោបាយចំនួន ១៦ ជាអ្វីដែលមន្ត្រីអះអាងថា គឺដើម្បីជាការធ្វើឲ្យមានភាពសមរម្យមួយសម្រាប់ចូលរួមកម្មវិធីជាតិធំៗឲ្យសមនឹងឋានៈ។ លិខិត ...
ឡុង គីមម៉ារីតា
https://bit.ly/2RGiMP5
មន្ត្រីជំនាញស៊ីម៉ាក់បំផ្ទុះគ្រាប់ B40,5 ក្នុងស្ទឹងសង្កែដោយជោគជ័យ
រដ្ឋបាលក្រុងបាត់ដំបងបានបើកឲ្យពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលេខ ១ ត្រង់ចំណុចភូមិកំពង់ក្របី ភូមិកម្មករក្នុងសង្កាត់ស្វាយប៉ោ និង តាមបណ្ដោយផ្លូវ ១៥៩D ស្ថិតនៅភូមិរំចេក ៤ ក្នុងសង្កាត់រតនៈចេញប្រកបរបររកស៊ី និងធ្វើចរាចរណ៍ទៅមកឡើងវិញហើយបន្ទាប់ពីក្រុមមន្ត្រីជំនាញស៊ីម៉ាក់ បានធ្វើការបំផ្ទុះគ្រាប់ B40,5 បាន ...
ឃុត សុភចរិយា
https://bit.ly/38S76OW
រដ្ឋាភិបាល ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២០
រដ្ឋាភិបាលកម្ពុជាទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះពី ៦,៥ ភាគរយដែលព្យាករពីមុនមកនៅត្រឹម ៦,១ ភាគរយដោយលើកឡើងពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ពិសេសការផ្ទុះវីរុសកូរ៉ូណានៅទីក្រុងវូហានដែលកំពុងរីករាលដាល និងការប្រឈមនឹងការដកប្រព័ន្ធអនុគ្រោះពីសហភាពអឺរ៉ុប EBA ...
ម៉ៃ គុណមករា
https://bit.ly/2RGKF9C
អាជ្ញាធរកំពុងស្រាវជ្រាវរកមូលហេតុភ្លើងឆេះព្រៃ នៅភ្នំដោះក្រមុំ
ក្រុមមន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរមូលដ្ឋានក្នុងស្រុកសំឡូតកំពុងសហការគ្នាស្រាវជ្រាវលើករណីភ្លើងឆេះព្រៃក្នុងតំបន់ភ្នំដោះក្រមុំដែលមានទីតាំងស្ថិតនៅក្នុងឃុំតាសាញ ស្រុកសំឡូតកាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២០ ដោយសង្ស័យថា មានជនខិលខូចលួចដុតក្នុងគោលបំណងចាប់ ...
ឃុត សុភចរិយា
https://bit.ly/36KQF5o
WWF និង WCS គាំទ្រចិនចំពោះបម្រាមជួញសត្វព្រៃ និងស្នើឲ្យបិទផ្សារលក់សត្វពាហនៈរស់
មូលនិធិអភិរក្ស និងសង្គ្រោះសត្វព្រៃកម្ពុជា (WWF) និងអង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) បានគាំទ្ររដ្ឋាភិបាលចិនចំពោះការដាក់បម្រាមជួញដូរសត្វព្រៃដែលគេសង្ស័យថាជាមូលហេតុនៃការឆ្លងវីរុសកូរ៉ូណាក្នុងនោះ WCS ក៏អំពាវនាវឱ្យរដ្ឋាភិបាលនានាបិទទីផ្សារលក់សត្វពាហនៈរស់ ...
វ៉ន ដារ៉ា
https://bit.ly/2UecZSF
បទល្មើសព្រៃឈើដឹកតាមរថយន្តនៅរតនគិរីថយចុះ ដោយបែរមកដឹកតូចតាចតាមម៉ូតូ
មន្ត្រី និងសង្គមស៊ីវិលនៅខេត្តរតនគិរីមើលឃើញថាបទល្មើសព្រៃឈើនៅក្នុងខេត្តនេះមានការថយចុះ ដោយជនល្មើសបានផ្លាស់ប្ដូរមធ្យោបាយដឹកជញ្ជូនឈើពីការដឹកតាមរថយន្ត ងាកមកដឹកតាមម៉ូតូកែច្នៃតូចតាចវិញ។ ជាមួយគ្នានោះមន្ត្រីអាវុធហត្ថស្រុកអូរយ៉ាដាវក៏បានបង្ក្រាប និង ...
សុទ្ធ គឹមសឿន
https://bit.ly/36zwZBH
វិស័យទេសចរណ៍កម្ពុជា បារម្ភពីផលប៉ះពាល់នៃវីរុសកូរ៉ូណា
អ្នកនៅក្នុងវិស័យទេសចរណ៍ និងមន្ត្រីបានបង្ហាញការបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះ វីរុសកូរ៉ូណាប្រភេទថ្មីថានឹងប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍របស់កម្ពុជា ដែលទាក់ទាញភាគច្រើនចិន បន្ទាប់ពីកម្ពុជាបានរកឃើញករណី វីរុសកូរ៉ូណា ប្រភេទថ្មីលើកដំបូងនៅខេត្តព្រះសីហនុ។ កាលពីល្ងាចថ្ងៃចន្ទលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានបញ្ជាក់ពីករណី ...
ហ៊ឹន ពិសី
https://bit.ly/3aSAWoj
ក្រសួង ៣ ជួបប្រជុំពីការផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍រដ្ឋទៅឌីជីថល
ក្រសួងព័ត៌មាននឹងជួបប្រជុំជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងជួបប្រជុំគ្នានៅថ្ងៃពុធនេះ ដើម្បីពិនិត្យទៅលើក្របខ័ណ្ឌគោលនយោបាយ និងសេចក្ដីព្រាងចំពោះការផ្លាស់ប្ដូរប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍របស់រដ្ឋចាស់ អាណាឡូកឲ្យទៅជាឌីជីថលវិញ ដើម្បីពង្រីកការផ្សព្វផ្សាយឱ្យបានលឿនទាំងនៅក្នុងប្រទេស ...
វ៉ន ដារ៉ា
https://bit.ly/2GxAn5j
វិស័យឯកជនថា បញ្ហានឹងត្រូវលើកឡើងមុខនាយករដ្ឋមន្ត្រី
វេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី ១៩ នឹងត្រូវបានរៀបចំឡើងនៅថ្ងៃទី ១ ខែមេសា ខណៈវិស័យឯកជនរំពឹងថា បញ្ហាប្រឈមនានានឹងត្រូវបានដោះស្រាយក្នុងជំនួបជាមួយប្រមុខរដ្ឋាភិបាល។ នេះបើយោងតាមប្រធានផ្នែកសម្របសម្រួលការងារផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន។ នៅក្នុងជំនួបដែលគេត្រូវបាន ...
ហ៊ឹន ពិសី
https://bit.ly/2GyNza2
រដ្ឋមន្ត្រី៖ កំណែទម្រង់កម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនគឺដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំ
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ថ្លែងថា ការធ្វើកំណែទម្រង់កម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនគឺដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំកម្ពុជាដែលត្រូវប្រណាំងប្រជែងជាមួយនឹងបណ្ដាប្រទេសផ្សេងៗក្នុងតំបន់ដែលមានលទ្ធផលប្រសើរជាងនៅប្រទេស កម្ពុជា។ ក្នុងបាឋកថាស្ដីពីកំណែទម្រង់កម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀននៅវិទ្យាស្ថានជាតិអប់រំកាលពីថ្ងៃ ...
រី សុចាន់
https://bit.ly/2tN2zP3
សមត្ថកិច្ចកំពុងតាមរកម្ចាស់ឡដុតធ្យូងចំនួន ៩ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុះ
មន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបងពីម្សិលមិញបាននិងកំពុងស្រាវជ្រាវរកម្ចាស់អាជីវកម្មឡធ្យូងចំនួន ៩ ឡ បន្ទាប់ពីសមត្ថកិច្ចជំនាញបានបង្ក្រាបក្នុងដែនជម្រកសត្វព្រៃភ្នំសំកុះស្ថិតនៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ដោយបានរឹបអូសកាំភ្លើងស្នុកដូង ពូថៅ និងខ្សែអន្ទាក់សម្រាប់ទាក់សត្វព្រៃមួយចំនួន ខណៈដែលម្ចាស់ឡធ្យូងបាន ...
សុទ្ធ គឹមសឿន
https://bit.ly/37BkZkf
ការនាំចេញកៅស៊ូរបស់កម្ពុជាកើនឡើង ៣០ ភាគរយ
ការនាំចេញកៅស៊ូរបស់កម្ពុជានៅឆ្នាំ ២០១៩ បានកើនឡើង ៣០ ភាគរយ ដែលមានតម្លៃជាង ៣៧០ លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ នេះបើយោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ របាយការណ៍នេះបានឲ្យដឹងថា កម្ពុជាបាននាំចេញកៅស៊ូ ២៨២ ០៧១ តោន មានតម្លៃ ៣៧៦ លានដុល្លារ ធៀប ...
ធូ វិរៈ
https://bit.ly/2uHW1B3
ធនាគារជាតិនឹងដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់បាគង ជាផ្លូវការនៅត្រីមាសទី ១ ឆ្នាំ ២០២០ នេះ
ធនាគារជាតិនៃកម្ពុជា (NBC) នឹងដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់បាគង (Bakong) របស់ខ្លួននៅក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ ២០២០ នេះជាវិធានការមួយក្នុងការបើកច្រកទូទាត់ជាតិសម្រាប់ប្រទេសកម្ពុជានៅក្នុងពេលអនាគតខាងមុខនេះ។ លោកស្រី ជា សិរី អគ្គនាយិកា NBC បានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ កាលពីម្សិលមិញថា បន្ទាប់ពីប្រព័ន្ធទូទាត់ បាគង ត្រូវបានដាក់ឲ្យដំណើរការ ...
ម៉ៃ គុណមករា
https://bit.ly/314RZin
ក្រសួងបរិស្ថាននឹងបញ្ជាទិញឧបករណ៍តាមដានគុណភាពខ្យល់ ១៥ គ្រឿងទៀត
ក្រសួងបរិស្ថាននឹងបញ្ជាទិញនូវឧបករណ៍តាមដានភាពល្អិតនិចល PM 2.5 និង PM 10 ចំនួន ១៥ គ្រឿងបន្ថែមទៀត ដើម្បីបំពាក់បន្ថែមនៅតាមបណ្ដាខេត្ដ ខណៈដែលលទ្ធផលគុណភាពខ្យល់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តត្រូវបានរកឃើញថា បានវិលត្រឡប់មករកកម្រិតល្អប្រសើរឡើងវិញ។ នេះបើតាមមន្ត្រីក្រសួងបរិស្ថាន។ ...
វ៉ន ដារ៉ា
https://bit.ly/2RScA5v
រាជរដ្ឋាភិបាលដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់ឆ្នាំ ២០១៩-២០២៣ ផ្ដោតលើអាទិភាពការងារមួយចំនួន
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់ឆ្នាំ ២០១៩-២០២៣ ដោយបានផ្ដោតលើការងារអាទិភាពមួយចំនួនដូចជាសម្រួចយុទ្ធសាស្ត្រអប់រំ បង្ការ ទប់ស្កាត់ ដោយផ្អែកលើយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដោយតម្រូវឲ្យមានការពង្រីកកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជាតិ និងស្ថាប័នអន្តរជាតិនៅក្នុងវិស័យសាធារណៈ វិស័យឯកជន គ្រឹះស្ថានសិក្សា និង ...
ម៉ិច ដារ៉ា
https://bit.ly/2U04ytW
ក្រុមហ៊ុនថាមពលថៃ សម្រេចបានកិច្ចព្រមព្រៀងថាមពលសូឡានៅប្រទេស កម្ពុជា
ក្រុមហ៊ុនថាមពល B Grimm Solar Power 1 ដែលជាបុត្រសម្ព័ន្ធរបស់ B Grimm Power Plc មានមូលដ្ឋាននៅថៃបានបញ្ចប់កិច្ចព្រមព្រៀងទិញ-លក់ជាមួយក្រុមហ៊ុន Ray Power លើគម្រោងដំឡើងបន្ទះថាមពលសូឡា ៣០ មេហ្គាវ៉ាត់នៅខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី ១៤ មករា។ ...
ធូ វិរៈ
https://bit.ly/2U1OQhU
គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍យកឆ្នាំ ២០២០ ជាឆ្នាំរឹតបន្តឹងការអនុវត្តច្បាប់
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានប្រកាសយកឆ្នាំ ២០២០ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ខណៈដែលលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឱ្យមន្ត្រីនគរបាលចរាចរណ៍ត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នា និងគ្មានការលើកលែងដើម្បីធ្វើយ៉ាងណាកាត់បន្ថយអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ ការចេញសេចក្ដីប្រកាស ...
ខន សាវិ
https://bit.ly/37BDWDG
លោក ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់អំពីវីរុសផ្លូវដង្ហើម កូរ៉ូណា
លកំពុងឆ្លងវីរុសនេះ ខណៈដែលមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា មន្ត្រីកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតអំពីវិធានការត្រួតពិនិត្យសុខភាពរបស់អ្នកដំណើរនៅតាមអាកាសយានដ្ឋានអន្តរជាតិ និងនៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានា។ លោក ហ៊ុន សែន បានស្នើឱ្យពលរដ្ឋគួរប្រើម៉ាស់ពាក់ការពារច្រមុះ ឬលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់ ...
ខន សាវិ
https://bit.ly/3aOjbGz
ក្រសួងសង្គមកិច្ចចុះកិច្ចព្រមព្រៀងជាមួយអង្គការ ១១ លើគម្រោងសុខុមាលភាពកុមារ
ក្រសួងសង្គមកិច្ចកាលពីថ្ងៃទី ២៤ ខែមករា បានចុះកិច្ចព្រមព្រៀងជាមួយអង្គការចំនួន ១១ ក្នុងទំហំថវិកាជាង ១២ លានដុល្លារ លើការអនុវត្ដគម្រោងរយៈពេល ៣ ឆ្នាំ (២០២០-២០២២) ដើម្បីជួយដល់វិស័យសង្គមកិច្ច សុខុមាលភាពសង្គម សុខុមាលភាពកុមារ ការប្រឆាំងការជួញដូរមនុស្ស និងការងារពិការភាព។ ...
វ៉ន ដារ៉ា
https://bit.ly/3aMZoaw
រដា្ឋភិបាលសម្រេចឱ្យប្ដូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈទីស្តីការគណៈរដ្ឋមន្ត្រីបានឯកភាពឲ្យប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្មទៅជាក្រសួង «ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» បន្ទាប់ពីលោករដ្ឋមន្ត្រី ចម ប្រសិទ្ធ ដាក់សំណើថ្មីៗនេះ ដើម្បីបែងចែកការងារទទួលខុសត្រូវជាក់លាក់ ប៉ុន្ដែសង្គមស៊ីវិលថាមិនមានអ្វីគួរឲ្យចាប់អារម្មណ៍ទេ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2Rv6GIl
ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស មានកំណើនជាង ២៧ ភាគរយ
ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស (SEZ) នៅកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកាលពីឆ្នាំ ២០១៩ បានកើនឡើងប្រមាណ ២៧ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងដំណើរទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) កាលពីថ្ងៃទី ២៣ ខែមករា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ...
ហ៊ឹន ពិសី
https://bit.ly/38In2Dc
ជនជាតិភាគតិច និងសង្គមស៊ីវិលប្ដឹងជំទប់ឃុំ និងអភិបាលរងខេត្ត រឿងចេញបណ្ណសម្គាល់ដីជាន់លើដីព្រៃ
ពលរដ្ឋសហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិលចំនួន ៦ នាក់ បានដាក់ពាក្យបណ្ដឹងចំនួន ២ ដាច់ ដោយឡែកពីគ្នាប្ដឹងមនុស្ស ៤ នាក់ ទៅតុលាការខេត្តក្នុងនោះមានជំទប់ទី ១ ឃុំប៊ូស្រាម្នាក់ និងអភិបាលរងខេត្តមណ្ឌលគិរីម្នាក់ដោយចោទពាក់ព័ន្ធការចេញបណ្ណសម្គាល់ម្ចាស់ដីធ្លីជាន់លើដី ...
សុទ្ធ គឹមសឿន
https://bit.ly/36yBaNP
ក្រសួងការងារឆ្លើយតបញត្តិសហជីព រឿងកម្មករសំណង់
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី ២១ ខែមករា បានចេញសេចក្ដីប្រកាសព័ត៌មានមួយឆ្លើយតបទៅតំណាងសហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលដែលបានដាក់ញត្តិសូមឱ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ យកចិត្ដទុកដាក់ដោះស្រាយនូវវិធានការចំនួន ៧ ចំណុចដើម្បីជួយគាំពារកម្មករក្នុងវិស័យសំណង់ ដោយបញ្ជាក់ថា ចំណុចមួយចំនួនក្រសួង ...
វ៉ន ដារ៉ា
https://bit.ly/2tK8aW4
កម្ពុជាបញ្ចុះថ្លៃអគ្គិសនី ដើម្បីរក្សាភាពប្រកួតប្រជែង
រដ្ឋាភិបាលនឹងធ្វើការបញ្ចុះតម្លៃអគ្គិសនី ៤០ រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង សម្រាប់វិស័យឧស្សាហកម្ម ដើម្បីរក្សាភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម។ នេះបើតាមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ អ្នកក្នុងវិស័យស្រូវអង្ករ និងសហគ្រាសធនតូចបានអបអរសាទរការបញ្ចុះតម្លៃរបស់រដ្ឋាភិបាលនេះ ប៉ុន្តែបានអំពាវនាវឲ្យបង្កើនគុណភាព ...
ធូ វិរៈ
https://bit.ly/37p5Cvb