ភ្នំពេញប៉ុស្តិ៍

អាជ្ញាធរ​ខេត្តកោះកុង​៖ ដី​ដែល​ចាក់​ចូល​សមុទ្រ ​ត្រូវ​កាយ​ចេញ​អស់ហើយ

អាជ្ញាធរខេត្ត​កោះកុង​បាន​អះអាងថា ដី​ដែល​ចាក់​ចូល​សមុទ្រ​នៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ពី​សំណាក់​មន្ត្រី​យោធា​ផ្កាយ​ ២ ត្រូវបាន​កាយ​ចេញ​ឲ្យ​មាន​សភាព​ដូចដើម​វិញ​ហើយ​ខណៈ​ដែល​តុលាការ​កំពុង​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ចំពោះ​បុគ្គល​ល្មើស​រូបនេះ​។ លោក សុខ សុទ្ធី អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី ...

ឡុង គីមម៉ារីតា
https://bit.ly/2FrTBbS

សម្រេច​ជ្រើស​យក​ រាជធានី-ខេត្ត​ ៤ ​សិក្សា​នីតិវិធី​ផ្តល់​សេវា​ដីធ្លី​ថ្នាក់ក្រោម​ជាតិ​ឲ្យ​កាន់តែ​ងាយ

ក្រសួងមហាផ្ទៃ​កាលពី​សប្តាហ៍​មុន​បានសម្រេច​ជ្រើសរើស​យក​រាជធានី-ខេត្ត​ចំនួន ៤ ដើម្បី​សិក្សា​ពី​នីតិវិធី​នៃ​ការផ្តល់សេវា​ដីធ្លី​នៅ​ថ្នាក់ក្រោម​ជាតិ​តាម​ការិយាល័យ​ច្រកចេញ- ចូល​តែមួយ​ដើម្បី​ធានា​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ងាយស្រួល និង​ជួយ​បង្កើន​ថវិកាជាតិ​ដែល​សេចក្តីសម្រេច​នេះ​ត្រូវ​បាន​គាំទ្រ​ពី​សង្គម​ស៊ីវិល​។ លោក​ ប្រាក់ សំអឿន អគ្គនាយក​នៃ ...

សុទ្ធ គឹមសឿន
https://bit.ly/2QqUc3T

បំផ្លាញ​ម៉ូតូ​ដឹកឈើ​ ៧ គ្រឿង និង​រឹបអូស​ឈើ​ ១៧៨ ​ដុំ ឯ​ជន​ពាក់ព័ន្ធ​កំពុង​ត្រូវបាន​សាកសួរ

សមត្ថកិច្ច​បាន​កាត់​បំផ្លាញ​ម៉ូតូ​ចំនួន​ ៧ ​គ្រឿង​ដែលជា​មធ្យោបាយ​សម្រាប់​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​រឹបអូស​ឈើ​ចំនួន​ ១៧៨ ​ដុំ នៅ​ភូមិ​ពូឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ខណៈ​បុរស​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ពាក់ព័ន្ធ​នឹង​ករណី​ដឹកឈើ​ខុសច្បាប់​នោះ​កំពុង​ត្រូវបាន​សមត្ថកិច្ច​សាកសួរ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។ លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង ...

សុទ្ធ គឹមសឿន
https://bit.ly/39G2ixj

កម្ពុជា​នាំចេញ​ចេកអំបូង​លឿង​ ​បាន​ជាង​ ១៥ ​ម៉ឺន​តោន​ក្នុង​ឆ្នាំ​ ២០១៩

ការនាំ​ចេកអំបូង​លឿង​ស្រស់​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០១៩ កន្លងមក​សម្រេចបាន​ជិត​ ១៦ ​ម៉ឺន​តោន​ដែល​ភាគច្រើន​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ ការនាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់​ដែល ...

ហ៊ឹន ពិសី
https://bit.ly/39LG0dM

លំហូរ FDI មក​កម្ពុ​ជាមាន​ជាង​ $៣ ​ពាន់​លាន​នៅ​ឆ្នាំ​ ២០១៩

ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៩ មានតម្លៃ​ជាង ៣ ៥០០​ លាន​ដុល្លារ​កើនឡើង​ជិត ១២​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​ចំនួន​ជិត​ពាក់កណ្តាល​បាន​មកពី​ការបណ្តាក់ទុន​របស់​វិនិយោគិន​ចិន​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​។ «​របាយការណ៍​វឌ្ឍនភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ​ ២០១៩ និង​ទស្សនវិស័យ​ឆ្នាំ ...

ហ៊ឹន ពិសី
https://bit.ly/36sG8N6

NBC: ស្ថិរភាព​នយោបាយ ​ជំរុញ​ទំនុកចិត្ត​វិស័យ​ធនាគារ

ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ស្ថិរភាព​នយោបាយ និង​កំណើន​នៅក្នុង​វិស័យសេដ្ឋកិច្ច​ទាំងអស់​ព្រមទាំង​ប្រព័ន្ធ​ធនាគារ​រឹងមាំ ជា​កត្តា​ជំរុញ​ដ៏សំខាន់​ ក្នុង​ការបង្កើន​ទំនុកចិត្ត​សាធារណជន​លើ​ប្រព័ន្ធ​ធនាគារ​របស់​កម្ពុជា​។ យោងតាម ម៉ាក្រូសេដ្ឋកិច្ច និង​ធនាគារ​ឆ្នាំ​ ២០១៩ និង​ចក្ខុវិស័យ​ឆ្នាំ​ ២០២០ ​របស់ NBC ទាំង​កម្ចី​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​ប្រាក់​បញ្ញើ​របស់​វិស័យ ...

ម៉ៃ គុណមករា
https://bit.ly/36ty9iG

នាយករដ្ឋមន្ត្រី​ ណែនាំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទប់ស្កាត់​ការបំពុល​ខ្យល់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​ការណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​អនុវត្ត​វិធានការ​ទប់ស្កាត់ និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សាធារណៈ ដើម្បី​គ្រប់គ្រង​ទីតាំង​ប្រភព​បំពុល​ខ្យល់​ឱ្យបាន​កាន់តែ​ប្រសើរ​សំដៅ​ធានា​សុវត្ថិភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ និង​កែលម្អ​សោភណភាព​នៅតាម​រាជធានី-​ខេត្ត​។ សារាចរ​ស្តីពី​វិធានការ​ទប់ស្កាត់ និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សាធារណៈ ដែល​ចុះហត្ថលេខា​ដោយ​លោក ...

រី សុចាន់
https://bit.ly/36sbmE5

មនុស្ស ៣៦ ​នាក់​ស្លាប់​ និង​ ២៣ ​នាក់​របួស​ក្នុង​ការបាក់​រលំ​អគារ ​នាយករដ្ឋមន្ត្រី​ថ្លែងថា នឹង​មិន​មាន​មន្ត្រី​ណា​ម្នាក់ ​ត្រូវបាន​ដកតំណែង ​ដោយហេតុ​ការណ៍​នេះ​ទេ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​បញ្ជាក់​កាលពី​ម្សិលមិញ​ក្រោយ​បិទ​បញ្ចប់​ជា​ស្ថាពរ​នូវ​ប្រតិបត្តិ​ការរុករក​ជនរងគ្រោះ​នៅក្រោម​​គំនរ​បាក់បែក​នៃ​អគារ​រលំ​ជិត​ ២ ​ថ្ងៃ​បាន​ឲ្យ​ដឹងថា មាន​មនុស្ស​ស្លាប់​ចំនួន​ ៣៦ ​នាក់ និង​របួស​ ២៣ ​នាក់​។ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​អះអាង​ផងដែរ​ថា នឹង ...

វ៉ន ដារ៉ា និង នៀម ឆេង
https://bit.ly/2QNQrEX

ត្រឹម​ថ្ងៃទី​ ៤ ​មករា​​ មាន​មន្ត្រី​ជិត​ ៨០០០ ​នាក់​បាន​ប្រកាស​ទ្រព្យ​ និង​​បំណុល​នៅ ACU

គិត​ត្រឹម​ថ្ងៃទី​ ៤ ខែមករា ឆ្នាំ​ ២០២០ នេះ​មាន​មន្ត្រី​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជិត​ ៨០០០ នាក់​បានដាក់​ឯកសារ​រួចរាល់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ក្នុងចំណោម​អ្នក​ជាប់​កាតព្វកិច្ច​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ប្រមាណ ២ ​ម៉ឺន​នាក់​នៅ​ឆ្នាំនេះ​។ កាលពី​ថ្ងៃទី​ ១៧ ខែតុលា​ឆ្នាំ​ ២០១៩ ACU បានចេញ​សេចក្តី​ជូនដំណឹង​ដល់​ក្រសួង​ស្ថាប័ន​រាជធានី-ខេត្ត​ជិត ៥០ ដើម្បី ...

ឡុង គីមម៉ារីតា
https://bit.ly/2ttsHhp

រដ្ឋាភិបាល​ប្រមូល​ចំណូល​ពន្ធ​សរុប​បាន​ជាង ៦ ០០០ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៩

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រមូល​ចំណូល​ពន្ធ​សរុប​បាន​ប្រហែល​ ៦ ​ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​ ២០១៩ ដោយសារ​ម៉ាក្រូសេដ្ឋកិច្ច​ល្អប្រសើរ​បណ្ដាល​មកពី​ស្ថិរភាព​នយោបាយ​។ កាលពី​ឆ្នាំ​ ២០១៩ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ចំណូល​ពន្ធ​ពី​ការប្រមូល​ពន្ធ​ជាង​ ១,៤៨ ​ពាន់​លាន​ដុល្លារ ខណៈ​រដ្ឋាភិបាល​កំណត់​ទិសដៅ​សម្រាប់​ប្រាក់ចំណូល​ពី​គយ និង ...

ម៉ៃ គុណមករា
https://bit.ly/2QFl67g

នាយករដ្ឋមន្ត្រី​ ស្នើ​ស្ថាប័នរដ្ឋ​ដាក់​បង្ហាញ​ពាក្យស្លោក​អរគុណ​សន្តិភាព​តាម​អង្គភាព

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួង​​ ឬ​ស្ថាប័ន​រដ្ឋ​ទូទាំងប្រទេស​ដាក់​បង្ហាញ​ពាក្យស្លោក​ «​អរគុណ​សន្តិភាព​» ​នៅតាម​ទីតាំង​ស្ថាប័ន​រៀងៗ​ខ្លួន ហើយ​ថា​ពាក្យស្លោក​នេះ​មិនមាន​ខ្លឹមសារ​ប្រឆាំង​នឹង​អ្នកណា​ទេ ប៉ុន្តែ​ដើម្បី​ជា​ការស្រឡាញ់ និង​ការពារ​សន្តិភាព​ប៉ុណ្ណោះ​។ លោក​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​ពី​ម្សិលមិញ ...

នៀម ឆេង
https://bit.ly/36ijJlC

មន្ត្រី​ជំនាញ​កំពុង​ពិនិត្យ​វិវាទ​ដីធ្លី រវាង​ពលរដ្ឋ​ ១៩ ​គ្រួសារ និង​លោក​ ហ៊ុន ជា នៅ​ខេត្ត​ព្រះសីហនុ

មន្ដ្រី​ជំនាញ​អធិការកិច្ច​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កំពុង​ពិនិត្យ​លើ​បញ្ហា​វិវាទ​ដីធ្លី រវាង​ពលរដ្ឋ​ចំនួន​ ១៩ ​គ្រួសារ​ ជាមួយ​ក្រុមហ៊ុន​របស់​លោក​ ហ៊ុន ជា នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ក្រោយពី​មាន​សំណើ​ពី​ប្រធាន​អង្គការ​មួយ​កាលពី​ខែវិច្ឆិកា ឆ្នាំមុន​។ លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) កាលពី ...

វ៉ន ដារ៉ា
https://bit.ly/2QhYkDw

អាជីវករ​នៅ​ឆ្នេរ​អូរត្រេះ​ ស្នើ​ឲ្យ​អភិបាលខេត្ត​ព្រះសីហនុ​ជួយ​រឿង​ឲ្យ​រុះរើ​តូប​លក់ដូរ

អាជីវករ​ម្ចាស់​តូប​ដែល​បាន​ប្រកបរបរ​លក់ដូរ​នៅ​ឆ្នេរ​អូរត្រេះ​ប្រមាណ ២០ ឆ្នាំ​ មកហើយ​បាន​ស្នើ​ទៅ​អភិបាលខេត្ដ​ព្រះសីហនុ​សូម​ឲ្យ​ជួយ​រក​ដំណោះស្រាយ​សមស្រប ដើម្បី​ឲ្យ​ពួកគាត់​អាច​លក់ដូរ​ចិញ្ចឹមជីវិត​បន្តទៀត​ខណៈ​រដ្ឋបាល​ខេត្ដ​នេះ គ្រោង​នឹង​ចាត់​វិធានការ​រុះរើ​តូប​របស់​ពួកគាត់​នៅ​សប្តាហ៍​ក្រោយ​។ លោក ឃាង ភារម្យ អ្នក​នាំពាក្យ ...

វ៉ន ដារ៉ា
https://bit.ly/2ZQlrIj

ក្រសួង​ការងារ​ឱ្យ​កម្មករ​ប្តឹង​បើ​ថៅកែ​ មិន​បើកប្រាក់​អតីតភាព​ការងារ

មន្ត្រី​ក្រសួង​ការងារ​បាន​អំពាវនាវ​ឱ្យ​យ​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​ប្ដឹង​មក​ក្រសួង​ការងារ​ជាបន្ទាន់ បើសិន​ជា​ថៅកែ​រោងចក្រ​មិន​បាន​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ឆ្នាំ​ ២០១៩ ខណៈ​សហជីព​អះអាង​ថា​មាន​រោងចក្រ​មួយ​ចំនួន​ពុំទាន់​បាន​បើកប្រាក់​នេះ​ឱ្យ​កម្មករ​ជា​លើក​ទី​ ២ ក្នុង​ឆ្នាំ ...

ខន សាវិ
https://bit.ly/2ZLu8Ua

​ក្រសួងមហាផ្ទៃ​ធ្វើការ​ស្ទង់​មតិ​សេវា​ច្រក​ចេញចូល​តែ​មួយ​នៅ​ក្នុង​តំបន់​ចំនួន​​ ៤

​ក្រសួងមហាផ្ទៃ​កំពុងធ្វើការ​កែ​លម្អ​សេវាកម្ម​ច្រក​ចេញចូល​តែ​មួយ​នៅ​ក្នុង​ខេត្ត​ចំនួន​ ៣​ និង​រាជធានី​ ដើម្បី​គ្រប់គ្រង​បញ្ហា​ដីធ្លី​ឱ្យ​បាន​ប្រសើរ​មុន​ពេល​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ចុងខែ​នេះ​។​ កាលពី​ម្សិលមិញ​ លោក​ ប្រាក់​ សំ​អឿ​ន​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ...

ឃួន ណារីម
https://www.khmertimeskh.com/50676087/interior-ministry-surveys-one-window-services-in-four-areas

សមាជិក​អតីត​បក្ស​​សង្គ្រោះ​ជាតិ​ បាន​​ប្រកាស​បង្កើត​គណបក្ស​ថ្មី​មួយទៀត

សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលា​ការរំលាយ និង​សកម្មជន​បក្ស​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​រួម​គ្នា​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ឈ្មោះ​គណបក្ស​ «​ខ្មែរ​ស្រឡាញ់​ជាតិ​» ជា​អ្វី​ដែល​ពួកគេ​អះអាងថា ដើម្បី​បន្ត​គោលជំហរ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ដើម្បី​ចូលរួម​ការបោះឆ្នោត​នាពេល​ខាងមុខ ...

នៀម ឆេង
https://bit.ly/39Dgmb4

ក្រុមហ៊ុន​ចុះ​បញ្ជី​ដើម្បី​នាំចេញ​ទំនិញ ​កើន​ឡើង​

ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​បញ្ជី​ផ្តល់​សិទ្ធិ​នាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​​រោងចក្រ​កាត់​ដេរ​សម្លៀក​​បំពាក់​ស្បែក​ជើង​ និង​រោងចក្រ​​ផលិតផល​កាបូប​ សរុប​​ចំនួន ​៧៨ ​រោងចក្រ ក្នុង​រយៈពេល ​១១ ​ខែ ​ឆ្នាំ ​២០១៩​។ ​នេះ​​បើ​តាម​របាយការណ៍​បូក​សរុប ...

ធូ វិរៈ
https://bit.ly/2MIgagL

ការ​នាំចេញ​កៅស៊ូ​រយៈពេល ​១១ ខែ ​​​​បាន​កើន​ឡើង​​ជាង ​២៤ ​ភាគរយ

ការ​នាំចេញ​កៅស៊ូ​​របស់​កម្ពុជា​បាន​កើន​ឡើង​ ២៤ ភាគរយ​ ក្នុង​រយៈពេល ​១១ ខែ ​ឆ្នាំ ​២០១៩​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៨​។ ​នេះ​បើ​តាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​កៅស៊ូ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ​អង្គារ​។​ លោក ​ប៉ុល ​សុផា ...

ធូ វិរៈ
https://bit.ly/36l7NiM

រដ្ឋាភិបាល និង​ឯកជន​​មាន​សុទិដ្ឋិនិយម ចំពោះ​​សេដ្ឋកិច្ច​ឆ្នាំ ២០២០

កាល​ពី​ឆ្នាំ ​២០១៩ ​ទោះបី​ជា​​ប្រទេស ​កម្ពុជា ​ប្រឈម​​នឹង​​បញ្ហា​ទាំង​ផ្នែក​ខាង​ក្នុង ​និង​ខាង​ក្រៅ​មួយ​ចំនួន​ប៉ះពាល់​បន្តិច​​បន្តួច​ដល់​ការ​ធ្លាក់​ចុះ​កំណើន​​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​​ក៏​ដោយ​ ក៏​ប្រទេស​នេះ​នៅ​តែ ...

ភ្នំំពេញ ប៉ុស្តិ៍
https://bit.ly/2SO5mRZ

អាជ្ញាធរ​​រាជធានី​ផ្អាក​រុះរើ​សំណង់​នៅ​លើ​ដី​មាន​វិវាទ ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ​

លោក ប៉ា សុជាតិវង្ស ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​​សម្រេច​​​ឲ្យ​​ផ្អាក​ចំណាត់ការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​ ទៅ​លើ​ករណី​វិវាទ​ដី​ធ្លី​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សី​កែវ​ ដើម្បី​​ឲ្យ​មន្ត្រី​​ចុះ​ធ្វើ​ការ​អង្កេត​ស្រាវជ្រាវ ...

ម៉ិច ដារ៉ា
https://bit.ly/37os1bu

របាយការណ៍​បង្ហាញ​​ថា មនុស្ស ១ ៩៨១ នាក់ ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​មុន

មនុស្ស​ចំនួន ​១ ៩៨១ ​នាក់ ​បាន​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ​ក្នុង​នោះ​ស្រី​ចំនួន ​៣៣០ នាក់ ​ប្រុស​ ​១ ៦៥១ ​នាក់ ​និង​អ្នក​របួស​ធ្ងន់​ ​៣ ៩១៩ ​នាក់ ​និង​របួស​ស្រាល​ ​២ ២២២ ​នាក់​ ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង​ ​៤ ១២១ ​លើក ក្នុង​រយៈពេល ​១២ ខែ ...

ខន សាវិ
https://bit.ly/2FaftbO

ឆ្នាំ​នេះ ​រាជរដ្ឋាភិបាល​នឹង​ត្រូវ​ប្រើ​ថវិកា​ជាតិ​ជាង ៨ ពាន់​លាន​ដុល្លារ​

រាជរដ្ឋាភិបាល​នឹង​ត្រូវ​ប្រើ​ថវិកា​ជាតិ​ជាង ​៨ ​ពាន់​លាន​ដុល្លារ​ និង​អាច​ខ្ចី​ប្រាក់​បរទេស​បាន​ជិត ​២ ​ពាន់​លាន​ដុល្លារ សម្រាប់​ឆ្នាំ​នេះ​​ ស្រប​តាម​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ​២០២០​ ដែល​ទើប​ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​ នរោត្តម​ សីហមុនី ​បាន ...

ម៉ិច ដារ៉ា
https://bit.ly/2QeAPLA

បារាំង​ផ្តល់​ឥណទាន​សម្បទាន​ជាង ​$១២០ លាន លើ​គម្រោង​ចំនួន ​២

ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) បាន​​ផ្តល់​ឥណទាន​សម្បទាន​ដល់​កម្ពុជា​នូវ​ទឹក​ប្រាក់​​ចំនួន ​១១៨ លាន​អឺរ៉ូ (ប្រមាណ​ ១២១ ​លាន​​ដុល្លារ​អាមេរិក) ​សម្រាប់​គម្រោង ២ គឺ​គម្រោង​​សាងសង់​រោងចក្រ​ប្រព្រឹត្តកម្ម​ទឹក​ស្អាត​បាក់ខែង និង​គម្រោង​អភិវឌ្ឍន៍​ជំនាញ​សម្រាប់​ការ​ប្រកួត​ប្រជែង។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង ...

រី សុចាន់
https://bit.ly/2tqa8L2

រដ្ឋបាល​ខេត្ត​អំពាវនាវ​ពលរដ្ឋ​កុំ​ចាញ់​បោក​មេ​ខ្លោង ​ទៅ​ទន្រ្ទាន​ដី​រដ្ឋ និង​ឯកជន

រដ្ឋបាល​ខេត្ដ​បន្ទាយ​​មានជ័យ​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ចាញ់​បោក​មេ​ខ្លោង​ និង​បក្ខពួក​នាំ​គ្នា​ទៅ​ទន្ទ្រាន​ដី​កម្មសិទ្ធិ​ឯកជន ​និង​ដី​កម្មសិទ្ធិ​របស់​រដ្ឋ ​នៅ​ក្នុង​ស្ថានីយ​ផ្សព្វផ្សាយ​ និង​ស្ដារ​ព្រៃ​ឈើ​តាបែន ​២ ក្នុង​ឃុំ​ស្ល​ក្រាម ​ស្រុក​ស្វាយ​ចេក ដោយ​រដ្ឋបាល ...

វ៉ន ដារ៉ា
https://bit.ly/2SQLtcS

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

cj6cn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!