ភាពយន្ត​ឯកសារ​បណ្តាញ​សហគមន៍​ព្រៃឡង់​ បានឈ្នះ​ពានរង្វាន់​ចំនួន ​២

ខ្សែភាពយន្ត​ឯកសារ​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់​មួយ ដែលមាន​ចំណងជើង​ថា «Cambodia Burning» បាន​ឈ្នះ​ពានរង្វាន់​ចំនួន​ ២ គឺ «Earth Photo 2020» និង «Drone Photo 2020» ពី​មជ្ឈមណ្ឌល​ឯកសារ​ភាពយន្ត Pulitzer Center នៃ​សហរដ្ឋ​អាមេរិក​សម្រាប់​ឆ្នាំ ២០២០​។ នេះ​បើតាម​ការចុះផ្សាយ​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​។

ខ្សែភាពយន្ត​នេះ​ត្រូវ​បាន​ផលិតករ​ខ្សែភាពយន្ត​ឯកសារ​ជនជាតិ​អង់គ្លេស​ម្នាក់ គឺ​លោក Sean Gallagher បាន​ចុះ​ថត និង​ផលិតឡើង​កាលពី​ដើម​ឆ្នាំ​ ២០២០ ក្នុង​គ្រា​ដែល​គាត់​បាន​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​កត់ត្រា​អំពី​វិបត្តិ​អាកាសធាតុ និង​បញ្ហា​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ពិនិត្យឃើញ​សកម្មភាព​នៃ​ការកាប់ និង​ដុត​រុករាន​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់​។ ...

ឃុត សុភចរិយា
https://bit.ly/34VMOFe