ភ្នំពេញប៉ុស្តិ៍

សមត្ថកិច្ច ​និង​អង្គការ​សត្វ​ព្រៃ ​រឹប​អូស​រទេះ​គោ​ដឹក​ឈើ ​១០ គ្រឿង

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ខេត្ត​ពោធិ៍សាត់ និង​មន្ត្រី​អង្គការ​សម្ព័ន្ធភាព​សត្វ​ព្រៃ (Wildlife Alliance) បាន​បង្ក្រាប​សកម្មភាព​បំផ្លាញ​ព្រៃ​ឈើ និង​​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​ ស្ថិត​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ និង​ឧទ្យានជាតិ​ភ្នំ​ក្រវាញ​កណ្តាល ដោយ​រឹប​អូស​រទេះ​​គោ​ចំនួន ១០ ​គ្រឿង រណារ​យន្ត​ចំនួន ១១ គ្រឿង និង​ឧបករណ៍​ជាច្រើន​ប្រភេទ ...

សុទ្ធ គឹមសឿន
https://bit.ly/35goLOf

ក្រសួង​ធនធាន​ទឹកនឹង​ស្ដារ​ធារាសាស្ត្រ និង​ជីក​ស្រះ​ក្នុង​ខេត្ត​ ៤

ក្រសួង​ធនធានទឹក និង​ឧតុនិយម​តាមរយៈ​គម្រោង​ខ្សែចង្វាក់​ផលិតកម្ម​ប្រកប​ដោយ​ភាតរបរិស្ថាន ADB Climate Friendly Agri-Business Value Chain (CFAVC) នឹង​ចាប់ផ្ដើម​ជួសជុល​ស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ដ្រ​ចំនួន ៣២ ​កន្លែង​ និង​ជីក​ស្រះ​ចំនួន​ ៨០០ ក្នុង​ខេត្ដ​តាកែវ កំពង់ចាម កំពត​ និង​ត្បូងឃ្មុំ​។ ...

វ៉ន ដារ៉ា
https://bit.ly/2t4LSOk

ក្រសួង​ផ្តោត​លើ​ផែនការ​តំបន់ដីសើមបឹងស្នេហ៍​

នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​រដ្ឋបាល​ខេត្តព្រៃវែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្រសួងបរិស្ថាន​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ខេត្ត​ដើម្បី​ប្រែក្លាយ​តំបន់ដីសើមបឹងស្នេហ៍លែ​ក្នុង​ឃុំ​បាធាយ​ ស្រុក​បាភ្នំ​ ទៅជា​តំបន់​ការពារ​។ ...

វ៉ន ដារ៉ា
https://www.phnompenhpost.com/national/ministry-throws-weight-behind-wetlands-plan

ផ្សោត​សមុទ្រ ១ ​ក្បាល និង​កូន​ផ្សោត​មេគង្គ ១ ​ក្បាល​ ​ត្រូវគេ​ប្រទះឃើញ​ងាប់

ត្រីផ្សោត​សមុទ្រ​ ១ ​ក្បាល​ ទម្ងន់​ប្រហែល​ ២០០ ​គីឡូក្រាម ​ត្រូវ​បាន​ក្រុម​ប្រជានេសាទ​ប្រទះឃើញ​ងាប់​អណ្ដែត​ទឹក​មក​ទើរលើ​តំបន់ឆ្នេរ​ក្រោម​ស្ពាន​កោះពស់​កាលពី​ព្រឹក​ថ្ងៃ​ពុធ ហើយ​ត្រូវ​បាន​ក្រុមមន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ សម្រេច​ជីក​កប់​សត្វ​សមុទ្រ​ដ៏ធំ​ ១ ​ក្បាល​នេះ​ ទុក​នៅ ...

ឃុត សុភចរិយា
https://bit.ly/364zrR6

ក្រសួង​នឹង​ធ្វើការ​ចុះបញ្ជី​ដីធ្លី​ឱ្យ​បាន​ ១០០​%

ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​សន្យា​ថា​នឹង​បញ្ចប់​ការចុះបញ្ជី​ដីធ្លី​​ឱ្យ​បាន​​​ ៩៤​ ភាគរយ​នៅ​ឆ្នាំក្រោយ​ និង​បន្ត​​​សម្រេច​ ១០០​ ភាគរយ​នូវ​ការ​ចុះបញ្ជី​ដី​ចំនួន​ ៧ លាន​ក្បាលដី​នៅ​ត្រឹម​ឆ្នាំ​ ២០២១​។ ​ដើម្បី​សម្រេច​គោលបំណង​នេះ ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/ministry-eyes-100-land-registrations

ពន្ធដារៈ កំណែទម្រង់​មិន​ប៉ះពាល់​អាជីវកម្ម​ទេ

អគ្គនាយកដ្ឋាន​ពន្ធដារ​អះអាង​ថា ការធ្វើ​ទំនើបកម្ម និង​ការកែទម្រង់​ពន្ធដារ​នឹង​មិន​ប៉ះ​ដល់​អ្នកជាប់ពន្ធ​ដែលមាន​អាជីវកម្ម​នោះទេ ផ្ទុយ​មកវិញ​សវនកម្ម​ពន្ធដារ​នេះ​គឺជា​ការពង្រឹង​ការប្រមូល​ពន្ធ​ឲ្យ​មាន​​តម្លាភាព និង​សមធម៌​។ ...

ធូ វិរៈ
https://bit.ly/2QkMffD

នាយករដ្ឋមន្ត្រី​​ អំពាវនាវ​ឲ្យ​កសិករ​ងាក​ទៅ​ដាំ​ដំណាំ​កសិកម្ម​ផ្សេង​ក្រៅពី​ស្រូវ​ នៅ​រដូវប្រាំង

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍​អំពាវនាវ​ឲ្យ​កសិករ​ផ្លាស់ប្តូរ​ការដាំ​ដំណាំ​កសិកម្ម​ផ្សេងទៀត​ជាជាង​គ្រាន់តែ​ដាំដុះ​ស្រូវ​នៅក្នុង​រដូវប្រាំង ដោយសារ​តែ​បញ្ហា​នៃ​ការធ្លាក់ចុះ​កម្រិត​ទឹកនឹង​ប៉ះពាល់​គុណភាព​ស្រូវ និង​អាច​បណ្តាល​ឲ្យ​តម្លៃ​ធ្លាក់ចុះ​។ ...

ម៉ៃ គុណមករា
https://bit.ly/2MtTRen

ពេញ​ ១ ​ឆ្នាំ​ ២០១៩ ​ស៊ីម៉ាក់​បាន​កម្ទេច​គ្រាប់មីន​ ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាង​ ៣៦ ០០០ ​គ្រាប់

ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ ២០១៩ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​រកឃើញ និង​កម្ទេចចោល​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាង ៣៦ ០០០ ​គ្រាប់​នៅលើ​ផ្ទៃដី​ជិត ៦ ៧០០ ​ហិកតា​ នៃ​តំបន់​ចម្ការមីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន ៤៨៧ ទីតាំង​នៅ​ទូទាំងប្រទេស ខណៈ​ដែល​រដ្ឋាភិបាល​បាន​ប្តេជ្ញា​ដោះមីន​ឲ្យ​អស់​នៅ​ត្រឹម​ឆ្នាំ ២០២៥​។ នេះ​បើ​យោងតាម ...

ឃុត សុភចរិយា
https://bit.ly/2SxseoH

គម្រោង​រោងចក្រ​អគ្គិសនី​ចំនួន ២ ទទួល​ការយល់ព្រម​ពី CDC

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បានផ្ដល់​អាជ្ញាប័ណ្ណ​ផ្លូវការ​ដល់​គម្រោង​វិនិយោគ​ ២ ​ក្នុង​វិស័យ​​អគ្គិសនី​ជាមួយ នឹង​ទុនវិនិយោគ​សរុប​ចំនួន​ ១០០ ​លាន​ដុល្លារ​។ នេះ​បើតាម CDC ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​។ CDC បាន​ឲ្យ​ដឹងថា គម្រោង​ដែល​បានអនុម័ត​នេះ គឺ​ការសាងសង់​ខ្សែ បញ្ជូន​ថាមពល​អគ្គិសនី និង​ការអភិវឌ្ឍ​ស្ថានីយ ដោយ​ក្រុមហ៊ុន Schneitec Power Co., Ltd ជាមួយ​ទុនវិនិយោគ​ ៧១ ​លាន​ដុល្លារ និង​គម្រោង ...

ធូ វិរៈ
https://bit.ly/2MxRxmH

ថវិកា​រាប់​សិប​លាន​ដុល្លារ​ត្រូវ​បាន​ចំណាយ​លើ​សេវា​ថែទាំ​សុខភាព​

ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​កាលពី​ម្សិលមិញ​បាន​រាយការណ៍​ថា​ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ចំនួន​ ៤៣,៨​ លាន​ដុល្លារ​ ដើម្បី​ផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​ប្រជាជន​ក្រីក្រ​ និង​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ឆ្នាំនេះ​តាមរយៈ​មូលនិធិ​សមធម៌​សុខភាព​របស់​ខ្លួន​។ ...

ស៊ុន មេសា
https://www.khmertimeskh.com/50674240/tens-of-millions-spent-on-healthcare

ក្រសួង​រំលេច​ការងារ​ចុះបញ្ជី​ដី​ដល់​ជនជាតិ​ដើម​ភាគតិច​

ក្រសួង​រៀបចំ​ដែនដី​បាន​ប្រកាស​ថា​ ខ្លួន​បាន​ចុះបញ្ជី​ដី​រាប់ពាន់​ហិ​កតា​ជា​ផ្លូវការ​សម្រាប់​សហគមន៍​ជនជាតិភាគតិច​នៅ​ទូទាំង​ព្រះរាជាណាចក្រ​។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​បន្ទាប់ពី​ការប្រជុំ​បានឱ្យ​ដឹង​ថា​ រហូតមកដល់​ពេលនេះ​ ក្រសួង​បាន​ចុះបញ្ជី​ដី​ជនជាតិ​ដើម​ចំនួន​ ២៨,៥២២​ ហិ​កតា ...

សែន ដាវិដ
https://www.khmertimeskh.com/50674242/ministry-highlights-work-to-register-indigenous-lands

ភូមិព្រះ​ដាក់ ​ត្រូវបាន​ជ្រើសរើស​ក្នុង​យុទ្ធនាការ​ «​ផ្ទះ​ ១ ​អំពូល​ ១»

ភូមិ​ព្រះ​ដាក់​ ជា​ភូ​មិ​១​ក្នុង​ចំណោម​ភូមិ​៣៦​នៃ​ស្រុក​បន្ទាយ​ស្រី​ដែ​ល​មាន​ប្រជា​​​ពលរដ្ឋ​ចំនួន​ ៥១៨ខ្នង​ផ្ទះ​នឹង​ត្រូវ​ជ្រើ​សរើសក្នុង​ជំហាន​ដំបូង​នៃ​យុទ្ធ-​នា​ការ​«ភូមិ​​១អំពូល​១​»​រប​​ស់​រដ្ឋ​បាល ...

វ៉ន ដារ៉ា
https://bit.ly/2MxP1wN

អ្នក​ឈូស​ឆាយ​ព្រៃ​សហគមន៍​នៅ​ខេត្តព្រះវិហារ​ត្រូវ​បាន​ចុះ​កិច្ចសន្យា​បញ្ឈប់​ការ​រាន​ព្រៃ​

រដ្ឋបាល​ព្រៃឈើ​ស្រុក​រវៀង​ខេត្តព្រះវិហារ​បាន​បញ្ជា​ឱ្យ​មនុស្ស​ ៤ នាក់​ចុះហត្ថលេខា​លើ​កិច្ចសន្យា​បញ្ឈប់​ការ​ឈូស​ឆាយដី​ព្រៃ​សហគមន៍​មួយ​កន្លែង​ក្នុង​ឃុំ​រវិល​លើ​ស្រុក​រវៀង​។ ...

សុទ្ធ គឹមសឿន
https://www.phnompenhpost.com/national/preah-vihear-community-forest-clearers-sign-contract-end-practice

ធនាគារ​ពាណិជ្ជ​ ២​​ ​ទទួល​បាន​ការយល់ព្រម​ពី CSX ​សម្រាប់​ការចុះបញ្ជី

ធនាគារពាណិជ្ជ​ឈានមុខ​គេ​ ២ គឺ​ធនាគារ អេស៊ីលីដា​គ្រប់គ្រង​ដោយ​វិនិយោគិន​ក្នុងស្រុក និង​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ (PPCBank) គ្រប់គ្រង​ដោយ​វិនិយោគិន​កូរ៉េខាងត្បូង​ទទួល​បាន​ការយល់ព្រម​ពី​ផ្សារមូលបត្រ​កម្ពុជា​ (CSX) លើ​ពាក្យ​ស្នើសុំ​ពិនិត្យ​លើ​លទ្ធភាព​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​។ នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​របស់ CSX​។ ...

ម៉ៃ គុណមករា
https://bit.ly/35YHor5

ក្រសួង​បរិស្ថាន​រៀបចំ​ផ្សព្វផ្សាយ​ឯកសារ​គម្រោង​ ដើម្បី​គ្រប់គ្រង​ធនធាន​ធម្មជាតិ

ក្រសួង​បរិស្ថាន​សហការ​ជាមួយ​ធនាគារ​ពិភពលោក​ (WB) ​បាននិង​កំពុង​រៀបចំ​គម្រោង «​និរន្តរភាព​តំបន់​ទេសភាព​ និង​ទេសចរណ៍​ធម្មជាតិ​» ​ដោយ​ផ្សព្វផ្សាយ​ឯកសារ​​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​បំណង​ជំរុញ​ទេសចរណ៍​ធម្មជាតិ និង​ចង្វាក់​តម្លៃ​អនុផល​ព្រៃឈើ​ក្នុង​ខេត្ដ​គោលដៅ​​នៅ​កម្ពុជា​។ ...

វ៉ន ដារ៉ា
https://bit.ly/368bQiF

នាយករដ្ឋមន្ត្រី​ អំពាវនាវ​ឲ្យ​មាន​ការវិនិយោគ​បន្ថែម​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ការវិនិយោគ​លើ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កាន់តែ​ច្រើន​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​វៀតណាម​ក្នុង​គោលបំណង​ទាក់ទាញ​ការវិនិយោគ​កាន់តែ​ច្រើន​មក​កម្ពុជា​។ ការអំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​ការសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​ផ្សារដា​នៅ​ខេត្ត​ត្បូងឃ្មុំ​កាលពី ...

ម៉ៃ គុណមករា
https://bit.ly/2EVn3Xy

មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​ ១ ១៥៦ ​ការដ្ឋាន​ នៅ​ខេត្ត​ ២ ដោយ​តម្រូវ​ឲ្យ​រុះរើ​ ២៧ ​ការដ្ឋាន និង​ណែនាំ​ឲ្យ​បំពេញ​តាម​នីតិវិធី​ចំនួន​ ៦៣៦ ​ការដ្ឋាន

មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​នេះ​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ និង​បន្ទាយមានជ័យ​សរុប​ចំនួន ១ ១៥៦ ​ការដ្ឋាន​ ក្នុង​នោះ​តម្រូវ​ឲ្យ​រុះរើ​សំណង់​ដែល​មាន​ហានិភ័យ​ខ្ពស់​ផ្នែក​សុវត្ថិភាព​ចំនួន​ ២៧ ​ការដ្ឋាន និង​ណែនាំ ...

សុទ្ធ គឹមសឿន
https://bit.ly/2QmadHc

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​កូរ៉េ​មាន​ $៦៥៧ ​លាន​ ក្នុង​រយៈពេល​ ៩ ​ខែ

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០១៩ នេះ​មានតម្លៃ​ប្រមាណ​ជាង ៦៥៧ លាន​ដុល្លារ ដែល​ស្ទើរតែ​ស្មើនឹង​ពេញ​ ១ ​ឆ្នាំ​ ២០១៨​។ ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ ទទួលបាន​ពី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ម្សិលមិញ បង្ហាញ​ថា​ក្នុង​រយៈពេល ៩​ ខែ ឆ្នាំ​ ២០១៩ នេះ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​កូរ៉េ​មាន​តម្លៃ​សរុប​ជាង ៦៥៧ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/bilateral-trade-south-korea-tops-657m

JICA ​ផ្ដល់ជំនួយ​ជិត​ ២ ​លាន​ដុល្លារ​ សម្រាប់​សកម្មភាព​ដោះមីន​ ៤ ​ឆ្នាំ​ទៅ​មុខ​ទៀត

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ហៅ​កាត់​ថា​ស៊ីម៉ាក់​ (CMAC) ​និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​​ (JICA) ​នៃ​រដ្ឋាភិបាល​ជប៉ុន​កាលពី​ម្សិលមិញ​បាន​ចុះហត្ថលេខា​រួមគ្នា​ស្តីពី​ «​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​នៃ​គម្រោង​ពង្រឹង​តួនាទី​អង្គភាព​ស៊ីម៉ាក់​ដោយ​ផ្ដល់​ជំនួយ​ចំនួន​ជាង​ ១ ​លាន​ ៧៩ ​ម៉ឺន​ដុល្លារ​ សម្រាប់ ...

សុទ្ធ គឹមសឿន
https://bit.ly/2Mp0qPl

វិនិយោគិន​តួកគី​ បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា

វិនិយោគិន​តួកគី​បានបង្ហាញ​ពី​ការចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ដៃគូ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យ​អគ្គិសនី ​និង​អេឡិចត្រូនិក ខណៈ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ មាន​កម្រិត​ទាប​នៅឡើយ​។ ក្នុងជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​សប្តាហ៍​មុន លោក Guven Uckan ប្រធាន​ក្រុមប្រឹក្សា​សមាគម​អ្នក​នាំចេញ​ក្នុង​វិស័យ​អគ្គិសនី និង​អេឡិចត្រូនិក ប្រទេស ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/turkish-investors-eye-electronics-electricity-production-kingdom

ក្រុមហ៊ុន​ជប៉ុន​បើក​មជ្ឈមណ្ឌល​ឡូជីស្ទិក​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស

Nippon Express ជា​ក្រុមហ៊ុន​ជប៉ុន​ឯកទេស​ខាង​សេវា​រថយន្ត​ដឹកទំនិញ សេវា​ផ្លូវដែក និង​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​បាន​ដំណើរការ​មជ្ឈមណ្ឌល​ឡូជីស្ទិក​ជា​ផ្លូវការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (SEZ)​​ កាលពី​ថ្ងៃ​ចន្ទ​។ នេះ​បើ​យោងតាម​ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ប្រតិបត្តិការ និង​ឡូជីស្ទិក​របស់​ក្រុមហ៊ុន Nippon Express​។ ...

ធូ វិរៈ
https://bit.ly/2ER4FPS

រដ្ឋសភា​អនុម័ត​ឲ្យ​អនុវត្ត​អនុសញ្ញា​ ស្ដីពី​ច្បាប់​សមុទ្រ

សមាជិក​រដ្ឋសភា​ចំនួន​ ១១០ ​រូប​ បានអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ ៧ ​កាលពី​ថ្ងៃ​ចន្ទ​ក្នុងនោះ​ក៏មាន​ការយល់ព្រម​ឱ្យ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត​​បទប្បញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ចុះ​ថ្ងៃទី​ ១០ ខែ ធ្នូ ឆ្នាំ​ ១៩៨២ ​ទាក់ទង​​នឹង​ការគ្រប់គ្រង​ និង​ការអភិរក្ស​ផល ...

ម៉ិច ដារ៉ា
https://bit.ly/35WLiAB

លោក ស ខេង ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ​ផ្ដល់​សេវា​ឲ្យ​​ងាយស្រួល​ដល់​ពលរដ្ឋ​ដែល​​សុំ​កែតម្រូវ​អត្រានុកូលដ្ឋាន

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បានចេញ​សេចក្ដី​ណែនាំ​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​មហាផ្ទៃ​ទាំងអស់​ត្រូវ​ប្រឹងប្រែង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​បាន​សេវា​កែតម្រូវ​ និង​ធ្វើ​មោឃភាព​នៃ​បញ្ជី​អត្រានុកូលដ្ឋាន​ឲ្យ​កាន់តែ​ងាយស្រួល​ និង​ទូលំទូលាយ​ដោយ​មិន​គិតថ្លៃ​សេវា​បង់ប្រាក់​នៅតាម​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៅ ...

ម៉ិច ដារ៉ា
https://bit.ly/34ZYpzW

តុលាការ​ឲ្យ​ផ្អាក​អាជីវកម្ម​មន្ត្រី​យោធា ​ដែល​ចាក់ដី​លុប​សមុទ្រ

តុលាការ​ខេត្តកោះកុង​បាន​សម្រេច​ផ្អាក​សកម្មភាព​បណ្ដោះអាសន្ន​ទៅលើ​អាជីវកម្ម​របស់​លោក ទុន ដៀត ជា​មន្ត្រី​យោធា​ថ្នាក់​ឧត្តមសេនីយ៍ទោ​ (​ផ្កាយ​ ២) ​ហើយ​តម្រូវ​ឲ្យ​កាយ​ដី​ដែល​បាន​ចាក់​លុប​សមុទ្រ​នៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​ ខេត្ត​កោះកុង​វិញ ដោយមាន​កិច្ចសហការ​ពី​សមត្ថកិច្ច ប៉ុន្តែ​នៅ​បន្ដ​នីតិវិធី​ច្បាប់​បន្ថែមទៀត​។ ការសម្រេច​នេះ ...

ឡុង គីមម៉ារីតា
https://bit.ly/393Avqe

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

TxAvz
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!