ក្រសួងប្រកាសដាក់តំបន់ចំនួន ២ សម្រាប់ឲ្យក្រុមហ៊ុនស្នើសុំអាជ្ញាប័ណ្ណរុករករ៉ែ
ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែថ្មីបន្ថែមទៀត ដើម្បីឲ្យក្រុមហ៊ុនដាក់ពាក្យសុំអាជ្ញាប័ណ្ណរុករករ៉ែលោហៈ និងរ៉ែមាសដែលមានទំហំសរុបជាង ២០០ គីឡូម៉ែត្រក្រឡា ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្រសួងរ៉ែ និងថាមពលបានប្រកាសឲ្យបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិដាក់ពាក្យប្រកួតប្រជែងជាសាធារណៈសម្រាប់ទទួលបានអាជ្ញាប័ណ្ណស្វែងរកក្នុងតំបន់សម្បទានស្វែងរករ៉ែចំនួន ២ រួមមានតំបន់សម្បទានស្វែងរករ៉ែទំហំ ១០៧,១ គីឡូម៉ែត្រក្រឡា ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទំហំ ១០០ គីឡូម៉ែត្រក្រឡា ស្ថិតនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ …
ធូ វិរៈ
https://bit.ly/3bH3nGD