ភ្នំពេញប៉ុស្តិ៍
SME ជាផ្នែកដ៏សំខាន់ ក្នុងការជំរុញកំណើនវិស័យឧស្សាហកម្ម
សហគ្រាសធុនតូច និងមធ្យម (SME) ជាផ្នែកដ៏សំខាន់ក្នុងការជំរុញកំណើនវិស័យឧស្សាហកម្មកម្ពុជាដែលនឹងជួយឲ្យរដ្ឋាភិបាលអាចសម្រេចបានផែនការប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។ នេះបើតាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ...
ហ៊ឹន ពិសី
https://bit.ly/33XJsir
សំណល់ប្លាស្ទិក ១៤ ទូ ត្រូវបានដឹកចេញ ខណៈ ៦៩ ទូ ទៀតសុំពន្យារពេល
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃសុក្រចេញសេចក្ដីប្រកាសព័ត៌មានមួយបានឲ្យដឹងថា ក្រុមហ៊ុន ជុងយៀន ប្លាស្ទិកមេនូហ្វេកឈ័រ ដែលម្ចាស់ឈ្មោះ សួន ឡុក ជនជាតិខ្មែរបាននាំត្រឡប់នូវកុងតឺន័រដឹកសំរាមចំនួន ១៤ ទូ ទៅប្រទេសដើមវិញ និងបានបង់ប្រាក់ពិន័យដល់រាជរដ្ឋាភិបាលរួចរាល់ហើយជាមួយគ្នានេះដែរក្រុមហ៊ុនក៏ ...
ឡុង គីមម៉ារីតា
https://bit.ly/2zmiOBI
CoM: អ្នកពាក់ព័ន្ធបទល្មើសព្រៃឈើត្រូវបង្កកទ្រព្យ ក្រៅពីដាក់ទោសពិន័យ
ទីស្ដីការគណៈរដ្ឋមន្ត្រី (CoM) បានឲ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្ដាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្កកទ្រព្យសម្បត្តិរបស់បុគ្គលដែលពាក់ព័ន្ធការប្រព្រឹត្តបទល្មើសព្រៃឈើ ក្រៅពីការផ្ដន្ទាទោស និងពិន័យជាប្រាក់ ...
សុទ្ធ គឹមសឿន
https://bit.ly/2Pf8OVO
ខ្លាធំវ័យចំណាស់ ១ ក្បាល នៅសួនសត្វភ្នំតាម៉ៅបានងាប់
ខ្លាដំបង ឬខ្លាធំមួយក្បាលអាយុ ២១ ឆ្នាំ នៅក្នុងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានងាប់កាលពីថ្ងៃទី ៨ ខែ សីហា ដោយសារមានវ័យចំណាស់ និងកើតជំងឺមហារីកក្នុងមាត់។ មន្ត្រីនិយាយថា សត្វខ្លាដំបងឈ្មោះ ម៉ាប់ ដែលងាប់នេះ ...
ខន សាវិ
https://bit.ly/2TSWUPO
ក្រុមហ៊ុនចិន វិនិយោគបណ្តាញបញ្ជូនអគ្គិសនី
ក្រុមហ៊ុនចិន China Machine-Building International Corporation (CMIC) ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន CNEG ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sinomach បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូជាមួយក្រុមហ៊ុនកម្ពុជា SNTP ស្តីពីគម្រោងថាមពលអគ្គិសនីនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាស ...
ធូ វិរៈ
https://bit.ly/2zfPZqm
ក្រសួងឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ បាតុភូតខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រ
ក្រសួងធនធានទឹក និងឧតុនិយមកាលពីម្សិលមិញ បានជូនដំណឹងជាថ្មីពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ខែ សីហា ខណៈឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងព្យុះទី១១ ឈ្មោះ «បៃលូ» នឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់ពីតិចទៅច្រើន និងឲ្យពលរដ្ឋ ...
វ៉ន ដារ៉ា
https://bit.ly/2KT8h7z
អាមេរិកផ្តល់ជំនួយ ៤២ ម៉ឺនដុល្លារទៀត ដើម្បីស្រាវជ្រាវសំណល់គ្រាប់បែកចង្កោម
រដ្ឋាភិបាលអាមេរិកបានសម្រេចផ្ដល់ជំនួយជាង ៤២ ម៉ឺនដុល្លារបន្ថែមទៀត ដល់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC ដើម្បីស្រាវជ្រាវសំណល់គ្រាប់បែកចង្កោមដែលអាមេរិកបានទម្លាក់នៅភាគខាងកើតនៃប្រទេស កម្ពុជា នាសម័យសង្គ្រាម កាលពីទសវត្សរ៍ ៧០។ ...
ឃុត សុភចរិយា
https://bit.ly/2PeFBu2
រដ្ឋាភិបាល ផ្តោតលើយុទ្ធសាស្ត្រនៃភាពប្រកួតប្រជែង
រដ្ឋាភិបាលកម្ពុជាបានផ្តោតលើយុទ្ធសាស្ត្រ ពង្រឹងភាពប្រកួតប្រជែង និងការចាប់យកប្រភពកំណើនថ្មីនៃឧស្សាហកម្មទី ៤ ដើម្បីទប់ទល់នឹងនូវចលនាការពារនិយម និងការបែងចែកប៉ូលភូមិសាស្ត្រនយោបាយក្នុងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ របស់ខ្លួន។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្ដីពី «យុទ្ធសាស្ត្រសមាហរណកម្ម ...
ហ៊ឹន ពិសី
https://bit.ly/2zbBuUC
អភិបាលខេត្តក្រចេះ ជំរុញឲ្យអង្គការសង្គមស៊ីវិលគោរពច្បាប់អង្គការ
អភិបាលខេត្តក្រចេះបានជំរុញឲ្យសង្គមស៊ីវិល សមាគម និងសហគមន៍នៅមូលដ្ឋាន ប្រមាណ ១៥២ ស្ថាប័ននៅក្នុងខេត្តនេះត្រូវគោរពអនុវត្តតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដោយត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាព ផ្នែកនយោបាយ ដោយមិនពាក់ព័ន្ធជាមួយ នឹងបដិវត្តន៍ពណ៌ ខណៈ ដែលអង្គការសង្គមស៊ីវិលនិយាយ ថា អាជ្ញាធរនៅតែរំខានដល់ការបំពេញការងាររបស់ ...
ម៉ិច ដារ៉ា
https://bit.ly/2He74Wj
ក្រសួងបញ្ចប់ការពិនិត្យច្បាប់សិទ្ធិទទួលព័ត៌មាន នឹងបញ្ជូនទៅគណៈរដ្ឋមន្ត្រីខែក្រោយ
ក្រសួងព័ត៌មានបានបញ្ចប់កិច្ចប្រជុំពិនិត្យកែលម្អចុងក្រោយលើសេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន» ជាមួយអន្តរក្រសួងគន្លឹះកាលពីថ្ងៃទី ២០ ខែ សីហា ដោយមិនមានការកែតម្រូវន័យ ឬសេចក្ដីអ្វីនោះទេ ហើយគ្រោងនឹងបញ្ជូនច្បាប់នេះទៅគណៈរដ្ឋមន្ដ្រីសម្រេចនាដំណាច់ខែកញ្ញា ឬយ៉ាងយូរ ...
វ៉ន ដារ៉ា
https://bit.ly/2ZhWbJ9
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មម្នាក់ ត្រូវបានតុលាការហៅសួរជិត ៤ ម៉ោង ពាក់ព័ន្ធដីធ្លី
តំណាងអយ្យការអមសាលាដំបូងខេត្ដមណ្ឌលគិរីបានប្រើពេលប្រមាណជិត ៤ ម៉ោង កាលពីថ្ងៃម្សិលមិញក្នុងការសួរនាំលោក ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងករណីដែលលោកអនុញ្ញាតផ្ដល់ដីដល់ក្រុមហ៊ុនឯកជនចំនួន ៩ ៧៤១ ហិកតា នៅខេត្ដមណ្ឌលគិរី។ លោក មាស ប្រុស ប្រធានលេខាធិការដ្ឋានរដ្ឋបាលអយ្យការអមសាលាដំបូងខេត្ដមណ្ឌលគិរីបាន ...
វ៉ន ដារ៉ា
https://bit.ly/2U2mcLL
អង្គការ ១ ស្នើក្រសួងបរិស្ថាន ចុះអង្កេតការទន្ទ្រានដីព្រៃនៅឱរ៉ាល់
ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន កាលពីថ្ងៃទី ២០ សីហា បានស្នើទៅរដ្ឋមន្ដ្រីក្រសួងបរិស្ថាន សុំចាត់ក្រុមអធិការកិច្ច ចុះអង្កេត ករណីឈូសឆាយទន្ទ្រានដីព្រៃតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ស្ថិតនៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ក្រោយពីសង្កេតឃើញដីរាប់រយហិកតាត្រូវបានគេរំលោភ ...
វ៉ន ដារ៉ា
https://bit.ly/2zhlrop
ការខូចខាតផ្លូវនៅខេត្តព្រះសីហនុ បានប៉ះពាល់ដល់វិស័យដឹកជញ្ជូន
ការខូចខាតផ្លូវនៅខេត្តព្រះសីហនុបង្កឡើងដោយសារជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ និងការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន បានធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ...
ធូ វិរៈ
https://bit.ly/2Z139H8
រោងចក្រថាមពលធ្យូងថ្ម $១,៣ ពាន់លាន នឹងចាប់ផ្តើមសាងសង់ឆាប់ៗ
គម្រោងរោងចក្រផលិតថាមពលអគ្គិសនីដើរដោយធ្យូងថ្មតម្លៃជិត ១,៣ ពាន់លានដុល្លារ ក្នុងខេត្តព្រះសីហនុមិនទាន់ត្រូវបានកំណត់ពេលវេលាច្បាស់លាស់ក្នុងការចាប់ផ្តើមសាងសង់នៅឡើយទេរហូតមកដល់ពេលនេះ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។ ...
ហ៊ឹន ពិសី
https://bit.ly/2Mv8IHq
ក្រសួង ២ បង្កើតគណៈកម្មាធិការ ១ ដើម្បីគ្រប់គ្រងទ្រព្យរឹបអូសពីបទល្មើស
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌បានបង្កើត «គណៈកម្មាធិការគ្រប់គ្រងទ្រព្យសម្បត្តិរឹបអូស» ដើម្បីធ្វើការងារលើការលក់ទ្រព្យសម្បត្តិដែលផ្ទេរពីតុលាការបន្ទាប់ពីមានសាលដីកាស្ថាពរពីតុលាការ។ គណៈកម្មាធិការនេះដឹកនាំដោយលោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប៉ុន្តែសមាជិកនៃគណៈកម្មាធិការនេះមានសមាសភាពមន្ត្រី ...
នៀម ឆេង
https://bit.ly/33LI6Hs
តំណាងពលរដ្ឋ បដិសេធការប្រកាសថា ដីមានទំនាស់ដោះស្រាយរួច
តំណាងពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ហេង ហ៊ុយ អ្រេហ្គីខ័លឈ័រគ្រុប នៅខេត្តកោះកុងបានបដិសេធចំពោះសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលថា ដីដែលពួកគាត់តវ៉ាទាមទាររាប់រយហិកតាគឺធ្លាប់បានដោះស្រាយរួចហើយ ប៉ុន្តែបានស្នើឱ្យលោក ជាសុផារ៉ា ចុះទៅពិនិត្យផ្ទាល់នៅទីតាំងជាក់ស្ដែងដើម្បីដឹង ...
ខន សាវិ
https://bit.ly/33FGQ8C
ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិ ពង្រឹងអ្នកកាសែតលើការផ្សាយអំពើជួញដូរមនុស្ស
ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរួមគ្នាពង្រឹងសមត្ថភាព និងតួនាទីអ្នកសារព័ត៌មាន និងពិធីករវិទ្យុ ទូរទស្សន៍ ឱ្យទទួលបានជំនាញបន្ថែមអំពីការរាយការណ៍ និងផ្សព្វផ្សាយព័ត៌មានពីការជួញដូរមនុស្ស ដោយចាត់ទុកអ្នកកាសែតជាតួអង្គសំខាន់ និងមានលទ្ធភាពច្រើនក្នុងការផ្សាយអំពីការរងគ្រោះរបស់ពលរដ្ឋ។ ...
វ៉ន ដារ៉ា
https://bit.ly/2TYMjmN
សមត្ថកិច្ចកំពុងស៊ើបករណីរថយន្តធុនធំ ៩ គ្រឿង ដឹកឈើប្រណីតទៅវៀតណាម
គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិកំពុងបន្ដស៊ើបអង្កេតករណីរថយន្ដធុនធំ ៩ គ្រឿង ផ្ទុកឈើប្រណីតលេខ ១ និងលេខ ២ ក្រោយពីឃាត់បានកាលពីម្សិលមិញនៅស្រុកស្នួល ខេត្ដក្រចេះ ខណៈរថយន្តនេះកំពុងដឹកឈើឆ្លងដែនឆ្ពោះទៅកាន់ប្រទេស វៀតណាម។ ...
វ៉ន ដារ៉ា
https://bit.ly/2TJCPvs
ក្រសួងសន្តិសុខចិន ប្តេជ្ញាអប់រំជនជាតិចិនឲ្យគោរពច្បាប់កម្ពុជា
ក្នុងជំនួបទ្វេភាគីរវាងអភិបាលខេត្ដព្រះសីហនុ និងគណៈប្រតិភូក្រសួងសន្តិសុខចិនកាលពីថ្ងៃសុក្រសប្ដាហ៍មុនភាគីចិនបានប្ដេជ្ញាធ្វើការអប់រំផ្សព្វផ្សាយដល់ជនជាតិចិនដែលបានមកវិនិយោគ និងស្នាក់នៅប្រកបអាជីវកម្មនៅខេត្ដព្រះសីហនុឲ្យគោរពច្បាប់កម្ពុជាឲ្យបានតឹងរ៉ឹងបំផុត។ ...
វ៉ន ដារ៉ា
https://bit.ly/2Z5y0SS
មន្ត្រីថា បើលោក សម រង្ស៊ី ចូលស្រុកមែនស្រួលវាយខ្នោះ ខណៈអ្នកវិភាគថា ការប្រកាសរបស់លោក សមរង្ស៊ី នេះ ជាសង្គ្រាមចិត្តសាស្ត្រ
អ្នកវិភាគ និងមន្ត្រីយល់ស្រដៀងគ្នា ចំពោះការប្រកាសវិលចូលស្រុករបស់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សប្រឆាំងនៅខែវិច្ឆិកាដែលម្ខាងថា ជាសង្គ្រាមចិត្តសាស្ត្រ ឯខាងមន្ត្រីនៅតែមិនមានជំនឿថា ការប្រកាសនេះក្លាយជាការពិត ប៉ុន្តែថាបើពិតមែននោះវាជារឿងល្អ និងងាយស្រួលសម្រាប់សមត្ថកិច្ចក្នុងការវាយខ្នោះ។ ...
នៀម ឆេង
https://bit.ly/2KWafTH
សម្រេចឃុំខ្លួនឧកញ៉ា គង់ គ្រឹង និងកូនប្រសា ក្រោយសាកសួរករណីបទល្មើសព្រៃឈើ
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដក្រចេះបង្គាប់ឲ្យឃុំខ្លួនឧកញ៉ាឈ្មួញឈើល្បីឈ្មោះ គង់ គ្រឹង និងកូនប្រសាឈ្មោះ ម៉ាត់ ណាស៊ាត នៅពន្ធនាគារខេត្ដក្រចេះក្រោយបញ្ចប់ការស៊ើបសួរពីករណីពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងឃាត់ខ្លួនកាលពីសប្ដាហ៍មុន។ ...
វ៉ន ដារ៉ា
https://bit.ly/2KSx8r5
លោក គួច ចំរើន ឲ្យអ្នកសង់រំលោភប្រឡាយ ប្រញាប់កាយចេញវិញ
អភិបាលខេត្ដព្រះសីហនុ លោក គួច ចំរើន បានអំពាវនាវដល់អ្នកចាក់ដី និងអ្នកសាងសង់រំលោភលើអូរប្រឡាយត្រូវប្រញាប់កាយចេញវិញ ខណៈដែលលោកឲ្យកម្លាំងចម្រុះយកគ្រឿងចក្រទៅស្ដារអូរប្រឡាយចំនួន ៦ ទីតាំងដើម្បីរំដោះជំនន់ទឹកភ្លៀងដែលកំពុងជន់លិចក្រុង និងស្រុកមួយចំនួនក្នុងខេត្ដនេះ ...
វ៉ន ដារ៉ា
https://bit.ly/2Z6Y1kb
ចំនួនអ្នកឆ្លងមេរោគអេដស៍ កើនជាង ៨០០ នាក់ និងស្លាប់ជាង ៥០០ នាក់ ឆ្នាំ ២០១៨
មន្ត្រីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានឲ្យដឹងថា ចំនួនអ្នកឆ្លងមេរោគអេដស៍ថ្មីក្នុងឆ្នាំ ២០១៨ ត្រូវបានរកឃើញថា មានការកើនឡើងជាង ៨០០ នាក់ ហើយភាគច្រើននៃអ្នកឆ្លងថ្មីទាំងនោះ គឺកើតលើក្រុមបុរសរួមភេទ ...
ឡុង គីមម៉ារីតា
https://bit.ly/2Kz8D30
ពាណិជ្ជកម្មកម្ពុជា-ជប៉ុន មានជាង $១ ពាន់លាន នៅឆមាសទី១
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនសម្រេចបានជាង ១ ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ ២០១៩ កើនឡើង ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន Jetro។ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុននៅឆមាសទី១ មាន ...
ហ៊ឹន ពិសី
https://bit.ly/2Z7YORI