លោក​ ហ៊ុន សែន ​រំឭក​ប្រទេស​ប្រជាធិបតេយ្យ​កុំ​ឲ្យ​សាង​កំហុស​ជា​លើក​ទី​ ៣ ​តាមរយៈ​ការដាក់​ទណ្ឌកម្ម​ចំពោះ​កម្ពុជា

ថ្លែង​នៅក្នុង​ពេល​បើក​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សៅរ៍ លោក ហ៊ុន សែន បាន​អំពាវនាវ​ទៅ​កាន់​ប្រទេស​មហាអំណាច និង​ប្រទេស​លោក​សេរី​មួយ​ចំនួន​ថា «​កុំ​ឲ្យ​សាង​កំហុស​ជា​លើក​ទី ៣ ​នៅ​លើ​ទឹកដី​កម្ពុជា​»​។ ថ្វីបើ​លោក​នាយករដ្ឋមន្ត្រី​មិន​បាន​បញ្ចេញ​ឲ្យ​ចំ​ឈ្មោះ​ពី​មហាអំណាច​ដែល​គាំទ្រ​រដ្ឋប្រហារ​យោធា​ដែល​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់ ក្នុង​ការ​ទម្លាក់​សម្ដេច​ឪ នរោត្តម សីហនុ ពី​ព្រះប្រមុខរដ្ឋ​កាលពី​ថ្ងៃទី​ ១៨ ខែ​មីនា ឆ្នាំ​ ១៩៧០ ​ក្ដី​ក៏​លោក​ទំនង​ជា​សំដៅ​ដល់​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​មហាអំណាច​គាំទ្រ​របប​សាធារណរដ្ឋ​ខ្មែរ​។ …

បែន សុខហ៊ាន
https://bit.ly/2CHxKg7