ភ្នំពេញប៉ុស្តិ៍

បុគ្គល​ស្វ័យ​និ​យោជន៍​ ១៨ ​ពាន់​នាក់​ បាន​ចុះឈ្មោះ​បង់​ភាគទាន​ប​សស រយៈពេល​ ៤​ ខែ​

បុគ្គល​ស្វ័យ​និ​យោជន៍​ជាង​ ១៨ ០០០​ នាក់ បាន​ចុះ​ឈ្មោះ​បង់​ភាគទាន ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ដែល​ផ្តល់​ដោយ ប​.​ស​.​ស ខណៈ​លោក ហេង សុផាន់​ណា​រិ​ទ្ធ លើកទឹកចិត្ត​ដល់​ពលរដ្ឋ​គ្រប់រូប ដែលមាន​មុខរបរ មាន​ប្រាក់ចំណូល​ផ្ទាល់ខ្លួន មក​ចុះឈ្មោះ​នៅតាម​ភ្នាក់ងារ ប​.​ស​.​ស ដែល​មាននៅ​ទូទាំងប្រទេស​ដើម្បី​ក្លាយជា​សមាជិក​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-08-08-1020-253324.html

ក្រសួង​ប្រកាស​ដាក់ឱ្យអនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ដ​កែប​ជា​ផ្លូវការ​

ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ឆ្នាំ​ ២០២៣-២០៣៥ ត្រូវបាន​ប្រ​កាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃទី ​៧ ខែសីហា ឆ្នាំ​ ២០២៣ ក្រោម​វត្តមាន​លោក ​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​រដ្ឋបាលខេត្ត​កែប​។​ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-08-08-1047-253316.html

ក្រសួងការបរទេស​ក​ម្ពុ​ជា​ រៀបចំ​ទិវា​អាស៊ាន​ ដើម្បី​អបអរ​ខួប ៥៦ ​ឆ្នាំ​ នៃ​ការបង្កើត​អាស៊ាន​

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានរៀបចំ​ទិវា​អាស៊ាន ​(ASEAN Day) ឆ្នាំ​២០២៣ ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៥៦​ ​ឆ្នាំ នៃ​ការបង្កើត​អាស៊ាន ដោយ​ប្រមុខ​ការទូត​កម្ពុជា​ លើកឡើងថា រយៈពេល​ ៥៦ ​ឆ្នាំ អាស៊ាន​ ប្រែក្លាយ​ពី​អង្គការ​តំបន់​ ដែល​បង្កើតឡើង​ ដើម្បី​ដោះស្រាយ​វិបត្តិ​សង្គ្រាមត្រជាក់ ទៅជា​អង្គការ​តំបន់​ឈានមុខ​គេ​ សម្រាប់​សហគមន៍​អាស៊ីអាគ្នេយ៍​។​ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-08-08-1743-253340.html

ឧស្សាហកម្ម​ធនាគារ​ក​ម្ពុ​ជា​ អាច​នឹង​ប្រឈមមុខ​នឹង​ការកើនឡើង​នៃ​ហានិភ័យ​ជា​ប្រព័ន្ធ

ឧស្សាហកម្ម​ធនាគារ​ក​ម្ពុ​ជា​កំពុង​ប្រឈមមុខ​នឹង​ការកើនឡើង​នៃ​ហានិភ័យ​ជា​ប្រព័ន្ធ ដោយសារ​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​នៅពេល​ខាងមុខ និង​ការកើនឡើង​នៃ​ប្រាក់កម្ចី​មិន​ដំណើរការ ​(NPLs) ខណៈ​សូ​ច​នាករ​សំខាន់ៗ​ដូចជា ឥណទាន​សរុប ​(​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ផ​.​ស​.​ស​) ឥណទាន​មិនមែន​ហិរញ្ញវត្ថុ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-08-08-1021-253323.html

ឯកអគ្គរដ្ឋទូត​អាមេរិក ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​អាមេរិក ​និង​ពិភពលោក​ មក​ទស្សនា​សម្បត្តិ​វប្បធម៌​នៅ​កម្ពុជា​

ឯកអគ្គរដ្ឋទូត​អា​​មេ​រិ​ក ប្រចាំ​កម្ពុជា លោក W.Patrick Murphy បានចាត់ទុក​កម្ពុជា ជាពិសេស​តំបន់​អង្គរ គឺជា​ទឹកដី​អច្ឆរិយ​សម្បូរ​ទៅដោយ​ប្រាសាទបុរាណ​ជា​សម្បត្តិ​វប្បធម៌ ដែល​មិនអាច​កាត់ថ្លៃ​បាន ហើយ​តំបន់​នេះ​បាន​ក្លាយជា​កន្លែង​ដ៏​មាន​សក្តានុពល​បំផុត សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​កីឡា និង​កម្ម​​វិធី​ផ្សេងៗ​ទៀត ដើម្បី​បម្រើ​ដល់​វិស័យសេដ្ឋកិច្ច​និង​ទេសចរណ៍នៅ​កម្ពុជា​។ ...

ឈន ណន
https://www.postkhmer.com/national/2023-08-08-0856-253326.html

ក្លិប​អ្នកកាសែត​នឹង​រៀបចំ​ប្រកួត​រូបថត​ពី​សម្រស់​សហគមន៍​យើង​សម្រាប់​អ្នកសារព័ត៌មាន​កម្ពុជា​

​ក្លិប​អ្នកកាសែត​កម្ពុជា ​(​ក​.​អ​.​ក​) សហការ​ជាមួយ ​CP ALL (Cambodia) Co.,Ltd.​ នឹង​រៀបចំ​ការប្រកួតប្រជែង​រូបថត​ក្រោម​ប្រធានបទ ​«​ផ្សព្វផ្សាយ​សម្រស់​សហគម​ន៍​យើង​» ​ឬ​ជា​ភាសា​អង់គ្លេស «Promote the Beauty of Our Community» សម្រាប់​អ្នកសារព័ត៌មាន​កម្ពុជា ដើម្បី​លើកកម្ពស់​បរិស្ថាន​ល្អៗ​របស់​សហ​គម​ន៍​កម្ពុជា​។​ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-08-08-0906-253319.html

​កម្ពុជា​ច្រានចោល​របាយការណ៍​សិទ្ធិ​មនុស្ស​

​រដ្ឋាភិបាល​បាន​ច្រានចោល​របាយការណ៍​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​នា​ពេល​ថ្មីៗ​នេះ​ថា​លម្អៀង​ ដោយ​និយាយ​ថា​វា​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពិតប្រាកដ​នោះ​ទេ​។​ ...

សំបាន ចន័្ទតារា
https://www.phnompenhpost.com/national/cambodia-dismisses-human-rights-report

GDT​ ជំរុញ​ និង​លើកទឹកចិត្ត​អ្នក​ជាប់ពន្ធ​ចូលរួម​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​

​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT)​ ជំរុញ​ និង​លើកទឹកចិត្ត​អ្នក​ជាប់ពន្ធ​ចូលរួម​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ និង​ប្រកាស​ពន្ធ​ទាន់​ពេលវេលា​ ដើម្បី​ចៀសវាង​ភាព​រអាក់រអួល​នៅ​ថ្ងៃ​ប្រកាស​ពន្ធ​ចុង​ក្រោយ​ ខណៈ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ធ្វើការ​កែសម្រួល​ និង​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ជា​បន្តបន្ទាប់​ ដើម្បី​បង្ក ...

ហុឹន ពិសី
https://www.postkhmer.com/business/2023-08-07-0830-253287.html

ក្រសួង​ប្រៃសណីយ៍​ គ្រោង​សាងសង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​ នៅ​វិទ្យាល័យ​ចំនួន​ជាង​ ៥០០

​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ គ្រោង​សាងសង់​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍​នៅ​វិទ្យាល័យ​ចំនួន​ជាង​ ៥០០​ នៅ​ទូ​ទាំង​ប្រទេស​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​និង​ការ​បង្កើន​សមត្ថភាព​ផ្នែក​ឌី​ជី​ថ​ល​ដល់​អ្នក​ពាក់ព័ន្ធ​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-08-05-0900-253260.html

លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ១២០ អាសនៈ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៥ អាសា​នៈ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) បានបង្ហាញ​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ កាលពី​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ១២០ អាសនៈ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៥ អាសា​នៈ នៅក្នុង​រដ្ឋសភា​នីតិកាល​ទី ៧​។ នេះ​បើតាម​សេចក្តីសម្រេច​របស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ ប នៅ​ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣​។​ ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-08-05-1127-253248.html

ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ ផ្សព្វផ្សាយ​ពី​តំបន់ការពារទេសភាព​បាកាន ដើម្បី​បង្កើន​ការយល់ដឹង​ដល់​ពលរដ្ឋ​

ក្រសួងបរិស្ថាន សហការ​ជាមួយ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​ប្រទេស​កម្ពុជា (WCS) រដ្ឋបាលខេត្ត​ពោធិ៍សាត់ មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​ដៃគូ​ពាក់ព័ន្ធ ប្រារព្ធ​ពិធី​សិក្ខាសាលា ផ្សព្វផ្សាយ​ស្ដីពី​៖ «​អនុក្រឹត្យ​លេខ​​ ១៤៤ ស្ដីពី​ការបង្កើត​តំបន់ការពារទេសភាព​បាកាន​» ដើម្បី​បង្កើន​ការយល់ដឹង​ដល់​ពលរដ្ឋ​ចូល​កិច្ចការ​អភិរក្ស​ចម្រុះ​ដ៏​សម្បូរបែប​។​ ...

សុខ រក្សា
https://www.postkhmer.com/national/2023-08-05-1055-253245.html

ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ចាត់តាំង លោក​ ហ៊ុន ម៉ា​ណែ​ត​ ជា​នាយករដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់បង្គាប់ «​ចាត់តាំង​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​»​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​។​ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2023-08-07-1006-253296.html

កម្ពុជា​នាំ​ទំនិញ​ទៅ​សិង្ហ​បុរី​ជាង ៤១៥ ​លាន​ដុល្លារ ហក់​ឡើង​ជាង ៥​ ដង​

កម្ពុជា​រកប្រាក់​បានជា​ង ​៤១៥ ​លាន​ដុល្លារ​ពី​ការនាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​សិង្ហ​បុរី នៅក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០២៣ កើនឡើង​ជាង ៥ ​ដង​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ស្របពេល​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ ២ សម្រេចបាន​ជិត ៧៨៧ ​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-08-07-0932-253292.html

មន្ត្រី និង​អ្នកជំនាញ​៖ វត្ដ​មាន​លោក ​ថាក់ស៊ីន នៅ​កម្ពុជា​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ​

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​អ្នកតាមដាន​ព្រឹត្តិការណ៍​នយោបាយ បាន​លើកឡើងថា វត្តមាន​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក​ ថាក់ស៊ីន ស៊ី​ណា​វ៉ា​ត្រា និង​ប្អូនស្រី គឺ​លោកស្រី យី​ង​ឡាក់ ក្នុង​ពិធី​ខួបកំណើត​លោកនាយក​​រដ្ឋមន្ត្រី​ហ៊ុន សែន បង្ហាញ​ពី​ការ​រាប់អាន​គ្នា​ជា​បង​ប្អូនធម៌​តាំងពី​យូរ​មកហើយ មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​ទេ​។ ...

សុខ រក្សា
https://www.postkhmer.com/national/2023-08-07-0839-253291.html

មន្ត្រី​ក្រសួង​កំពុង​ស៊ើបអង្កេត​ករណី​អ្នកភូមិ​លើកគ្នា​មក​ដុត​កម្ទេច​ទីស្នាក់ការ​បរិ​សា្ថ​ន​នៅ​ក្រចេះ​

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​អះអាងថា មន្ត្រី​ក្រសួង​កំពុង​ចុះ​ស៊ើបអង្កេត​ករណី​ពលរដ្ឋ​៣​ភូមិ​ដែលមាន​ប្រមាណ​ជាង ​៣៥០​ នាក់​ បាន​សម្រុក​ទៅ​ដុត​ទីស្នាក់ការ​បរិស្ថាន ​១ ​កន្លែង ​នៅ​ចំណុច​សសរស្តម្ភ ក្នុងភូមិ​ស្រែ​ជិះ ឃុំ​ស្រែ​ជិះ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-08-07-0935-253282.html

​រដ្ឋមន្ត្រី​សេដ្ឋកិច្ច បង្ហាញ​ពី​វិស័យ​សក្តានុពល​កម្ពុជា​ដល់​ធុរកិច្ច​សិង្ហ​បុរី​

រដ្ឋមន្ត្រីក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​លោក ​អូន ព័ន្ធ​មុនី​រ័ត្ន​ បាន​ស្វាគមន៍​ចំពោះ​វត្តមាន​ប្រតិភូ​សហព័ន្ធ​ធុរកិច្ច​សិង្ហ​បុរី ដែល​បាន​ចុះមក​សិក្សា​ស្វែងយល់​ពី​សក្ដានុពល​ទីផ្សារ​និង​ការ​វិ​និ​យោគ​នៅ​កម្ពុជា ដោយ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បាន​លើក​បង្ហាញ​ពី​វិស័យ​សក្តានុពល ដែល​រំពឹងថា នឹង មាន​កំណើន​វិជ្ជមាន​ថែមទៀត​។​ ...

បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/business/2023-08-03-0830-253117.html

ក្រុមហ៊ុន ​១៥ ​មកពី​ប្រទេស​ចិន ​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

វិនិយោគិន​ចិន​បាន​សម្តែង​សុទិដ្ឋិនិយម​ចំពោះ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា និង​បាន​សន្យា​ជំរុញ​ក្រុម​វិនិយោគិន​របស់ខ្លួន​ឱ្យមក​សិក្សា​ស្វែងយល់​ពី​កាលានុវត្តភាព និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត​នៅពេល​ខាងមុខ​។ ...

ហ៊ិន ពិសី
https://www.postkhmer.com/business/2023-08-03-1527-253169.html

ការកើនឡើង​នៃ​ទុនបម្រុង​អន្តរជាតិ បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ធន់​នៃ​សេដ្ឋកិច្ច ដើម្បី​ទប់ទល់​នឹង​វិបត្តិ​ពី​ខាងក្រៅ​

អ្នកជំនាញ​អន្តរជាតិ​បាន​អះអាងថា ការកើនឡើង​នៃ​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា គឺ​ឆ្លុះបញ្ចាំង​ពី​ស្ថិរភាព​អត្រា​ប្តូរប្រាក់ ទំនុកចិត្ត​នៃ​រូបិយប័ណ្ណ​ក្នុងស្រុក អត្រា​សន្ទនីយ​ភាព​ខ្ពស់ ក៏ដូចជា​ការបញ្ជាក់​ពី​ភាពរឹងមាំ​ផ្នែក​សេដ្ឋកិច្ច​ប្រឆាំង​ទប់​ទល់នឹង​វិបត្តិ​ខាងក្រៅ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-08-03-0951-253113.html

និស្សិត​កម្ពុជា​ បង្កើត​ឆាត​វៃឆ្លាត UAI ផ្តល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​ភាសា​ខ្មែរ​

កាលពី​ខែមីនា​កន្លងទៅ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានរៀបចំ​ដាក់ឱ្យ​ដំណើរការ​កម្មវិធី ChatGPT ភាសា​ខ្មែរ​សាកល្បង​។ គណៈកម្មាធិការ​ឌីជីថល​របស់​ក្រសួង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការវិភាគ​ប្រព័ន្ធ និង​ធ្វើការ​ពិភាក្សា​ជាមួយ​អ្នក​ឌី​ហ្សា​ញ ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​ភាសា​ខ្មែរ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2023-08-03-0940-253112.html

ទិន្នផល​អំបិល​ផលិត​បាន​ក្នុង​ឆ្នាំ​ ២០២៣ សម្រេចបាន​ជាង ៨​ ម៉ឺន​តោន​

កម្ពុជា​នឹងមិន​មាន​ភាព​ចាំ​បាច់​ដើម្បី​នាំចូល​អំបិល​ពី​ក្រៅប្រទេស​មក​បំពេញតម្រូវកា​រ​ក្នុងស្រុក​ទេ​ក្នុង​ឆ្នាំ ​២០២៣ នេះ ខណៈ​អាកាសធាតុ​អំណោយផល​បាន​ជួយ​ឱ្យ​ការផលិត​អំបិល​សម្រេចបាន​ជាង ៨ ​ម៉ឺន​តោន​។ នេះ​បើតាម​អ្នក​នៅក្នុង​វិស័យ​ផលិត​កម្ម​អំបិល​កម្ពុជា​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-08-02-1045-253040.html

តម្លៃ​ប្រេង​កើន​ ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ដឹកជញ្ជូន​

វិស័យ​ដឹកជញ្ជូន​នឹង​ទទួល​​រង​ផលប៉ះពាល់​ខ្លាំង ហើយ​ថ្លៃដើម​ទំ​​និ​ញ​ក៏​នឹង​កើនឡើង​ផងដែរ​បើសិន​ការកើនឡើង​នៃ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​អូសបន្លាយ​ពេល​យូរ​ទៅមុខ ខណៈ​តម្លៃ​ប្រេង​លក់រាយ​នៅ​កម្ពុជា​បាន​កើនឡើង​ប្រមាណ ១០ ​ភាគរយ​ចាប់ពី​ថ្ងៃទី​ ១ ខែសីហា​។ នេះ​បើតាម​អ្នក​នៅក្នុង ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-08-03-0847-253114.html

អាស៊ាន​ដាក់ឱ្យ​បោះពុម្ព​លើក​ទី​១ ​នៃ​ទស្សនវិស័យ​ដែនសមុទ្រ​អាស៊ាន​

អាស៊ាន​ដាក់ឱ្យ​ដំណើរ​ការបោះពុម្ព​លើក​ទី១ នៃ​ទស្សន​វិស័យ​ដែនសមុទ្រ​អាស៊ាន (AMO)​ នៅក្នុង​វេទិកា​ដែន​សមុទ្រ​អាស៊ាន​លើក​ទី​១៣ នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​ ១ ខែសីហា ដោយ​ផ្តោតលើ​កិច្ចខិតខំ​ប្រឹង​​ប្រែង​កិច្ចសហប្រតិបត្តិការ​ដែល​កំពុង​អនុវត្ត​ដោយ​ស្ថាប័ន​តាម​វិស័យ យន្តការ និង​ដំណើរការ​របស់​អាស៊ាន​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​ដែល​ទាក់ទង ...

រី សុចាន់
https://www.postkhmer.com/national/2023-08-03-0843-253122.html

កាកបាទក្រហម ​ស្នើ​សាខា​ខេត្ដ​គោលដៅ​បន្ដសកម្មភាព​មនុស្សធម៌​ឱ្យមាន​និរន្ដរភាព​

កាកបាទក្រហម​កម្ពុជា​ជំរុញ​សាខា​របស់ខ្លួន​ក្នុង​ខេត្ត​គោលដៅ​ចំនួន ​៤ រួមមាន ខេត្តកណ្តាល ត្បូងឃ្មុំ បន្ទាយមានជ័យ និង​ប៉ៃលិន​បន្ត​អនុវត្ត​ឱ្យមាន​និរន្តរភាព​កម្មវិធី​លើកកម្ពស់​សកម្មភាព​ម​នុស្ស​ធម៌ និង​សុខភាព​សហគមន៍​បន្ទា​ប់​ពី​សហគមន៍​អឺរ៉ុប​បានបញ្ចប់​ប្រតិបត្តិការ​កម្មវិធី​នេះ​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-08-01-1019-253015.html

សន្និបាត​សមាគម​កាយឫទ្ធិ​នារី​ពិភពលោក​ សម្រេច​ឱ្យ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​ ២០២៦

នៅ​ឆ្នាំ ​២០២៦ ប្រទេស​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​សន្និបាត​សមាគម​កាយ​ប្ញ​ទ្ធិ​នារី​ពិភពលោក​លើក​ទី​៣៩ បន្ទាប់ពី​អង្គសន្និបាត​សមាគម​កាយឫទ្ធិ​នារី​ពិភព​លោក​លើក​ទី៣៨ បាន​បោះ​​ឆ្នោត​សម្រេច​ផ្តាច់ព្រ័ត្រ​ជូន​ប្រទេស​កម្ពុជា​ក្នុងចំណោម​ប្រទេស​ ២​ ចុងក្រោយ​។ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-08-02-0848-253053.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

fgyR9
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!