ភ្នំពេញប៉ុស្តិ៍
ការផលិតស៊ីម៉ងត៍ក្នុងស្រុក មិនទាន់ឆ្លើយតបតម្រូវការ
ទោះជាកម្ពុជាមានរោងចក្រស៊ីម៉ងត៍មួយចំនួនហើយក្តី ប៉ុន្តែការផលិតស៊ីម៉ងត៍នៅក្នុងស្រុក មិនទាន់អាចបំពេញបានតាមតម្រូវការលើទីផ្សារជាក់ស្តែងនៅឡើយទេ ដោយសារវិស័យសំណង់ និងអចលនទ្រព្យកំពុងមានការរីកចម្រើនខ្លាំង។ ...
ស៊ីវ ម៉េង
http://bit.ly/2w4IuPE
ចំណូលពន្ធដារឆមាសទី១បានកើនឡើងដល់ជាង$១ពាន់លាន
កម្ពុជាបានប្រមូលចំណូលពន្ធបាន ១,១៩ពាន់លានដុល្លារក្នុងអំឡុងឆមាសទី១ឆ្នាំនេះ កើនឡើង៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលភាគច្រើនដោយសារកំណើនពន្ធលើតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណេញ។ ...
ហ៊ គីមសាយ
http://bit.ly/2uZADG0
ក្រុមហ៊ុន HAGL វៀតណាមព្រមប្រគល់ដីដូនតាឲ្យជនជាតិភាគតិច១១ភូមិវិញ
ក្រុមហ៊ុនវៀតណាម HAGL ដែលមានដីសម្បទានសេដ្ឋកិច្ចលើសពីច្បាប់របស់កម្ពុជាកំណត់ បានយល់ព្រមប្រគល់ភ្នំអារក្សចំនួន១៧ និងពង្រីកទីកប់សព ព្រមទាំងស្តារអូរ៨ កន្លែងឲ្យសហគមន៍ចំនួន១១ភូមិវិញ ក្រោមកិច្ចសម្របសម្រួលពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដែលជាម្ចាស់ប្រាក់កម្ចីដល់ក្រុមហ៊ុននេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2va6fth
ជនជាតិភាគតិចពី ៧ ខេត្តទៅគាំទ្រអ្នកមិនព្រមចេញពីតំបន់សង់ទំនប់
សហគមន៍ជនជាតិដើមភាគតិចជាង ២០០ នាក់មកពី ៧ ខេត្តបានជួបជុំគ្នាធ្វើសន្និសីទសារព័ត៌មាននៅតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរក្នុងភូមិក្បាលរមាស ដើម្បីគាំទ្រ និងបង្ហាញជំហរមិនព្រមចាកចេញពីភូមិឋាន ខណៈដែលមន្ត្រី UN ត្រូវបានរារាំងមិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2v4LYV7
CNRP ដករូបមេដឹកនាំចេញពីស្លាកគណបក្សឲ្យរួចចុងខែកញ្ញា
គណបក្សប្រឆាំងប្រញាប់ប្រញាល់ដករូបមេដឹកនាំរបស់ខ្លួន គឺលោក សម រង្ស៊ី និង លោក កឹម សុខា លើកដៃជាមួយគ្នាចេញពីស្លាកគណបក្សឲ្យទាន់ចុងខែកញ្ញាដើម្បីស្របទៅតាមច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវបានធ្វើវិសោធនកម្មដោយគណបក្សកាន់អំណាច។ ...
មាស សុខជា
http://bit.ly/2vHFr0k
រដ្ឋាភិបាលបើកផ្លូវឲ្យជនបរទេសនាំទារកកើតដោយការពពោះជំនួសចេញពីកម្ពុជា
ក្រសួងមហាផ្ទៃកាលពីម្សិលមិញ បានបញ្ចេញនីតិវិធីតម្រូវឲ្យមានការបំពេញបែបបទដើម្បីអាចនាំទារកចេញពីប្រទេសកម្ពុជាតាមរយៈការជួលស្ត្រីខ្មែរឲ្យពពោះជំនួស ប៉ុន្តែនីតិវិធីនេះគឺអនុវត្តបានត្រឹមតែខែមករា ឆ្នាំ២០១៨ តែប៉ុណ្ណោះ ដែលនេះគឺជាការសម្រួលឲ្យឪពុកជាជនបរទេស អាចនាំទារកចេញទៅចិញ្ចឹមបីបាច់នៅប្រទេសរបស់ខ្លួន ចៀសវាងការនាំចេញក្នុងគោលដៅខុសច្បាប់។ ...
គង់ មេត្តា និង ឆាយ ច័ន្ទនីដា
http://bit.ly/2tIxKJQ
RDB ប្រកាសទទួលការស្នើសុំកម្ចីសម្រាប់ការទិញពោត
ធនាគារអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា គម្រោងផ្តល់កម្ចីសម្រាប់ទិញពោតពីកសិករដើម្បីរក្សាស្ថេរភាពតម្លៃត្រូវបានដាក់ឲ្យប្រើប្រាស់ហើយជាមួយនឹងអត្រាការប្រាក់៥ភាគរយក្នុង១ឆ្នាំបន្ទាប់ពីជំនួបជាមួយក្រុមឈ្មួញ និងម្ចាស់ឡសម្ងួតកាលពីថ្ងៃម្សិលមិញ។ ...
ចេង សុខហ័ង
http://bit.ly/2tIypem
សមត្ថកិច្ចកំពុងតាមរកអ្នកពាក់ព័ន្ធរឿងជួញដូរអាវុធ៤នាក់ទៀត
សមត្ថកិច្ចកំពុងស្វែងរកអ្នកពាក់ព័ន្ធ៤នាក់ទៀតរឿងរត់ពន្ធអាវុធទៅលក់ឲ្យថៃកាលពីសប្តាហ៍មុន ខណៈដែលជនសង្ស័យ៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវីធី។ ...
នៀម ឆេង
http://bit.ly/2vV821k
លោក ហ៊ុន សែន ស្នើឲ្យក្រុមប្រឹក្សាជាតិធ្វើគម្រោងគាំពារសង្គមឲ្យឆាប់
ប្រមុខរដ្ឋាភិបាលបានស្នើឲ្យក្រុមប្រឹក្សាជាតិគាំពារសង្គមចាប់ផ្តើមធ្វើជាអាទិភាពនូវគម្រោងគាំពារសង្គមដល់ស្ត្រីមានផ្ទៃពោះ និងជនពិការ មុនគម្រោងគាំពារសង្គមផ្សេងទៀតនិងណែនាំឲ្យក្រសួងពាក់ព័ន្ធបន្តធានានិរន្តភាពរបស់មន្ទីរគន្ធបុប្ផា ក្នុងករណីគ្មានការគាំទ្រមូលនិធិពីខាងក្រៅ ខណៈកម្ពុជាបានសម្ពោធដាក់ឲ្យប្រើគោលនយោបាយជាតិគាំពារសង្គមរយៈពេល១០ឆ្នាំ។ ...
ទូច សុខា
http://bit.ly/2tFPnde
របាយការណ៍រកឃើញថា ការការពារពលករចំណាកស្រុកមានការខ្វះខាត
យោងតាមរបាយការណ៍២ ដែលបានចេញផ្សាយកាលពីសប្ដាហ៍មុន បានឱ្យដឹងថាកម្ពុជាខ្វះយន្តការ ដែលមានប្រសិទ្ធិភាពក្នុងការការពារប្រជាពលរដ្ឋរបស់ខ្លួនដែលធ្វើការជាជនអន្តោប្រវេសន៍ស្របច្បាប់ និងគ្មានឯកសារនៅបរទេស ដែលកម្មករទាំងនេះក៏ប្រឈមនឹងការការពារមិនគ្រប់គ្រាន់ពីប្រទេសដែលទទួលពួកគេ។ ...
សុទ្ធ គីមសឿន
http://www.phnompenhpost.com/national/migrant-worker-protections-lacking-reports-find
នគរបាលចាប់ផ្តើមពិនិត្យពត៌មានហ្វេសប៊ុកមាននិន្នាការញុះញង់បង្កអស្ថិរភាព
មន្ត្រីនគរបាលជាន់ខ្ពស់ប្រមាណ១០០នាក់បានជួបប្រជុំកាលពីម្សិលមិញនៅអគ្គស្នងការនគរបាលជាតិក្នុងក្រុងភ្នំពេញបំណងដើម្បីដាក់ចេញពង្រឹងវិធានការជំនាញគ្រប់គ្រង និងក្តាប់ពត៌មានតាមបណ្តាញសង្គម Facebook គ្រប់សមាសភាពនៃអង្គការសង្គមស៊ីវិលទាំងក្នុងនិងក្រៅប្រទេសដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ញុះញង់បង្កអស្ថិរភាពដល់សង្គម និងបង្កើតឲ្យមានភាពច្របូកច្របល់ខាងនយោបាយគ្រប់រូបភាព។ ...
ម៉ិច ដារ៉ា និង វង្ស សុខេង
http://bit.ly/2gY94Y3
NBC ទិញដុល្លារចូលជិត$៥០០លាននៅឆមាសទី១
ធនាគារជាតិនៃកម្ពុជា (NBC) បានយកប្រាក់រៀលទិញប្រាក់ដុល្លារអាមេរិកចំនួន ៦៥ លើកនៅឆមាសទី១ឆ្នាំនេះ ដោយបានទិញចូលប្រាក់ដុល្លារមានតម្លៃសរុប ៤៧៥,៤ លានដុល្លារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ខណៈតម្រូវការប្រាក់រៀលមានកំណើននៅលើទៅផ្សារ។ ...
ហ៊ គីមសាយ
http://bit.ly/2tFL8P4
អ្នករាយការណ៍ពីការរំលោភយកដីរដ្ឋ ត្រូវគេគំរាមសម្លាប់
សកម្មជនព្រៃឈើជនជាតិដើមភាគតិចម្នាក់ត្រូវបានគេគំរាមសម្លាប់ បន្ទាប់ពីចុះទប់ស្កាត់បទល្មើសហើយរាយការណ៍ប្រាប់អាជ្ញាធរឲ្យឃាត់ខ្លួនមនុស្ស ២ នាក់ និងដកហូតគ្រឿងចក្រ ១ គ្រឿងពេលកំពុងឈូសឆាយដីព្រៃរដ្ឋខុសច្បាប់តែមន្ត្រីថាអ្នកទាំង ២ បានគេចខ្លួនបាត់ ...
ផាក់ ស៊ាងលី
http://bit.ly/2tSKvNl
កម្មវិធីមូលបត្របំណុលដើម្បីលើកកម្ពស់មូលនិធិស្ត្រី
មូលបត្របំណុលតម្លៃ៨លានដុល្លារដែលនឹងចាប់ផ្ដើមជាលើកដំបូងលើផ្សារហ៊ុនសិង្ហបុរី នឹងកៀរគរមូលធនឯកជនដើម្បីគាំទ្រសហគ្រាសសង្គម និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFI)នៅក្នុងប្រទេសកម្ពុជា វៀតណាម និងហ្វីលីពីន ដែលផ្ដល់ឲ្យស្ដ្រីជិតកន្លះលាននាក់ក្នុងប្រទេសទាំងនេះ ...
Brian Ng
http://bit.ly/2eGJAxv
អ្នកពាក់ព័ន្ធនឹងការជួញអាវុធ ៣ នាក់ត្រូវបានឃាត់ខ្លួនក្រោយបង្ក្រាបនៅថៃ
មនុស្សចំនួន ៣ នាក់ត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យឃាត់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន ៣ ថ្ងៃបន្ទាប់ពីមានការបង្ក្រាបក្នុងប្រទេសថៃដោយចាប់មនុស្សបាន ៥ នាក់ពាក់ព័ន្ធនឹងការលក់អាវុធធុនធ្ងន់ដែលក្នុងនោះមានជនសង្ស័យម្នាក់ត្រូវគេអះអាង ...
នៀម ឆេង
http://bit.ly/2tSRFkJ
ពលរដ្ឋ និងអាជ្ញាធរប្រឈមមុខគ្នារឿងចូលរួមការសែនព្រេន
ពលរដ្ឋប្រមាណ ២០០ នាក់ និងកម្លាំងមន្ត្រីអាជ្ញាធរជាច្រើននាក់បានប្រឈមមុខដាក់គ្នាប្រមាណជា ៣ ម៉ោងកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីអាជ្ញាធរស្រុកសេសានបានឃាត់អ្នកភូមិ ២៤ នាក់មិនឲ្យចូលទៅក្នុងភូមិដើម្បីធ្វើពិធីសែនព្រេន និងធ្វើក្បូនឫស្សីនៅព្រឹកថ្ងៃចន្ទ ...
ផាក់ ស៊ាងលី
http://bit.ly/2tSoE8T
ព្រះមហាក្សត្រយាងចេញមុនច្បាប់គណបក្សបញ្ជូនចូលរាជវាំង
ច្បាប់ស្តីពីគណបក្សនយោបាយដែលមានលក្ខណៈចម្រូងចម្រាសនឹងត្រូវពិនិត្យចុងក្រោយនៅថ្ងៃអង្គារស្អែកនេះ ដោយក្រុមប្រឹក្សាធម្មនុញ្ញ ហើយនឹងត្រូវបញ្ជូនទៅប្រមុខរដ្ឋស្តីទីចុះហត្ថលេខាចូលជាធរមាន ដើម្បីប្រើប្រាស់នាពេលឆាប់ៗនេះ ខណៈដែលព្រះមហាក្សត្រ នរោត្តម សីហមុនី អវត្តមានពីប្រទេស។ ...
មាស សុខជា
http://bit.ly/2vAaeMK
ការនាំចេញឈើប្រណីតដែលហាមឃាត់ទៅកាន់ប្រទេសវៀតណាមនៅតែកើនឡើង
ការនាំចេញឈើខុសច្បាប់ទៅកាន់ប្រទេសវៀតណាមបានកើនឡើងនៅខែឧសភា ខណៈការនាំចេញឈើប្រណីតដែលត្រូវបានហាមឃាត់នៅតែមានចំនួនច្រើនដដែល។ ...
Shaun Turton
http://www.phnompenhpost.com/national/ngo-report-finds-banned-exports-logs-vietnam-still-increasing
ក្រសួងពាណិជ្ជកម្មតម្រូវឲ្យបិទស្លាកតម្លៃប្រាក់រៀលនៅលើមុខទំនិញ
ក្រសួងពាណិជ្ជកម្មកម្ពុជា បានតម្រូវឲ្យពាណិជ្ជករនិងអ្នកផ្តល់សេវានៅកម្ពុជាទាំងអស់ត្រូវបិទស្លាកតម្លៃនូវរាល់មុខទំនិញ និងសេវាកម្មរបស់ពួកគេជាតម្លៃប្រាក់រៀលជំនួសការដាក់ជារូបិយប័ណ្ណបរទេស ដើម្បីពង្រឹងការប្រកួតប្រជែងដោយស្មោះត្រង់ និងជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ។ ...
ហ៊ គីមសាយ
http://www.phnompenhpost.com/business/decree-puts-riel-prices-focus
តម្លៃកៅស៊ូមានភាពល្អប្រសើរនៅឆមាសទី១
ឧស្សាហកម្មកៅស៊ូកម្ពុជានៅតែបង្ហាញពីសញ្ញាល្អចាប់តាំងពីដើមឆ្នាំនេះមក ខណៈការនាំចេញកើនឡើង៣៧ភាគរយនៅឆមាសទី១ជាមួយតម្លៃបានកើនឡើង៧៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ...
ចេង សុខហ័ង
http://bit.ly/2uFhXed
បក្សនយោបាយពីរប្រឆាំងការអនុម័តវិសោធនកម្មច្បាប់នយោបាយ
គណបក្សនយោបាយចំនួនពីរដែលមិនមានអាសនៈនៅក្នុងសភាបានប្រឆាំងនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលស្នើដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបានអនុម័តភ្លាមៗដោយសមាជិករដ្ឋសភា និងព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាបំណងដើម្បីហាមឃាត់លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិពីការចូលរួមក្នុងកិច្ចការនយោបាយ។ ...
មាស សុខជា
http://bit.ly/2vEjSgc
ពាណិជ្ជករកសិកម្មស្វាគមន៍វិធានការរដ្ឋាភិបាល
ខណៈរដ្ឋាភិបាលបានប្រើប្រាស់វិធីសាស្ត្រដោះស្រាយវិស័យស្រូវអង្ករដើម្បីដោះស្រាយបញ្ហាតម្លៃពោត អ្នកនៅក្នុងវិស័យនេះចាត់ទុកថា ជាដំណោះស្រាយល្អមួយ ទោះបីមិនទាន់បង្ហាញពីជោគជ័យច្រើនក៏ដោយ។ ...
ចេង សុខហ័ង
http://bit.ly/2teim3G
មានការបង្ក្រាបជនអន្តោប្រវេសន៍នៅក្នុងតំបន់ ភ្នាក់ងារផ្តល់សេវាកម្មធ្វើលិខិតឆ្លងដែនមិនស្របច្បាប់និងមានតំលៃថ្លៃ
ក្នុងអំឡុងពេលបង្ក្រាបលើជនអន្តោប្រវេសន៍គ្មានឯកសារនៅក្នុងប្រទេសម៉ាឡេស៊ី និងថៃ តំរូវការលិខិតឆ្លងដែនក្នុងចំណោមជនអន្តោប្រវេសន៍កម្ពុជាបានកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានមនុស្សជាច្រើនបានធ្វើដំណើរទៅរាជធានីភ្នំពេញដើម្បីទទួលបានលិខិតការងារធ្វើជាឯកសារ។ ...
Leonie Kijewski
http://www.phnompenhpost.com/national/region-cracks-down-migrants-agencies-provide-costly-illegal-passport-service
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលបុណ្យ លោក កែម ឡី ១ម៉ឺនដុល្លារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលបុណ្យជាថវិកាចំនួន១ម៉ឺនដុល្លារ ជូនដល់ក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី ក្រោយពីសារព័ត៌មាន រាយការណ៍ថា ក្រុមគ្រួសារសពបានខ្វះខាតថវិកាចំនួន ៧៨០០ ដុល្លារសម្រាប់ចំណាយទៅលើពីធីបុណ្យខួបមួយឆ្នាំ ដែលធ្វើឡើងកាលពីីថ្ងៃទី១០ ខែកក្កដា។ ...
ម៉ិច ដារ៉ា
http://bit.ly/2u6PMT4