ភ្នំពេញប៉ុស្តិ៍
រដ្ឋមន្ត្រីថាការកំណត់ប្រាក់ឈ្នួលមិនត្រូវយកបាតុកម្មទាមទារទេ
រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង បានស្នើឲ្យគ្រប់ភាគីដែលកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០១៧ ត្រូវពឹងផ្អែកលើស្ថានភាពសេដ្ឋកិច្ចបច្នុប្បន្ននៅកម្ពុជាហើយមិនត្រូវយកការធ្វើបាតុកម្មមកទាមទារនោះទេដោយលោកថាដើម្បីរក្សាផលប្រយោជន៍កម្មករ និងនិយោជកប៉ុន្តែមន្ត្រីសហជីពថាការធ្វើបាតុកម្មគឺដោយសារតែនិយោជករំលោភច្បាប់ និងបិទសិទ្ធិសេរីភាព។ ...
សែន ដាវីត
http://bit.ly/2bXnlQz
ថៃជំរុញឲ្យអ្នកផលិតកម្ពុជានាំទំនិញទៅលក់នៅទីផ្សារថៃ
ខណៈផលិតផលកម្ពុជាកម្រឃើញមាននៅក្នុងទីផ្សារប្រទេសថៃដោយសារវាមិនអាចប្រកួតប្រជែងក្នុងទីផ្សារដ៏ធំមួយរបស់អាស៊ាននេះបានអ្នកជំនាញពិព័រណ៍ពាណិជ្ជកម្មនៅថៃបានផ្ដល់អនុសាសន៍ថាក្រុមហ៊ុនផលិតរបស់កម្ពុជាគួរតែចាប់ផ្ដើមពង្រីកចំណែកទីផ្សារបស់ខ្លួនតាមរយៈការនាំយកផលិតផលមានតែមួយទៅទីផ្សារថៃ។ ...
ហ៊ គឹមសាយ
http://bit.ly/2c5VVZ2
EU នឹងផ្តល់មូលនិធិ ១៥ លានដុល្លារដល់ CLMV
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្ដិ បានជួបជាតំណាងសហភាពអឺរ៉ុប (EU) នៅសប្ដាហ៍នេះដើម្បីពិភាក្សាអំពីការបង្កើតកម្មវិធីពាណិជ្ជកម្មថ្មីគាំទ្រដោយ EU។ សហភាពអឺរ៉ុបបានបម្រុងទឹកប្រាក់ ១៥ លានដុល្លារដើម្បីគាំទ្រដល់ការតភ្ជាប់ពាណិជ្ជកម្មរបស់ក្រុមប្រទេស CLMV រួមមានប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា និងវៀតណា។ ...
Post Staff
http://bit.ly/2bODbuZ
ព្រៃឈើនៅតែទទួលរងការកាប់បំផ្លាញ
ព្រៃសហគមន៍ជាង ៨០០ ហិកតារបស់ជនជាតិដើមភាគតិចគួយក្នុងស្រុកថាឡាបរិវ៉ាត់ក៏កំពុងតែទទួលរងការកាប់បំផ្លាញផងដែរដោយមានការបើកដៃពីអាជ្ញាធរមូលដ្ឋាន។ អាជ្ញាធរក្នុងស្រុកថាឡាបរិវ៉ាត់ដែលជាជនជាតិភាគតិចដូចគ្នានោះត្រូវបានសហគមន៍នៅភូមិអន្លង់ក្រមួន ឃុំស្រែឫស្សីបានចោទប្រកាន់ថា ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃសហគមន៍អន្លង់ក្រមួនទំហំ ៨១០ ហិកតាដែលជាផ្នែកមួយនៃព្រៃឡង់។ សមាជិកសហគមន៍ចំនួន ៧ នាក់តំណាងឲ្យពលរដ្ឋប្រមាណជា ១០០ គ្រួសារបានប្តឹងមេភូមិឈ្មោះ យ៉ែម ខែម មេឃុំឈ្មោះ លួន ណាន និងអ្នកផ្សេងទៀតមានឈ្មោះ មាស សុខសាន្ត ឈ្មោះ យ៉ាង និងឈ្មោះ វ៉ាង ជាដើមទៅតុលាការខេត្តស្ទឹងត្រែងតាំងពីឆ្នាំ ២០១៣ មកដោយសារតែបទល្មើសព្រៃឈើនេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2bXOT9X
គ្រឹះស្ថានហិរញ្ញវត្ថុថាខ្លួនបានបំពេញ LCR
គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាបានឲ្យដឹងថាពួកគេបានអនុវត្តតាមការតម្រូវរបស់ធនាគារជាតិក្នុងការបង្កើនទុនបម្រុងបន្ទាន់ជាសាច់ប្រាក់ Liquidity Coverage Ratio បន្ទាប់ពីការកំណត់កាលបរិច្ឆេទបានកន្លងផុតដើម្បីការពារហានិភ័យដែលអាចកើតមានទាំងខាងក្នុង និងខាងក្រៅ។ ...
Kali Kotoski
http://bit.ly/2c5UGcJ
ក្រសួងបញ្ចប់គម្រោងចុះបញ្ជីនាវានៅកម្ពុជា
ការរត់ពន្ធថ្នាំញៀន នេសាទខុសច្បាប់ រត់ពន្ធមនុស្ស ការដឹកជញ្ជូនខុសច្បាប់ ការលក់អាវុធដែលស្ថិតក្រោមការដឹកជញ្ជូនតាមនាវាដែលមានដោតទង់ជាតិកម្ពុជា និងមិនអនុញ្ញាតឲ្យមានទៀតទេ ខណៈមន្ដ្រីកម្ពុជាអះអាងថាគិតមកដល់ថ្ងៃនេះរាល់នាវាបរទេសទាំងអស់កំពុងប្រតិបត្តិការតាមរយៈគម្រោង «ភាពងាយស្រួលក្រោមទង់ជាតិ» របស់កម្ពុជាត្រូវតែដកហូត និងលែងទទួលបានលទ្ធភាពចូលចតនៅកំពង់ផែពិភពលោកទៀតហើយ។ បន្ទាប់ពីការអនុញ្ញាតឲ្យក្រុមហ៊ុននាវាដឹកជញ្ជូនបរទេសចុះបញ្ជីនៅកម្ពុជាដើម្បីគេចពីការចំណាយប្រាក់ច្រើននៃការចុះបញ្ជីនៅប្រទេសដើមរបស់ពួកគេកាលពីឆ្នាំ ២០១៥ មក លោក ចាន់ ដារ៉ា មកពីអគ្គនាយកដ្ឋានដឹកជញ្ជូននៅក្រសួងសាធារណការបានឲ្យដឹងកាលពីម្សិលមិញថា៖ «លែងមានទង់ជាតិកម្ពុជា» នឹងត្រូវបានអនុញ្ញាតឲ្យធ្វើនាវាចរណ៍ និងថាខ្លួនបានលុបចោលកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រទេសកូរ៉េខាងត្បូងដែលបានប្រតិបត្តិការនីតិវិធីអាជ្ញាប័ណ្ណនេះ។ ...
Kali Kotoski
http://bit.ly/2bSJWuE
កម្ពុជា-អាមេរិក ត្រួសត្រាយផ្លូវសម្រាប់ជំនួបថ្នាក់ដឹកនាំកំពូល
កាលពីថ្ងៃអង្គាររដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Heidt ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចប្រជុំចំនួនពីរដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខជាកិច្ចប្រជុំដ៏មានសារៈសំខាន់មួយសម្រាប់ប្រទេសទាំងពីរគឺកិច្ចប្រជុំកំពូលអាស៊ាន (ASEAN) និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត (EAS)។ ព្រឹត្តិការណ៍នៃកិច្ចប្រជុំនេះនឹងប្រារព្ធធ្វើឡើងនៅប្រទេសជិតខាងកម្ពុជាគឺប្រទេសឡាវចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែកញ្ញាខាងមុខនេះហើយកិច្ចប្រជុំនោះក៏នឹងមានការចូលរួមពីនាយករដ្ឋមន្រ្តីរបស់កម្ពុជាលោក ហ៊ុន សែន និងលោកប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក បារ៉ាក់អូបាម៉ា ផងដែរ។ ...
Cristina Maza
http://bit.ly/2c6w7dL
កម្ពុជាទទួលបាន FDI ជាង $ ៥០០ លាន
ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជាសាច់ប្រាក់សុទ្ធចូលមកកម្ពុជានៅក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះដែលកត់ត្រាដោយធនាគារជាតិនៃកម្ពុជាមានចំនួន ៥១១ លានដុល្លារអាមេរិកកើនឡើង ៦ ភាគរយពីចំនួន ៤៨១ លានដុល្លារបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ នេះបើយោងតាមទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០១៦ ចេញផ្សាយកាលពីថ្ងៃអង្គារ។ របាយការណ៍ដែលវាយតម្លៃចក្ខុវិស័យម៉ាក្រូសេដ្ឋកិច្ចពាក់ណ្តាលឆ្នាំរបស់កម្ពុជានេះមិនបានបង្ហាញលម្អិតពីលំហូរតាមវិស័យទេប៉ុន្តែបង្ហាញថាតិចជាង ១ ភាគ ៤ នៃលំហូរទុនវិនិយោគទៅក្នុងវិស័យធនាគារ។ ...
ហ៊ គឹមសាយ
http://bit.ly/2bLsF83
មុខងារសំខាន់មួយប្រហែលមិនត្រូវបានបង្រៀន ដល់អ្នកប្រើកុំព្យូទ័រចុះឈ្មោះបោះឆ្នោតទេ
មុខងារសំខាន់នៃការសន្សំសំចៃពេលវេលានៃប្រព័ន្ធកុំព្យូទ័រចុះឈ្មោះបោះឆ្នោតឌីជីថលថ្មីប្រហែលជាមិនត្រូវបានបង្រៀនទៅអ្នកប្រើប្រាស់កុំព្យូទ័រជាង ២ ០០០ នាក់ដែលនៅថ្ងៃនេះនឹងចាប់ផ្តើមការងារចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៩,៦ លាននាក់ក្នុងប្រទេសកម្ពុជានោះទេ។ បន្ទាប់ពីការរៀបចំរយៈពេលប៉ុន្មានខែ និងការពន្យារពេលប៉ុន្មានដងគណៈកម្មាធិការជាតិរៀបការបោះឆ្នោតដែលត្រូវបានបង្កើតឡើងដោយគណបក្សធំទាំងពីរ និងត្រូវបានធ្វើកំណែទម្រង់នៅថ្ងៃនេះនឹងចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេសរយៈពេលបីខែដើម្បីបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ។ ...
ប៊ុន សេងគង់ and Shaun Turton
http://bit.ly/2bUrs1v
ក្រសួងតម្រូវឲ្យក្រុមហ៊ុនរាយការណ៍ស្តុកប្រេង
ក្រសួងពាណិជ្ជកម្មកម្ពុជាតម្រូវឲ្យក្រុមហ៊ុននាំចូលឥន្ធនៈ និងហ្គាសនៅកម្ពុជាឲ្យរាយការណ៍ពីបរិមាណប្រេងឥន្ធនៈ និងហ្គាសដែលនៅសល់ក្នុងស្តុកឲ្យបានទៀងទាត់ និងសហការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវពេលក្រុមការងារក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ។ នេះបើតាមសេចក្តីជូនដំណឹង។ ...
ហ៊ គឹមសាយ
http://bit.ly/2bFasu3
ថ្នាក់ដឹកនាំកម្ពុជា-វៀតណាមនឹងធ្វើទស្សនកិច្ចទៅវិញទៅមក ខណៈរឿងព្រំដែនមិនទាន់ឯកភាព
ថ្នាក់ដឹកនាំកំពូលកម្ពុជា និងវៀតណាមនឹងបំពេញទស្សនកិច្ចទៅវិញទៅមកនៅពេលខាងមុខស្របពេលដែលគណៈកម្មការព្រំដែនប្រទេសទាំងពីរមិនទាន់ឯកភាពគ្នាក្នុងការស្នើសុំអ្នកជំនួយបច្ចេកទេសបារាំងឱ្យជួយផ្ទៀងផ្ទាត់ព្រំដែនបន្ទាប់ពីវៀតណាមបន្តជីកស្រះ និងសង់ប៉ុស្តិ៍នៅតំបន់ស ទោះបីកម្ពុជាផ្ញើកំណត់ទូតស្នើបញ្ឈប់បណ្តោះអាសន្នក្ដី។ ...
ឡាយ សាមាន
http://bit.ly/2bDReX0
ទីផ្សារអចលនទ្រព្យពុំទាន់មានសង្ឃឹម ក្រោយការផ្អាកគម្រោង The Bay
ការផ្អាកគម្រោងនានាចាប់ផ្តើមកើតមានឡើងនៅក្នុងទីផ្សារអចលនទ្រព្យក្នុងក្រុងភ្នំពេញ បើយោងតាមព័ត៌មានក្នុងសប្តាហ៍នេះដែលថា ក្រុមហ៊ុនសំណង់ TEHO International បានផ្អាកគម្រោងដែលតម្លៃដល់ទៅ ៥០០ លានដុល្លារ។ ដោយលើកឡើងអំពី «ស្ថាន-ភាពម៉ាក្រូសេដ្ឋកិច្ចមិនអំណោយផល» ក្នុងវិស័យ ខុនដូ នៅក្រុង ភ្នំពេញ ក្រុមហ៊ុនសិង្ហបុរី បានសម្តែងការខកចិត្តចំពោះការសម្រេចចិត្តយឺតយ៉ាវក្នុងការផ្អាកគម្រោង The Bay ខណៈទីផ្សារមិនអំណោយផល។ ...
Lauren Barrett
http://bit.ly/2bK0AMK
អាជ្ញាធរជ្រើសរើសឆ្មាំសមុទ្រ ៣០ នាក់ទៀត
អាជ្ញាធរខេត្តព្រះសីហនុគ្រោងជ្រើសរើសក្រុមភ្នាក់ងារឆ្មាំសមុទ្រប្រមាណ ៣០ នាក់បន្ថែមទៀតដើម្បីជួយឃ្លាំមើល ណែនាំ និងជួយសង្គ្រោះទេសចរជាតិ និងអន្តរជាតិដែលមកទស្សនា និងងូតទឹកកម្សាន្តនៅតាមបណ្ដោយឆ្នេរសមុទ្រទាំង ៧ កន្លែងនៅក្នុងខេត្តនេះខណៈដែលក្នុងរយៈពេល ៨ ខែកន្លងមកមានអ្នកលង់ទឹកសមុទ្រស្លាប់រហូតដល់ ១០ នាក់។ ...
ឃុត សុភចរិយា
http://bit.ly/2bYYdb4
គម្រោង The Bay ត្រូវបានផ្អាកទាំងស្រុង
ក្រុមហ៊ុនអភិវឌ្ឍន៍របស់ប្រទេសសិង្ហបុរីដែលនៅពីក្រោយគម្រោងអភិវឌ្ឍន៍ចម្រុះ The Bay មានទឹកប្រាក់ ៥០០ លានដុល្លារនៅតំបន់ជ្រោយចង្វារបានប្រកាសថាខ្លួននឹងផ្អាកដំណាក់កាលលំនៅឋានរបស់គម្រោងនេះដោយសារលក្ខខណ្ឌទីផ្សារមិនអនុគ្រោះ ខណៈក្រុមអ្នកវិភាគអចលនទ្រព្យបានឲ្យដឹងកាលពីម្សិលមិញថានឹងអាចជាគ្រោះថ្នាក់ធំលើកដំបូងដោយសារការកើនឡើងអចលនទ្រព្យដែលគេកំពុងតែបារម្ភនេះ។ ...
Cam McGrath and ហ៊ គឹមសាយ
http://bit.ly/2bvAGeY
អត្តពលិកត្រូវបានពិនិត្យខ្លាចឆ្លងជំងឺ ហ្ស៊ីកា
អត្តពលិកកម្ពុជាត្រូវបានពិនិត្យ ថាតើកើតជំងឺហ្ស៊ីកាឬអត់ បន្ទាប់ពីការវិលត្រឡប់មកពីការប្រកួតកីឡាអូឡាំពិកក្នុងទីក្រុង Rio de Janeiro ហើយមន្រ្តីសុខាភិបាល នឹងតាមដានសុខភាពរបស់ពួកគេរយៈពេលពីរសប្តាហ៍។ ...
Yesenia Amaro
http://bit.ly/2c7He8w
តុលាការជម្រះសកម្មជនបឹងកក់ខែក្រោយ
អ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់ ៣ នាក់ទៀតនឹងត្រូវហៅមកជម្រះនៅខែក្រោយនេះដោយជាប់ចោទពីបទ «ជេរប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈពាក់ព័ន្ធនឹងការតវ៉ាមួយកាលពីខែវិច្ឆិកាឆ្នាំ ២០១១ នៅមុខសាលាក្រុងភ្នំពេញ។ អ្នកវិភាគថាសំណុំរឿងចាស់លេចឡើងសាជាថ្មីគឺដើម្បីកាត់បន្ថយការតវ៉ារឿង «ថ្ងៃចន្ទពណ៌ខ្មៅ» ការទាមទាររកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។ ...
នៀម ឆេង
http://bit.ly/2c1Pjbg
ការចាប់ពលករខុសច្បាប់ មិនប៉ះពាល់ដល់ការសាងសង់នោះទេ
ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេស្តន៍នៃក្រសួងមហាផ្ទៃ បានចាប់ពលករដែលមកធ្វើការនៅកម្ពុជាខុសច្បាប់បានជាង១ម៉ឺននាក់ហើយដែលពួកគេភាគច្រើនធ្វើការក្នុងវិស័យសំណង់ ប៉ុន្តែអ្នកវិនិយោគក្នុងវិស័យនេះបានថ្លែងថា ការចាប់ពលករទាំងនោះមិនប៉ះពាល់ដល់ការវិវត្តនៅក្នុងវិស័យនេះទេ។ ...
ស៊ីវ ម៉េង
http://bit.ly/2bnDLTo
ផ្សារ AEON លែងជាកន្លែងសម្រាប់ផ្សព្វផ្សាយកម្មវិធីអចលនទ្រព្យទៀតហើយ
បន្ទាប់ពីមានការកើនឡើងនូវកម្មវិធីផ្សព្វផ្សាយដែលទាក់ទងនឹងអចលនទ្រព្យរបស់ក្រុមហ៊ុនផ្សេងៗនៅ Daylight Plaza នៅក្នុងផ្សារ AEON កាន់តែច្រើនមក ថ្នាក់គ្រប់គ្រងរបស់ផ្សារទំនើបនេះបានសម្រេចចិត្តផ្អាកទទួលយកការស្នើ សុំពីក្រុមហ៊ុនអចលនទ្រព្យនានា។ ...
Catherine Harry
http://bit.ly/2bl6ERh
ក្រុមការងារអាស៊ានស្តីពីកៅស៊ូ ឯកភាពគ្នាលើស្តង់ដាររួម
បណ្ដាប្រទេសអាស៊ានកាលពីថ្ងៃម្សិលមិញបានឯកភាពលើស្ដង់ដាររួមចំនួន ៦១ នៃផលិតផលកៅស៊ូក្នុងកិច្ចប្រជុំលើកទី ២៣ នៅសៀមរាប។ នេះបើតាមលោក ចាន់ បូរិន អគ្គនាយកវិទ្យាស្ថានស្ដង់ដារកម្ពុជា។ លោក ចាន់ បូរិន លើកឡើងថាកិច្ចប្រជុំលើកទី ២៣ របស់ក្រុមការងារផលិតកម្មកៅស៊ូរបស់អាស៊ានចាប់ពីថ្ងៃទី ២៣ ខែសីហាដល់ថ្ងៃទី ២៥ ខែសីហាគឺដើម្បីពិភាក្សាអំពីផលិតផលកៅស៊ូ និងឧបសគ្គបច្ចេកទេសពាណិជ្ជកម្ម។ លោកបានបញ្ជាក់ថា ក្នុងចំណោមស្ដង់ដារ ៦១ មានស្ដង់ដារសម្រាប់ផលិតផលពីកៅស៊ូ និងស្ដង់ដារសម្រាប់ការធ្វើតេស្ដលើផលិតផល។ ...
ចេង សុខហ័ង
http://bit.ly/2bU4PaG
អ្នកវិនិយោគបុរីនានាដាក់ចេញយុទ្ធសាស្រ្តថ្មី ខណៈការលក់លំនៅឋានធ្លាក់ចុះ
មិនត្រឹមតែខុនដូទេ សំណង់លំនៅឋាននៅតាមបុរីនានា ក៏បានធ្លាក់ចុះនូវកម្រិតនៃការលក់ចេញរបស់ពួកគេផងដែរ ដែលធ្វើឲ្យម្ចាស់បុរីស្ទើរតែទាំងអស់បានដាក់ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញអ្នកត្រូវការលំនៅឋានថ្មីៗ។ លោក ង៉ែត ពិសិដ្ឋ ជំនួយការអគ្គនាយកបុរីពិភពថ្មី បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ការលក់លំនៅឋានក្នុងគម្រោងរបស់លោក ពិតជាបានធ្លាក់ចុះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឲ្យក្រុមហ៊ុនបានបញ្ចេញនូវយុទ្ធសាស្ត្រថ្មី ដើម្បីទាក់ទាញអ្នកត្រូវការលំនៅឋានថ្មីៗ តាមរយៈការបង់ប្រាក់ប្រចាំខែជំនួសការកក់ប្រាក់ដែលក្រុមហ៊ុនតម្រូវឲ្យអតិថិជនបង់ឲ្យទៅក្រុមហ៊ុនជាមុននោះ។ ...
ស៊ីវ ម៉េង
http://bit.ly/2bFyYgm
ក្រុមហ៊ុន Shukaku និង Don Bosco ចុះហត្ថលេខាលើ MoU សហការគ្នា
ក្រុមហ៊ុនវិនិយោគ Shukaku បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា (MoU) ជាមួយនឹងអង្កការដែលផ្តោតសំខាន់ទៅលើការអប់រំ និងការហ្វឹកហាត់ Don Bosco Foundation ដែលកិច្ចព្រមព្រៀងនេះមានតម្លៃ៦៩០០០ដុល្លារ។ ភាគីទាំងសងខាងបានចាត់ទុកការចុះហត្ថលេខានេះថា ជាការចាប់ផ្តើមនៃទំនាក់ទំនងរុងរឿងរយៈពេលយូរអង្វែង។ ក្រោមកិច្ចព្រមព្រៀងនេះ Shukaku នឹងឧបត្ថម្ភអាហារូបករណ៍រយៈពេល២ឆ្នាំ ចំនួន២០អាហារូបករណ៍ សម្រាប់សិស្សរបស់ Don Bosco ក៏ដូចជាសាងសង់បន្ទប់កុំព្យូទ័រថ្មីមួយ។ ...
Post Staff
http://bit.ly/2btNWmv
អាណាព្យាបាលសុំកុំឲ្យបិទសាលាហ្សាម៉ាន់
អាណាព្យាបាលសិស្សសាលាហ្សាម៉ាន់ដែលជាសាលាឯកជនល្បីឈ្មោះមួយបានអំពាវនាវឲ្យរដ្ឋាភិបាលកុំបិទសាលាមួយនេះតាមការស្នើសុំពីរដ្ឋាភិបាលតួកគីព្រោះអាចប៉ះពាល់ដល់អារម្មណ៍ និងការសិក្សារបស់កូនៗពួកគាត់។ កាលពីម្សិលមិញសាលាហ្សាម៉ាន់បានធ្វើសន្និសីទសារព័ត៌មានមួយស្តីពីដំណើរការរបស់សាលាហើយក្នុងឱកាសនោះក្រុមអាណាព្យាបាលដែលមានកូនរៀននៅសាលានេះបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាកុំបិទសាលាតាមការស្នើសុំរបស់ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាលោក Lhan Kemal Tug ដែលបានជួបលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ២២ សីហា ដើម្បីស្នើរាជរដ្ឋាភិបាលបិទសាលាអន្ដរជាតិហ្សាម៉ាន់ដោយចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងករណីរដ្ឋប្រហារនៅតួកគី។ ...
សែន ដាវីត
http://bit.ly/2bkFjsD
ការផ្តល់កម្ចីនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កើនឡើងជាង ៣០%
ទំហំកម្ចី និងបញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅតែបន្តកើនឡើងខ្លាំងគិតត្រឹមឆមាសទីមួយឆ្នាំនេះ។ នេះបើតាមទិន្នន័យផ្លូវការពីសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ ប៉ុន្តែវិស័យនេះក៏កំពុងប្រឈមនឹងហានិភ័យខ្ពស់ជាងមុនផងដែរខណៈទំហំកម្ចីដែលអតិថិជនមិនបានសងត្រឡប់បានកើនឡើងដល់កម្រិតមិនធ្លាប់មាន។ ...
ហ៊ គឹមសាយ
http://bit.ly/2bSdRE9
ស្ត្រីក្រីក្រ ទំនងប្រើវិធីពន្យារកំណើតរយៈពេលវែងច្រើន
ការសិក្សាថ្មីមួយបានរកឃើញថាស្ត្រីក្រីក្រដែលរស់នៅក្នុងប្រទេសកម្ពុជាទំនងជាប្រើវិធីពន្យារកំណើតដែលមានរយៈពេលវែងច្រើនហើយវិធីទាំងនោះមានដូចជាការដាក់កងក្នុងស្បូន ឬការដាក់កងក្រោមស្បែកជាដើមប្រសិនបើពួកគេទទួលបានជំនួយពីខាងក្រៅ។ ...
Kali Kotoski
http://bit.ly/2bLkNCl