ភ្នំពេញប៉ុស្តិ៍
មន្ត្រី៖ ការនាំចេញឈើប្រណិតទៅវៀតណាមធ្វើទៅបានដោយហត្ថលេខាក្លែងក្លាយ
កាលពីម្សិលមិញ មន្ត្រីក្រសួងម្នាក់ បានប្រាប់ឲ្យដឹងថា នៅឆ្នាំ២០១៤ ឈើគ្រញូងរាប់ពាន់ម៉ែត្រគូប ត្រូវបាននាំចេញទៅប្រទេសវៀតណាម ជាមួយនឹងលិខិតអនុញ្ញាតដែលមានហត្ថលេខាជាហ្វូតូសុប របស់រដ្ឋលេខាធិការចូលនិវត្តន៍នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
Jack Davies និង ផាក់ ស៊ាងលី
http://www.phnompenhpost.com/national/rosewood-exports-vietnam-achieved-fake-signatures-official
ប្រាក់ចំណូលក្រុមហ៊ុន Bosch Cambodia កើនឡើង ២២%
ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍វិស្វកម្ម និងអេឡិចត្រូនិក Bosch Cambodia កាលពីម្សិលមិញបានប្រកាសពីកំណើនប្រាក់ចំណូលបានពីការលក់ ២២ ភាគរយកាលពីឆ្នាំមុនធៀបនឹងឆ្នាំ ២០១៤ ដោយសារការកើនឡើងឧស្សាហកម្មសំណង់ និងរថយន្ត។ ...
ហ៊ គឹមសាយ
http://bit.ly/2a6UPbW
ចំនួនអ្នកគ្រោះថ្នាក់ ដោយសារគ្រាប់មីន មានការកើនឡើងទ្វេដង
យោងតាមរបាយការណ៍ក្នុងខែមិថុនាឆ្នាំ ២០១៦ ដែលចេញផ្សាយដោយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (CMAA) បានឲ្យដឹងថាចំនួនមនុស្សដែលបានស្លាប់ដោយឧបទ្ទវហេតុគ្រាប់មីនបានកើនឡើងទ្វេដងដល់ចំនួន ២០ នាក់នៅឆមាសទីមួយនៃឆ្នាំ ២០១៦ នេះបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០១៥ ដែលមានតែចំនួន ១១ នាក់បើទោះបីជាចំនួនអ្នករងរបួសបានធ្លាក់ចុះចំនួន ៤៧ ភាគរយពោលគឺពី ៥៥ ចុះមក ២៩ នាក់ក្តី។ ...
ប៊ុន សេងគង់
http://bit.ly/2a8sEdt
កម្ពុជា ចាំបាច់ត្រូវពន្លឿនការធ្វើកំណែទម្រង់
កម្ពុជាចាំបាច់ត្រូវពន្លឿនការធ្វើកំណែទម្រង់របស់ខ្លួន និងបង្កើតស្មារតីនៃ «ភាពបន្ទាន់» មួយប្រសិនបើប្រទេសនេះចង់ទាក់ទាញការវិនិយោគពីអាមេរិកបន្ថែមទៀតខណៈការប្រកួតប្រជែងដែលកំពុងកើនឡើងក្នុងតំបន់បានធ្វើឲ្យប្រទេសនានាដូចជាវៀតណាម និងមីយ៉ាន់ម៉ាទទួលបានការចាប់អារម្មណ៍ខ្លាំង។ នេះបើតាមក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន។ ...
Kali Kotoski
http://bit.ly/2adKBZf
ការវិនិយោគរបស់ជប៉ុន នៅឆមាសទី ១ កើនជាង ១០ ដង
ការវិនិយោគរបស់ជប៉ុននៅកម្ពុជាបានកើនឡើងជាង ១០ ដងនៅឆមាសទី ១ ឆ្នាំនេះដោយមានទឹកប្រាក់ជិត ២៦០ លានដុល្លារដែលទឹកប្រាក់វិនិយោគមួយផ្នែកធំបានពីគម្រោងវិនិយោគលើផ្សារទំនើបអ៊ីអនទីពីរដែលមានទីតាំងនៅជាយទីក្រុងភ្នំពេញ។ ...
ហ៊ គឹមសាយ
http://bit.ly/2apd1iL
NGO ស្នើឲ្យនគរបាលពន្យល់ពីការតម្រូវឲ្យពួកគេធ្វើរបាយការណ៍ប្រចាំសប្តាហ៍
អង្គការជាង ១០ ក្នុងខេត្តឧត្តរមានជ័យបានជួបពិភាក្សាគ្នាដើម្បីរកវិធីឆ្លើយតប និងសុំឲ្យមានការពន្យល់ចំពោះការស្នើរបស់នគរបាលដែលសុំឲ្យសមាគម និងអង្គការក្រៅរដ្ឋាភិបាលទាំងអស់ត្រូវធ្វើរបាយការណ៍ប្រចាំសប្តាហ៍ពីសកម្មភាពរបស់ពួកគេឲ្យផ្នែកសន្តិសុខផ្ទៃក្នុងខេត្តខណៈដែលច្បាប់មិនបានចែង ហើយនៅខេត្តផ្សេងទៀតមិនឃើញតម្រូវឲ្យធ្វើបែបនេះ។ ...
ផាក់ ស៊ាងលី
http://bit.ly/2avXPQo
ក្រុមហ៊ុនផលិតសម្ភារកីឡា Nike បើកហាងលក់រាយនៅកម្ពុជា
ក្រុមហ៊ុនលក់សម្ភារកីឡា Nike ដែលមានមូលដ្ឋាននៅអាមេរិកបានបើកហាងលក់រាយរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍កន្លងមកនេះដោយមានការអបអរសាទរយ៉ាងខ្លាំងខណៈដែលការយល់ឃើញមានភាពចម្រុះចំពោះការបើកដំណើរការហាងនេះ។ ...
Kali Kotoski
http://bit.ly/2agbyg5
ចិន សរសើរ កម្ពុជា ដែលការពារគោលជំហររបស់ចិន ក្នុងរឿងជម្លោះសមុទ្រចិនខាងត្បូង
ប៉ុន្មានម៉ោងពីមុនប្រទេសអាស៊ីអាគ្នេយ៍ចេញសេចក្តីថ្លែងការណ៍ដែលមានការចរចាគ្នាយ៉ាងយូរ និងមានការកែប្រែសេចក្តីថ្លែងការណ៍មិនឲ្យមានលក្ខណៈខ្លាំងដូចមុនស្តីពីបញ្ហាសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ រដ្ឋមន្រ្តីការបរទេសចិនបានសរសើរសមភាគី កម្ពុជា ចំពោះការតស៊ូការពារគោលជំហររបស់ខ្លួន ប្រឆាំងនឹងការដាក់សម្ពាធឲ្យទទួលយកសេចក្តីថ្លែងការណ៍មួយដែលប្រើពាក្យខ្លាំងៗ។ ...
Ananth Baliga
http://bit.ly/2amEDoJ
ទីផ្សារកង់តម្លៃថ្លៃ បន្តស្ទុះងើបឡើងនៅក្នុងប្រទេស កម្ពុជា
ងាកចេញពីការជិះយានយន្ត ដែលបង្កឲ្យមានផ្សែងនៅតាមផ្លូវដែលកកស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ ប្រជាជនបានងាកមកជិះកង់កាន់តែច្រើនឡើង បន្ទាប់ពីកំណើនឧស្សាហកម្មកង់ដែលមានតម្លៃខ្ពស់បន្តកើតមាន។ ...
ចេង សុខហ័ង
http://bit.ly/2amGzNW
ក្រុមហ៊ុន Disney ទិញឥណទានកាបូននៅខេត្តមណ្ឌលគិរី
ក្រុមហ៊ុន Walt Disney បានទិញឥណទានកាបូននៅក្នុងព្រៃនៃខេត្តមណ្ឌលគិរី ក្នុងតម្លៃ ២.៦ លានដុល្លារ ដែលជាការទិញឥណទានកាបូនធំជាងគេបំផុតមិនធ្លាប់មាននៅប្រទេសកម្ពុជា និងដែលកំពុងផ្តល់ជាដង្ហើមដល់ កម្មវិធីឥណទានកាបូន ដែលអ្នកខ្លះគិតថាមានតែនៅលើក្រដាស ប៉ុន្តែមិនមានវត្តមាន។ ...
ផាក់ ស៊ាងលី និង កាលី កូតូស្គី
http://www.phnompenhpost.com/national/disney-buys-carbon-credits-mondulkiri
រ៉ូណា ស្មីត អ្នករាយការណ៍អង្គការសហប្រជាជាតិ ការពារគោលជំហររបស់លោកស្រី
រ៉ូណា ស្មីត អ្នករាយការណ៍អង្គការសហប្រជាជាតិ បានឆ្លើយតបទៅនឹង ការព្រួយបារម្ភជាបន្តបន្ទាប់របស់សហគមន៍សិទ្ធិមនុស្ស ដែលថា លោកស្រី មិនបានបំពេញអាណត្តិរបស់លោកស្រី។ ...
Jack Davies
http://www.phnompenhpost.com/national/un-rapporteur-rhona-smith-defends-approach
អាជីវកម្មចំណតរថយន្ត នៅមានការគាំទ្រតិច
ក្រុមហ៊ុន Sonatra Carling ដែលជាក្រុមហ៊ុនវិនិយោគរួមលើចំណតរថយន្តស្វ័យប្រវត្តិលើកដំបូងរបស់កម្ពុជាបានបង្ហាញពីការខាតបង់ជាង ៥០ ០០០ ដុល្លារក្នុងអំឡុងពេលប្រតិបត្តិការរយៈពេលមួយឆ្នាំ។ នេះបើតាមអគ្គនាយកក្រុមហ៊ុន។ ...
ហ៊ គឹមសាយ
http://bit.ly/2al4zU6
របាយការណ៍៖ កុមារកម្ពុជាមានបញ្ហាក្រអូមមាត់ឆែបក្នុងអត្រាខ្ពស់បំផុត
ការសិក្សាក្នុងលំដាប់ពិភពលោកមួយបានរកឃើញថា កម្ពុជាមានអត្រាកុមារក្រអូមមាត់ឆែបខ្ពស់ជាងគេក្នុងចំណោមបណ្តាប្រទេសមានប្រាក់ចំណូលទាបនិងប្រទេសមានប្រាក់ចំណូលមធ្យមចំនួន១០០ប្រទេស ។ ...
Erin Handley
http://www.phnompenhpost.com/national/untreated-cleft-palate-rates-worlds-highest-says-report
បើកសម្ភោធសន្ទានុក្រមសត្វព្រៃដើម្បីបញ្ឈប់ការប្រម៉ាញ់
កាលពីម្សិលមិញ មូលនិធិសត្វព្រៃពិភពលោក (WWF) សម្រាប់ប្រទេសកម្ពុជានិងក្រសួងបរិស្ថានបានបើកសម្ភោធកម្រងសៀវភៅសន្ទានុក្រមរូបភាពដែលមានចំនួន៧៦សន្លឹកស្តីអំពីតំបន់អភិរក្សសត្វព្រៃភ្នំព្រិចក្នុងខេត្តមណ្ឌលគិរី ក្នុងគោលបំណងផ្តល់ចំនេះដឹងទៅកាន់ប្រជាជនទូទៅស្តីអំពីគុណប្រយោជន៍នៃការអភិរក្សសត្វព្រៃនិងប្រឆាំងនឹងការប្រម៉ាញ់។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/wildlife-book-looks-put-dent-poaching
ក្រុមហ៊ុនដីសម្បទានលើកពីបញ្ហាដែលពួកគេប្រឈម
ក្រុមឧកញ៉ា និងម្ចាស់ក្រុមហ៊ុនខ្មែរ និងបរទេសបានប្រាប់ក្រសួងកសិកម្មពីចំណុចខ្វះខាតនៅក្នុងការអនុវត្តច្បាប់ និងលើកឡើងពីបញ្ហារបស់ពួកគេនៅក្នុងការវិនិយោគលើដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជាដែលប្រឈមខ្លាំងជាមួយនឹងសហគមន៍មូលដ្ឋានខណៈដែលអង្គការសង្គមស៊ីវិលបានរកឃើញថាការផ្តល់ដីសម្បទានសេដ្ឋកិច្ចគឺជាមូលហេតុចម្បងដែលធ្វើឲ្យកើតមានជម្លោះដីធ្លីនៅស្ទើរទូទាំងប្រទេស។ ...
ផាក់ ស៊ាងលី
http://bit.ly/2afwHIH
សមាគមឧស្សាហកម្មថ្មាំជក់ ជំរុញឲ្យទប់ស្កាត់ការនាំចូលបារីគេចពន្ធ
សមាគមឧស្សាហកម្មថ្មាំជក់ កាលពីម្សិលមិញបានជំរុញឲ្យអាជ្ញាធរកម្ពុជា បង្កើនការទប់ស្កាត់ការនាំចូលដោយខុសច្បាប់នូវផលិតផលថ្នាំជក់ [បារី] ដែលគ្មានរូបសញ្ញានិងសារព្រមានផលប៉ះពាល់សុខភាព ខណៈផលិតផលថ្នាំជក់ល្មើសច្បាប់ទាំងនោះ ត្រូវបានគេរកឃើញមានប្រមាណ ៥ ភាគរយកំពុងចរាចរណ៍នៅក្នុងទីផ្សារប្រទេសកម្ពុជា។ ...
ឃុត សុភចរិយា
http://bit.ly/29X8WCI
សាលាក្រុង ផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងប្រព័ន្ធភ្លើងក្នុងក្រុង
សាលារាជធានីភ្នំពេញនៅសប្តាហ៍នេះបានសម្រេចផ្ទេរការគ្រប់គ្រងលើការវិនិយោគបំពាក់ និងជួសជុលថែទាំប្រព័ន្ធភ្លើងសាធារណៈទៅឲ្យក្រុមហ៊ុនឯកជនមួយជាអ្នកគ្រប់គ្រងវិញដោយតម្រូវឲ្យក្រុមហ៊ុននោះផ្លាស់ប្តូរអំពូលដែលមានស្រាប់ជាង ១ ម៉ឺននៅតាមទីសាធារណៈនៅភ្នំពេញហើយបំពាក់ជំនួសនូវអំពូល LED ដែលមានបច្ចេកវិទ្យាថ្មីវិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2ab7FbV
ភាពចម្រូងចម្រាសគ្នាលើយីហោអង្ករនៅតែបន្ត
ការប្រើប្រាស់ពាណិជ្ជសញ្ញាតែមួយសម្រាប់អង្ករនាំចេញរបស់កម្ពុជាអាចបង្កគ្រោះថ្នាក់ដល់ឧស្សាហកម្មទាំងមូលតាមរយៈកង្វះការគ្រប់គ្រងបច្ចេកទេស។ នេះបើយោងតាមមន្ដ្រីក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/29XnK4f
អ្នកសង្កេតការណ៍ព្រួយបារម្ភពីការគម្រាមកំហែង
ខណៈពេលដែលកាលបរិច្ឆេទចុះបញ្ជីបោះឆ្នោតនឹងចាប់ផ្តើមក្នុងរយៈពេល៦សប្តាហ៍ គជបបានឱ្យដឹងកាលពីម្សិលមិញថា ស្ថានភាពនយោបាយបច្ចុប្បន្ននិងច្បាប់ដែលទើបនឹងបានអនុម័តថ្មីៗបានបង្កើតឱ្យមានសេចក្តីព្រួយបារម្ភចំពោះអ្នកសង្កេតការណ៍របស់ពួកគេ។ ...
Jack Davies
http://www.phnompenhpost.com/national/poll-observers-wary-potential-intimidation
តំបន់ដីសើមនិងព្រៃលិចទឹកកម្ពុជា ស្ថិតក្នុងការគម្រាមកំហែងខ្លាំង
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) បានកំណត់ថា ភ្លើងឆេះ នៅតំបន់ព្រៃលិចទឹកជាបន្តបន្ទាប់គឺជា ការគម្រាមកំហែងចម្បងចំពោះបឹងទន្លេសាប។ ...
Alessandro Marazzi Sassoon
http://bit.ly/2ahr3Ck
សកម្មជនការពារព្រៃឈើ ត្រូវបានក្រុមជនល្មើសគំរាមសម្លាប់
សកម្មជនការពារព្រៃឈើជនជាតិដើមកួយត្រូវបានក្រុមអ្នកកាប់ឈើក្នុងភូមិជាមួយគ្នាគំរាមបាញ់សម្លាប់ធ្វើឲ្យអ្នកខ្លះមិនហ៊ានចេញក្រៅផ្ទះ និងបានចោទអាជ្ញាធរថាមិនសូវចាត់វិធានការបង្ក្រាបជនល្មើស និងអ្នកបំផ្លាញព្រៃការពារក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ...
ផាក់ ស៊ាងលី
http://bit.ly/2a1V4aH
អ្នកវិទ្យាសាស្ត្រប្រើប្រាស់ DNA សម្រាប់តាមដានប្រភេទសត្វត្រីកម្រក្នុងតំបន់មេគង្គ
របាយការណ៍ថ្មីមួយបានឱ្យដឹងថា ការប្រមែរប្រមូល DNA សម្រាប់កត្តាបរិស្ថានអាចជា អាវុធដ៏មុតស្រួចសម្រាប់ការតាមដាននិងការពារពួកត្រីជិតផុតពូជបំផុតក្នុងតំបន់ទន្លេមេគង្គ។ ...
Erin Handley
http://www.phnompenhpost.com/national/scientists-using-dna-track-mekongs-monsters
ប្រទេសមហាអនុតំបន់មេគង្គឯកភាពរថយន្ត ៥០០ គ្រឿងឆ្លងកាត់តំបន់
បណ្ដាប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) បានយល់ព្រមកាលពីសប្ដាហ៍មុនលើកូតារថយន្តពាណិជ្ជកម្ម និងរថយន្តទេសចរណ៍ ៥០០ គ្រឿងឆ្លងកាត់តំបន់នេះ។ នេះបើតាមមន្ដ្រីមកពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា។ ...
Cheng Sokhorng
http://www.phnompenhpost.com/business/thai-transport-quotas-rise
កាលបរិច្ឆេទមកដល់នៃសម្ភារៈកុំព្យូទ័រទៅកាន់គ.ជ.បត្រូវបានខកខាន
ក្នុងរយៈពេលតិចជាងពីរខែមុនពេលកាលបរិច្ឆេទក្នុងការចុះបញ្ជីបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់ចាប់ផ្តើម ការដឹកជញ្ជូនសម្ភារៈបរិក្ខារកំុព្យូទ័រត្រូវបានរាយការណ៍ថានឹងមានសភាពយឺតយ៉ាវក្នុងរយៈពេល២សប្តាហ៍ ដោយសារមូលហេតុកំហុសបច្ចេកទេសក្នុងករណីពន្ធនាំចូល ខណៈមានចំនួនបុគ្គលិកតិចតួចជាងការកំណត់ត្រូវបានជ្រើសរើសសម្រាប់បំពេញភារកិច្ចនេះ។ ...
ប៊ុន សេងគង់ និង Erin Handley
http://www.phnompenhpost.com/national/red-tape-delays-nec-computers