ភ្នំពេញប៉ុស្តិ៍
របាយការណ៍៖ មន្រ្តីសុខាភិបាលមានប្រាក់ខែតិច ត្រូវរំពឹងការងារទីពីរ
របាយការណ៍ស្រាវជ្រាវថ្មីមួយបានបង្ហាញថា បុគ្គលិកផ្នែកសុខាភិបាលរបស់រដ្ឋាភិបាលកម្ពុជា មានប្រាក់ខែតិចពេក និងទទួលបានការបណ្តុះបណ្តាលមិនគ្រប់គ្រាន់ ដោយ ៩៨ ភាគរយនៃពួកគេត្រូវពឹងផ្អែកទៅលើការងារទី ២ ដើម្បីរកប្រាក់ចំណូលបន្ថែម។ ...
Erin Handley
http://bit.ly/28ZB60T
សវនាការលើសកម្មជនបរិស្ថានធ្វើឡើងដោយរឹតបន្តឹង
សាលាដំបូងខេត្តកោះកុងកាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះសំណុំរឿងសកម្មជនបរិស្ថានបីរូបដែលត្រូវបានចាប់ឃុំខ្លួនដោយសារតែបានចូលរួមធ្វើការតវ៉ាប្រឆាំងនឹងការបូមខ្សាច់កាលពីឆ្នាំ ២០១៥។ ...
ផាក់ ស៊ាងលី និង Shaun Turton
http://bit.ly/293ZCww
ការស៊ើបអង្កេតករណីសង្ស័យជម្ងឺកញ្ជ្រិលពីរនៅក្រុងភ្នំពេញនិងខេត្តស្វាយរៀង
មន្ត្រីក្រសួងសុខាភិបាលកំពុងធ្វើការស៊ើបអង្កេតករណីសង្ស័យជម្ងឺកញ្ជ្រិលពីរ ដែលមួយនៅក្នុងក្រុងភ្នំពេញនិងមួយទៀតនៅខេត្តស្វាយរៀង។ ...
Yesenia Amaro
http://www.phnompenhpost.com/national/possible-measles-cases-prompt-investigation
ក្រុមហ៊ុនចិនគ្រោងវិនិយោគតភ្ជាប់ពីផែទៅផ្លូវដែក
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China Railway Construction Corporation Limited គ្រប់គ្រងដោយរដ្ឋរបស់ចិនបានបង្ហាញពីគម្រោងតម្លៃ ២៥០ លានដុល្លារតភ្ជាប់ផ្លូវពីកំពង់ផែភ្នំពេញទៅកាន់ផ្លូវដែក។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ។ ...
Kali Kotoski
http://bit.ly/293YNnG
កូរ៉េខាងត្បូងត្រូវការកម្លាំងពលកម្មពីកម្ពុជាបន្ថែមក្នុងឆ្នាំ ២០១៦
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ចំនួនពលករចំណាកស្រុកដែលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងនឹងមានការកើនឡើងទ្វេដងនៅឆ្នាំ ២០១៦នេះ ធៀបនឹងឆ្នាំមុន។ ...
គង់ មេត្ដា
http://bit.ly/290kOSy
មន្ត្រីកំពុងរៀបចំប្រព័ន្ធបង់ប្រាក់ពិន័យចរាចរណ៍តាមធនាគារ
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃបាននិងកំពុងសិក្សាលើប្រព័ន្ធអេឡិចត្រូនិកបង់ប្រាក់ផាកពិន័យបទល្មើសចរាចរណ៍តាមធនាគារដែលប្រព័ន្ធនេះគ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០១៦ ខាងមុខនេះដើម្បីតម្លាភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។ ...
ប៉ិច សុធារី
http://bit.ly/28XZEVn
តម្លៃមាសនៅកម្ពុជាហក់ឡើង ១០០ ដុល្លារតែរយៈពេល ១ ថ្ងៃ
តម្លៃមាសនៅកម្ពុជាបានហក់ឡើងខ្ពស់មួយរំពេចកាលពីថ្ងៃសុក្រដែលជំរុញឲ្យអ្នកកាន់កាប់មាសជាច្រើនបានលក់ដើម្បីទទួលបានការចំណេញពីកំណើននេះ។ ...
ហ៊ គឹមសាយ
http://bit.ly/293K4eh
ការស្ទង់មតិៈ សេវាធនាគារត្រូវការកែលម្អ
ទោះបីវិស័យធនាគាររបស់កម្ពុជាកំពុងទទួលបានកំណើនខ្លាំងក្នុងរយៈពេលចុងក្រោយជាមួយស្ថាប័នជាច្រើនកំពុងព្យាយាមបង្កើនភាពខ្លាំងរបស់ពួកគេនៅក្នុងទីផ្សារដែលតូចចង្អៀតនេះក្តីក៏នៅមានការមិនពេញចិត្តច្រើនលើសេវាធនាគារក្នុងចំណោមអតិថិជនដែលនេះជាឧបសគ្គមួយសម្រាប់ទំនុកចិត្ត និងកំណើនផងដែរ។ ...
Kali Kotoski
http://bit.ly/28YBPkg
សហភាពអឺរ៉ុបនិងSIDAព្រមព្រៀងផ្តល់ជំនួយដល់កម្ពុជាចំនួន៣៣.១លាន អឺរ៉ូ
សហភាពអឺរ៉ុបនិងភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍនអន្តរជាតិស្វីស (SIDA) បានព្រមព្រៀងក្នុងការផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៣៣.១លាន អឺរ៉ូទៅកាន់កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុដំណាក់កាលទី៣របស់ប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសរបស់ភ្នាក់ងារសារព័ត៌មានជាតិកាលពីថ្ងៃសុក្រ។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/eu-sida-offer-eu331m-grant-budget-reform
សាលាអំពីវគ្គបណ្តុះបណ្តាលសិទ្ធិមនុស្សត្រូវបានលុបបំបាត់នៅខេត្តព្រះវិហារ
អ្នករៀបចំសិក្ខាសាលាស្តីអំពីវគ្គបណ្តុះបណ្តាលសិទ្ធិមនុស្សកាលពីថ្ងៃទី១៧ ខែមិថុនានៅខេត្តព្រះវិហារបានឱ្យដឹងថា សិក្ខាសាលានេះត្រូវបានលុបបំបាត់ដោយនគរបាល ខណៈពេលអាជ្ញាធរបានឱ្យដឹងកាលពីម្សិលមិញថាក្រុមមន្ត្រីគ្រាន់តែបានស្នើរសុំឱ្យមានការបង្អាកវគ្គបណ្តុះបណ្តាលនេះដោយសារការព្រួយបារម្ភអំពីកត្តាអនុវត្តជាក់ស្តែង។ ...
ប៊ុន សេងគង់
http://www.phnompenhpost.com/national/local-human-rights-forum-shut-down-preah-vihear
ទូកដែលគេប្រទះឃើញគឺជាទូកពីសម័យអង្គរ
ទូកដែលបានប្រទះឃើញកាលពីខែមេសាកន្លងមកនៅការដ្ឋានមួយស្ថិតនៅស្រុកអង្គរធំ ខេត្តសៀមរាបត្រូវបានមន្ទីរពិសោធន៍នៅប្រទេសនូវែលសេឡង់បង្ហាញថាគឺជាទូកបុរាណមានកាលបរិច្ឆេទនៅឆ្នាំ ១២០៧ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧។ ...
សែន ដាវីត
http://bit.ly/293N0aR
កម្ពុជាជំរុញឲ្យអាល្លឺម៉ង់វិនិយោគនៅកម្ពុជាកាន់តែច្រើន
រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកាលពីម្សិលមិញបានជំរុញឲ្យមានការវិនិយោគកាន់តែច្រើនបន្ថែមទៀតរបស់អាល្លឺម៉ង់មកកម្ពុជាខណៈអង្គការរបស់អាល្លឺម៉ង់កំពុងរៀបចំផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅក្នុងឧស្សាហកម្មរោងចក្រសម្រាប់ប្រជាជនកម្ពុជា។ នេះបើយោងតាមលោក ប៉ាវ ហេងតារា ប្រធាននាយកខុទ្ទកាល័យក្រសួងពាណិជ្ជកម្ម។ ...
ចេង សុខហ័ង
http://bit.ly/28Rqj4V
ក្រសួងអប់រំដកតួនាទីមន្ត្រីដែលបៀតបៀនកេរ្តិ៍ភេទលើនារីកូរ៉េ
បន្ទាប់ពីសារព័ត៌មានកូរ៉េខាងត្បូងបានចុះផ្សាយពីរឿងអាស្រូវរបស់មន្ត្រីកម្ពុជាលោក គ្រី ស៊ាងឡុង ដែលបានបៀតបៀនកេរ្តិ៍ភេទទៅលើនារីកូរ៉េម្នាក់ក្នុងដំណើរទៅបំពេញទស្សនកិច្ចនៅទីនោះហើយកាសែតក្នុងស្រុកមួយបានដកស្រង់យកមកចុះផ្សាយកាលពីម្សិលមិញ ក្រសួងអប់រំយុវជន និងកីឡាបានសម្រេចដកតួនាទីមន្ត្រីរូបនេះចេញពីប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈខណៈដែលរឿងនេះបានកើតឡើងអស់រយៈពេលជិត ១ ខែមកហើយ។ ...
ឡាយ សាមាន
http://bit.ly/28XbFNz
ក្រុមហ៊ុនកំពុងចែចូវគម្រោងផ្លូវដែកពីភ្នំពេញទៅសៀមរាប
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីម្សិលមិញបានឲ្យដឹងថាមានក្រុមហ៊ុនមួយចំនួនបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅសៀមរាប។ ...
ហ៊ គឹមសាយ
http://bit.ly/28RwLsG
គជប នឹងបញ្ចេញបញ្ជីក្រោយពេលការចុះឈ្មោះអ្នកបោះឆ្នោតចប់
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញបានសន្យាថា គ.ជ.ប នឹងបញ្ចេញបញ្ជីឈ្មោះអ្នកបោះឆ្នោតដើម្បីត្រួតពិនិត្យបន្ទាប់ពីការចុះឈ្មោះអ្នកបោះឆ្នោតត្រូវបានបញ្ចប់ប៉ុន្តែលោកបានទទួលស្គាល់ថាដំណើរការនេះកំពុងប្រឈមមុខនឹងពេលវេលាកំណត់ដែលមានរយៈពេលខ្លីពេក។ ...
ប៊ុន សេងគង់
http://bit.ly/28PkbM4
ការដឹកជញ្ជូនរបស់ Hyundai ពីកម្ពុជាបង្ហាញពីកំណើន
តំណាងក្រុមហ៊ុនក្នុងស្រុកបានឲ្យដឹងកាលពីម្សិលមិញថាទំហំនៃកាដឹកជញ្ជូនទំនិញបានកើនឡើងជាប្រចាំនៅក្នុងរយៈពេល ៣ ខែចាប់តាំងពីក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្ររបស់កូរ៉េខាងត្បូង Hyundai Merchant Marine បានចាប់ផ្ដើមចូលចតនៅកំពង់ផែក្រុងព្រះសីហនុខណៈទំហំទំនិញត្រូវបានរំពឹងថានឹងកើនឡើងពីរដងនៅក្នុងរយៈពេលមួយខែខាងមុខ។ ...
ហ៊ គឹមសាយ
http://bit.ly/28RILiB
មន្ត្រីសង្គមស៊ីវិលស្នើឲ្យអគ្គនាយកដ្ឋានពន្ធដារ សម្រួលនីតិវិធីបង់ពន្ធបន្ថែម
រដ្ឋាភិបាលនឹងចាប់ផ្ដើមប្រមូលពន្ធលើមធ្យោបាយធ្វើដំណើរសម្រាប់ឆ្នាំ ២០១៦ ចាប់ពីខែក្រោយខណៈមន្ត្រីសង្គមស៊ីវិលជំរុញឲ្យសម្រួលនីតិវិធីឲ្យកាន់តែងាយស្រួលសម្រាប់អ្នកបង់ពន្ធ។ តាមសេក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ការប្រមូលនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែកក្កដាដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ ...
ស៊ន សារ៉ាត
http://bit.ly/28Se1vP
NAC ទទួលជម្លោះរវាងរដ្ឋ-ឯកជនលើកទី ១
មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការ (NAC) ដែលជាកន្លែងដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការកាលពីថ្ងៃចន្ទបានទទួលសំណុំរឿងវិវាទពាណិជ្ជកម្មរវាងឯកជន និងរដ្ឋាភិបាលជាលើកដំបូង។ ...
ហ៊ គឹមសាយ and Kali Kotoski
http://bit.ly/28NKDFs
អ្នកទិញនឹងអាចបង់ថ្លៃបន្ថែម ៥០០ រៀលសម្រាប់ថង់ប្លាស្ទិក ១ ដាក់អីវ៉ាន់
អ្នកដើរផ្សារទិញអីវ៉ាន់អាចនឹងត្រូវកំណត់យក ៥០០ រៀលក្នុងមួយថង់ប្លាស្ទិកសម្រាប់ដាក់អីវ៉ាន់ទៅតាមសេចក្តីព្រាងនៃប្រកាសអន្តរក្រសួងមួយដែលមានគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ សេចក្តីព្រាងប្រកាសនេះត្រូវបានពិនិត្យកាលពីម្សិលមិញនៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយក្រសួងបរិស្ថានជាមួយនឹងតំណាងមកពីក្រសួងមហាផ្ទៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងទេសចរណ៍អភិបាលរាជធានីភ្នំពេញអភិបាលខេត្តសៀមរាប និងអភិបាលខេត្តព្រះសីហនុ និងម្ចាស់ហាងនានា។ ...
គង់ មេត្ដា
http://bit.ly/28OP6qe
PPSEZ ចាប់ផ្តើមដំណើរការថាមពលសូឡាបូមទឹក
តំបន់សេដ្ឋកិច្ចភ្នំពេញបានចាប់ផ្ដើមដំណើរការថាមពលស្អាតរបស់ខ្លួនកាលពីម្សិលមិញដែលសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធថាមពលបន្ទះស្រូបពន្លឺព្រះអាទិត្យថ្មីពីរដើម្បីផ្គត់ផ្គង់អគិ្គសនីសម្រាប់បូមទឹកនៅក្នុងសួនឧស្សាហកម្មទំហំដី ៣៥៧ ហិកតា។ ...
ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/28SsDt5
អ៊ឹម ឈុនលឹម ជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
លោក អ៊ឹម ឈុនលឹម ជាអតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញាបោះឆ្នោតឱ្យធ្វើជាប្រធានសម្រាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ជំនួសតំណែងប្រធានស្ថាប័នចាស់លោក ឯក សំអុល។ ...
ឡាយ សាមាន
http://bit.ly/28MvK55
គម្រោងបញ្ចប់ការអភិវឌ្ឍរមណីយដ្ឋាននៅកោះរ៉ុងនឹងត្រូវពន្យារដល់ឆ្នាំ ២០១៧
រមណីយដ្ឋានប្រណីតតម្លៃ ៣០ លានដុល្លាររបស់ក្រុមហ៊ុន រ៉ូយាល់គ្រុបនៅលើកោះរ៉ុងនឹងមិនបញ្ចប់តាមការគ្រោងទុកនោះទេបន្ទាប់ពីក្រុមហ៊ុននេះបានប្រឈមនឹងបញ្ហាការអភិវឌ្ឍកំពង់ផែរបស់ខ្លួន។ ...
ចេង សុខហ័ង and Kali Kotoski
http://bit.ly/28OwcEC
រដ្ឋាភិបាលមានគម្រោងសង់ព្រលានយន្តហោះថ្មីនៅក្បែរភ្នំពេញ
រាជរដ្ឋាភិបាលបានប្រកាសសម្រេចរក្សាតំបន់សន្តិសុខ និងសុវត្ថិភាពជុំវិញបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានវិវាទឲ្យស្ថិតក្នុងស្ថានភាពដដែលសិនដោយពុំមានការពង្រីកព្រលានយន្តហោះនោះទេខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងរៀបគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀតដែលមានចម្ងាយពី ៣០ ទៅ ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ...
ប៉ិច សុធារី
http://bit.ly/28USOR6
ការកាត់បន្ថយថ្លៃដឹកជញ្ជូនមិនទាន់មានប្រសិទ្ធភាព
រយៈពេលពីរខែបន្ទាប់ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសពីការកាត់បន្ថយតម្លៃដឹកជញ្ជូនអ្នកនៅក្នុងឧស្សាហកម្មនេះអះអាងថាការអនុវត្តនៅតែមិនទាន់ពេញលេញ និងមានប្រសិទ្ធភាពនៅឡើយទេ។ ...
ចេង សុខហ័ង
http://bit.ly/28SyMFA