ភ្នំពេញប៉ុស្តិ៍
ក្រសួងក្រសួងរ៉ែ និងថាមពល សម្រេចបញ្ចុះថ្លៃអគ្គិសនីដល់ផ្នែកឧស្សាហកម្ម និងកសិកម្ម
ក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី ២០ ខែកញ្ញា បានសម្រេចបញ្ចុះថ្លៃអគ្គិសនីដល់ផ្នែកឧស្សាហកម្ម និងកសិកម្មដើម្បីពង្រីកផលិតកម្មរោងចក្រ និងសហគ្រាសសម្រាប់ផ្នែកទាំង ២ នេះ និងដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ ...
រី សុចាន់
https://www.postkhmer.com/national/2023-09-21-1047-254631.html
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី ២១ ខែកញ្ញានេះ ដើម្បីទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក រហូតដល់ថ្ងៃទី ២៥ ខែកញ្ញា។ ...
រី សុចាន់
https://www.postkhmer.com/national/2023-09-21-0925-254640.html
រដ្ឋរកចំណូលបានជាង $៥២ លាន ពីពន្ធប្រតិបត្តិការពាណិជ្ជកម្មអនឡាញ
ប្រាក់ជាង ៥២ លានដុល្លារត្រូវបានអគ្គនាយកដ្ឋានពន្ធដាររកបានពីការប្រមូលពន្ធលើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៣ ខណៈអាជីវកម្មតាមប្រព័ន្ធអនឡាញនៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាបានរីកចម្រើនកាន់តែលឿន។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-20-0833-254600.html
ម្ចាស់សហគ្រាសផលិតត្រីងៀត គ្រោងបង្កើនផលិតផលសម្រាប់ទីផ្សារ
ម្ចាស់សហគ្រាសផលិតត្រីងៀត ១ កន្លែងនៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ គ្រោងបង្កើនសមត្ថភាពផលិតពី ៥០០ គីឡូក្រាម ទៅ ២ ៥០០ គីឡូក្រាម ក្នុង ១ ខែ នៅពេលបានទទួលវិញ្ញាបនបត្របញ្ជាក់ពីសុវត្ថិភាព ម្ហូបអាហារ CQS។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/business/2023-09-20-1130-254599.html
ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញកាន់តែមានកំណើនខ្លាំង
ក្រុមហ៊ុនប្រមាណជាង ២៩ ពាន់ ដែលមានដើមទុនសរុបជិត ៨,៦ ពាន់លានដុល្លារ បានទទួលជោគជ័យលើការចុះបញ្ជីអាជីវកម្មតាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ ខណៈកាលពីដើមឆ្នាំ២០២៣ ចំនួនដើមទុនមានប្រមាណជាង ៥,៨១ ពាន់លានដុល្លារ។ នេះបើយោងតាម Online Business Registration Service (OBRS)។ ...
ហ៊ិន ពិសី
https://www.postkhmer.com/business/2023-09-20-0406-254607.html
ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀនចូលជួប ពាក់ព័ន្ធការចុះឈ្មោះគណបក្សនេះក្នុងបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ
ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឱ្យតំណាងគណបក្សភ្លើងទៀន ចំនួន ៥ នាក់ ចូលជួបពិភាក្សាជាមួយតំណាងក្រសួង នៅព្រឹ ...
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-09-20-1821-254619.html
គណៈប្រតិភូជាន់ខ្ពស់របស់តួកគី នឹងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២
នាយកខុទ្ទកាល័យប្រធានរដ្ឋសភា បានថ្លែងថា នៅសប្តាហ៍ក្រោយនេះ គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសតួកគី នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំង ២ បន្ថែមទៀត ពិសេសលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំង ២ ខណៈ ...
វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-19-1809-254590.html
ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញកាន់តែមានកំណើនខ្លាំង
ក្រុមហ៊ុនប្រមាណជាង ២៩ ពាន់ ដែលមានដើមទុនសរុបជិត ៨,៦ ពាន់លានដុល្លារ បានទទួលជោគជ័យលើការចុះបញ្ជីអាជីវកម្មតាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ ខណៈកាលពីដើមឆ្នាំ២០២៣ ចំនួនដើមទុនមានប្រមាណជាង ៥,៨១ ពាន់លាន ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-20-0406-254607.html
កម្ពុជារៀបចំព្រឹត្តិការណ៍អបអរសាទរការដាក់រមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
ដោយមានការគាំទ្រយ៉ាងមុតមាំ ពីរាជរដ្ឋាភិបាល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងស្ថាប័នពាក់ព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ធំមួយ នៅល្ងាចថ្ងៃទី ២០ ខែកញ្ញា ដើម្បីអបអរសាទរការដាក់បញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣។ ...
នាង សុគន្ធា
https://www.postkhmer.com/national/2023-09-20-0827-254605.html
ទឹកស្ទឹងសែនអាចនឹងហក់ឡើងដល់កម្រិតប្រកាសអាសន្ន បើមានភ្លៀងបន្តទៀត
លោក សុក ហៃ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ ស្ថានភាពកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ នៅរក្សាកម្ពស់ ១៣,៤១ ម៉ែត្រដដែល ព្រោះមិនមានភ្លៀងធ្លាក់បន្តទៀតនោះទេ ប៉ុន្តែកម្រិតទឹកអាចនឹងឈានដល់ការប្រកាសអាសន្នបើមានភ្លៀង ២-៣ ថ្ងៃទៅមុខទៀត។ ...
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-09-18-0839-254512.html
មនុស្សជិត ៣ ពាន់នាក់ស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៨ ខែ ឆ្នាំ ២០២៣
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១ ពាន់នាក់ បានស្លាប់ និងជាង ២ ៧០០ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២៣ នេះ ដែលអត្រានេះថយចុះ ៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ...
នាង សុគន្ធា
https://www.postkhmer.com/national/2023-09-18-1030-254524.html
UNIDO និងរដ្ឋបាលជលផល កំពុងសហការធ្វើឱ្យផលិតផលជលផលកម្ពុជាមាននៅទីផ្សារអឺរ៉ុប
ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការយូនីដូ UNIDO លោក សេតធីស៊ី ថារ៉ាម៉ា ថមបាធូ ថ្លែងថា អង្គការ UNIDO និង រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខិតខំប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណាឱ្យផលិតផលជលផលកម្ពុជាមាននៅលើទីផ្សារសហភាពអឺរ៉ុប តាមរយៈធ្វើឱ្យបំពេញបានការឆ្លើយតបបញ្ញត្តិ និងតម្រូវការរបស់សហភាពអឺរ៉ុប។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-09-18-1014-254514.html
រដ្ឋបាល និងស្នងការដ្ឋាននៃរាជធានីភ្នំពេញ ប្រកាសកែសម្រួលឯកសណ្ឋានថ្មីមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា និងអនុវត្តឆាប់ៗខាងមុខនេះ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក ស ថេត អគ្គស្នងការនគរបាលជាតិក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា បានប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបារាជធានីភ្នំពេញធ្វើការកែសម្រួលចំពោះឯកសណ្ឋានថ្មីរបស់មន្ត្រីជាប់កិច្ចសន្យា ដែលនឹងត្រូវអនុវត្តនៅពេលឆាប់ៗខាងមុខនេះ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ...
គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-09-17-1729-254522.html
ចិនបញ្ជាក់ជំហរបន្ដគាំទ្រកម្ពុជាមិនប្រែប្រួល
ជាង ៣ សប្ដាហ៍ បន្ទាប់ពីបានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជាកាលពីខែសីហា លោក ហ៊ុន ម៉ាណែត បានជួបលោក ស៊ី ជីនភីង ប្រធានាធិបតីចិននៅទីក្រុងប៉េកាំង ប្រទេសចិនជាប្រទេសទី១ ដែលលោកបានកំណត់ជួប ខណៈមេដឹកនាំចិនបានបញ្ជាក់ជំហរជាថ្មីពីការបន្តគាំទ្រកម្ពុជាដោយមិនមានការប្រែប្រួល។ ...
រី សុចាន់
https://www.postkhmer.com/national/2023-09-18-0840-254533.html
«ទិវាអូហ្សូនពិភពលោក ១៦កញ្ញា» ក្រសួងបរិស្ថាន បន្តជំរុញការយល់ដឹងពីសារប្រយោជន៍នៃការចូលរួមថែរក្សាការពារស្រទាប់អូហ្សូន
ក្រសួងបរិស្ថាន បានចាត់ទុកការប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីភាពចាំបាច់ និងសារប្រយោជន៍នៃការចូលរួមថែរក្សាការពារស្រទាប់អូហ្សូន ដែលជារបាំងការពារភពផែនដីពី កាំរស្មីពណ៌ស្វាយដ៏គ្រោះថ្នាក់។ ...
វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-16-0746-254501.html
រមណីយដ្ឋានប្រាសាទកោះកេរត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
រមណីយដ្ឋានបុរាណវិទ្យាប្រាសាទកោះកេរ ស្ថិតនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលកម្ពុជាស្នើសុំចុះបញ្ជីទៅអង្គការយូណេស្កូកាលពីឆ្នាំ ២០២១ ត្រូវបានស្ថាប័ននេះ ព្រមដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣។ ...
សុខ រក្សា និង នាង សុគន្ធា
https://www.postkhmer.com/national/2023-09-18-0837-254534.html
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតលើកឡើងពីសារៈសំខាន់នៃពាណិជ្ជកម្មក្នុងតំបន់នៅឯពិព័រណ៍ចិន-អាស៊ាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅទីក្រុងណាននីង ប្រទេសចិន នៅថ្ងៃទី១៦ ខែកញ្ញា ដោយបង្ហាញជំនឿរបស់លោកថា ចំពេលមានការកើនឡើងនូវភាពមិនប្រាកដប្រជា ...
បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.phnompenhpost.com/business/manet-highlights-importance-regional-trade-china-asean-expo
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
ប្រធាន និងសមាជិករដ្ឋសភាចំនួន ១១៤ រូប នៃសមាជិកសរុប ១២៥ រូប ដែលមានវត្តមាននៅក្នុងសម័យប្រជុំកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតក្រសួងអធិការកិច្ច និងសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុង ...
វង្ស ដារាវ៉ាឌី
https://www.postkhmer.com/national/2023-09-14-1758-254465.html
ក្រសួងធនធានទឹកប្រកាសឱ្យកសិករសន្សំទឹកទុកប្រើប្រាស់ ពីព្រោះរដូវវស្សាឆ្នាំនេះលឿនជាងឆ្នាំមុន
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសឱ្យប្រជាកសិករនៅតាមតំបន់ជនបទ និងតំបន់ដែលដាច់ស្រយាលនៅឆ្ងាយពីប្រភពទឹកត្រូវសន្សំសំចៃទឹកទុកសម្រាប់ប្រើប្រាស់ក្នុងកម្រិតខ្ពស់ ដោយសារឆ្នាំនេះ រដូវរស្សាមានរយៈពេលលឿនជាងឆ្នាំមុន ដែល ...
ជា សុខនី
https://www.postkhmer.com/national/2023-09-15-1035-254478.html
មន្ត្រីអប់រំ៖ក្រសួង កំពុងយកចិត្តទុកដាក់ខ្ពស់លើសម្ភារ និង បច្ចេកទេស ដើម្បីបណ្តុះធនធានមនុស្សមានពិការភាព
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាលោកសេរី ជំនះ បានឱ្យដឹងថា បច្ចុប្បន្នក្រសួង បាននិងកំពុងខិតខំយកចិត្តទុកដាក់ខ្ពស់ទាំងសម្ភារ និងបច្ចេកទេស ដើម្បីសម្រួលដល់ការរៀបចំកម្មវិធីសិក្សាពិសេស សម្រាប់សិស្សគថ្លង់ និងពិការភ្នែកសំដៅឈានទៅបណ្តុះធនធានមនុស្ស ...
បូរ ពេជ្យហ្សាលីន
https://www.postkhmer.com/national/2023-09-14-1818-254468.html
កម្ពុជា-បារាំង ប្ដេជ្ញាបន្ដកិច្ចសហប្រតិបត្ដិការលើការបណ្ដុះបណ្ដាលបច្ចេកទេស
តាមរយៈជំនួបត្រីភាគីរវាងតំណាងទូតបារាំងប្រចាំកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ភាគីបារាំងបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ ពិសេសលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិស័យរបបសន្តិសុខសង្គម។ ...
នាង សុគន្ធា
https://www.postkhmer.com/national/2023-09-15-0911-254483.html
ក្រសួងកសិកម្ម បានចែកម៉ាស៊ីនស្ទូងស្រូវ ១០០ គ្រឿង ដល់សហគមន៍ផលិតពូជស្រូវនៅខេត្តចំនួន ១៣
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចែកម៉ាស៊ីនស្ទូងស្រូវចំនួន ១០០ គ្រឿង ដល់សហគមន៍ផលិតពូជស្រូវ ...
វណ្ណ សុជាតា
https://www.postkhmer.com/national/2023-09-13-1855-254438.html
លោក ហ៊ុន ម៉ាណែត ត្រូវបានស្វាគមន៍ដោយថ្នាក់ដឹកនាំចិន នៅព្រលានយន្តហោះក្រុងប៉េកាំង
គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទៅដល់អាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនប្រកបដោយសុវត្ថិភាព នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ១៤ កញ្ញា ២០២៣ និងត្រូវបានទទួលស្វាគមន៍ដោយ លោក ណុង រ៉ុង (Nong Rong) អនុរដ្ឋមន្ត្រីការបរទេស អមដំណើរដោយ លោកស្រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2023-09-15-0840-254481.html
រដ្ឋបាលថ្នាក់ជាតិ រកចំណូលបានជាង ១៥ ពាន់ពាន់លានរៀលក្នុងរយៈពេល ៧ ខែ
រដ្ឋបាលថ្នាក់ជាតិនៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៣ រកចំណូលបានជាង ១៥ ពាន់ពាន់លានរៀល(ជាង ៣,៦ ពាន់លាន) ដែលស្មើជិត ៥៩ ភាគរយនៃច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៣ នៅក្នុងនោះចំណូលពន្ធមានជាង ៨៥ ភាគរយ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-09-14-0928-254448.html