ភ្នំពេញប៉ុស្តិ៍

ប្រាក់​កម្ចី និង​បញ្ញើ​នៅ​ឆមាស​ទី ១ កើន​ឡើង​ខ្ពស់

ប្រាក់​បញ្ញើ​ និង​កម្ចី​របស់​​ធនាគារ​នៅ​ឆមាស​ទី​ ១ ​​ឆ្នាំ​​នេះ​បាន​​កើនឡើង​យ៉ាង​ខ្លាំង​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៤ ដោយ​គ្រាន់តែ​កម្ចី​កើនឡើង​ជាង​ ៣០ ​ភាគរយ​ដែល​នាំឲ្យ​មាន​ប្រតិកម្ម​ផ្សេងៗ​គ្នា​ពី​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ ...

Ananth Baliga
http://bit.ly/1J5nlcX

ការ​ស្រាវជ្រាវៈ យុវជន ៤៩% ខ្វល់​ពី​រឿង​អត់​ការងារ

សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព​ និង​អភិវឌ្ឍន៍ (​YCUD) បាន​ផ្សព្វផ្សាយ​នូវ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ស្តីពី​យុវជន​ក្នុង​ឆ្នាំ​ ២០១៥ ​ដោយ​រកឃើញ​ថា​យុវជន​ ៤៩ ​ភាគរយ​សម្តែង​កង្វល់​ពី​ភាព​អត់​មាន​ការងារ​ធ្វើ​ជា​បញ្ហា​ចម្បង​របស់​ពួកគេ​ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​ពិសេស​ក្រសួង ...

សែន ដាវីត
http://bit.ly/1EiQSZ7

ក្រសួង​ឲ្យ​លោកស្រី ឡាក់ សុភាព បំពេញ​បែបបទ​នៅ​សល់

ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឲ្យ​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី ឡាក់ សុភាព បច្ចុប្បន្ន​ជា​តំណាង​ស្ថាបនិក​គណបក្ស​ខ្មែរ​សាមគ្គី (គ ខ ស) បំពេញ​នូវ​បែបបទ និង​លក្ខខណ្ឌ​ដែល​នៅ​សេសសល់​តាម​ច្បាប់​ស្តីពី​ការ​បង្កើត​គណបក្ស​ដើម្បី​ទទួល​បាន​សុពលភាព​ផ្លូវ​ច្បាប់។ ...

តាំង វីដា
http://bit.ly/1grIReM

មន្ត្រី​រដ្ឋាភិបាល​សន្យា​ដោះស្រាយ​ជម្លោះ​ដីធ្លី

មន្ត្រី​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​បាន​សន្យា​ពាំនាំ​យក​សំណើ​របស់​ប្រជាពលរដ្ឋ​ជាង ៣០០ ​គ្រួសារ​​នៅ​ស្រុក​បទុមសាគរ និង​ស្រុក​គិរីសាគរ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិនយូញៀន​ទៅ​ប្រាប់​​ប្រមុខ​រដ្ឋាភិបាល​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​បន្ទាប់ពី​បាន​ចុះ​ទៅ ...

ប៉ិច សុធារី
http://bit.ly/1Uy9DBs

CNRP ផ្ញើ​ផែនទី​ទៅ​កាន់​រាជបណ្ឌិត្យ​សភា

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​ ១០ ​សីហា​នេះ​នឹង​ផ្ញើ​​ផែនទី​ឌីជីថល​របស់​ខ្លួន​ទៅ​រាជបណ្ឌិត្យ​សភា​សម្រាប់​ការ​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ឌីជីថល​​របស់​កម្ពុជា​ដែល​រកឃើញ​ពី​អង្គការ​សហប្រជាជាតិ អាមេរិក បារាំង និង​ឥណ្ឌូចិន​។ ...

វង្ស សុខេង
http://bit.ly/1TcDkdR

កំណើន​សំរាម​ក្នុង​រាជធានី​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ

យោង​តាម​របាយការណ៍​ថ្មី​ចំនួនពីរ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អាច​ត្រូវ​បង្ខំ​ចិត្ត​​ចំណាយ​ប្រហែល ១២០ លាន​ដុល្លារ​អាមេរិក ​ដើម្បី​សាង​សង់​កន្លែង​ចាក់​សំរាម​ថ្មីមួយ ប្រសិន​បើ​រាជធានី​ភ្នំពេញ មិន​វិនិយោគ ក្នុង​ការ​បង្ការ​កន្លែង​ចាក់​សំរាម​បច្ចុប្បន្ន​កុំ​ឲ្យ​ហួស​​សមត្ថភាព​ទេ​នោះ។ ...

Shaun Turton
http://bit.ly/1PfXTR8

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​ពិនិត្យ​ច្បាប់​សមាគម​នៅ​ថ្ងៃ ១២ សីហា

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ដាក់​កម្មវិធី​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​ ១២ ​សីហា​ដើម្បី​ពិនិត្យ​ និង​សម្រេច​ទៅលើ​សេចក្តី​ព្រាង​ច្បាប់​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ទាប់ពី​មាន​ការ​បង្ហាញ​ពី​ក្រុម​អ្នក​តំណាង​របស់​រដ្ឋាភិបាល​ និង​មន្ត្រី​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ។ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1DBK0vn

ទេស​ចរណ៍​កម្ពុជា​នឹង​បាន​ផល​ពី​គម្រោង​ទិដ្ឋាការ​ថៃ

មន្ត្រី​ក្រសួង​ទេស​ចរណ៍​កម្ពុជា​បាន​ស្វាគមន៍​ការ​អនុម័ត​របស់​ប្រទេស​ថៃ​លើ​ទិដ្ឋាការ​ចេញ​ចូល​ច្រើន​ដង​សម្រាប់​ភ្ញៀវ​ទេសចរ​ ហើយ​ថា វា​នឹង​ជះ​ឥទ្ធិ​ពល​មក​លើ​វិស័យ​ទេស​ចរណ៍​របស់​កម្ពុជា​ផង​ដែរ​។ ...

Ayanna Runcie និង ហេង សុគន្ធា
http://bit.ly/1gOhc8I

អង្គការ​ពីរ​ថ្កោលទោស​ការ​គំរាម​អ្នក​កាសែត​ពិការ

អង្គការ​ជាតិ និង​អន្តរជាតិ​ប្រកាស​ថ្កោលទោស​ចំពោះ​ការ​គំរាមកំហែង​របស់​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​មក​លើ​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​អនឡាញ VOD ពីរ​រូប​ដែល​ក្នុង​នោះ​មាន​ជនពិការ​ម្នាក់​ផង​ដែរ។   ...

តាំង វីដា
http://bit.ly/1M9A3qc

ជនពិការ​ភាគច្រើន​មិន​បាន​បោះឆ្នោត

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​ស្ទួយ​ក្នុង​វិស័យ​សិទ្ធិ​ជនពិការ​បាន​បង្ហាញ​ការ​សិក្សា​របស់​ខ្លួន​ដែល​រកឃើញ​ថា​ជនពិការ​កម្រិត​ធ្ងន់ធ្ងរ​ភាគច្រើន​នៅ​កម្ពុជា​មិន​អាច​ចូលរួម​បោះឆ្នោត​បាន​ដោយសារ​តែ​ពួកគេ​ទទួល​រង​ការ​រើសអើង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ធ្វើ ...

តាំង វីដា
http://bit.ly/1Dy6zRl

អបព ព្រមាន​មន្ត្រី​ដែល​មិន​ព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ

និវត្តជន​ ៥ រូប​នៃ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ប្រសិន​បើ​មិន​ព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​ដែល​តាម​​ច្បាប់​អាច​មាន​ទោស​ពី​ ១ ខែ​ទៅ ១ ឆ្នាំ​ហើយ​ពិន័យ​ជា​ប្រាក់​ ២ លាន​រៀល។ នេះ​បើ​តាម​អង្គភាព​ប្រឆាំង​អំពើ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1P9Xpfa

អ្នក​បឹងកក់​មិន​ទាន់​បាន​ប័ណ្ណ​ដី​បន្ដ​តវ៉ា​តែ​ត្រូវ​បាន​រារាំង

អ្នក​ភូមិ​បឹងកក់​ជាង​ ១០ ​នាក់​ដែល​នៅ​មិន​ទាន់​ទទួល​បាន​ប័ណ្ណ​ដីធ្លី​នៅ​ឡើយ​នោះ​បាន​ប្រមូល​​ផ្ដុំគ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ទាមទារ​ឲ្យ​ពន្លឿន​យន្តការ​នៃ​ការ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច ...

ឃុត សុភចរិយា
http://bit.ly/1M9qck7

តម្លាភាព​ចង់​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​កម្មករ​នៅ​ផ្ទះ​ជួល

អង្គការ​តម្លាភាព​កម្ពុជា​ដែល​ជា​សមាជិក​របស់​សម្ព័ន្ធ​កំណែទម្រង់​ការ​បោះឆ្នោត​កាលពី​ម្សិលមិញ​បាន​ដាក់​ឯកសារ​ផ្តល់​អនុសាសន៍​ផ្លូវការ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប​) ​ដែល​ក្នុង​នោះ​បាន​ស្នើ​ឲ្យ គ.ជ.ប​ សម្រួល​ដល់​កម្មករ​ និង​ពលរដ្ឋ​ដែល​ចាកចេញ​ពី​ស្រុក​កំណើត​អាច​ចុះ ...

វង្ស សុខេង
http://bit.ly/1JPQSGd

គ.ជ.ប បង្កើត​ក្រុម​ការងារ​បច្ចេក​ទេស​បោះ​ឆ្នោត​

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) ​បាន​បង្កើត​​ក្រុម​ការងារ​​បច្ចេកទេស​បោះឆ្នោត​សម្រាប់​សហការ​និង​ធ្វើ​ការ​ជាមួយ​ក្រសួង​មហា​ផ្ទៃ​សម្រាប់​ពិនិត្យ​អត្តសញ្ញាណ​ខ្មែរ​និង​ប្រជាពលរដ្ឋ ពី​មុន​ពេល​ការ​ដាក់​ប្រើ​ប្រព័ន្ធ​អេឡិច​ត្រូនិក​នា​ឆ្នាំ​ក្រោយ។   ...

វង្ស សុខេង
http://bit.ly/1IOL6nz

ទាហាន​ជួញថ្នាំ​ញៀន​ម្នាក់​ត្រូវ​ចាប់​បញ្ជូន​​ទៅ​តុលាការ

ជន​សង្ស័យ​ជា​យោធា​ម្នាក់ នឹង​ត្រូវ​សមត្ថកិច្ច​ការិយា​ល័យ​ប្រឆាំង​គ្រឿង​​ញៀន​ខេត្ត បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​អង្គារ ​ជាមួយ​នឹង​គ្រឿង​ញៀន​ចំនួន ១២ កញ្ចប់​តូច។​ ...

គឹម សារុំ
http://bit.ly/1UptYZx

វិស័យ​កាត់​ដេរ​នឹង​ប៉ះ​ពាល់​ពី​កិច្ច​ព្រម​ព្រៀង​វៀត​ណាម-EU

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប និង​វៀត​ណាម​បាន​បង្ក​ឲ្យ​មាន​ក្តី​ព្រួយ​បារម្ភ​ដល់​វិស័យ​កាត់​ដេរ​របស់​កម្ពុជា។ ឧស្សាហ​កម្ម​អង្ករ​កាល​ពី​សប្តាហ៍​មុន​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​កិច្ច​ព្រម​ព្រៀង​នេះ​ដែរ។ កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​នេះ ...

Ananth Baliga and Ayanna Runcie
http://bit.ly/1M6qpV7

ជនជាតិ​ កួយ ជិត ២០០ នាក់​តវ៉ា​ឲ្យ​កាត់​ដី​ជូន​ពួកគាត់

ជនជាតិ​ដើម​ភាគ​តិច​ កួយ ​ជិត ២០០ នាក់​បាន​នាំ​គ្នា​តវ៉ា​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្នុង​ស្រុក​ រវៀង ​ដើម្បី​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ម៉ាឡេស៊ី​និង​អាជ្ញាធរ​កាត់​ដី​ជាង ១ ពាន់​ហិកតា​ចេញពី​ដី​ក្រុម​ហ៊ុន​និង​ប្រគល់​ត្រាក់​ទ័រ​មួយ​គ្រឿង​ដែល​មន្ត្រី ...

ផាក់ ស៊ាងលី
http://bit.ly/1OSfi1o

ទូរទស្សន៍​ព្រះអាទិត្យ​ជួប​ឧបសគ្គ​ក្នុង​ការ​រៃអង្គាស​ប្រាក់

សាលា​រាជធានី​បាន​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​ការ​ប្រមូល​វិភាគទាន​ទ្រទ្រង់​ការ​បង្កើត​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ​ទៅ​ធ្វើ​នៅ​ទីស្នាក់ការ និង​ទីតាំង​ឯកជន​របស់​ខ្លួន​វិញ​ដើម្បី​ធានា​សណ្តាប់​ធ្នាប់ និង​កាត់​បន្ថយ​ភាព​អសកម្ម​ដែល​អាច​កើត​មាន​នៅ​ទីសាធារណៈ។   ...

តាំង វីដា
http://bit.ly/1KSbvQW

ការលិចលង់ដំណាំ បង្កភាពភ័យខ្លាច

ខណៈ​ពេល​ដែល​ការ​ពិភាក្សា​អំពី​ការ​រាំង​ស្ងួត​ El​ Niño​ នៃ​ចុងរដូវ​វស្សា​នៅ​ឆ្នាំ​នេះ​ ភ្លៀង​ធ្លាក់​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​កម្ពុជា​ បាន​បង្ហាញ​ភាព​ភ័យ​ខ្លាច​សារ​ជា​ថ្មី​ នៃ​ការ​លិចលង់​ និង​ការ​ខូចខាត​ដំណាំ ...

Ethan Harfenist
http://www.phnompenhpost.com/national/crop-inundation-feared

តុលាការ​កោះ​ហៅ​សកម្មជន​បក្ស​ប្រឆាំង ៥​នាក់​ទៀត​មក​សាកសួរ

មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ដាក់​បញ្ជារ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ជន​ពាក់ព័ន្ធ នឹង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដែល​កើត​មាន​អំពើ​ហិង្សា​កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន កាល​ពី​ម្សិលមិញ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន ៥ នាក់ ...

ប៊ុត រស្មីគង្គា
http://bit.ly/1NbiMvg

ជនសង្ស័យ​លួច​ព្រះ​សារីរិកធាតុ​​ថា ​លួច​ព្រះ​សារីរិកធាតុ​ព្រោះ​ឃើញ​មាស​ច្រើន

ឈរ​នៅក្នុង​បន្ទប់​ឃុំឃាំង​ដែល​មាន​ចម្រឹង​ដែក​នៅ​ខណៈ​ដែល​លោកយាយ​ចាស់​អាយុ​ជាង​ ៧០ ​ឆ្នាំ​បាន​អង្គុយ​បត់​ជើង​ផ្ទាល់​ដី​ដើម្បី​ហុច​លុយ និង​នំ​ចំណី​តាម​ចន្លោះ​តូច​ឲ្យ​ទៅ​យុវជន​ កែវ រស្មី អាយុ ២៤ ​ឆ្នាំ​ដែល​សមត្ថកិច្ច​​បាន​​ធ្វើការ​ឃុំ​​ខ្លួន ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1UmndHV

ស្ត្រី​ឆ្លង​អេដស៍​ធ្លាក់​ចុះ ​ឯ​បុរស​ស្រឡាញ់​បុរស​កើន

មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​សើ​ស្បែក​ និង​អង្គការ FLAGSHID កាលពី​ម្សិលមិញ​បាន​បង្ហាញ​លទ្ធផល​នៃ​ការ​អង្កេត​រក​អត្រា​ប្រេវ៉ាឡង់​មេរោគ​អេដស៍​ក្នុង​ចំណោម​ស្រ្តី​មក​ពិនិត្យ​ផ្ទៃ​ពោះ​មាន​ការ​ធ្លាក់​ចុះ​តែ​សម្រាប់​ប្រេវ៉ាឡង់​ក្រុម​បុរស​ស្រឡាញ់​បុរស​នៅ​តែ​កើនឡើង​ក្នុង ...

សែន ដាវីត
http://bit.ly/1Ijp0ba

បណ្តាញ​ស្ត្រី​រិះគន់​សម្តី​លោក​នាយករដ្ឋមន្ត្រី​ ប្រើ​ពាក្យ «មីស្រី​»

ស្ត្រី​មួយ​ក្រុម​ ​កាលពី​ម្សិលមិញ ​បាន​ជួប​ប្រជុំ​នៅឯ​អង្គការ​ យេនឌ័រ និង​ការ​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) acerca ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅលើ​ស្ត្រី​ម្នាក់​ដោយ​បាន​​បញ្ជា​ឱ្យ​​នគរបាល​ចាប់​ខ្លួន​​ «មីស្រី​» នោះ​មក​កាត់ទោស​ពាក់ព័ន្ធ ...

មាស សុខជា
http://bit.ly/1N921kp

លោក គាត ឈន់ ឲ្យ​ក្រសួង​ពិនិត្យ​​ចំណាយ​បំពេញ​បេសកកម្ម​ក្រៅ​ប្រទេស

លោក គាត ឈន់ ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ​បាន​ណែនាំ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួង​ ស្ថាប័ន​រដ្ឋ​ ទាំង​អស់​ពិនិត្យ​ឡើង​វិញ​ ចំពោះ​ការ​បញ្ជូន​មន្ត្រី​ទៅ​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​ ដោយ​ត្រូវ​បញ្ជាក់​ពី​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់​បង្ហាញ​របាយការណ៍​លទ្ធផល​បេសកកម្ម និង​ការ​ចាត់​បញ្ជូន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា ...

តាំង វីដា
http://bit.ly/1eRIObg

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

JTjND
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!