ភ្នំពេញប៉ុស្តិ៍
បណ្តាញជួញដូរផ្លូវភេទជ្រៀតចូលជ្រៅក្នុងភ្នាក់ងារអនុវត្តច្បាប់កម្ពុជា
បណ្តាញជួញដូរផ្លូវភេទមួយដែលបានជ្រៀតចូលជ្រៅក្នុងទីភ្នាក់ងារអនុវត្តច្បាប់ កម្ពុជា និងអង្គការក្រៅរដ្ឋាភិបាល និងបានរួមបញ្ចូលនូវមន្ត្រីរដ្ឋាភិបាល «ជាន់ខ្ពស់» បានធ្វើការរាប់ឆ្នាំដើម្បីលាក់បាំងក្រុមរកស៊ីផ្លូវភេទជនជាតិវៀតណាម ហើយប្រមូលថ្លៃការពារពី ...
Daniel Pye, តាំង វីដា និង Alice Cuddy
http://bit.ly/1QQB7OL
សាលាដំបូងជំនុំជម្រះពីរឿងក្តីឃាតកម្មសង្ឈកម្ពុជាក្រោម
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានបើកសវនាការជំនុំជម្រះអតីតសាមណេរម្នាក់ជាប់ពាក់ព័ន្ធនឹងការចាក់សម្លាប់ព្រះសង្ឃកម្ពុជាក្រោមមួយអង្គនៅក្នុងវត្តសាមគ្គីរង្សីកាលពីដើមឆ្នាំ២០១៥។ ...
ប៊ុត រស្មីគង្គា
http://bit.ly/1GikV6f
លោក សម រង្ស៊ី ចាត់ទុកលោក ជា ស៊ីម ជាវីរបុរសជាតិ
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានទៅគោរពវិញ្ញាណក្ខន្ធមេដឹកនាំគណបក្សកាន់អំណាច លោក ជា ស៊ីម កាលម្សិលមិញ ហើយបានចាត់ទុកមេដឹកនាំកំពូលរូបនេះថាជាវីរបុរសជាតិ ដែលមានឧត្តមគតិស្នេហាជាតិដូចសម្តេចឪ នរោត្តម សីហនុ។ ថ្លែងទៅកាន់អ្នកកាសែត បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធ លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជានៅគេហដ្ឋានរបស់គាត់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ មេដឹកនាំ ...
មាស សុខជា
http://bit.ly/1L1yOqw
ឈើ ២០ ម៉ែត្រគុបត្រូវរឹបអូស
ឈើជិត ២០ ម៉ែត្រគុបត្រូវបានចាប់រឹបអូសក្នុងស្រុកថាឡាបរិវ៉ាត់បើទោះបីជាមានមន្ត្រីអាវុធហត្ថម្នាក់ចេញមុខកាង និងគំរាមកំហែងមន្ត្រីអនុវត្តច្បាប់ និងអ្នកសារព័ត៌មានយ៉ាងណាក៏ដោយ។ ...
ផាក់ ស៊ាងលី
http://bit.ly/1Hxvogr
និស្សិតដែលបុកហើយរត់និយាយថា ខ្លួនបុករបងរបស់ឯកអគ្គរដ្ឋទូតដើម្បីឲ្យសន្តិសុខជួយ
និស្សិតម្នាក់ដែលត្រូវបានចាប់ខ្លួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ជុំវិញហេតុការណ៍បុកហើយរត់ពេលស្រវឹង បានឲ្យដឹងកាលពីម្សិលមិញថា ខ្លួនសម្រេចបើករថយន្តបុករបងនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូតអាមេរិក ព្រោះខ្លួនសង្ឃឹមថា សន្តិសុខស្ថានទូត ...
ធនាគារជាតិចុះកិច្ចសហការជាមួយទីភ្នាក់ងារហិរញ្ញវត្ថុជប៉ុន
ធនាគារជាតិនៃកម្ពុជា ( NBC) និងភ្នាក់ងារសេវាហិរញ្ញវត្ថុជប៉ុន (JFSA) កាលពីថ្ងៃពុធបានធ្វើការផ្លាស់ប្តូរសារលិខិតស្ដីពីការចែករំលែកបទពិសោធ និងឯកទេសលើផ្នែកត្រួតពិនិត្យធនាគារ។ ...
ម៉ៃ គុណមករា
http://bit.ly/1MKqjkZ
រដ្ឋាភិបាលសម្រេចលុបចោលអាករពិសេសលើ ទំនិញ & សេវា
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលុបបំបាត់ «លើអាករពិសេសលើទំនិញ និងសេវាមួយចំនួន» ដែលជាធាតុចូលផលិតកម្ម និងឧស្សាហកម្មទ្រទ្រង់ផលិតកម្មបម្រើការនាំចេញទៅវិញបន្ទាប់ពីវិនិយោគិនរបស់ប្រទេសជប៉ុនបានតវ៉ាថា វាបានធ្វើឲ្យប៉ះពាល់ដល់គម្រោងវិនិយោគមានលក្ខណសម្បត្តិ ...
Charles Rollet
http://bit.ly/1BacPNL
ឧកញ៉ា សុខ រ៉ាថន ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានសម្រេចដោះលែងជនជាប់ចោទឧកញ៉ា សុខ រ៉ាថន អតីតអនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ សុខ រ៉ាថន ត្រូវបានជាប់ចោទពីបទ «រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់»។ ...
ប៊ុត រស្មីគង្គា
http://bit.ly/1KXNUgR
កម្ពុជាទទួលរងនូវអតិផរណាទាបដើមឆ្នាំនេះ
យោងតាមទិន្នន័យចុងក្រោយបានពីវិទ្យាស្ថានជាតិស្ថិតិ (NIS) បានចេញផ្សាយនៅពេលថ្មីៗនេះ កម្ពុជាទទួលរងនូវអត្រាអតិផរណាតិចតួចក្នុងរយៈពេល ៣ ខែដើមឆ្នាំដែលមានប្រហែល ១ ភាគរយធៀបនឹងឆ្នាំមុនដោយសារតែការធ្លាក់ចុះតម្លៃទំនិញប្រើប្រាស់សំខាន់ៗ ...
ម៉ៃ គុណមករា
http://bit.ly/1JLRlbF
មេសហជីពគ្រោងជួបប្រជុំនិយាយពីប្រាក់ខែកម្មករឆ្នាំក្រោយ
ការចរចាសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំក្រោយក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងប្រទេសកម្ពុជានឹងធ្វើឡើងចន្លោះពីខែកក្កដាដល់ខែតុលា ហើយមេដឹកនាំសហជីពនឹងជួបប្រជុំគ្នានាខែនេះ ដើម្បីពិភាក្សាថាតើប្រាក់ ...
មុំ គន្ធា និង Sean Teehan
http://bit.ly/1FKbDxv
តុលាការបញ្ចប់ការសួរចម្លើយសកម្មជនសង្គ្រោះជាតិ
លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិគឺជាសកម្មជនចុងក្រោយក្នុងចំណោមសកម្មជនដែលត្រូវសាលាដំបូងរាជធានីចោទទាំងដប់មួយនាក់ ត្រូវបានសួរចម្លើយរួចហើយ ក្នុងសវនាការ កាលពីម្សិលមិញ ហើយមេធាវីរបស់អ្នកទាំងនោះចាត់ទុកថា តុលាការមិនអាចរកឃើញភ័ស្តុតាងដើម្បីដាក់បន្ទុកលើ ...
មាស សុខជា
http://bit.ly/1e4o3tq
តម្លៃដីធ្លីនៅរាជធានី ភ្នំពេញមានកំណើនចន្លោះពី១០ទៅ៣០ភាគរយ
កំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលទទួលបានមកពីកំណើនសេដ្ឋកិច្ចបានធ្វើឲ្យដីធ្លីទូទាំងរាជធានីភ្នំពេញមានកំណើនចន្លោះពី ១០ ទៅ ៣០ ភាគរយនៅរយៈពេល ៣ ខែដើមឆ្នាំនេះធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការសិក្សាបានរកឃើញថា តម្លៃដីធ្លីនៅតំបន់ពាណិជ្ជកម្ម នៅតាមបណ្តោយផ្លូវធំ ...
ស៊ីវ ម៉េង
http://bit.ly/1B3W0nW
ការទទួលបានទិន្នន័យនៃការវិនិយោគ អាចនឹងនាំមកនូវការទុកចិត្តពីសំណាក់វិនិយោគិន
ខណៈវិស័យអចលនទ្រព្យក្នុងទីក្រុងភ្នំពេញកំពុងមានការរីកចម្រើន ដោយផ្តល់ទាំងឱកាស និងការប្រកួតប្រជែងដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុកស្របពេលដែលការ ធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ការកើន ឡើងនៃព័ត៌មានអំពីការ វិនិយោគទុនផ្ទាល់ (FDI) ដែលជំរុញដល់វិស័យអចលនទ្រព្យអាចនឹងឈានទៅការអនុម័តច្បាប់ គោលការណ៍ដែលកាន់តែមាន ...
Kali Kotoski និង ស៊ុំ ម៉ាណេត
http://bit.ly/1BcMEX3
កម្ពុជាឲ្យបញ្ចូលការជួញដូរ ឈើ សត្វ ជាអាទិភាព
រដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់តំណាងមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន ឲ្យពិចារណាសំណើរបស់ថៃ ដែលស្នើឲ្យទទួលស្គាល់ការជួញដូរសត្វព្រៃ និងឈើ ជាអាទិភាពថ្មីនៃក្របខ័ណ្ឌតំបន់ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន។ ការអំពាវនាវនេះធ្វើឡើងក្នុងកិច្ចប្រជុំឧត្តមមន្រ្តីលើកទី ១៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចប្រជុំ ...
វង្ស សុខេង
http://bit.ly/1e4p58E
ក្រុងប៉ោយប៉ែតនឹងខ្វះទឹកស្អាតប្រើចាប់ពីសប្តាហ៍ក្រោយទៅ
ក្រុមហ៊ុនអានកូដែលជាក្រុមហ៊ុនផលិតទឹកស្អាតផ្គត់ផ្គង់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនឹងផ្អាកការផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតចាប់ពីសប្តាហ៍ក្រោយទៅ ដោយសារភាពរាំងស្ងួតបានធ្វើឲ្យអាងស្តុកទឹករីងស្ងួត។ ...
សែន ដាវីត
http://bit.ly/1QqmM0y
ពលរដ្ឋរស់នៅលើដីឧកញ៉ា គិតម៉េង ត្រូវអាជ្ញាធរឲ្យរើផ្ទះចេញ
ពលរដ្ឋ ២៥ គ្រួសារត្រូវបានអាជ្ញាធរស្រុកបន្ទាយអំពិលបង្ខំឲ្យរុះរើលំនៅឋានឲ្យអស់ក្នុងរយៈពេល ២០ ថ្ងៃ ក្រោមការចោទប្រកាន់ថា ពួកគាត់រស់នៅលើដីលោកឧកញ៉ា គិត ម៉េង ដោយខុសច្បាប់។ ប្រជាពលរដ្ឋ ២៥ គ្រួសារបានស្នើសុំកិច្ចអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្សអាដហុកខេត្តឧត្តរមានជ័យកាលពីម្សិលមិញបន្ទាប់ពី ...
ផាក់ ស៊ាងលី
http://bit.ly/1QNHRwY
ចំនួនអនីតិជននៅក្នុងពាណិជ្ជកម្មផ្លូវភេទបានធ្លាក់ចុះ
ការសិក្សាថ្មីមួយ ដោយគណៈកម្មការយុត្តិធម៌អន្តរជាតិ (IJM) បានអះអាងថា ចំនួនអនីតិជននៅក្នុងពាណិជ្ជកម្មផ្លូវភេទ ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ បានធ្លាក់ចុះមក ២,២ ភាគរយ ខណៈអនីតិជនអាយុ ១៥ ឆ្នាំ ឬក្មេងជាងនេះ មានចំនួន ០,១ ភាគរយនៃឧស្សាហកម្មនេះ។ Sharon Chohn Wu អនុប្រធានផ្នែកផ្លាស់ប្តូរប្រព័ន្ធយុត្តិធម៌នៅ IJM បានថ្លែង ...
Ethan Harfenist
http://bit.ly/1e1Y7yn
អាជ្ញាធរបាត់ដំបងកម្ទេចអាវុធកែច្នៃ ៦០០ ដើម
អាវុធកែច្នៃជិត៦០០ដើម ដែលត្រូវបានរឹបអូស និងការប្រគល់ជូនដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាននាពេលកន្លងមកនេះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងដុតកម្ទេចចោលពីថ្ងៃចន្ទ។ ...
ឃុត សុភចរិយា
http://bit.ly/1f1Fxql
សេចក្តីព្រាងច្បាប់គ្រប់គ្រងព័ត៌មានមិនកំណត់ឲ្យច្បាស់
ព័ត៌មានណាក៏ដោយដែលធ្វើឲ្យខូចខាតដល់សន្តិសុខផ្ទៃក្នុង ឬសណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា និងប្រទេសដទៃៗទៀត ឬគំរាមកំហែងដល់សេដ្ឋកិច្ច ឬហិរញ្ញវត្ថុកម្ពុជាអាចនឹងត្រូវដកចេញ ក្រោមសេចក្តីព្រាងច្បាប់ដែលនឹងគ្រប់គ្រង ...
Shaun Turton
http://bit.ly/1B4YF0l
ក្រុមហ៊ុនច្បាប់របស់ថៃនឹងមកបើកការិយាល័យនៅកម្ពុជាឆាប់ៗនេះ
ក្រុមហ៊ុនច្បាប់ដែលមានមូលដ្ឋាននៅទីក្រុងបាងកកឲ្យដឹងថាខ្លួននឹងពង្រីកមកប្រទេសកម្ពុជានៅរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ ទោះបីជាគណៈមេធាវីកម្ពុជាបាននិងកំពុងធ្វើការរឹតបន្តឹងលើការប្រកបវិជ្ជាជីវៈរបស់មេធាវីបរទេសដែលកំពុងតែប្រតិបត្តិការ ...
Charles Rollet
http://bit.ly/1GxJ5gd
ទីតាំងអាជីវកម្មរ៉ែមាសពីរកន្លែងត្រូវបានបង្ក្រាប
ទីតាំងធ្វើអាជីវកម្មរ៉ែមាសដែលមានជាប់ពាក់ព័ន្ធទៅនឹងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងជនជាតិចិនបីនាក់ រួមនឹងមន្ត្រីអាជ្ញាធរមូលដ្ឋានម្នាក់ផងនោះត្រូវបានបង្ក្រាបបន្ទាប់ពីដំណើរការដោយខុសច្បាប់អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ កម្លាំងនគរបាលខេត្ត ...
ផាក់ ស៊ាងលី
http://bit.ly/1JDXhVN
អ្នកឆ្លងអេដស៍នៅឃុំរកាអំពាវនាវឲ្យព្យាបាលជំងឺដោយមិនគិតថ្លៃ
អ្នកឆ្លងមេរោគអេដសន៍នៅឃុំរកា ស្រុកសង្កែ បានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ផ្តល់ប័ណ្ណពិនិត្យជំងឺទូទៅឥតគិតថ្លៃដល់គ្រួសារពួកគេឲ្យបានគ្រប់ៗគ្នាដើម្បីជាការលើកទឹកចិត្ត និងជួយសម្រាលជីវភាពដល់ពួកគេ ...
ឆាយ ច័ន្ទនីដា
http://bit.ly/1IEacXA
ការនាំចេញរបស់កម្ពុជាទៅជប៉ុនកើនខ្លាំងក្នុងត្រីមាសទី១
ជាមួយនឹងលំហូរចូលការវិនិយោគពីប្រទេសជប៉ុនយ៉ាងច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកកម្ពុជា ការនាំចេញសរុបរបស់ប្រទេសកម្ពុជាទៅកាន់ប្រទេសមហាអំណាចសេដ្ឋកិច្ចចំណាត់ថ្នាក់ទី៣ របស់ពិភពលោកបានកើនឡើងខ្លាំងនៅត្រីមាសទី១ឆ្នាំ ...
ម៉ៃ គុណមករា
http://bit.ly/1GcvNmd
សង្គ្រោះជាតិគ្រោងស្នើឲ្យលុបចោលសន្ធិសញ្ញាព្រំដែនឆ្នាំ ២០០៥
តំណាងរាស្ត្រគណបក្សប្រឆាំងគ្រោងស្នើឲ្យរដ្ឋសភា លុបចោលនូវសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ដែលបានចុះដោយរដ្ឋាភិបាល កម្ពុជា‑វៀតណាម តាមរយៈការអនុម័តដោយសំឡេង ៥០%+១ ខណៈដែលមជ្ឈដ្ឋានជាច្រើនសង្ស័យថាសន្ធិសញ្ញានេះ បានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីយ៉ាងច្រើនទៅវៀតណាម។ លោក សំអាន ក៏បានបញ្ជាក់ ...
មាស សុខជា
http://bit.ly/1TaiIQY