ភ្នំពេញប៉ុស្តិ៍

កម្ពុជា​-​បារាំង​ពិភាក្សាគ្នា​ពី​កិច្ចសហប្រតិបត្ដិការ​ក្នុង​វិស័យ​សន្ដិសុខ

ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​បារាំង​កំពុង​ពិភាក្សា​អំពី​គំនិត​ផ្តួចផ្តើម​ជា​ផ្លូវការ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សន្តិសុខ​រវាង​ភាគី​ទាំង​ ២ ​និង​បានកំណត់​គោលដៅ​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង និង​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​ជា​ការងារ​អាទិភាព​មួយ​ក្នុងចំណោម​ការងារ​ផ្សេងទៀត​ ខណៈ​កម្ពុជា​កំពុង​ជួបប្រទះ​លើ​បញ្ហា​នេះ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-11-03-0926-243065.html

ក្រសួង​សាធារណ​ការប្រគល់​ម៉ាស៊ីន​ពិនិត្យ​គុណភាព​ការស្ថាបនា​ផ្លូវថ្នល់ និង​​មន្ទីរពិសោធន៍​ដល់​ខេត្ត​ចំនួន ​៤

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ប្រគល់​ម៉ាស៊ីន​ត្រួតពិនិត្យ​គុណភាព និង​អគារមន្ទីរពិសោធន៍​ចំនួន​ ៤​ ទីតាំង​ដល់​រដ្ឋបាល​ខេត្ត​សៀមរាប ​ខេត្ត​ពោធិ៍សាត់ ខេត្តក្រចេះ និង​ខេត្ត​ព្រះសីហនុ ដើម្បី​បង្កើន​គុណភាព​នៃ​ការត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវថ្នល់ ក្រោយពី​រដ្ឋមន្ត្រី​សាធារណការ ចុះ​ត្រួតពិនិត្យ​ស្ពាន​ព្រែកតាមាក់ តាម​បច្ចេកទេស​ថែទាំ​ស្ពាន​ទំនើប ដែល​មាន​តែ​ ១ ​គត់​នៅ​កម្ពុជា​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-11-03-1011-243069.html

GDT ប្តេជ្ញា​នឹង​ប្រមូល​ចំណូល​ពន្ធ​ឱ្យ​បាន ៣ ៥៧១ លាន​ដុល្លារ

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ (GDT) បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ស្ថាប័ន​របស់​លោក​នឹង​នៅតែ​បន្ត​ខិតខំ​ធ្វើ​កំណែទម្រង់ និង​ការ​ធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​ពន្ធដារ​ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ថែមទៀត​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​អ្នកជាប់ពន្ធ​នៅក្នុង​គោលដៅ​សម្រេច​ឱ្យ​បាន​ទៅតាម​ផែនការ​ដែល​រាជរដ្ឋាភិបាល ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-11-02-0953-243032.html

លោក ហ៊ុន សែន បាន​អំពាវនាវ​ឱ្យយកចិ​ត្តទុក​ដាក់​លើ​សុខភាព​​​មនុស្ស​ចាស់​​ ក្នុង​ពេល​ដែល​អាកាសធាតុ​ត្រជាក់

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​អំពាវនាវ​ទៅដល់​​អាជ្ញាធរ និង​កូនៗ​ទាំង​អស់​​ត្រូវ​យកចិ​ត្តទុក​ដាក់​លើ​សុខភាព​​ និងការ​កើត​មាន​នូវ​ជំងឺផ្សេងៗ ​របស់​ឪពុក​ម្តាយ​ អាណាព្យា​បាល ជីដូន​ជីតា និង​មនុស្ស​ចាស់​​ ក្នុង​ពេល​ដែល​អាកាសធាតុ​ត្រជាក់ ខណៈ​ដែល​​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន ...

មុំ គន្ធា
https://www.postkhmer.com/national/2022-11-01-2001-243015.html

លោក​ ណៅ ​ធួក៖​ ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​គ្រឿង​សង្ហារិម​ធ្វើពី​ឈើ​ប្រណីត​ មិន​មែន​មាន​ន័យ​ថា ​មិន​ឱ្យប្រើ​នោះ​ទេ

លោក ​ណៅ ធួ​ក រដ្ឋ​លេខាធិ​ការ​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​ថ្លែង​ថា ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​គ្រឿង​សង្ហា​រិម​ធ្វើ​ពី​ឈើ​ប្រណីត​មិន​មែន​មាន​ន័យថា​ ជា​ការ​ហាម​មិន​ឱ្យ​ប្រើ​ប្រាស់​គ្រឿង​សង្ហា​រិម​ធ្វើ​ពី​ឈើ​ប្រណីត​នោះ​ទេ ​តែ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-31-1807-242966.html

អង្គការ​សង្គម​ស៊ីវិល ​និង​សហ​គមន៍​ជាង ​១ ​ពាន់​នាក់ ​ជួប​ជុំគ្នា​ដើម្បី​លើក​សំណូ​មព​រជូន​ថ្នាក់​ដឹកនាំ​ពេល​ប្រជុំ​អាស៊ាន

អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជា​សហ​គមន៍​ប្រមាណ​ជាង​ ១ ០០០ ​នាក់​ ជួប​ជុំគ្នា​ក្នុង​សន្និ​បាត​ប្រជាជន​រយៈ​ពេល​ ៣ ​ថ្ងៃ នៅ​រាជ​ធានី​ភ្នំពេញ ​ដើម្បី​សម្ដែង​មតិ​និង​លើក​ពីតម្រូវ​ការ​របស់​ខ្លួន​សម្រាប់​ដាក់​ជូន​ថ្នាក់​ដឹកនាំ​អាស៊ាន​តាម​រយៈ​រដ្ឋាភិ​បាល​កម្ពុជាដោយ​រំពឹង ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-11-01-1718-243009.html

លោក នេត្រ ភក្ត្រា៖ ​ការ​គ្រប់​គ្រង​​សំណល់​រឹង​សំរាម​តាម​ទីសា​ធារណៈ​ នៅ​តែ​ជា​បញ្ហា​ប្រឈម

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ថា​ ការគ្រប់​គ្រង​ទៅលើ​សំណល់​រឹង​សំរាម​នៅ​តាម​ទីសា​ធារណៈ​នៅតែ​ជា​បញ្ហា​ប្រឈម​ និង​ស្នើ​ពលរដ្ឋ​ចូល​រួម​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ​ក្នុងពេលដែលបច្ចប្បន្នសំរាម​ ១០០​ ភាគ​រយ ​គឺមាន​តែ ៦៤​ ភាគ​រយ​ប៉ុណ្ណោះ​ ដែល ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-11-01-1618-243005.html

វិស័យ​ឯកជន​គាំទ្រ​ផែនការ​ «​បង្កើត​បណ្តាញ​អេកូទេសចរណ៍​បឹង​ទន្លេសាប​»

វិស័យ​ឯកជន​គាំទ្រ ព្រមទាំង​ចាត់ទុក​ការដាក់ចេញ​នូវ​ផែនការ​ «​បង្កើត​បណ្ដាញ​អេកូទេសចរណ៍​បឹង​ទន្លេសាប​» ​ដែល​ស្នើឡើង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ថា មាន​សារៈសំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​មក​កម្សាន្ត ដើម្បី​ស្វែងយល់​ពី​សក្តានុពល​នៃ​បឹង​ទន្លេសាប​របស់​កម្ពុជា​។ ...

យុទ្ធ វីរៈ
https://www.postkhmer.com/national/2022-11-01-0945-242983.html

មន្ត្រី​ចោទសួរ WJP ដែល​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ទាប​លើ​​ការគោរព​នីតិរដ្ឋ

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​ចោទសួរ និង​មាន​មន្ទិល​ចំពោះ​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP) កាលពី​នៅ​ថ្ងៃទី​ ២៦ ខែតុលា ដោយ​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់ទាប​ជាងគេ​បំផុត​នៅក្នុង​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក​លើ​ការគោរព​នីតិរដ្ឋ​ថា មាន​ចរិត​នយោបាយ និង​មិន​ឆ្លើយតប​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​របស់ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-11-01-0932-242979.html

បុរស​អាមេរិកជីក​ប្រឡាយ​ក្នុង​ដែន​ជម្រក​សត្វ​ ដើម្បី​ចូលរួម​ការពារ​សត្វព្រៃ

អន្ទាក់​នៅតែ​ជា​បញ្ហា​ប្រឈម​ សម្រាប់​សត្វព្រៃ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែល​ធ្វើឱ្យមាន​ការបារម្ភ​ចំពោះ​ការបាត់បង់​សត្វព្រៃ​ ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​រួមទាំង​សត្វ​ជិត​ផុត​ពូជ​ផងដែរ​។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​កាលពី​ឆ្នាំមុន ក្រសួង​បរិស្ថាន និង​ស្ថាប័ន​អង្គការ​ជា​ដៃគូ​បាន​ដក​អន្ទាក់​សរុប ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-11-01-1006-242989.html

Royal Railway Plc បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ CSX

ប្រតិបត្តិករ​រថភ្លើង Royal Railway Plc ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ក្រុមហ៊ុន​ពហុវិស័យ​នៅក្នុង​ស្រុក Royal Group បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​នៅ​ថ្ងៃទី​ ៣១ ខែតុលា ដើម្បី​ប្រមូល​មូលនិធិ ១០ ​លាន​ដុល្លារ​ សម្រាប់​ការពង្រីក​អាជីវកម្ម​ផ្លូវដែក​នៅក្នុង​ប្រទេស​កម្ពុជា​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-11-01-1027-242995.html

មន្ត្រី​អះអា​ងថា មាន​សកម្មជន​អតីត​បក្ស​ប្រឆាំង ​និង​បក្ស​ភ្លើង​ទៀន ​២ ០០០ នាក់​ ចុះចូលជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា

មន្ត្រី​គណ​បក្ស​ប្រជាជ​នក​ម្ពុជាបា​នអះ​អាង​ថា សកម្ម​ជ​ន និ​ងស​មាជិក​នៃ​​អតីត​​គណ​បក្សប្រឆាំ​ង និងគ​ណប​ក្សភ្លើង​ទៀន​ ចំនួន ​២ ០០០​ នាក់ ​បានចុះ​ចូល​ជាមួ​យ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា។ ...

រី សុចាន់
https://www.postkhmer.com/national/2022-10-31-1919-242974.html

រដ្ឋមន្ត្រី​កសិកម្ម​លើក​ពី​ផែនការ​សកម្មភាព​អាទិភាព​ចំពោះមុខ ក្នុង​ការជំរុញ​ផលិតកម្ម​ និង​ធ្វើឱ្យ​ស្រូវ​អង្ករ​មាន​តម្លៃ​ខ្ពស់

​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក​ ឌិត ទីណា បាន​លើក​ពី​ផែនការ​សកម្មភាព​អាទិភាព​ចំពោះមុខ ក្នុង​ការ​ជំរុញ​ផលិតកម្ម និង​ការប្រើប្រាស់​ពូជស្រូវ​ដែល​មាន​គុណភាព​ល្អ ក្នុង​បរិមាណ​ទាប​តែ​ផ្តល់​ទិន្នផល​ខ្ពស់ មាន​អត្រា​ដាំដុះ លឿន ធន់​នឹង​ជំងឺ និង​សត្វល្អិត ស្រូវ​ទុំ​ស្រុះគ្នា​ហើយ​ពូជស្រូវ​ល្អ​អង្ករ​សុទ្ធ និង​ការជំរុញ​ឱ្យ​ស្រូវ​អង្ករ​មាន​តម្លៃ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-11-01-0924-242977.html

ពិព័រណ៍​ការងារ​មាន​អ្នកចូលរួម​ជាង​ ៦​ ម៉ឺន​នាក់ ខណៈ​តម្រូវការ​ការងា​រ​មាន​ជិត​ ៦ ​ពាន់​កន្លែង​

ទីភ្នាក់ងារ​ជាតិ​មុខរបរ​និង​ការងារ ​(NEA) ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានប្រកាសថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ ​២០២២ ក្នុង​រយៈពេល​ ២ ​ថ្ងៃ មាន​អ្នកចូលរួម​ជាង ​៦​ ម៉ឺន​នាក់ និង​តម្រូវការ​កម្លាំង​ពលកម្ម​ជិត ​៦ ០០០​ កន្លែង ពី​ក្រុមហ៊ុន​ធំៗ​និង​ល្បីៗ​ចំនួន​ ១០៥​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-10-31-0950-242945.html

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ប្រកាស​បើក​ជា​ផ្លូវការ​សន្និសីទ​អន្តរជាតិ​ស្ដីពី​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា ឆ្នាំ​ ២០២២

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​បើក​ជា​ផ្លូវការ​សន្និសីទ​អន្តរជាតិ​ស្ដីពី​បរិវត្តកម្ម​ឌីជីថល​នៅ​កម្ពុជា ឆ្នាំ​ ២០២២ ដើម្បី​លើកកម្ពស់​បរិវត្តកម្ម​ឌីជីថល​នៅ​កម្ពុជា​។ សន្និសីទ​មាន​គោលបំណង​ដើម្បី​ទទួលបាន​នូវ​ការយល់ដឹង ក៏ដូចជា​ពិភាក្សា​ប្រមូល​នូវ​ធាតុ​ចូល​សំខាន់ៗ​រួមគ្នា ដើម្បី​ចូលរួម​លើកកម្ពស់​បរិវត្តកម្ម​ឌីជីថល​នៅ​កម្ពុជា​ត្រៀម​ខ្លួន​រួច​ជាស្រេច ...

រី សុចាន់
https://www.postkhmer.com/national/2022-10-28-1706-242888.html

MBCC រៀបចំ​វេទិកា​ជំរុញឱ្យមាន​ការទប់ស្កាត់​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​

ដោយ​មើលឃើញថា ការវាយប្រហារ​តាម​អ៊ីនធឺណិត​គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​មិន​ថា​សម្រាប់​កម្ពុជា ឬ​ពិភពលោក សភាពាណិជ្ជកម្ម​របស់​ម៉ាឡេស៊ី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា (MBCC) បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​រៀបចំ​វេទិកា​មួយ​ស្តីអំពី «​សន្តិសុខ​តាម​អ៊ីនធឺណិត និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​»​។ វេទិកា​នេះ​បាន​ប្រព្រឹត្តទៅ​នា ...

លី លីយ៉ា
https://www.postkhmer.com/national/2022-10-29-1035-242891.html

ប្រធានាធិបតី​អាមេរិក លោក Joe Biden នឹង​មក​ចូលរួម​កិច្ច​ប្រជុំ​កំពូល អាមេរិក-អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា នៅ​រាជធានីភ្នំពេញ​ថ្ងៃទី១២ និង​ទី១៣ ខែ​វិច្ឆិកា

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden នឹង​មក​កម្ពុជា នៅ​ថ្ងៃ​ទី​១២ និង​ថ្ងៃទី​១៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដើម្បី​ចូលរួមក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំឆ្នាំ រវាង​សហរដ្ឋ​អាមេរិក និង​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា ដែល​កម្ពុជា នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-29-1513-242900.html

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​ឱ្យ​បាន​ឆាប់​រហ័ស

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាល​នឹង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ ជំរុញ​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿន តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ឱ្យ​បាន​ឆាប់​រហ័ស។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-29-1544-242902.html

លោក ហ៊ុន សែន ក្រើន​រំឭក​មន្ត្រី​រាជការ​ខេត្ត​កំពង់ធំ បន្ត​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿនរហ័ស

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើនរំឭក​ដល់​មន្ត្រី​រាជការ​ទាំងអស់ ជាពិសេស ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ឱ្យ​បន្ត​យក​ចិត្តទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ជាពិសេស បន្ត​យក​ចិត្ត​ទុក​ដាក់​ផ្តល់​នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា ដែល​នាំ​ឱ្យ​ថ្នាំងថ្នាក់​ដល់​ទឹក​ចិត្ត​របស់​ប្រជាពលរដ្ឋ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-29-1553-242903.html

កម្ពុជា​នឹងមាន​កំណើនសេដ្ឋកិច្ច ៦,៦ ភាគរយ នៅ​ឆ្នាំ​ ២០២៣ ដោយ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម​

សេចក្តីប្រកាស​ព័ត៌មាន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្តីពី​លទ្ធផល​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ដែល​ពិនិត្យ​ពិភាក្សា​លើ សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​ ២០២៣​ បានឱ្យដឹងថា សម្រាប់​ឆ្នាំ​២០២៣ សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹង​សម្រេចបាន​អត្រាកំណើន​ក្នុង​រង្វង់ ៦,៦% ដែល​ធ្វើឱ្យ ផ​.​ស​.​ស​. ថ្លៃ​បច្ចុប្បន្ន​ស្ថិតក្នុង​រង្វង់ ១៣១ ២៧៦ ប៊ី​លាន​រៀល សមមូល​នឹង​ប្រមាណ ៣២ ២៩១ លាន​ដុល្លារ​អាមេរិក ស្រប​ពេលដែល ផ ...

អោម ប៊ុនធឿន
https://www.postkhmer.com/business/2022-10-29-1129-242892.html

​ផ្លូវ​ល្បឿន​លឿន​ចាប់​​គិតថ្លៃ​ពីថ្ងៃ​ទី​ ១ វិច្ឆិកា ដោយ​បញ្ចុះតម្លៃ ​២០% ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ នឹង​បើក​ដំណើរ​​ការ​ដោយ​គិតថ្លៃ​សេវា​ធ្វើដំណើរ​ចាប់​ថ្ងៃទី​ ១ ខែវិច្ឆិកា​តទៅ ខណៈ​ក្រុមហ៊ុន​ប្រកាស​បញ្ចុះតម្លៃ ​២០ ​ភាគរយ លើ​ការធ្វើដំណើរ​លើផ្លូវ​នេះ​រយៈពេល​ ១ ​ឆ្នាំ ហើយ​ការ​ផាកពិន័យ នឹង​ចាប់ផ្តើម​អនុវត្ត​ផងដែរ ជាពិសេស​អ្នកបើកបរ​លើស​ល្បឿន​កំណត់​។​ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-10-31-0849-242934.html

ក្រសួង​សេដ្ឋកិច្ច នឹង​រៀបចំ​វេទិកា​ពិព័រណ៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើកដំបូង​នៅ​កម្ពុជា នៅ​ខែក្រោយ​

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​រៀបចំ​វេទិកា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​ជា​វេទិកា​ពិព័រណ៍​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើកដំបូង​នៅ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​នៅ​ខែក្រោយ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​។ អម​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍ រៀបចំ​ពិព័រណ៍​បច្ចេកវិទ្យា​កម្ពុជា ឆ្នាំ​ ២០២២ នា​ថ្ងៃទី ១១ ដល់​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា នៅ​មជ្ឈមណ្ឌល ...

រី សុចាន់
https://www.postkhmer.com/national/2022-10-28-1456-242880.html

ក្រសួង​ទេសចរណ៍ និង​ដៃគូ​ពាក់ព័ន្ធ​គ្រោង​ចុះ​កិច្ចព្រមព្រៀង​បង្កើត​បណ្តាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប​នៅ​ចុង​ខែ​វិច្ឆិកា

បើ​គ្មាន​ការប្រែប្រួល​ណាមួយ​ទេ «​បណ្ដាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប ឬ Tonlesap Eco-Tourism Network» នឹងត្រូវ​បង្កើតឡើង​នាឱកាស​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​ ៣ នា​ថ្ងៃទី ​២១-២២ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ​។ នេះ​បើតាម​ការគូស​បញ្ជាក់​ពី​លោក​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ ថោង ខុន នៅ​ថ្ងៃទី​ ២៧ ខែតុលា ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្ដីពី «​ការបង្កើត​បណ្ដាញ​អេកូ​ទេសចរណ៍​បឹង​ទន្លេសាប​» ដែល​រៀបចំ ...

កែវ កិរិយា
https://www.postkhmer.com/national/2022-10-28-1401-242878.html

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​៖ កម្ពុជា​នាពេល​បច្ចុប្បន្ន​មាន​អគ្គិសនី​គ្របដណ្តប់​ដល់​ភូមិ​ចំនួន ៩៨,៥​ ភាគរយ

នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន មាន​អគ្គិសនី​គ្របដណ្តប់​ដល់​ភូមិ​ចំនួន ៩៨,៥ ​ភាគរយ ដោយ​នៅ​សល់​តែ​ខ្នង​ផ្ទះ​ដែល​នៅ​រាយប៉ាយ​ដាច់ៗ​ឆ្ងាយៗ​ខ្លះ​តែប៉ុណ្ណោះ​។ នេះ​គឺជា​ការគូសបញ្ជាក់​របស់​លោក ស៊ុយ សែម រដ្ឋមន្ដ្រី​ក្រសួង​រ៉ែ និង​ថាមពល​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី​នៃ​មន្ទីរ​រ៉ែ​ និង​ថាមពល ...

កែវ កិរិយា
https://www.postkhmer.com/national/2022-10-28-1350-242877.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

UBb8H
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!