ភ្នំពេញប៉ុស្តិ៍

កម្ពុជា និង ILO សម្រេច​បន្ត​កិច្ច​សហការ​លើ «កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ ២០២៣-២០២៧»

រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (ILO​) សម្រេច​បន្ត​កិច្ច​សហការ​ចុះ MOU លើ «​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ ២០២៣-២០២៧» ខណៈ​គម្រោង​នេះ​ជា​ផ្នែក​មួយ​ជំរុញ​សេដ្ឋកិច្ច​នៅ​កម្ពុជា តាមរយៈ​វិស័យ​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិតផល​ធ្វើ​ដំណើរ។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-10-11-0944-242093.html

គជប ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២២ ​នៅ​ឃុំ-​សង្កាត់ ​ពីថ្ងៃ​ទី ២០​ តុលា ​ដល់​ថ្ងៃទី ៨ ​ធ្នូ​

លោក​ ប្រាជ្ញ ចន្ទ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គជប) ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការចុះឈ្មោះ​បោះឆ្នោត ​ឆ្នាំ​ ២០២២ ​នៅតាម​បណ្តា​សាលាឃុំ​-សង្កាត់ ​ឬ​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ​-សង្កាត់ ​ទូទាំង​ប្រទេស ​ឬ​តាមរយៈ​គេហទំព័រ ​និង​កម្មវិធី​ទូរស័ព្ទដៃ​ របស់ ​គ.ជ.ប.​ចាប់ពី ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-10-11-1758-242128.html

AI​ និង​អភិបាលកិច្ច​ឌី​ជី​ថ​ល​ ជា​គន្លឹះ​ដើម្បី​ការ​ចូល​ប្រើ​ព័ត៌មាន​ក្នុង​ពិភព​ឌី​ជី​ថ​ល​

​អង្គការ​ UNESCO​ និង​ បណ្ឌិតសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា​ (CADT)​ គ្រោង​នឹង​ធ្វើ​កិច្ច​ពិភាក្សា​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​កម្ពុជា​ឆ្នាំ​ ២០២២​ នៅ​ថ្ងៃ​សុក្រ​ នៅ​ពេល​ដែល​វាគ្មិន​នឹង​ពិភាក្សា​អំពី​ ប​ញ្ញ​សិប្បនិម្មិត​ អភិបាលកិច្ច​ឌី​ជី​ថ​ល​ ដែល ...

ប្រាក់ ចន្ធុល
https://kiripost.com/stories/ai-and-e-governance-key-to-access-information-in-digital-world

កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត ​នឹង​បើក​ដំណើរការ​បន្ទាប់ពី​ការ​បង្កើន​ជម្រៅ​ទឹក

កំពង់ផែ​ទេសចរណ៍​ខេត្ត​កំពត​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​សាងសង់​លើ​ផ្ទៃដី ៤,២៥ ​ហិកតា។ គម្រោង​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​​កាល​ពី​ថ្ងៃទី​ ៨ ខែ​សីហា ឆ្នាំ​ ២០១៨ និង​បាន​បញ្ចប់​ការ​សាងសង់​ជាស្ថាពរ​កាល​ពីថ្ងៃ​ទី​ ៣០ ខែ​មិថុនា ឆ្នាំ​ ២០២២ ដោយ​ប្រើប្រាស់​ថវិកា​សាងសង់​​សរុប​ប្រមាណ ៩,២៧ ​លានដុល្លារ ក្រោម ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-10-10-1049-242045.html

អ្នកជំនាញ​បាន​កំណត់​អត្តសញ្ញាណ​​សំឡេង​សត្វ​ស្លាប​នៅ​ទីវាល តាមរយៈ​ការវិភាគ​ទិន្នន័យ​សត្វ​ស្លាប​ដែល​ប្រមូលបាន​ជិត ១០០ ប្រភេទ

ក្រុមការងារ​ស្រាវជ្រាវ​ជីវចម្រុះ​អង្គការ​អភិរក្ស​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ​សហការ​ជាមួយ​អ្នកជំនាញ​សត្វ​ស្លាប បាន​កំណត់​អត្តសញ្ញាណ​នូវ​សំឡេង​សត្វ​ស្លាប​មួយចំនួន​នៅ​ទីវាល តាមរយៈ​ការវិភាគ​ទិន្នន័យ​សត្វ​ស្លាប​ដែល​ប្រមូលបាន​ជិត ១០០ ប្រភេទ ដើម្បី​ចងក្រង​ជា​ឯកសារ​វិទ្យាសាស្ត្រ និង​របាយការណ៍​បច្ចេក​ទេស។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2022-10-10-1901-242078.html

កម្ពុជា​រកប្រាក់​បាន​ជិត $១,១​ ពាន់​លាន ​ពី​ការនាំចេញ​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី

ការនាំចេញ​ផលិតផល​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​ភាគ​របស់​វា នៅក្នុង​រយៈពេល​ ៨ ​ខែ​ឆ្នាំ ២០២២ សម្រេច​បាន​ក្នុង​ទឹកប្រាក់​ជិត ១,១ ​ពាន់​លាន​ដុល្លារ កើនឡើង​ជាង ៦៤ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ចំនួន​ទឹកប្រាក់​នាំចេញ​នេះ គឺ​ស្មើ​ជិត ៧ ​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ដែល​មាន​ចំនួន ១៥ ៦៤១,៩ ​លាន​ដុល្លារ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-10-06-1005-241867.html

គយ​ប្រមូល​បាន​ប្រាក់​ជិត $២០ លាន​ពី​ការ​បង់​ពន្ធ​រថយន្ត​ចង្កូត​ស្តាំ

កម្ពុជា​ប្រមូល​ចំណូល​ពន្ធគយ​បាន​ជិត ២០ ​លាន​ដុល្លារ​ពី​ការ​បង់​ពន្ធ​ (ដំណាក់​កាលទី​២) របស់​រថយន្ត​ចង្កូត​ស្តាំ​ដែល​មាន​ស្រាប់​​ក្នុង​ប្រទេស​ ខណៈ​ជាង​ ៩០ ​ភាគរយ​នៃ​រថយន្ត​ទាំង​នោះ​ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ ដែល​មាន​ឆ្នាំ​ផលិត​លើស​ពី ១០ ​ឆ្នាំ​ឡើង ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-10-06-1047-241871.html

EnerCam ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ នៅក្នុង​ប្លុក VIII

រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យដល់​ក្រុមហ៊ុន EnerCam Resources Corp.(Cambodia) ដែល​ជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Angkor Resources ដើម្បី​ធ្វើការ​រុករក អភិវឌ្ឍ និង​ផលិត​ប្រេង និង​ឧស្ម័ន​នៅ​ប្លុក VIII លើ​ដែនដី​គោក​នៅ​កម្ពុជា​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-10-06-0951-241864.html

ការបញ្ចប់តំណែង​លោក វេ​ង សាខុន​ ពីរដ្ឋមន្ត្រី​ក្រសួងកសិកម្មទទួលបាន​ទាំង​ការ​សាទរទាំង​ការរិះគន់​

រដ្ឋាភិបាល​កម្ពុជាទទួលបាន​ទាំង​ការ​សាទរ​ផង និង​ការរិះគន់​ផងពី​សំណាក់​មជ្ឈមណ្ឌល​អ្នកឃ្លាំមើល​សង្គម និង​អ្នកជំនាញ​ផ្នែក​សិកម្ម​ជុំវិញការបញ្ចប់​តួនាទី​ លោក វេ​ង សាខុន ពីរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​មាញ់ និង​នេសាទ តាមរយៈព្រះវាជក្រឹត្យកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។​ ...

សេក ប្រាក់
https://www.postkhmer.com/national/2022-10-09-1845-242018.html

គណៈកម្មការ​រៀបចំ​សិក្ខាសាលា​ពន្យល់​អំពី​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​

​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ (CGMC)​ បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រមណីយដ្ឋាន​រួម​បញ្ចូល​គ្នា​ និង​ល្បែង​ពាណិជ្ជកម្ម​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​អនុវត្ត​ និង​គ្រប់គ្រង ...

ឡាយ​ សា​មាន​ និង សេក ប្រាក់
https://www.phnompenhpost.com/national/commission-hold-workshop-explain-gambling-laws

ឧស្សាហកម្ម​កសិ-​ចំណីអាហារ​កម្ពុជា នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​លើកឡើង​ថា ទោះ​ឧស្សាហកម្ម​កសិ-​ចំណីអាហារ​កម្ពុជា​កំពុង​រួមចំណែក​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ក៏​វិស័យនេះ​នៅតែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែរ​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-10-05-0940-241813.html

ក្រុមហ៊ុន​កា​ណា​ដា​ទទួល​បាន​ប្រេង​ ការ​រុករក​ឧស្ម័ន​ និង​អាជ្ញាប័ណ្ណ​ផលិត​នៅ​កម្ពុជា​

​រដ្ឋាភិបាល​បាន​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ EnerCam​ Resources​ Co​ Ltd​ ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Angkor​ Resources​ Corp​ ដែល​ចុះបញ្ជី​នៅ​តូ​រ៉ុ​ន​តូ​ សម្រាប់​ការ​រុករក​ ការ​អភិវឌ្ឍន៍​ និង​ផលិត​ប្រេង​ និង​ឧស្ម័ន​ នៅ​លើ​ដីគោក​ប្រហែល​ ៧.៣០០​ គីឡូ​ម៉ែត្រការ៉េ​ នៅ​លើ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/canadian-firm-granted-oil-gas-exploration-production-licence

នាយក​រដ្ឋមន្ត្រី​គុយបា​បាន​អញ្ជើញ​មក​ដល់​កម្ពុជា​ ដើម្បី​ពង្រឹងកិច្ច​សហប្រតិបត្តិការទ្វេភាគី​

នាយក​រដ្ឋមន្ត្រី​គុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ មក​ដល់​ប្រទេស​កម្ពុជា​ហើយ ​កាលពី​រសៀល​ថ្ងៃទី​ ៤ ខែ​តុលា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ ៣ ​ថ្ងៃ ក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២។ ...

រី សុចាន់
https://www.postkhmer.com/national/2022-10-05-0925-241809.html

កម្ពុជា​ស្នើ​សមាជិក​អាស៊ាន​ជំរុញ​ទំនាក់ទំនង​ជាមួយ​​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​តភ្ជាប់​គម្រោង​សហប្រតិបត្តិការ

ប្រមុខ​ការទូត​កម្ពុជា ស្នើ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​ជំរុញ​ទំនាក់ទំនង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន ដើម្បី​ផ្តួចផ្តើម​គំនិត​ស្តីពី​ការ​តភ្ជាប់​​គម្រោង​សហ​ប្រតិបត្តិការ​នានា​ពេញ​ក្នុង​តំបន់ខណៈ​នាពេល​អនាគត​តំបន់​នេះ នឹង​ពឹងផ្អែក​លើ​ឧត្តមភាព នៃ​ការ​ប្រកួតប្រជែង​ក្នុង​តំបន់​។ ...

រី សុចាន់ and សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-10-05-1002-241818.html

កម្ពុជា​នាំចូល​ដែក​ និង​ដែកថែប រយៈពេល ៨ ​ខែ មាន​ទឹកប្រាក់​ជាង $២៤៤ ​លាន

កម្ពុជា​បាន​ចំណាយ​ប្រាក់​ជាង ២៤៤​ លាន​ដុល្លារ​ទៅលើ​ការ​នាំចូល​ដែក និង​ដែកថែប​ក្នុង​រយៈពេល​ ៨​ ខែ​ដើមឆ្នាំ​ ២០២២ កើនឡើង ២០ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ខណៈ​ក្នុង​ខែសីហា ឆ្នាំ ​២០២២ ទឹកប្រាក់​នាំចូល​ដែក​-​ដែកថែប កើន​ជាង ១៨ ​ភាគរយ​ធៀប​ខែសីហា ឆ្នាំមុន​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-10-05-0949-241815.html

មន្ត្រី​នៃ​អាជ្ញាធរ​កម្ពុជានៅ​ជាប់​ព្រំដែន​ថៃ ​និង​វៀតណាម ​ប្រាប់ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ជំងឺ​អុតស្វា ​ខណៈ​ប្រទេស​ទាំង ​២​ រកឃើញ​ជំងឺ​នេះ

មន្ទីរ​សុខាភិបាល ​ក៏ដូចជា​អាជ្ញាធរ​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន ​នៃ​ប្រទេសថៃ ​និង​ប្រទេស​វៀតណាម ​បាននិង​កំពុង​ត្រៀម​បង្ការ​ និង​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​ ឱ្យ​ប្រុង​ប្រយ័ត្ន ​ការពារ​ខ្លួន​ជាប់​ជានិច្ច​ ពី​ជំងឺ​អុតស្វា ​ខណៈដែល​ប្រទេស​ទាំង ២ ​បានប្រកាស​រក​ឃើញ​ករណី​ឆ្លង​នៃ​ជំងឺ​នេះក្នុ​ង ...

មុំ គន្ធា
https://www.postkhmer.com/national/2022-10-04-1733-241795.html

សង្គម​ស៊ីវិល ​ស្នើ​ឱ្យ​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នៅ​តំបន់​ព្រលាន​យន្ត​ហោះ​ថ្មី​

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​សិ​ទិ្ធ​លំនៅ​ឋាន​ពិភព​លោក​លើក​ទី​៣៧ អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន ៨៤ បាន​ស្នើរាជរដ្ឋាភិបាល​​ឱ្យព​ន្លឿ​ន​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​នៅ​តំបន់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ ក្នុង​ខេត្ត​កណ្តាល និង​តាកែវ​ ប៉ុន្តែអ្នកនាំ​ពាក្យ​រាជរដ្ឋាភិ​បាល​បានចាត់​ទុក ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-10-04-0843-241741.html

​ក្រសួង​បរិស្ថាន ​ធ្វើការ​ផ្សព្វ​ផ្សាយ​ប្រកាស​ស្តីពីកា​រដាក់​ឱ្យអនុវត្ត​គោល​ការណ៍ណែ​នាំ ក្នុង​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទេស​ចរណ៍​ខ្នាត​តូច ផ្សារ​ភ្ជាប់​នឹង​ធម្ម​ជាតិ

ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​ ៣​ តុលា បាន​ធ្វើការ​ផ្សព្វ​ផ្សាយ​ប្រកាស​ស្តីពីកា​រដាក់​ឱ្យអនុវត្ត​គោល​ការណ៍ណែ​នាំ ក្នុង​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ទេស​ចរណ៍​ខ្នាត​តូច ផ្សារ​ភ្ជាប់​នឹង​ធម្ម​ជាតិ ស្ថិតនៅ​ក្នុងតំបន់​ការពារ​ធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវ​ចម្រុះ​ ដើម្បីឱ្យ​ម្ចាស់​គម្រោង​យល់​ដឹង​បន្ថែម និង​អនុវត្ត​ស្របតា​ម ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-10-03-1909-241738.html

​ក្រសួងសុខាភិបាល​កែសម្រួល​វិធានការ​សុខាភិបាល​ចំពោះ​អ្នកដំណើរ​ពី​បរទេស​ ដោយ​មិន​តម្រូវ​ឱ្យ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​

 ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បាន​ប្រកាស​ធ្វើការ​កែសម្រួល​នូវ​វិធានការ​សុខាភិបាល​ ចំពោះ​អ្នកដំណើរ​មក​ពី​បរទេស​ទាំងអស់​ ដោយ​មិន​មាន​តម្រូវការ​ឱ្យ​បង្ហាញ​សេចក្តី​ប្រកាស​សុខភាព​របស់​អ្នកដំណើរ​ និង​បណ្ណ​ ឬ​វិញ្ញាបនបត្រ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ ១៩​ ទៀត​ឡើយ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-10-04-0920-241744.html

ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច ជា​គន្លឹះ​ទាក់ទាញ​វិនិយោគ

មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​បាន​ចាត់ទុក​ថា កត្តា​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​ក្នុង​អត្រា​ដ៏ខ្ពស់​នាពេល​ជាង​ ២​ ទសវត្សរ៍​មកនេះ​បាន​ធ្វើឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ដ៏មាន​សក្តានុពល​ក្នុង​តំបន់​ក្នុង​ការទាក់ទាញ​វិនិយោគ​ថ្មីៗ​។ នេះ​ជា​ការលើកឡើង​របស់​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ក្នុង​ពិធី ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-10-03-0957-241710.html

លោកស្រី ជា សិរី៖ CBC ​ចូលរួម​កាត់បន្ថយ​​ហានិភ័យ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​យ៉ាង​ច្រើន

លោកស្រី ជា សិរី ប្រធាន​ក្រុម​ប្រឹក្សាភិបាល​​ក្រុមហ៊ុន​ក្រេឌីត​ប្យួរ៉ូ ខេមបូឌា​ (CBC) បាន​ប្រាប់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន CBC បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ​ហិរញ្ញ​វត្ថុ​នៅ​​​កម្ពុជា​ដោយ​រក្សាទុក​ទិន្នន័យ​ឥណទាន​របស់​អតិថិជន​ប្រមាណ​ជាង​ ៧ លាន​នាក់​​ក្នុង​ប្រព័ន្ធ​ស្នូល​របស់​ខ្លួន​ដើម្បី​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-10-03-0954-241709.html

ការ​ព្រមាន​ចុង​ក្រោយ​សម្រាប់​អ្នក​មិន​ព្រម​ចេញពី​ឧទ្យាន​អង្គរ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​សេចក្តី​ព្រមាន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឧទ្យាន​អង្គរ​ និង​បដិសេធ​មិន​រុះរើ​ផ្ទះសម្បែង​។​ លោក​បាន​ប្រាប់​ពួក​គេ​ថា​ នៅ​ពេល​ដែល​វិធានការ​បោសសម្អាត​តំបន់​នេះ​ត្រូវ​បាន​បញ្ចប់​ ពួក​គេ​មិន​ទទួល​បាន​សំណង​ណាមួយ​ឡើយ ...

វ៉​ន​ ដា​រ៉ា​ និងសំបាន ច័ន្ទដារ៉ា
https://www.phnompenhpost.com/national/last-warning-angkor-park-holdouts

កោះ​កែប​មួយទៀត​កំណត់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​៖​ សេចក្តីជូនដំណឹង​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ បាន​ប្រកាស​ថា​ ខ្លួន​បាន​យល់ព្រម​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​ ទ្រី​ ភាព​ កោះទន្សាយ​ រី​សតស៍​ ខូ​អិ​ល​ធី​ឌី​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​កោះ​ថ្មី​ ដែល​លើក​នេះ​គឺ​នៅ​លើ​ដី​កោះត្បាល់​ ១៤ ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/another-kep-island-set-development-project-cdc-notice

សមា​ជិក​ព្រឹទ្ធសភា​ថៃ មក​ឈ្វេង​យល់​អំពី​យុទ្ធ​សាស្ត្រ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា

គណៈប្រតិភូ​ព្រឹទ្ធ​សភា​ថៃ បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ក្នុង​គោល​ដៅ​សិក្សា​ឈ្វេង​យល់​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុក​រលួយ​របស់​កម្ពុជា និង​ស្វែង​រកការ​រួម​គ្នាក្នុង​ដំណើរ​ការ ប្រយុទ្ធ​ប្រឆាំ​ង​អំពើ​ពុក​រលួយ​។ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-09-29-1826-241592.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

kze2a
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!