ក្រសួងសុខាភិបាលបញ្ចូលថ្នាំបង្ការមហារីកមាត់ស្បូនដល់កុមារអាយុ ៩ ឆ្នាំ ក្នុងកម្មវិធីជាតិ
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីដែលមានអាយុ ៩ ឆ្នាំ ទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការដើម្បីការពារជំងឺមហារីកមាត់ស្បូន ខណៈកម្ពុជាក៏មានគម្រោងផ្តល់ថ្នាំបង្ការនេះដល់កុមារី ដែលមានអាយុលើសពី ៩ ឆ្នាំ តាមរយៈការធ្វើយុទ្ធនាការក្នុងឆ្នាំ ២០២៥ ផងដែរ។ ចាប់ពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣ នេះតទៅ ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដោយមិនគិតថ្លៃដល់កុមារីអាយុ ៩ ឆ្នាំ នៅទូទាំងប្រទេសនេះធ្វើឡើងតាមរយៈការចុះផ្តល់សេវាជាទៀងទាត់នៅតាមសាលារៀន និងសហគមន៍ និងការផ្តល់សេវាជាប្រចាំនៅ មណ្ឌលសុខភាព។ …
នាង សុគន្ធា
https://www.postkhmer.com/national/2023-10-06-1110-255054.html