ព័ត៌មាន
ក្រសួងប៉ានស្មានកំនើនការងារនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ
ចំនួនកម្មករដែលធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុរំពឹងនឹងមានកំនើនពីតួរលេខ ៣០០០០នាក់នាពេលបច្ចុប្បន្នទៅដល់ ២០០ ០០០នាក់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំបន្ទាប់ ដោយសារទីក្រុងកំពង់ផែនេះនឹងក្លាយខ្លួនជាមជ្ឈមណ្ឌលផលិតកម្មសម្រាប់ ...
Sok Chan
http://www.khmertimeskh.com/news/17282/ministry-forecasts-surge-in-jobs-at-sihanoukville-sez/
មន្ត្រីសុខាភិបាល៖ ជំងឺកញ្ជ្រឹលមិនត្រឡប់មកប្រទេសកម្ពុជាទេ
បីសប្តាហ៍បន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសថាជំងឺកញ្ជ្រឹលបង្ហាញខ្លួនសារជាថ្មីនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍មន្ត្រីក្រសួងមួយរូប បានឱ្យថា តាមពិតជំងឺឆ្លងកម្រិតខ្ពស់នេះមិនត្រូវបានរកឃើញនោះទេ។ ...
ឃី សុវុឌ្ឍី
https://www.cambodiadaily.com/news/measles-not-back-in-cambodia-health-minister-says-98798/
ផ្តល់ប្រាក់រង្វាន់ ក្នុងការស៊ើបអង្កេតលើករណីវាយតំណាងរាស្ត្រ
ឯកឧត្តម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្រ្តី ផ្តល់ប្រាក់រង្វាន់ចំនួន ១០,០០០ ដុល្លារ ទៅមន្ត្រីរដ្ឋាភិបាលណាដែលស៊ើបអង្កេតលើករណីវាយតំណាងរាស្ត្រគណបក្សប្រឆាំងទាំងពីររូប។ ការផ្តល់ប្រាក់រង្វាន់នេះ ជាការលើកទឹកចិត្តក្នុងការដោះស្រាយបទល្មើសនេះ ឱ្យបានឆាប់រហ័ស។ យោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានផ្តល់ព័ត៌មានកាលពីថ្ងៃចន្ទ។ ...
មាស សុខជា
http://www.phnompenhpost.com/national/cops-offer-reward-themselves
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្វែងរកជំនួយថវិការបន្ថែម
បើទោះបីជាមានការកើនឡើងប្រមាណ៣០០ ភាគរយនៃកញ្ចប់ថវិការបស់ខ្លួននៅឆ្នាំក្រោយសម្រាប់ត្រៀមខ្លួនរៀបចំការបោះឆ្នោតនាពេលខាងមុខក្តី ក៏គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បាននិយាយថា ថវិកាទាំងនេះមានប្រមាណតែ ...
Chea Takihiro
http://www.khmertimeskh.com/news/17295/cash-strapped-nec-seeks-money/
ក្រសួងកសិកម្ម៖ ការបង្ក្រាបការនេសាទខុសច្បាប់ កើនឡើង១៥០%
ការបង្ក្រាបបទល្មើសនេសាទកើនឡើងដល់ ១៥០% ក្នុងកំឡុងពេល៩ខែដំបូងក្នុងឆ្នាំ២០១៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈពេលដែលការបង្ក្រាបបទល្មើសព្រៃឈើ បានធ្លាក់ចុះ ១៣%។ ...
តាំង វីដា
http://www.phnompenhpost.com/national/illegal-fishing-busts-150-ministry
ជនជាតិអង់គ្លេសចោទប្រកាន់ពីបទលួចបន្លំត្រូវបានមេធាវីបោះចោល
បុរសជនជាតិអង់គ្លេសម្នាក់ដែលត្រូវបានឃុំខ្លួនអស់រយៈពេលជាងពីរឆ្នាំនៅក្នុងពន្ធនាគារព្រៃសពីបទលួចបន្លំកម្រិតធ្ងន់ ត្រូវបានចោទប្រកាន់ពីការរារាំង ការជំនុំជម្រះក្តីរបស់ខ្លួន បន្ទាប់ពីមេធាវីមួយរូបក្នុងចំណោមមេធាវីរបស់ ...
Jonathan Cox
http://www.khmertimeskh.com/news/17294/brit-held-on-fraud-charges-dumped-by-lawyer/
រដូវវស្សា បានបញ្ជប់
ផលិតកម្មស្រូវរបស់កម្ពុជា ស្ទើរតែជិតឈានដល់គោលដៅ ទោះបីជាបញ្ហាអសន្តិសុខស្បៀង នៅតែជាបញ្ហាសម្រាប់សហគមន៍ដោយឡែកក៏ដោយ។ នេះបើយោងតាម អង្គការកម្មវិធីស្បៀងអាហារពិភពលោក។រដូវវស្សាមកដល់យឺត បានប៉ះពាល់ដល់សំណាបស្រូវ ២៣៤,៦៩៥ ហិកតា និងបានបំផ្លាញអស់ ១៥,៩៥៤ ហិកតា យោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ តំបន់ដែលរងផលប៉ះពាល់ភាគច្រើន ត្រូវបានដាំឡើងវិញ យោងតាមអង្គការកម្មវិធីស្បៀងអាហារពិភពលោក បានឱ្យដឹងថាកាលពីម្សិលមិញ។ ...
Igor Kossov
http://www.phnompenhpost.com/national/difficult-rainy-season-ends
ភាគីកម្ពុជា និងវៀតណាមព្រមព្រៀងពន្លឿនការវាស់វែងកំណត់ព្រំដែន
យោងតាមកាសែតវៀតណាមនិងកម្ពុជាបានឲ្យដឹងថា ប្រទេសកម្ពុជានិងវៀតណាមបានព្រមព្រៀងពន្លឿនការវាស់វែងកំណត់ព្រំដែនរួមរបស់ខ្លួន ហើយមិនអនុញ្ញាតឲ្យ “កម្លាំងសត្រូវ” និង “ពួក ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/28397/
ក្រុមហ៊ុន Mesco នឹងខួងអណ្តូងរ៉ែមាសជាលើកដំបូងក្នុងខេត្តរតនគិរី
ក្រុមហ៊ុន មេស្កូហ្គោល (Mesco Gold) បានបង្កើតហេដ្ឋារចនាសម្ព័ន្ធកម្រិតផ្ទៃ (surface-level infrastructure) និងក្រុមហ៊ុននេះកំពុងរង់ចាំការអនុម័តពីរដ្ឋាភិបាល ដើម្បីចាប់ផ្តើមទាញយករ៉ែមាសនៅអណ្តូងរ៉ែភូមិស៊ីយ៉ារុងក្នុងខេត្តរតនគិរី។ យោងតាមនាយករបស់ក្រុមហ៊ុននេះ បានឱ្យដឹងថាកាលពីម្សិលមិញ។ក្រុមហ៊ុនរុករករ៉ែរបស់ប្រទេសឥណ្ឌា នឹងក្លាយជាអណ្តូងរ៉ែលក្ខណៈពាណិជ្ជកម្មលើកដំបូងនៅក្នុងប្រទេសកម្ពុជា និងអាចចាប់ផ្តើមខួងយកមាសនៅក្នុងដើមឆ្នាំ២០១៦។ ...
Cam McGrath
http://www.phnompenhpost.com/business/mesco-set-draw-first-gold-ratanakkiri-mine
អាជ្ញាធរចាប់ឈើប្រណីតមួយរថយន្តតួរីសនៅរតនគិរី បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍
អាជ្ញាធរក្នុងខេត្តរតនគិរីនិយាយថា ពួកគេបានរឹបអូសឈើប្រណីតខុសច្បាប់មួយ ...
បក្ស ១ អំពាវនាវឲ្យ ហ៊ុន សែន និង កឹម សុខា លាលែង
គណបក្សអំណាចខ្មែរដែលទើបបង្កើតថ្មីបានអំពាវនាវឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃគណបក្សប្រជាជន និង លោក កឹម សុខា អនុប្រធានទី ១ រដ្ឋសភានៃបក្សសង្គ្រោះជាតិត្រូវលាលែងពីតំណែងដោយសារតែលោក ហ៊ុន សែន បរាជ័យក្នុងការការពារសុវត្ថិភាពអ្នកតំណាងរាស្ត្រហើយលោក កឹម សុខា ត្រូវលាលែងទៅតាមការទាមទាររបស់បាតុករ ...
វង្ស សុខេង
http://bit.ly/1PTZMG1
ក្រុមហ៊ុនប៉េប៊ីហ្វមមូឡាបន្តធ្វើការផ្សព្វផ្សាយបើទោះបីជាមានបម្រាមក៏ដោយ
ក្រុមហ៊ុនប៉េប៊ីហ្វមមូឡាកំពុងជំរុញឱ្យមានការប្រើប្រាស់ផលិតផលរបស់ខ្លួននៅតាមគ្លីនិកនិងនៅភ្នាក់ងារជំនាញផ្នែកសេវាថែទាំសុខភាពមួយចំនួន ដែលមានសាកត្តានុពល បើទោះបីជាមានការហាមប្រាមពីសំណាក់រដ្ឋាភិបាលលើទង្វើបែប ...
ឃួន ណារិម
https://www.cambodiadaily.com/news/baby-formula-promotions-continue-despite-ban-98791/
ក្រុមហ៊ុនទិញលក់អចលនទ្រព្យ៖ ពុំទាន់មានផលចំណេញភ្លាមៗទេនៅក្បែរស្ពានថ្មី
រដ្ឋាភិបាលកំពុងតែមានផែនការសាងសង់ស្ពានពីរបន្ថែមទៀតដែលឆ្លងកាត់ទន្លេមេគង្គ។ ទោះបីជាមានការសិក្សាកំពុងដំណើរការរួចទៅហើយក៏ដោយ ក្រុមហ៊ុនទិញលក់អចលនទ្រព្យមិនប្រាកដថាតើតម្លៃដីនៅតាមតំបន់ដែលស្ពានទាំងនោះនឹងតភ្ជាប់អាចកើនឡើង ...
Sum Manet
http://www.khmertimeskh.com/news/17284/no-quick-return-on-land-near-new-bridges--realtors/
អាជ្ញាធរ និងសង្គមស៊ីវិលរកឃើញការចេញប្លង់ដីកម្មសិទិ្ធមានភាពមិនប្រក្រតី
អាជ្ញាធរឃុំ និងអង្គការសង្គមស៊ីវិលស្រាវជ្រាវករណីក្រុមនិស្សិតចេញប្លង់ដីចំនួន ១៥ ទៅឲ្យសាច់ញាតិ និងគ្រួសារនគរបាលអន្តោប្រវេសន៍លោក ហ៊ាង សុជាតិ ប៉ុន្តែលោកសុជាតិ និងអ្នកភូមិជនជាតិទំពួនបានបដិសេធហើយបានចោទអ្នកជីកត្បូងចំណូលថ្មីវិញថា ...
ផាក់ ស៊ាងលី
http://bit.ly/1M4fxrx
ចំណងពាណិជ្ជកម្មអាស៊ាន ចូលរួមរក្សាសន្តិភាពនៅសមុទ្រចិនខាងត្បូង
បន្ទាប់ពីកិច្ចប្រជំុរវាងប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងសមភាគីចិនរបស់លោក នៅទីក្រុងវ៉ាសុីងតោន កាលពីខែកញ្ញា អ្នកជំនាញជាច្រើន បានអះអាងថា ជម្លោះដែនដីលើផែ្នកនៃសមុទ្រចិនខាងត្បូង មិនទំនងជានាំឲ្យកើតមាន ...
Essarayoss Mean
http://www.voacambodia.com/content/asean-trade-ties-could-help-keep-the-peace-in-south-china-sea/3026579.html
រដ្ឋមន្ត្រីជំរុញឲ្យប្រើផ្ការំដួលជាម៉ាកអង្ករកម្ពុជា
រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មបានជំរុញឲ្យប្រើប្រាស់ «ផ្ការំដួល» ជាឈ្មោះយីហោរបស់អង្ករកម្ពុជាដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។ការលើកឡើងរបស់រដ្ឋមន្ត្រីធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការបង្កើតម៉ាកយីហោអង្ករកាលពីម្សិលមិញ ...
ចេង សុខហ័ង
http://bit.ly/1KH9XpI
ការកាត់ទោសជនជាតិអង់គ្លេសត្រូវបានលើកឡើងនិងពន្យាពេលនៅសភាសហភាពអឺរ៉ុប
កាលពីថ្ងៃពុធ ការកាត់ទោសសហគ្រិនសញ្ជាតិអង់គ្លេសដែលបានចោទប្រកាន់ពីបទលួចបន្លំត្រូវបានពន្យារពេល បន្ទាប់ពីមេធាវីរបស់លោក បានដកខ្លួនចេញពីករណីកាត់ទោសដ៏យូរមួយនេះដោយផ្តង់អំនះអំនាងពីភាពមិនចុះសម្រុងនៃចំណាប់អារម្មណ៍ ...
ឃួន ណារិម
https://www.cambodiadaily.com/news/britons-trial-raised-in-eu-parliament-delayed-98653/
កម្ពុជាត្រូវគេចាត់ទុកជារដ្ឋប្រើកម្លាំងបង្ក្រាបលើសង្គមស៊ីវិល និងក្រុមប្រឆាំង
កម្ពុជាត្រូវបានដាក់ឈ្មោះក្នុងចំណោមរដ្ឋដែលត្រូវបានចោទថាប្រើកម្លាំងសន្តិសុខជាតិបង្ក្រាបទៅលើក្រុមសិទ្ធិមនុស្ស និងសង្គមស៊ីវិល។នេះបើតាមរបាយការណ៍មួយចេញនៅសប្តាហ៍នេះដោយអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្ស ...
Zoe Holman
http://bit.ly/1PS2SKT
វិស័យឯកជនជំរុញឲ្យគយប្រើប្រព័ន្ធអ៊ីនធឺណិតលើការបំពេញបែបបទ
សហគ្រាសវិស័យឯកជនកាលពីថ្ងៃម្សិលមិញបានជំរុញឲ្យនាយកដ្ឋានគយរបស់កម្ពុជាឲ្យដាក់ចេញកម្មវិធីអ៊ីនធឺណិត និងប្រព័ន្ធទូទាត់សម្រាប់ការនាំចេញជំនួសឲ្យរបៀបធ្វើដោយដៃដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ដើម្បីពន្លឿនការ និងចំណេញពេល។ ...
ស ច័ន្ទដារ៉ា
http://bit.ly/1MjS6Go
គ្រូបង្រៀនចាប់រំលោភកុមារត្រូវបាននិរទេសទៅកាន់ប្រទេសអង់គ្លេសវិញ
បុរសជនជាតិអង់គ្លេសម្នាក់ដែលត្រូវបានចាប់ខ្លួនតាមការបង្គាប់របស់ស្ថានទូតអង់គ្លេសកាលពីពីរសប្តាហ៍កន្លងទៅនេះ ត្រូវបានគេនិរទេសកាលពី ល្ងាចថ្ងៃពុធ នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីអន្តោប្រវេសន៍បានឱ្យដឹងកាលពីថ្ងៃពុធ ...
អ៊ួច សូនី
https://www.cambodiadaily.com/news/%EF%BB%BF-arrested-pedophile-teacher-deported-back-to-uk-98655/
រដ្ឋាភិបាលចុះអនុស្សរណៈយោគយល់គ្នាស្តីអំពីសំណង់លំនៅដ្ឋានជាសាធារណៈលើកដំបូង
កាលពីថ្ងៃពុធ ក្រុមហ៊ុនកម្ពុជានិងសិង្ហបុរីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយជាមួយក្រសួងរៀបចំដែនដី ទៅលើការសិក្សានិងការ សាងសង់លំនៅដ្ឋានជាសាធារណៈសម្រាប់គ្រួសារប្រាក់ចំណូលទាបនិងមធ្យមនៅជុំវិញរាជធានីភ្នំពេញ។គម្រោងនេះ ...
ខេង សុធា
https://www.cambodiadaily.com/news/government-signs-first-public-housing-mou-98657/
ការផ្តល់ដីសម្បទានឲ្យក្រុមហ៊ុនស្ករអំពៅធ្វើឲ្យពលរដ្ឋរងទុក្ខ
របាយការណ៍សិទ្ធិមនុស្សថៃបានរកឃើញថាការផ្តល់ដីសម្បទានសេដ្ឋកិច្ចជិត ២ ម៉ឺនហិកតារបស់រដ្ឋាភិបាលកម្ពុជាទៅឲ្យក្រុមហ៊ុនស្ករអំពៅចំនួនបីធ្វើឲ្យមានផលប៉ះពាល់ និងរំលោភសិទ្ធិពលរដ្ឋក្នុងខេត្តឧត្តរមានជ័យយ៉ាងធ្ងន់ធ្ងរដែលបណ្តាលឲ្យពួកគេបាត់បង់លំនៅឋាន និងដីធ្លីហើយកំពុងតែ ...
ផាក់ ស៊ាងលី
http://bit.ly/1ikll44
ក្រុមហ៊ុនសន្យាគិតគូរពីសិទ្ធិកម្មករមុនប្រាក់ចំណេញ
កាលពីម្សិលមិញ អ្នកតំណាងមកពីវិស័យឯកជននិងក្រុមសិទ្ធិមនុស្សបានជួបប្រជុំគ្នានៅក្នុងវេទិកាស្តីពីអាជីវកម្មនិងសិទិ្ធមនុស្សមួយ ដើម្បីពិភាក្សាអំពីវីធីសាស្ត្រការពារសិទ្ធិរបស់ពលករទន្ទឹមនឹងការរីកលូតលាស់នៃវិស័យឧស្សាហកម្មរបស់ ...
Chea Takihiro
http://www.khmertimeskh.com/news/17249/companies-pledge-to-put-worker-rights-before-profits/
អ្នកបើកបរឡានដឹកទំនិញដាក់ញាតិ្តទៅកាន់សាលាក្រុងទាំងខឹងសម្បារ
កាលពីថ្ងៃពុធ មន្ត្រីយោធាជាច្រើនរូបត្រូវបានដាក់ពង្រាយកម្លាំងក្នុងរាជធានីភ្នំពេញ ខណៈពេលដែលអ្នកបើកបររថយន្តដឹកទំនិញប្រមាណ៨០នាក់ បានប្រមូលផ្តុំគ្នានៅមុខអគ្គនាយកដ្ឋានគយនិងរដ្ឋាករបន្ថយពន្ធដើម្បីទាមទារការលើកលែងពន្ធនិងយានយន្តដែលបើកបរ ...
បែន សុខហ៊ាន
https://www.cambodiadaily.com/news/angry-truckers-deliver-petitions-in-capital-98650/