ហេដ្ឋារចនាសម្ព័ន្ធ

ការដឹកជញ្ជូន និងបញ្ញើ

ខេត្ត​កែប​នឹង​សាងសង់​កំពង់ផែ​ចំនួន​២​ក្រោម​គម្រោង​របស់ ADB

រដ្ឋបាលខេត្តកែប គ្រោងនឹងសាងសង់កំពង់ផែស្តង់ដារចំនួនពីរ សម្រាប់វិស័យជលផល និងទេសចរណ៍ ក្រោមគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានបំណងអភិវឌ្ឍឧស្សាហកម្មទាំងនេះនៅក្នុងខេត្ត។ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501067972/kep-province-to-build-2-ports-under-adb-project/

កម្ពុជា​សិក្សា​ការ​កែលម្អ​ផ្លូវ​រថភ្លើង​ដែលមាន​ស្រាប់​ទៅជា​ផ្លូវដែក​ល្បឿន​លឿន​ពី​ប៉ោយប៉ែត​-​ភ្នំពេញ​-​ព្រះសីហនុ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានណែនាំឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាពីលទ្ធភាពនៃការកែលម្អប្រព័ន្ធផ្លូវដែកដែលមានស្រាប់នៅកម្ពុជា ទៅជាផ្លូវរថភ្លើងល្បឿនលឿន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LqWES2

ចំណត​ផែ​រណប​ពហុបំណង TS១១ គ្រោង​នឹង​បើក​ដំណើរការ​នៅ​ដើមខែ​កក្កដា​ឆ្នាំនេះ

គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​រណប​ពហុ​បំណង TS១១ ដែល​ស្ថិត​ក្នុងចំណោម​ផែ​រណប ៧ ​ផ្សេងទៀត​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ សម្រេចការ​សាងសង់​បាន​ប្រមាណ ៨៥ ​ភាគរយ​ហើយ ដោយ​គ្រោង​បញ្ចប់​ការ​សាងសង់ និង​បើក​ឱ្យ​ដំណើរការ​ផ្លូវការ​នៅ​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០២២ ដើម្បី​កាត់បន្ថយ​ពេលវេលា និង​តម្លៃ​ដឹកជញ្ជូន និង​ទទួល​ទំនិញ​ឆ្លងកាត់​មកពី​បណ្តា​ខេត្ត​នានា ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2022-04-26-1429-235404.html

កម្ពុជា​កំពុង​ធ្វើការ​សិក្សា​លើ​​ផ្លូវ​នាវាចរណ៍​ទន្លេបាសាក់

កម្ពុជា និង​ចិន កំពុង​សិក្សា​លើ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារកម្ម​ទន្លេបាសាក់​ ដើម្បី​តភ្ជាប់​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ពី​ទន្លេបាសាក់​ទៅ​សមុទ្រ​ខេត្ត​កែប​ដោយ​មិនចាំបាច់​ឆ្លងកាត់​ប្រទេស​វៀតណាម​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-04-25-1116-235352.html

លោក​ ស៊ុន ចាន់ថុល ​ព្រមាន​​ដាក់ចូល​បញ្ជីខ្មៅ​ក្រុមហ៊ុន​​កូរ៉េខាងត្បូង​ ១​ ដែល​សាងសង់​ផ្លូវ មិនមាន​គុណភាព

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ព្រមាន​ដាក់ចូល​បញ្ជីខ្មៅ ក្រុមហ៊ុន​កូរ៉េខាងត្បូង​មួយ​ដែល​ទទួលបាន​សិទ្ធិ​សាងសង់​ផ្លូវជាតិ​លេខ​ ២ និង​លេខ​ ២២ ក្រោយ​រកឃើញថា ក្រុមហ៊ុន​នេះ សាងសង់​ផ្លូវ​មិនមាន​គុណភាព និង​មាន​ភាពយឺតយ៉ាវ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-04-25-0953-235333.html

ព្រលានយន្តហោះ​តារាសាគរ​កំពុង​សាកល្បង​ហោះហើរ​ ដើម្បី​ពិនិត្យ​លក្ខណៈ​បច្ចេកទេស

អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ខេត្ត​កោះកុង បាននិងកំពុង​បើក​ការសាកល្បង​ហោះហើរ​ក្នុង​ការប្រើប្រាស់​សម្ភារ​បរិក្ខារ​នានា​ និង​សមត្ថភាព​របស់​បុគ្គលិក មុននឹង​ទទួលបាន​ការអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ទូទៅ​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ ដើម្បី​ចាប់​ផ្តើមធ្វើ​អាជីវកម្ម​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-04-25-1117-235353.html

កម្ពុជាដាក់ដំណើរការប្រព័ន្ធវាយតម្លៃដំណើរផ្លូវអាកាស

កម្ពុជាបានដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការជំរុញទេសចរណ៍ផងដែរ។ ...

សុក​ សិទ្ឋ​ការ​
https://bit.ly/3Kc7OZM

អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ បើកការហោះហើរសាកល្បង

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានចាប់ផ្តើមការហោះហើរសាកល្បង (សុពលភាពជើងហោះហើរ) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3xOWEr9

អាជ្ញាធរ​ទេសចរណ៍​ថៃ និង​ក្រុមហ៊ុន Thai Air Asia កំណត់​គោលដៅ​ប្រជាជន​កម្ពុជា​សម្រាប់​ផ្តល់សេវាថែទាំសុខភាព

អាជ្ញាធរទេសចរណ៍ថៃ (TAT) និងក្រុមហ៊ុន Thai Air Asia បានសហការគ្នាដើម្បីផ្តល់កញ្ចប់ទេសចរណ៍រហូតដល់ ១,០០០ កញ្ចប់សម្រាប់សេវាថែទាំផ្នែកសុខភាពពីកម្ពុជា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3LHwbj1

លោក​ ហ៊ុន សែន ​ប្រាប់​អ្នក​រិះគន់​ជាមុន​ថា សូមកុំ​ចាត់ទុក​ការសង់​ព្រលានយន្តហោះ​នៅ​សៀមរាប​ជាការ​ពង្រឹងសមត្ថភាព​ទ័ព​ចិន

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​អ្នក​រិះគន់​លោក​ទុកជាមុន​ថា សូមកុំ​ចាត់ទុក​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប​ជា​ផ្នែក​មួយ​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ចិន ដោយ​លោក​អះអាងថា កម្ពុជា​មិនត្រូវ​ការ​យោធា​បរទេស​នៅលើ​ទឹកដី​កម្ពុជា​នោះទេ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-04-04-0946-234356.html

ផ្លូវ​ចំនួន ៣៨​ខ្សែ​ក្នុង​មជ្ឈមណ្ឌល​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​របស់​ប្រទេស​កម្ពុជាបាន​បើក​ឲ្យ​ធ្វើ​ចរាចរណ៍

នៅថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្ពោធផ្លូវចំនួន ៣៨ខ្សែ ដែលមានប្រវែងសរុប ១០៨ គីឡូម៉ែត្រ ស្ថិតក្នុងក្រុងវប្បធម៌ ខេត្តសៀមរាប ដែលជាច្រកចូលឧទ្យានអង្គរ ដែលត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3r4RYcF

គ្រោះថ្នាក់​ចរាចរណ៍​ ៣ ខែ​ដើម​ឆ្នាំនេះ ​មាន​ការកើនឡើង​ច្រើន បើ​​ប្រៀបធៀប​នឹង​ឆ្នាំមុន

ក្នុង​រយៈពេល​ប្រមាណ ៣ ​ខែ ឆ្នាំ​ ២០២២ ​នេះ យ៉ាង​ហោចណាស់​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​ ៨៥៩ ​លើក​បណ្តាល​ឱ្យមាន​អ្នកស្លាប់​ ៤៨៦ ​នាក់ អ្នករបួសធ្ងន់​ ៧៧៩ ​នាក់ និង​របួសស្រាល​ ៤៥៩​ នាក់​ដែល​តួលេខ​ទាំងនេះ​មាន​ការកើនឡើង​គួរឱ្យ​ព្រួយបារម្ភ បើ​ប្រៀបធៀប​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២១​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-04-01-1026-234243.html

​ព្រលានយន្តហោះ​បាត់​ដំបង​នឹង​ត្រូវ​អភិវឌ្ឍន៍ឡើងមួយកម្រិត

រដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍ​អាកាសយានដ្ឋាន​វាល​បែក​ចាន​ក្នុង​ក្រុង​បាត់​ដំបង​ទៅជា​ប្រភេទ​ថ្នាក់​៤​C​។​ លោក​ ​សយ​ ​សុខា​ន់ ​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ ​និង​លោក​ ​សុខ​ ​លូ​ ​អភិបាល​ខេត្ត​បាត់​ដំបង​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុម ...

សុក​ សិទ្ឋ​ការ​
https://bit.ly/3Nv79Fp

ផ្លូវដែលសាងសង់ដោយចិនជួយសម្រួលដល់លំហូរធ្វើដំណើរ ការដឹកជញ្ជូនទំនិញនាភាគនិរតីនៃប្រទេសកម្ពុជា

ការតភ្ជាប់ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល នៅភាគនិរតីនៃប្រទេសកម្ពុជា ផ្លូវជាតិលេខ ៥១ ដែលសាងសង់ដោយចិន កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់លំហូរនៃការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3JNCLUq

កំណាត់ផ្លូវសិរីសោភ័ណ្ឌ-ប៉ោយប៉ែត នឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន  និងក្រុមហ៊ុនសំណង់ជប៉ុន បានចុះកិច្ចព្រមព្រៀងលើគម្រោងកែលម្អផ្លូវជាតិលេខ៥ ដំណាក់កាលទី៤ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត នៅព្រំដែនប្រទេសថៃ។ ពិធី​ចុះ​ហត្ថលេខា​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា នៅ​ទីស្តីការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/36EZMKJ

ផ្លូវជាតិ​លេខ​ ២១ ​ត្រូវ​​សម្ពោធ​ជាមួយ​នឹង​ការប្រកាស​សង់ស្ពាន​ពី​ភ្នំពេញ​ទៅ​អរិយក្សត្រ

ផ្លូវជាតិ​លេខ​ ២១ ប្រវែង​ជិត ៦៤ ​គីឡូម៉ែត្រ តភ្ជាប់​ពី​រង្វង់មូល​ក្រុង​តាខ្មៅ​រហូត​ដល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម (​ជ្រៃធំ​-​ឡុងប៊ិញ​) ក្នុង​ខេត្តកណ្តាល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​​ប្រើប្រាស់​នៅ​ថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ​ ២០២២ ខណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រកាស​ពី​គម្រោង​សាងសង់​ស្ពាន​តភ្ជាប់​ពី​ភ្នំពេញ ទៅ​កាន់​តំបន់​អរិយក្សត្រ។ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-03-24-0956-233747.html

ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​នឹង​ត្រូវ​សាងសង់​ពី​ផ្សារ​រាត្រី​ដល់​តំបន់​អរិយក្សត្រ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ដោយតភ្ជាប់ផ្សាររាត្រី (តំបន់ផ្សារចាស់) រាជធានីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ ក្នុងស្រុកល្វាអែម ខេត្តកណ្តាល។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3L6kl1C

​កម្ពុជា​-ជប៉ុន​​នឹងរួមគ្នាអភិវឌ្ឍ​កំពង់ផែ​ក្រុង​ព្រះ​សី​ហ​នុ

សម្តេច​ ​ហ៊ុន​ ​សែន​ ​និង​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ K​i​s​h​i​d​a​ ​F​u​m​i​o ​បាន​ព្រមព្រៀងគ្នា​ធ្វើ​ឱ្យ​ក្រុង​ព្រះ​សី​ហ​នុ​ក្លាយ​ជា​កំពង់ផែ​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ ​និង​តំបន់​មេគង្គ​។ ...

សុខ សិទ្ធីកា
https://bit.ly/3JurEQj

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ត្រូវ​បានដាក់​ឱ្យប្រើ​បណ្តោះអាសន្ន ដើម្បី​សម្រួលការ​ធ្វើដំណើរ​

រដ្ឋបាល​រាជធានី​​ភ្នំពេញ សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នូវ​ស្ពាន​អា​​កាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ ចាប់ពី​ថ្ងៃទី​ ១៩​ មីនា​តទៅ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ រីឯ​គម្រោង​សាង​​សង់ស្ពាន​អាកាស​នៅ​មហាវិថី​​សហព័ន្ធរុស្ស៊ី ប្រសព្វ​ជាមួយ​ផ្លូវ ​២០០៤ ​នឹង​បើក​ការដ្ឋាន​សាង​សង់​ឆាប់ៗ​ខាងមុខនេះ​។ ...

ឡាយ សាមាន
https://www.postkhmer.com/national/2022-03-21-1344-233591.html

​ស្ពាន​អាកាស​ចោម​ចៅ​​គ្រោង​បើក​ដំណើរការឆាប់ៗ​នេះ​

លោក​ ឃួ​ង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​មានប្រសាសន៍ថា​ ​គម្រោង​សាង​សង់ស្ពាន​អាកាស​ចោម​ចៅ​ ​សម្រេច​បាន​ ​៩​៩​ ​ភាគរយ​ហើយ​ ​ហើយនឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុងពេលឆាប់ៗ​នេះ​ ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​។​ ...

ស​ សុ​ជាតិ​
https://bit.ly/3KLvlRH

ការអភិវឌ្ឍព្រលានយន្តហោះខ្នាតធំនៅតែបន្ត ទោះបីមានការប្រឆាំងពីអ្នកស្រុក

 គ្រួសារដែលរងផលប៉ះពាល់ ដោយការកសាង​អាកាស​យាន​ដ្ឋាន​ភ្នំពេញដ៏ធំថ្មីមួយ បដិសេធ​មិន​ផ្លាស់​ប្តូរ​ទី​លំនៅ​ទៅ​កាន់​ដីថ្មី​ដែលត្រូវបានបែងចែកឱ្យ​ពួកគេ ហើយ​កំពុង​ទាមទារ​សំណង​ជា​ប្រាក់​បន្ថែម​ទៀត​ចំពោះ​ការ​ដែល​ពួក​គេ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​។​ ...

ស៊ន សារ៉ាត និង ស៊ើង និមល
https://khmer.cambojanews.com/development-of-mega-airport-continues-despite-opposition-by-locals/

​ផ្លូវ​ជនបទ​ប្រវែង​ ៣៧០០​ គីឡូម៉ែត្រ​នឹង​ត្រូវ​បាន​ជួសជុល​

​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ឲ្យ​ដឹង​ថា​ ផ្លូវ​ជាង​ ៣​ ពាន់​គីឡូម៉ែត្រ​ក្នុង​តំបន់​ជនបទ​ត្រូវ​បាន​ជួសជុល​ និង​ថែទាំ​នៅ​ឆ្នាំ​ ២០២១​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501041360/rural-roads-stretching-3700-km-repaired/

ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ខាងត្បូង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​ក្រោយ​

​បន្ទាប់​ពី​រង់ចាំ​អស់​រយៈពេល​មួយ​ឆ្នាំ​ ទីបំផុត​រដ្ឋាភិបាល​បាន​កំណត់​ទីតាំង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​ខាងត្បូង​ឆ្លងកាត់​ទន្លេមេគង្គ​ក្នុង​រាជធានី​ភ្នំពេញ​ ហើយ​ការងារ​សាងសង់​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ក្រោយ​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501036866/construction-of-cambodia-south-korea-friendship-bridge-to-start-next-year/

Thai Smile និង VietJet Air នឹង​បើក​ការហោះហើរ​មក​កម្ពុជា​ក្នុង​ខែ​នេះ

ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​ ២ ​របស់​ថៃ ដែលមាន​តម្លៃ​សមរម្យ​នឹង​ចាប់​បើក​ការហោះហើរ​មក​កម្ពុជា នៅក្នុង​ខែមីនា​នេះ​។ នេះ​បើតាម​ក្រសួងទេសចរណ៍ និង​សមាគម​ទេសចរណ៍​កម្ពុជា​។ ...

ហំ ផានិត
https://www.postkhmer.com/business/2022-03-03-1016-232690.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

YjWND
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!