សេដ្ឋកិច្ច និងពាណិជ្ជកម្ម

​ការ​នាំ​ចេញ​ចេក​ធ្លាក់​ចុះ​ខណៈ​ពេល​មាន​រោគរាតត្បាត​

​ការ​នាំ​ចេញ​ចេក​លឿង​របស់​ប្រទេស​កម្ពុជា​មានការ​ធ្លាក់​ចុះ​បន្តិច​ក្នុង​ឆមាស​ទី​ ១​ នៃ​ឆ្នាំ​នេះ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ដែល​កំពុង​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ និង​តម្រូវការ​សកល ...

​គ្រាប់ស្វាយចន្ទី​ក្នុង​ការ​សម្រេច​បាន​គោលដៅ​នាំ​ចេញ​

​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ (MAFF)​ បាន​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​មូលដ្ឋាន​គ្រាប់ស្វាយចន្ទី​ដោយ​លើក​ឡើង​ថា​ ដំណាំ​នេះ​មាន​សក្តានុពល​ជួយ​ប្រទេស​ជាតិ​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន​ក្នុង​កំណើន​ ១២​ ភាគរយ​នៃ​ការ​នាំ​ចេញ​កសិកម្ម​នៅ​ឆ្នាំ​ ២០២៥​ ។ ...

សន​ សារ៉ាត់
https://www.khmertimeskh.com/50746300/cashew-nuts-key-to-achieving-exports-target-says-ministry/

​ការ​នាំ​ចេញ​ផល​នេសាទ​ក្នុង​ឆមាស​ទី​ ១​ ធ្លាក់​ចុះ​ប្រហែល​ ៨០%

កម្ពុជា​បាន​នាំ​ចេញ​ផល​នេសាទ​សរុប​ ១​ ៣៧២​ តោន​ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​ ១​ ឆ្នាំ​ ២០២០​ ធ្លាក់​ចុះ​ប្រមាណ​ ៨០​ ភាគរយ​ បើ​ធៀប​នឹង​ឆមាស​ទី​ ១​ ឆ្នាំ​ ២០១៩​ ដែល​មាន​ចំនួន​ ៨​ ៧១០​ តោន​។​ នេះ​បើ​យោង​តាម​របាយការណ៍ ...

ធូ វិរៈ
https://bit.ly/3fwQCzC

​ក្រសួង​៖​ វិធាន​ការណ៍​ថ្មី​ក្នុង​ការ​ជួយ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​

ដើម្បី​ដោះស្រាយ​បញ្ហា​នា​ពេល​បច្ចុប្បន្ន​ដែល​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​កំពុង​ជួប​ប្រទះ​នៅ​កម្ពុជា​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ បាន​ចេញ​នូវ​វិធាន​ការណ៍​សំខាន់ៗ​ចំនួន​ពីរ​។​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ លោក ...

សុខ ចាន់
https://www.khmertimeskh.com/50744867/ministry-new-measures-to-help-smes/

​ឧស្សាហកម្ម​វាយនភ័ណ្ឌ​នៅ​កម្ពុជា​កំពុង​ស្វែងរក​ជំនួយ​ជា​បន្ទាន់​ដើម្បី​បន្ត​ដំណើរការ​

ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​បាន​ចេញ​សេចក្តី​អំពាវនាវ​ជា​ថ្មី​ម្តងទៀត​ដើម្បី​ស្វែងរក​ការ​ជួយ​ ចំ​ពេល​ដែល​ស្ថិតិ​ថ្មី​បង្ហាញ​ថា​កម្មករ​ជាង​ ១៥០.០០០​ នាក់​បាន​បាត់បង់​ការងារ​របស់​ពួក​គេ​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ នេះ​។​ ​ ...

Eco Textile
https://www.khmertimeskh.com/50744740/savagely-battered-cambodias-garment-industry-seeks-urgent-help-to-stay-alive/

​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ទ្រឹង​នៅ​ឆមាស​ទី​មួយ​

​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ទ្រឹង​ក្នុង​ឆមាស​ទី​ ១​ នៃ​ឆ្នាំ​នេះ​ ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វិ​ដ​-១៩​ ខណៈ​ព្យាករណ៍​ថា​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​នឹង​ធ្លាក់​ចុះ​ ១,៩​ ភាគរយ​នៅ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50744787/cambodias-economy-stagnant-in-first-half/

​ការ​ពិភាក្សា​ទៅ​លើ​វិបត្តិ​នៃ​ការ​នាំ​ចូល​អង្ករ​

ក្រសួងពាណិជ្ជកម្ម​ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ មានការ​ប្រជុំ​បន្ទាន់​មួយ​ ដែល​សហព័ន្ធ​ស្រូវ​អង្ករ​សហរដ្ឋអាមេរិក​បាន​បញ្ចុះបញ្ចូល​ទៅ​កាន់​គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​សហរដ្ឋអាមេរិក​ (USITC)​ ឲ្យ​លុប​ចោល​ផលប្រយោជន៍​ពាណិជ្ជកម្ម​លើ​អង្ករ​ដែល​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិក​រួម​មាន​ពី​ប្រទេស​កម្ពុជា​ផង​ដែរ​។ ...

សុខ ចាន់
https://www.khmertimeskh.com/50744806/crisis-talks-on-threat-to-rice-imports/

ក្រុមហ៊ុន​ជិត ៥០ ទទួល​ជោគជ័យ​ក្នុង​ការចុះបញ្ជី​តាម​ថ្នាល​បច្ចេកវិទ្យា

 ក្រុមហ៊ុន​ជិត ៥០ បាន​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដោយ​ជោគជ័យ​ចាប់តាំងពី​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ពាក់កណ្តាល​ខែមិថុនា​។ ក្រសួង និង​ស្ថាប័នរដ្ឋ​យ៉ាងហោច​ ៦ ត្រូវ​បាន​ដាក់​បញ្ជូល​ទៅក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដែលជា​ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​បំផុត នឹង​ជួយ​លើកកម្ពស់​ការចុះបញ្ជី និង​កាត់បន្ថយ​អំពើពុករលួយ​។ ...

ធូ វិរៈ
https://bit.ly/2ZoeNud

CDB​ ផ្តល់​ហិរញ្ញប្បទាន​ឲ្យ​អេ​ស៊ី​លី​ដា​

China​ Development​ Bank​ (CDB)​ ដែល​ជា​ស្ថាប័នហិរញ្ញវត្ថុ​ធំ​ជាងគេ​លើ​ពិភពលោក​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន​រយៈពេល​វែង​ ១៣០​ លាន​ដុល្លារ​ ដល់​ធនាគារ​ អេ​ស៊ី​លី​ដា​ ភី​អិ​ល​ស៊ី​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​កម្ពុជា​។​ ​ ...

ធូ វិរៈ
https://bit.ly/2ARTyri

ពង្រីក​ប្រភព​បំណុល​បរទេស​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​

មានការ​រិះគន់​មក​លើ​កម្ពុជា​ចំពោះ​ជំហរ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ចិន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​ ២​ លើ​ពិភពលោក​ ទាក់ទង​បំណុល​បរទេស​ដែល​កម្ពុជា​បាន​ជំពាក់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ពេល​នេះ​ប្រទេស​កម្ពុជា​នឹង​ទំនងជា​ផ្លាស់ ...

សន​ សារ៉ាត់
https://www.khmertimeskh.com/50744111/widening-foreign-debt-sources-to-boost-economic-growth/

​ច្បាប់​វិនិយោគ​ថ្មី​នឹង​ទាក់ទាញ​វិនិយោគ​បន្ថែម​

​ច្បាប់​វិនិយោគ​ថ្មី​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ទិស​ដៅ​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​ថ្មី​ និង​កែ​លម្អ​បរិយាកាស​វិនិយោគ​ដើម្បី​រក្សា​ការ​វិនិយោគ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​។​ លោក​ ផា​ន​ ផល្លា​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង ...

ជា វណ្ណៈ/AKP
https://www.khmertimeskh.com/50743474/new-investment-law-to-attract-more-investments/

​បន្ទាប់​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ កម្ពុជា​នឹង​បន្ត​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាងត្បូង

ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សាធារណរដ្ឋ​កូរ៉េ​ត្រូវ​បាន​គ្រោង​នឹង​ចាប់ផ្តើម​ឆាប់ៗ​នេះ​។​ នេះ​ជា​ការ​លើក​ឡើង​របស់​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៅ​ពេល​ជួប​ជាមួយ​លោកស្រី​ Park​ Heung-Kyeong​ ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​នៅ ...

បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/50743512/after-fta-with-china-s-korea-next-in-line-to-negotiate-free-trade-agreement/

ធនាគារជាតិ​នៃ​កម្ពុជា​៖​ វិស័យ​ហិរញ្ញវត្ថុ​មានដំណើរ​ការ​ល្អ​ប្រសើរ​

អ្នកតំណាង​ធនាគារជាតិ​នៃ​កម្ពុជា​មាន​ប្រសាសន៍​ថា​ វិស័យ​ធនាគារ​នឹង​បន្ត​រីក​ចម្រើន​ប្រកបដោយ​ទំនុកចិត្ត​ និង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ដល់​សកម្មភាព​សេដ្ឋកិច្ច​។​ ទន្ទឹម​នឹង​នេះ​ វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​បន្ត​ជំរុញ​ការ​ចូលរួម​ផ្នែក​ហិរញ្ញវត្ថុ​ ខណៈ​ចំនួន​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​មាន​ចំនួន ...

សុខ ចាន់
https://www.khmertimeskh.com/50742892/finance-sector-in-good-shape-nbc/

ការ​នាំ​ចេញ​សម្លៀក​បំពាក់​ធ្លាក់​ចុះ​ ខណៈ​រោងចក្រ​រង​គ្រោះ​ដោយ​កូ​វី​ដ​-១៩

​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានឱ្យ​ដឹង​ថា​ ការ​នាំ​ចេញ​ក្នុង​វិស័យ​កាត់ដេរ​បាន​ធ្លាក់​ចុះ​ជាង​ ៥​ ភាគរយ​ស្មើនឹង​ប្រមាណ​ ៣,៧៨​ ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​នេះ​។​ ​ ...

សុខ​ ចាន់
http://khmertimeskh.com/50743103/garment-exports-fall-factories-hit-by-virus/

​ក្រុម​អ្នក​បញ្ចុះបញ្ចូល​សហរដ្ឋអាមេរិក​អំពាវនាវ​ឱ្យ​អង្ករ​កម្ពុជា​ទាំងអស់​ជាប់ពន្ធ​ពេញលេញ​

ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់ពន្ធ​ពេញលេញ​ បន្ទាប់​ពី​ក្រុម​អ្នក​បញ្ចុះបញ្ចូល​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ឱ្យធ្វើ​ដូច្នេះ​។​ បច្ចុប្បន្ន​នេះ​អង្ករ​របស់​ប្រទេស​កម្ពុជា​ទទួល​បានការ​លើកលែង​ពន្ធ​មួយ​ចំនួន​ក្រោម​ ប្រព័ន្ធ​ផែនការ​អនុគ្រោះ​ពន្ធ​ (GSP)​ ។​ ទោះ ...

សន​ សារ៉ាត់
https://www.khmertimeskh.com/50743069/us-lobby-group-calls-for-full-taxes-on-all-cambodian-rice/

លោក ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ចុះ​កិច្ចព្រមព្រៀង FTA

លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន នឹង​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ដើម្បី​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ចិន​ ( FTA) នៅ​ខែ​សីហា​ខាងមុខ ខណៈ​កិច្ចព្រមព្រៀង​ថ្មី​នេះ​គឺជា​ការបើក​ទំព័រ​ថ្មី​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធកម្ម​ទីផ្សារ​ទៅកាន់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ទី​ ២ លើ​ពិភពលោក និង​លេខ ...

ម៉ៃ គុណមករា
https://bit.ly/2Z9KtDz

មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ថ្មី​បាន​ផ្តល់​ការ​ជំរុញ​ដល់​ការ​ចាប់ផ្តើម​អាជីវកម្ម​ឌី​ជី​ថ​ល​

​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​ “​តេ​ជោ​”​ ដែល​ជា​ស្ថាប័ន​រដ្ឋបាល​សាធារណៈ​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​យុវជន​ និស្សិត​ និង​អ្នក​ស្រាវជ្រាវ​ដើម្បី​បង្កើត​អាជីវកម្ម​ថ្មី​ស្រប​តាម​និន្នាការ​ និង​សន្ទុះ​នៃ​ការ​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ឌី ...

សុខ​ ចាន់
https://www.khmertimeskh.com/50742408/new-tech-centre-given-boost-to-help-digital-startups/

​គម្រោង​វិនិយោគ​មាន​តម្លៃ​ ១៤,៤​ លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត​

នៅ​ក្នុង​ស​ប្តា​ហ៍​ដំបូង​នៃ​ខែ​នេះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន​ ៣​ ដែល​មាន​តម្លៃ​ជាង​ ១៤,៤​ លាន​ដុល្លារ​ ហើយ​គេ​រំពឹង​ថា​នឹង​បង្កើត​ការងារ​បាន​ចំនួន​ ៦២៥​ កន្លែង​។​ ​ ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/investors-144m-projects-approved

​អូស្ត្រាលី​ចង់​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ​នៅ​កម្ពុជា​

អូស្ត្រាលី​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ​នៅ​កម្ពុជា​ ដូច​ជា​ថាមពល​វា​រី​អគ្គិសនី​ និង​ថាមពល​ពន្លឺព្រះអាទិត្យ​។​ ចំណាប់អារម្មណ៍​នេះ​ត្រូវ​បាន​លើកឡើងដោយ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ថ្មី​ប្រចាំ​នៅ​កម្ពុជា​លោក​ Pablo​ Chiho​ Kang​ ក្នុង​ឱកាស​ជួប​ជាមួយ​ លោក​ គិត​ ម៉េ​ង ...

នីកា/AKP
https://www.khmertimeskh.com/50741056/australia-keen-on-investing-in-renewable-energy-in-cambodia/

​ការ​នាំ​ចេញ​កៅស៊ូ​របស់​ប្រទេស​កម្ពុជា​កើនឡើង​ ១៧​ ភាគរយ​ក្នុង​រយៈពេល​ ៥​ ខែ​ដំបូង​

​ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​កៅស៊ូចំនួន​ ៩៧,១៧៥​ តោន​ ទៅ​កាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ៥​ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ គឺ​កើនឡើង​ ១៧​ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ ​ ...

ជា វណ្ណៈ/AKP
https://www.khmertimeskh.com/50741048/cambodias-rubber-exports-increase-by-17-percent-in-first-five-months/

​ផល​ប៉ះពាល់​នៃ​វិស័យ​ដឹក​ជ​ញ្ចូ​ន​ក្នុង​ឆមាស​ទី​មួយ​

​លោក​ ស៊ិ​ន​ ច​ន្ធី​ ប្រធាន​សមាគម​ដឹក​ជញ្ជូន​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ទោះបីជា​ការ​កើនឡើង​នៃ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ជា​ពិសេស​ស្រូវ​ក៏​ដោយ​ សកម្មភាព​រួម​ក្នុង​វិស័យ​ដឹក​ជញ្ជូន​មាន​កំណើន​តិចតួច​កាលពី​ខែ​មុន ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/rocky-road-logistics-after-dull-h1

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បាន​ស្នើ​សុំ​កម្ចី​រយៈពេល​ ១​ ឆ្នាំ​ សម្រាប់​រោង​ម៉ាស៊ីនកិនស្រូវ​

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF)​ បាន​ស្នើ​សុំ​ឱ្យ​ធនាគារ​អភិវឌ្ឍន៍​កសិកម្ម​ និង​ជនបទ​របស់​រដ្ឋ​ (ARDB)​ ពង្រីក​រយៈពេល​សង​ប្រាក់​កម្ចី​របស់​ខ្លួន​ដល់​ ១២​ ខែ​ ដើម្បី​ជួយ​សម្រួល​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​។​ ការ​ស្នើ​សុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ ...

ធូ វិរៈ
https://www.phnompenhpost.com/business/crf-requests-year-long-loans-rice-millers

​ខេត្តកំពង់ចាម​នាំ​ចេញ​ចេក​ជាង​ ២​ ម៉ឺន​តោន​

​លោក​ អ៊ុ​ន​ ចិន្តា​ អភិបាលខេត្ត​កំពង់ចាម​ បាន​ថ្លែង​កាលពី​ម្សិលមិញ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ខេត្ត​នេះ​បាន​នាំ​ចេញ​ចេក​លឿង​ស្រស់​ជាង​ ២​ ម៉ឺន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​អំឡុង​ ៦​ ខែ​ដើមឆ្នាំ​នេះ​។​ ​ ...

ខាន់ ច័ន្ទវីរៈ
https://www.khmertimeskh.com/50740992/kampong-cham-exports-over-20000-tonnes-of-bananas/

​ជប៉ុន​ស្វែងរក​ការ​វិនិយោគ​បន្ថែម​ទៀត​លើ​វិស័យ​កសិឧស្សាហកម្ម​

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​លើកទឹកចិត្ត​វិនិយោគិន​ជប៉ុន​ឱ្យ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ និង​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​។​ ការ​អំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក​បាន​ទទួល​គណៈប្រតិភូ​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​នៅ​កម្ពុជា​ (JBAC) ...

ជា វណ្ណៈ/AKP
https://www.khmertimeskh.com/50741042/more-japanese-investments-on-industry-and-agro-processing-sought/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

a8Pes
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!