TPJ មាន​គម្រោង​វិនិយោគ​លើ​ផលិតផល​គ្រាប់ស្វាយចន្ទី​នៅ​បាត់ដំបង​

មន្ត្រី​ជំនាញ​ក្នុង​ខេត្តបាត់ដំបង បាន​ស្វាគមន៍​ចំពោះ​ផែនការ​ក្រុមហ៊ុន​ជប៉ុន Top Planning Japan Co.,LTD (TPJ) ដែល​ចង់​វិនិយោគ​លើ​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​ ដើម្បី​នាំចេញ និង​កែច្នៃ​ទៅជា​ប្រេងឥន្ធនៈ នៅក្នុង​ខេត្តបាត់ដំបង ខណៈ​បច្ចុប្បន្ន​ផល​ដែល​កសិករ​ប្រមូលបាន​គឺ​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​ទៅលើ​ការ​នាំទៅ​ប្រទេស​វៀតណាម​ក្រោមរូបភាព​ផលិតផល​ស្រស់ ​(​ស្វាយចន្ទី​ឆៅ​)​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2023-02-10-0915-246828.html

កម្ពុជា​ស្នើឱ្យ​អង់គ្លេស​ចូលមក​វិនិយោគ និង​បង្កើន​ការទិញ​ទំនិញ​

ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយិកា​បច្ចេកទេស​ធ​នាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) លោកស្រី ជា សិរី​ បានស្នើ​ចក្រភព​អង់គ្លេស ឱ្យ​ជំរុញ​ការ វិនិយោគ និង​បង្កើន​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា​ដើម្បី​ជួយ​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច ពិសេស​ចូលរួមចំណែក​ដល់​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចកម្ពុជា​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ និង​បញ្ហា ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-10-1003-246829.html

​ព្រះរាជាណាចក្រ​ជប៉ុន​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​ ៧០​ នៃ​ទំនាក់ទំនង​ការទូត​

​កម្ពុជា​ និង​ជប៉ុន​ បាន​សន្យា​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​វិនិយោគ​បន្ថែម​ទៀត​ ខណៈ​ដែល​ពួក​គេ​ប្រារព្ធ​ខួប​លើក​ទី​ ៧០​ ឆ្នាំ​នៃ​ការ​បង្កើត​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។​ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/501235450/kingdom-japan-to-boost-economic-ties-to-mark-70th-anniversary-of-diplomatic-relations/

ជប៉ុន​នឹង​ជំរុញ​អ្នក​វិនិយោគ​មក​កម្ពុជា​កាន់តែ​ច្រើន​

​សមាគម​ជប៉ុន​-​កម្ពុជា​ (JCA)​ ប្តេជ្ញា​ទាក់ទាញ​អ្នក​វិនិយោគ​ជប៉ុន​កាន់តែ​ច្រើន​មក​កម្ពុជា​ ជា​ពិសេស​ក្នុង​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3K8cT99

SERC នឹងដាក់​ឱ្យ​ដំណើរការ​គម្រោង​វិនិយោគ​រួម​ឆាប់ៗ​

មន្ត្រីជាន់ខ្ពស់​នៃ​បញ្ញត្តិ​ករ​មូល​ប​ត្រ​កម្ពុជា​ ​(SERC) នឹង​ប្រកាស​ដាក់ឱ្យ​ដំណើរការ​នៃ​ការបោះ​ផ្សាយ​លក់​មូលនិធិ​នៃ​គម្រោង​វិនិយោគ​រួម​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ នេះ ខណៈដែល​ប្រកាស​អំពី​បទ​ប្បញ្ញត្តិ​នៃ​ការដាក់ឱ្យ​ដំណើរការ​នេះ​នឹងត្រូវ​បញ្ចប់​នៅក្នុងពេល​ឆាប់ៗ ដែលជា​ការបើកផ្លូវ​ដ​ល់​ក្រុមហ៊ុន​ទទួលបាន​អាជ្ញាប័ណ្ណ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-07-0850-246708.html

CBC ចុះ MoU ជាមួយ IDI ដើម្បី​ទាក់ទាញ​វិនិយោគិន

ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា (CBC) និង​សមាគម​វិនិយោគិន​នវានុវត្តន៍ និង​អភិវឌ្ឍន៍​ (IDI) បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU)​ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ និង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ទៅ​ទីផ្សារ​តំបន់ និង​ពិភពលោក​ឱ្យបាន​កាន់តែច្រើន​។​ MoU ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក សរ សារិន អនុប្រធាន CBC និង​លោក ហោ សេរី​វឌ្ឍន៍ ប្រធាន​ក្រុមប្រឹក្សាភិបាល IDI នា​ថ្ងៃទី​ ១ ខែកុម្ភៈ នៅ​ការិយាល័យ IDI​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-02-0930-246549.html

គម្រោង​វិនិយោគ​ចំនួន ​១០ ត្រូវបាន CDC អនុម័ត​ក្នុង​ខែមករា​

រយៈពេល​ពេល​ ១ ​ខែ​ដើមឆ្នាំ​ ២០២៣ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) បានអនុម័ត​លើ​គម្រោង​វិនិយោគ​សរុប​ចំនួន ​១០ ដែលមាន​ទុនវិនិយោគ​ជិត ១០០​ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ២១ ១៧៣​ កន្លែង ដោយ​ក្នុងនោះ ៨០ ភាគរយ ​ជា​ប្រភេទ​រោងចក្រ​វាយ​ន​ភណ្ឌ​។​ ...

ហ៊ិន ពិសី
https://www.postkhmer.com/business/2023-02-01-0844-246526.html

HTTH កំពុង​សិក្សា​គម្រោង​វិនិយោគ​កោះ​ថ្មី នៅក្នុង​ខេត្ត​ព្រះសីហនុ​

ក្រុមហ៊ុន​ក្នុងស្រុក HTTH Island Investment Co.Ltd កំពុងធ្វើការ​សិក្សា​លើ​គម្រោង​វិនិយោគ​កោះ​ថ្មី ដែលមាន​ផ្ទៃដី ១ ៦៦៨ ហិកតា​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​អភិវឌ្ឍ​ទៅជា​តំបន់​អេកូ​ទេសចរណ៍​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-02-01-1103-246498.html

សាជីវកម្ម​ធនាគារ​ស៊ូ​មី​តូ​ម៉ុ​ មី​ត​ស៊ុ​យ​ កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

​គណៈប្រតិភូ​នៃ​សាជីវកម្ម​ធនាគារ​ស៊ូ​មី​តូ​ម៉ុ​ មី​ត​ស៊ុ​យ​ (Sumitomo​ Mitsui​ Banking​ Corporation)​ ដឹកនាំ​ដោយ​នាយក​ប្រតិបត្តិ​គ្រប់គ្រង​របស់​ខ្លួន​ និង​ជា​សហ​ប្រធាន​ផ្នែក​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ លោក​ Rajeev​ Kannan​ កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3wIVDPx

ក្រុមហ៊ុន​ក្នុងស្រុក​ចាប់ដៃ​ជាមួយ​កូរ៉េ​ផ្តល់​សេវាកម្ម​ប្រឹក្សាយោបល់​អំពី​ឧស្សាហកម្ម​ប្រណីត និង​លក់រាយ​នៅ​កម្ពុជា

​​ក្រុមហ៊ុន​ពហុ​ផលិតផល​WorldBridge Group និង​ក្រុមហ៊ុន​Luxury Business Group (LBG) ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​កូរ៉េ​ បាន​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​រួម​ដើម្បី​អភិវឌ្ឍ​ការបណ្តុះបណ្តាល និង​សេវាកម្ម​ប្រឹក្សា​យោបល់​អំពី​ឧស្សាហកម្ម​ប្រណីត និង​លក់រាយ​នៅ​កម្ពុជា​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-30-0850-246437.html

ភ្នាក់​ងារ​ជំរុញ​ពាណិជ្ជ​កូរ៉េ​អះ​អាង​ថា នឹង​ជំរុញ​វិនិយោ​គិន​កូរ៉េ​ឱ្យមក​រកស៊ី​លើ​វិស័យ​រថ​យន្ត​នៅ​កម្ពុជា​

នៅ​ក្នុង​ជំនួប​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​នៅ​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាង​ត្បូង​កាល​ពីពេល​ថ្មីៗ​នេះ​ លោក ​YU Jeoung Yeol បាន​បង្ហាញ​ជំនឿ​យ៉ាង​មុត​មាំថា ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​កម្ពុជា​និង​កូរ៉េ​ នឹង​ជំរុញ​ការធ្វើ​ពាណិជ្ជ ...

វណ្ណ សុជាតា
https://www.postkhmer.com/business/2023-01-30-1613-246438.html

អំពាវនាវ​ឲ្យ​ចក្រភព​អង់គ្លេស​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្ពុជា​

​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ចក្រភព​អង់គ្លេស​ពិចារណា​លើ​ការ​វិនិយោគ​លើ​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម​ បន្ទាប់​ពី​បាន​កត់​សម្គាល់ថា​វា​ជាទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​ផលិតផល​កសិកម្ម​ និង​ផលិតកម្ម​របស់​កម្ពុជា​។​ ...

ឆន រស្មី
https://kiripost.com/stories/call-for-uk-to-invest-in-cambodias-agriculture-sector

បារាំង​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​របស់ខ្លួន​មក​វិនិយោគ​នៅ​កម្ពុជា​

មន្ត្រីជាន់ខ្ពស់​បារាំង​បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន និង​ធុរជន​របស់ខ្លួន​បង្កើន​ការវិនិយោគ និង​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា ដោយសារតែ​ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច និង​ការកើនឡើង​នៃ​ប្រាក់ចំណូល​របស់​ប្រជាជន​ខ្មែរ គួបផ្សំ​នឹង​បរិយាកាស​វិនិយោគ​ដែលមាន​លក្ខណៈ​ល្អប្រសើរ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-26-1032-246284.html

គម្រោង​បី​បន្ថែម​ទៀត​ដែល​មាន​តម្លៃ​១៨​លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន​ ៣​ ដែល​មាន​ដើមទុន​សរុប​ ១៨​ លាន​ដុល្លារ​។​ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​កាលពី​ម្សិលមិញ​ថា​ គម្រោង​ថ្មី​ទាំងនេះ​ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ New​ Target ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3R9YvOR

កម្ពុជា​អនុញ្ញាត​ឲ្យ​ការ​វិនិយោគឯកជន​១០០​ភាគរយ​ លើ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ ភ្នំពេញ​-​ហូ​ជី​មិ​ញ​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា​ កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​វិនិយោគ​ ១០០​ ភាគរយ​លើ​ផ្លូវដែក​ល្បឿន​លឿន​ថ្មី​ដែល​ត​ភ្ជាប់​រាជធានី​ភ្នំពេញ​របស់​កម្ពុជា​ទៅ​ទីក្រុង​ហូ​ជី​មិ​ញ​របស់​ប្រទេស​វៀតណាម​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3kxNWsH

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ និង​កិច្ចព្រមព្រៀង​ RCEP​ ត្រូវ​បាន​រំពឹង​ថា​នឹង​ជំរុញ​លំហូរ​វិនិយោគ​វិស័យ​ឧស្សាហកម្ម​ថ្មី​

​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ក្នុង​វិស័យ​ឧស្សាហកម្ម​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTAs)​ កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ (RCEP)​ រួម​ជាមួយនឹង​ច្បាប់​វិនិយោគ​ថ្មី​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
http://bit.ly/3WDBjJT

រដ្ឋមន្ត្រី​ប្រតិភូ​នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​២ថ្ងៃ

លោក អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រី​ប្រតិភូ​នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង ទទួល​បន្ទុក​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស ការទាក់ទាញ​វិនិយោគិន និង​ជន​ជាតិ​បារាំង​នៅ​បរទេស នឹង​មក​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​រយៈពេល​២ថ្ងៃ នៅថ្ងៃទី​២៤-២៥ ខែ​មករា ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​បារាំង និង​កម្ពុជា។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-01-20-0655-246123.html

​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ប្រចាំឆ្នាំ​ជា​មធ្យម​របស់​កម្ពុជា​មាន​កំណើន​ ៨.១​ ភាគរយ​

ប្រទេស​កម្ពុជា​បាន​កត់ត្រា​កំណើន​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ប្រចាំឆ្នាំ​ជា​មធ្យម​ចំនួន​ ៨.១​ ភាគរយ​ពី​ឆ្នាំ​ ២០១៧​ ដល់​ឆ្នាំ​ ២០២១​ នេះ​បើ​យោង​តាម​របាយការណ៍​ប្រទេស​នៃ​និន្នាការ​ពាណិជ្ជកម្ម​ និង​វិនិយោគ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ២០២២/២០២៣​ របស់​ ESCAP​ សម្រាប់​កម្ពុជា​។​ ...

Adur Pradeep
https://www.khmertimeskh.com/501222747/cambodia-average-annual-fdi-inflows-growth-at-8-1-percent/

TIA នឹង​ឆ្លើយតប​ការ​ត្រឡប់មកវិញ​របស់​ភ្ញៀវទេសចរ​អន្តរជាតិ

អ្នកតំណាង​វិស័យ​ទេសចរណ៍ និង​មន្ត្រី​អាកាសចរ​ស៊ីវិល បាន​លើកឡើងថា ការ​​សម្រេចបាន​ការសាងសង់​អា​កាស​យានដ្ឋាន​អន្តរជាតិ​តេ​ជោ​ ​(TIA) ឬ​ភ្នំពេញ​ថ្មី ចំនួន​ជាង ៤៣​ ភាគរយ​គិត​ត្រឹម​ដំណាច់​​ខែធ្នូ ឆ្នាំ ​២០២២ នឹង​ចប់​តាម​ផែនការ និង​ដាក់ឱ្យ​ដំណើរការ​នាពេលខាងមុខ គឺជា​ការឆ្លើយ​តប​នឹង​ការ​ត្រឡប់មកវិញ​នូវ​ភ្ញៀវទេសចរ​អន្តរជាតិ​ដូច​មុន​វិបត្តិ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2023-01-17-0952-245983.html

អតីត​ប្រធានរដ្ឋសភា​កូរ៉េខាងត្បូង ​សន្យា​ជំរុញ​អ្នកវិនិយោគ​កូរ៉េខាងត្បូង​មកកាន់​កម្ពុជា​កាន់​តែច្រើន​បន្ថែមទៀត​

អតីត​ប្រធានរដ្ឋសភា​កូរ៉េខាងត្បូង លោក Park Byeong-Seug សន្យា​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-កូរ៉េខាងត្បូង​ឱ្យ​កាន់តែ​រឹងមាំ​ឡើង ស្វែងរក​ជំនួយ​ជួយ​ដល់​កម្ពុជា​ក្នុងការ​ដោះមីន និង​ជំរុញ​អ្នកវិនិយោគ​កូរ៉េខាងត្បូង​មកកាន់​កម្ពុជា​កាន់​តែច្រើន​បន្ថែម​ទៀត​នាពេល​ខាងមុខ។​ ​ការសន្យា​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​លោក Park Byeong-Seug និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១១ ខែ​មករា។​ ...

រី សុចាន់
https://www.postkhmer.com/business/2023-01-13-1044-245880.html

​នាយក​រដ្ឋមន្ត្រី​ជំរុញ​ការ​វិនិយោគ​របស់​កូរ៉េ​លើ​ឧស្សាហកម្ម​កែ​ច្នៃ​ និង​បច្ចេកវិទ្យា​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន​ បាន​ស្នើ​ដល់​អតីត​ឧបនាយករដ្ឋមន្ត្រី​ Ou​ Myung​ និង​គណៈប្រតិភូ​ឧស្សាហកម្ម​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ ជំរុញ​អ្នក​វិនិយោគ​មក​បណ្តាក់ទុន​លើ​ឧស្សាហកម្ម​កែ​ច្នៃ​ និង​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​នៅ​កម្ពុជា​។​ ​ ...

​កង​ ​សុធា​
https://www.khmertimeskh.com/501219858/pm-urges-korean-investment-in-processing-tech-industries/

ការងារ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៅ​រាជធានី​ភ្នំពេញ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៤

​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ ការងារ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ដែល​ទទួលខុស​ត្រូ​សាងសង់​ដោយ​ប្រទេស​ចិន​ ឬ​ឈ្មោះ​ជា​ផ្លូវការ​ហៅ​ថា​ ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ​ រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០២៤​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ZBqZVz

ការ​នាំ​ចូល​និង​នាំ​ចេញ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​កើន​១២​ភាគរយ​នៅ​ឆ្នាំ​២០២២

​កាលពី​ថ្ងៃ​អង្គារ​ លោក​ Cao​ Jianjiang​ អគ្គនាយក​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​(SSEZ)​ បាន​ប្រាប់​ Xinhua​ ថា​ ទំហំ​នៃ​ការ​នាំ​ចូល​ និង​នាំ​ចេញ​ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ចិន​-​កម្ពុជា​ នៅ​តំបន់​ SSEZ​ បាន​ឈាន​ដល់​ ២.៤៩​ ពាន់​លាន​ដុល្លារ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3CFh07N

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គ្រោង​ដាក់​ឱ្យ​ដំណើរ​ក្នុង​ខែតុលា​ ឆ្នាំ​២០២៣

​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​នេះ​បានឱ្យ​ដឹង​ថា​ ការងារ​សាងសង់​ លើ​អាកាសយានដ្ឋាន​អន្តរជាតិ​ដែល​វិនិយោគ​ដោយ​ចិន​នៅ​ភាគ​ពាយព្យ​នៃ​ខេត្តសៀមរាប​ មក​ដល់​ពេល​នេះ​សម្រេច​បាន​ចំនួន​ ៦៣​ភាគរយ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3isEF4v

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

yWZDY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!