រដ្ឋាភិបាល

រដ្ឋាភិបាលថ្នាក់ជាតិ

លោក ហ៊ុន សែន ជូន​រង្វាន់​ឲ្យ​ដល់​សិស្ស​បាន​ជាប់​និទ្ទេស A

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានថ្លែងកោតសរសើរដល់ក្រសួងអប់រំ យុវជន និងកីឡាដែលបានធ្វើកំណែទម្រង់លើវិស័យអប់រំរយៈពេល ៣ ឆ្នាំកន្លងមកកំពុងទទួលបានលទ្ធផលចំពោះសិស្សានុសិស្សក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ...

វង្ស សុខេង
http://bit.ly/2cnu6rB

រោងចក្រផលិតអគ្គិសនីពីរទៀតត្រូវបានគ្រោងទុក

រោងចក្រផលិតអគ្គិសនីថ្មីចំនួន ២ កំពុងត្រូវបានគ្រោងទុកសម្រាប់កម្ពុជា ក្នុងនោះដែរ រោងចក្រអគ្គិសនីដើរដោយថាមពលបំលែងពីការដុតសំរាម ដែលមានតម្លៃ ១៦៧ លានដុល្លារ នឹងត្រៀមសម្រាប់ទីក្រុងភ្នំពេញ ហើយរោងចក្រអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ នឹងត្រៀមសម្រាប់ខេត្តសៀមរាប នេះបើយោងតាមការប្រកាសរបស់ក្រសួងទេសចរណ៍។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងតាមគេហទំព័រហ្វេសបុកកាលពីម្សិលមិញ ក្រសួងបានបង្ហាញថា គម្រោងសម្រាប់រោងចក្រថ្មីនេះ នឹងដំណើរការដោយក្រុមហ៊ុន Quadran International ដែលជាក្រុមហ៊ុនថាមពលបៃតងរបស់បារាំង ក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Shanghai SUS Environment ដែលជាក្រុមហ៊ុនចិន ជំនាញខាងឡដុតសំរាម។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29970/two-new-power-plants-planned/

លោក​ ហ៊ុន សែន ឲ្យ​មាន​ការ​ប្រយ័ត្ន​ខ្ពស់​ពី​ជំងឺ​ឆ្លង​ហ្ស៊ីកា

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានអំពាវនាវស្នើដល់ក្រសួងសុខាភិបាល និងប្រជាពលរដ្ឋឲ្យមានការយកចិត្តទុកដាក់កម្រិតខ្ពស់កុំឲ្យមានជំងឺនេះឆ្លងមកទឹកដីកម្ពុជាខណៈជំងឺឆ្លងនេះកំពុងកើតមាននៅប្រទេសថៃ និងសិង្ហបុរី។ ការអំពាវនាវនេះបានធ្វើនៅក្នុងពិធីសម្ពោធឲ្យដំណើរការមន្ទីរពេទ្យឯកជនរបស់ជប៉ុនសាន់រ៉ាយស៍។ ...

វង្ស សុខេង
http://bit.ly/2cP70xR

មជ្ឈមណ្ឌល​ថ្មី​មួយ​ នឹង​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ឃុំ​ជនល្មើស​ជា​អនីតិជន

ក្រសួងសង្គមកិច្ច កាលពីម្សិលមិញ បានបញ្ជាក់ថា ខ្លួននឹងកសាងមជ្ឈមណ្ឌលជាតិថ្មីមួយសម្រាប់ការស្តារនីតិសម្បទាទៅលើជនល្មើសដែលជាកុមារ។ ព័ត៌មាននេះបានលេចឡើង ក្រោយពីកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលលោក ទូច ចន្នី អ្នកនាំពាក្យរបស់ក្រសួងសង្គមកិច្ច បានប្រាប់អ្នកចូលរួមថា មជ្ឈមណ្ឌលថ្មីនេះដែលនឹងត្រូវបានប្រើប្រាស់សម្រាប់ឃុំខ្លួនជនល្មើសជាអនីតិជន នឹងត្រូវកសាងឡើង បន្ទាប់ពីការអនុម័តច្បាប់ស្តីពីយុត្តិធម៌អនីតិជនកាលពីពេលថ្មីៗនេះ។ ច្បាប់នេះ ត្រូវបានឡាយព្រះហស្ថលេខាដោយមហាក្សត្រ នរោត្តម សីហមុនី កាលពីខែកក្កដា។ ...

គង់ មេត្ដា
http://bit.ly/2cIq0Au

កម្ពុជា ​បើក​ដំណើរការ​មន្ទីរ​ពិសោធន៍​ការ​ដាំដុះ​ដំឡូង​បារាំង​លើក​ដំបូង

មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវ និងពិសោធន៍ការដាំដុះដំឡូងបារាំងលើកដំបូងនៅកម្ពុជាត្រូវបានដាក់សម្ពោធកាលពីថ្ងៃម្សិលមិញខណៈដែលការសិក្សាបានបង្ហាញថាកម្ពុជាអាចធ្វើការដាំដុះដំឡូងបារាំងបាន។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម។ ...

ហ៊ គឹមសាយ
http://bit.ly/2csXQ9u

ផ្លូវ​ដែក​ កម្ពុជា-ថៃ​ ត្រូវ​បាន​តភ្ជាប់​គ្នា​រួច​ហើយ

ទីបំផុត​ខ្សែ​ផ្លូវដែក​កម្ពុជា​ និង​ ថៃ​ ត្រូវ​បាន​ត​ភ្ជាប់​គ្នា​រួច​ហើយ​កាលពី​ព្រឹក​ម្សិលមិញ​នឹង​គ្រោង​បើក​ឲ្យ​ចរាចរណ៍​នៅ​ដំណាច់ឆ្នាំ​នេះ​ ឬ​នៅ​ដើមឆ្នាំ​ក្រោយ​ដើម្បី​កាត់​បន្ថយ​ការ​ដឹក​ទំនិញ​តាម​ផ្លូវជាតិ​ និង​ក៏​អាច​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ និង ...

ឃុត សុភចរិយា
http://bit.ly/2d03MsZ

ផ្លូវដែក​មិនទាន់​​​ស្ថាបនា​​​រួចរាល់​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ តភ្ជាប់​​​ទៅប្រទេស​​​ថៃ​​​

ក្រុមមន្ត្រីបានលើកឡើងនៅពិធីមួយកាលពីម្សិលមិញថា ផ្លូវរថភ្លើងភាគខាងជើងប្រទេសកម្ពុជាត្រូវបានតភ្ជាប់ទៅប្រទេសថៃតាមព្រំដែនស្ថិតក្នុងក្រុងប៉ោយប៉ែត ប៉ុន្តែកំណាត់ផ្លូវដែកក្នុងប្រទេសកម្ពុជា ចាំបាច់ត្រូវស្ថាបនាឱ្យបានរួចរាល់សិនមុនពេលរថភ្លើងអាចចាប់ផ្តើមដំណើរការរវាងប្រទេសទាំងពីរ។ នៅពិធីមួយដែលកត់សម្គាល់ពីព្រឹត្តិការណ៍ដ៏សំខាន់ក្នុងគម្រោងដែលបានដំណើរការចាប់តាំងពីឆ្នាំ២០០៨មក ក្រុមមន្ត្រី រួមមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការធ្វើដំណើរតាមផ្លូវដែកឆ្លងកាត់ព្រំដែនដែលសម្រួលទាំងការដឹកទំនិញ និងអ្នកដំណើរនោះ នឹងអាចដំណើរការនៅឆ្នាំក្រោយនេះ។ ...

អូន ភាព
http://www.cambodiadailykhmer.com/34380

សាលា​ក្រុង​ឲ្យ​ពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​ OCIC ​ទៅ​ទទួល​យក​ប័ណ្ណ​ដី​

សាលារាជធានីភ្នំពេញ បានជូនដំណឹងជាថ្មី ដោយទុកពេល ២ខែ ជូនប្រជាពលរដ្ឋដែលរស់នៅស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ របស់ក្រុមហ៊ុន OCICឲ្យទៅទទួលយកប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន១០ភាគរយនៃទំហំដីកាន់កាប់បើពុំនោះទេសាលារាជធានីភ្នំពេញនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់អត្ថប្រយោជន៍ពាក់ព័ន្ធនឹងក្បាលដីនេះឡើយ។ អភិបាលរងសាលារាជធានីភ្នំពេញ លោក ឃួន ស្រេង បានចេញសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១៤ ខែកញ្ញា ដោយលើកឡើងថា កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ជម្រើសជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដែលទទួលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះ ឲ្យមកទទួលប័ណ្ណប្រគល់ដីជាគោលនយោបាយចំនួន ១០ភាគរយ នៃទំហំដីកាន់កាប់ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួន ពុំទាន់បានមកទទួលយកប័ណ្ណនេះនៅឡើយ។ ...

ប៉ិច សុធារី
http://bit.ly/2cJ5I5F

អ្នក​ជំនាញ​ថា ​កម្ពុជា​ត្រូវ​បង្កើត​យីហោ​ឲ្យ​ច្រើន

កម្ពុជាចាំបាច់ត្រូវបង្កើត យីហោ ផ្ទាល់ខ្លួនឲ្យបានកាន់តែច្រើនដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិខណៈទីផ្សារក្នុងស្រុកពោរពេញដោយយីហោពិភពលោកមកពីខាងក្រៅ។ នេះបើតាមក្រុមពិភាក្សាដែលបានលើកឡើងកាលពីសប្តាហ៍មុន។ លោក វ៉ា រ័ត្នសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្មបានឲ្យដឹងថាក្រុមហ៊ុនកម្ពុជាចាំបាច់ត្រូវបង្កើតយីហោផ្ទាល់របស់ខ្លួនបន្ថែមទៀត និងអភិវឌ្ឍការយល់ដឹងពីគុណភាពខ្ពស់ដើម្បីប្រកួតប្រជែងជាមួយយីហោអន្តរជាតិធំៗមួយចំនួនដែលកំពុងចូលមកប្រទេសនេះ។ ...

Matthieu de Gaudemar
http://bit.ly/2d57r9q

លោក ស ខេង ​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ធ្វើ​ដំណើរ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ

ដោយបារម្ភពីចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានការកើនឡើងដូចឆ្នាំកន្លងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការប្រុងប្រយ័ត្នពេលធ្វើដំណើរ។ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ខែកញ្ញារហូតដល់ដល់ថ្ងៃទី១ ខែតុលា (ថ្ងៃទី១នៃពិធីដាក់បិណ្ឌដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ) លោក ស ខេងបានអំពាវនាវដល់សាធារណជន ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ត្រូវតែប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់ ត្រូវពិនិត្យមើលបច្ចេកទេសរថយន្ត និងមិនត្រូវបើកបរលឿនហួសល្បឿនកំណត់នោះទេ។ ...

មុំ គន្ធា
http://bit.ly/2cj5WTS

សម្រាប់​រថយន្ត​ស្លាក​​នគរបាល អត់​ពន្ធ អត់​បញ្ហា!

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើបញ្ឈប់ការចង់ប្រមូលពន្ធពីរថយន្តពាក់ស្លាកលេខនគរបាលចំនួន ៤៧០ គ្រឿងដោយក្រសួងហិរញ្ញវត្ថុ និងបានផ្តល់នូវការលើកលែងពន្ធទៅលើរថយន្តទាំងនោះវិញ តាមសំណើររបស់ក្រសួងមហាផ្ទៃ។ ...

ម៉ិច ដារ៉ា
http://bit.ly/2cxgjzs

មណ្ឌល​ព្រៃស្ពឺ​នៅ​តែ​រង​ការ​រិះគន់

អ្នកស្រី ងូយ មុំ បីកូនអាយុ ២ ឆ្នាំនៅក្នុងដៃរបស់អ្នកស្រីខណៈអ្នកស្រីរង់ចាំនៅទ្វារមជ្ឈមណ្ឌលព្រៃស្ពឺកាលពីចុងសប្តាហ៍មុន។ ស្រ្តីអាយុ ៣៤ ឆ្នាំគឺទៅទីនោះដើម្បីសួរសុខទុក្ខប្តីអ្នកស្រីដែលជាអ្នករើសអេតចាយដូចអ្នកស្រីដែរដែលត្រូវបានអាជ្ញាធរចាប់ខ្លួនខណៈគាត់កំពុងរើសអេតចាយជាមួយកូនប្រុសវ័យក្មេងរបស់គាត់។ ...

គង់ មេត្ដា
http://bit.ly/2d13Rsy

រាជរដ្ឋាភិបាល​ ​បញ្ចេញ​$២៧​លាន​ដើម្បីទប់​តម្លៃ​ស្រូវ​ធ្លាក់ចុះ​

រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញថវិកាចំនួន២៧លានដុល្លារអាមេរិកជាបន្ទាន់ឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងចំពោះមុខដែលតម្លៃស្រូវក្រអូប និងពូជស្រូវសែនក្រអូបបានធ្លាក់ចុះថ្លៃជាបន្តបន្ទាប់តាំងពីសបា្តហ៍មុនហើយកញ្ចប់ថវិកានេះនឹងរួមចំណែកដោះស្រាយបញ្ហាខ្វះខាតទុនទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅតាមបណ្តាខេត្តមួយចំនួន និងជំរុញការប្រមូលទិញស្រូវក្រអូបដែលកំពុងចាប់ផ្តើមដល់រដូវប្រមូលផលបណ្តើរៗចាប់ពីពាក់កណ្តាលខែសីហា តទៅ រហូតដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ...

សុខ ចាន់
http://bit.ly/2cx6EsO

តម្រូវការថាមពលក្នុងអាស៊ានត្រូវបានពិភាក្សា

កម្ពុជាបានជម្រុញនាំក្រុមហ៊ុនប្រេងអាស៊ានទាំងអស់ដើម្បីសហការគ្នាក្នុងការធានាដល់ តម្រូវការ និងការផ្គត់ផ្គង់នៃថាមពលនៅក្នុងប្រជាជាតិទាំង ១០ នេះបើតាមប្រសាសន៍នៃមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល។ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29822/asean-energy-demand-discussed/

ក្រសួង​ពាណិជ្ជកម្ម​ដាក់​ដំណើរការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

ក្រសួងពាណិជ្ជកម្មជាមួយនឹងធនាគារឯកទេសវីងបានចុះហត្ថលេខាជាផ្លូវការក្នុងការចាប់ផ្តើមអនុវត្តអនុស្សរណៈយោគយល់គ្នា(MOU)សម្រាប់ការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក E-payment នៃប្រាក់ចំណូល និងការចំណាយប្រតិបត្តិការរបស់ក្រសួងទាំងមូល ក្នុងបំណងពង្រឹងសេវាសាធារណៈរបស់ខ្លួនដល់អតិថិជន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ដែលមានវត្តមានក្នុងពិធីចុះហត្ថលេខាកាលពីម្សិលមិញ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺដើម្បីគាំទ្រការអនុវត្តអនុស្សរណៈយោគយល់គ្នាដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារឯកទេសវីង បានចុះហត្ថលេខាតាំងពីទីថ្ងៃទី៩ ក្នុងខែនេះ។ ...

ម៉ៃ គុណមករា
http://bit.ly/2cZhQDw

រដ្ឋមន្ត្រីការបរទេសនឹងទៅចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិ

រដ្ឋមន្ត្រីការបរទេស ឯឧត្តមក ប្រាក់ សុខុន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាតនអង្គការសហប្រជាជាតិលើកទី ៧១ នៅសប្តាហ៍ក្រោយ ដែលនៅទីនោះលោកនឹងចូលរួមជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន មន្ត្រីអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំនៃប្រតិភូមកពីបណ្តាប្រទេសជាច្រើនទៀត នេះបើយោងតាមសេចក្តីថ្លៃងការណ៍មួយពីក្រសួងការបរទេសកាលពីម្សិលមិញ។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/news/29837/foreign-minister-to-attend-un/

GMAC ព្រម​បន្ថែម​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ២​ ដុល្លារ​ខណៈ​សហជីព​ទាមទារ​ដល់ $១៧៩,៦០

ការសម្រេចដំឡើងប្រាក់ឈ្នួលបន្ថែមនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងតំណាងសហជីព និងនិយោជកកាលពីម្សិលមិញដើម្បីស្វែងរកចំណុចរួមក្នុងការដំឡើងប្រាក់ឈ្នួល។ កន្លងទៅក្រសួងការងារធ្លាប់ស្នើឱ្យគ្រប់ភាគីឱ្យបន្ថែមប្រាក់ឈ្នួលអប្បបរមាដល់កម្មករឱ្យបាន ១៤៨,២០ ដុល្លារខណៈសហជីពទាមទារដល់ ១៧៩,៦០ ដុល្លារតែភាគី (GMAC) កំណត់ឱ្យតែ ១៤៤,២០ ដុល្លារប៉ុណ្ណោះ។ ...

ឡាយ សាមាន
http://bit.ly/2d1ks2z

ស្ពានតាម៉ុកបានបើកឡើងវិញហើយ

អាជ្ញាធរស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកស្ពានតាម៉ុកឱ្យតំណើរការចរាចរណ៍កាលពីម្សិលមិញហើយ បន្ទាប់ពីកម្រិតទឹកបានស្រកចុះ ប៉ុន្តែមន្ត្រីមួយចំនួននៅតែប្រចាំការនៅស្ពាននោះ។ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយសេចក្តីថ្លៃងការណ៍មួយកាលពីម្សិលមិញថា ទឹកនៅបឹងតាម៉ុកបានស្រកចុះនៅក្រោមកម្រិតប្រកាសអាសន្ន ២.៩ ម៉ែត្រ ហើយ។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/29768/ta-mok-bridge-reopened/

ក្រសួង​ឲ្យ​សាលា​រាជធានី​បញ្ឈប់​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ជីក​ដី

ជាការឆ្លើយតបនិងការជីកដីខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែនិងថាមពល លោក ស៊ុយ សែម បានអំពាវនាវឲ្យអភិបាលរាជធានី បញ្ឈប់ការចេញអាជ្ញាប័ណ្ណ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជីកដីនៅក្នុងភ្នំពេញ និងពង្រឹងការអនុវត្តច្បាប់ចំពោះបង្រាមរបស់រដ្ឋាភិបាលដែលមានជាយូរមកហើយនេះ។ ...

ម៉ិច ដារ៉ា
http://bit.ly/2cNKUKK

មន្ត្រី​ពិភាក្សា​ពី​លទ្ធភាព​ជនពិការ​ចូល​ទៅ​អគារ​សាធារណៈ

មន្រ្តីពីក្រសួងសង្គមកិច្ច និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជួបជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការកាលពីថ្ងៃចន្ទដើម្បីពិភាក្សាការចេញប្រកាសមួយដើម្បីកំណត់ស្តង់ដារសម្រាប់លទ្ធភាពរបស់ជនពិការក្នុងការចូលទៅអគារសាធារណៈ។ នេះបើតាមហ្វេសប៊ុករបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ។ ...

Andrew Nachemson
http://bit.ly/2cWyTlA

ជម្លោះ​ដី​ធ្លី​ជិត​១០​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​សុរាគារ​ខ្មែរ​គ្មាន​ដំណោះស្រាយ

ប្រជាពលរដ្ឋចំនួន ៦៥នាក់ តំណាងឲ្យ ៧១គ្រួសារនៅឃុំជ្រៃលាស់ និងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល បាននាំគ្នាទៅប្រមូលផ្តុំនៅក្រសួងរៀបចំដែនដី កាលពីថ្ងៃម្សិលមិញ ស្នើឲ្យក្រសួងជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនសុរាគារខ្មែរ ដែលអូសបន្លាយពេលជិត ១០ឆ្នាំមកហើយ និងស្នើសុំប័ណ្ណកម្មសិទ្ធិ។ តំណាងប្រជាពលរដ្ឋ លោក គុយ ចាន់ថន បានឲ្យដឹងថា បញ្ហាដីធ្លីរវាងប្រជាពលរដ្ឋជាមួយលោកស្រី លឹម គា ម្ចាស់ក្រុមហ៊ុនសុរាគារខ្មែរ លើដីទំហំ ១៥៥ហិកតារ បានកើតឡើងតាំងពីឆ្នាំ២០០៦ មក ក្នុងនោះប្រជាពលរដ្ឋបានស្នើទៅអាជ្ញាធរខេត្តឲ្យជួយដោះស្រាយជាច្រើនលើកច្រើនសារ តែពុំមានលទ្ធផលនៅឡើយ បើទោះជាមានការបោះបង្គោលកំណត់លើព្រំដីរៀងៗខ្លួនក៏ដោយ។ ...

ប៉ិច សុធារី
http://bit.ly/2cF6eow

ក្រសួង​កសិកម្ម​​ ទប់​ស្កាត់​​ឈ្មួញ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​តម្លៃ​ថោក​

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចាប់ផ្តើមចាត់វិធានការទប់ស្កាត់ឈ្មួញប្រមូលទិញស្រូវពីកសិករក្នុងតម្លៃថោក ខណៈពីកសិករត្អូញត្អែរតម្លៃកសិផលរបស់ពួកគាត់ ត្រូវបានបន្ទាបតម្លៃថោកក្នុងដើមរដូវប្រមូលផល។ មន្ត្រីជំនាញថា គួររក្សាទុកស្រូវ ទុកបញ្ចេញលក់ពេលស្រូវឡើងថ្លៃ ប៉ុន្តែកសិករ និងរោងម៉ាស៊ីនកិនស្រូវ យល់ថា កង្វះឡសម្ងួត កង្វះថវិកាបង្វិលប្រមូលទិញ និងខ្វះទីផ្សារ ជាបញ្ហាប្រឈមខ្លាំង។ ក្រសួងកសិកម្ម ចេញសេចក្តីជូនដំណឹង ស្នើឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ការប្រមូលទិញផ្តាច់មុខពីឈ្មួញនៅតាមតំបន់ ដើម្បីធ្វើការចរចា ជាមួយសមាគមរោងម៉ាស៊ីនកិនស្រូវក្នុងតំបន់ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករឲ្យអស់លទ្ធភាពក្នុងតម្លៃសមស្រប។ បើតាមការអះអាងរបស់កសិករ ស្រូវប្រភេទសែនក្រអូបលក់ចេញក្នុងមួយតោនតម្លៃ ២០០ដុល្លារក្នុងពេលបច្ចុប្បន្ន ធៀបនឹងឆ្នាំមុន ធ្លាក់ចុះពីជាង ៣០០ដុល្លារ។ ...

ជា វណ្ណៈ
http://bit.ly/2cq1TDb

ក្រុមហ៊ុន​ចិន​ចាប់​អារម្មណ៍​លើ​ការ​សង់​ផ្លូវដែក ២ ទៀត​នៅ​កម្ពុជា

អ្នកតំណាងរបស់ក្រុមហ៊ុន Jiangxi International (Cambodia) Ltd បានជួបពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល កាលពីថ្ងៃចន្ទកន្លងទៅដោយមានការចាប់អារម្មណ៍ទៅលើការសិក្សាពីលទ្ធភាពកសាងផ្លូវដែកចំនួនពីរខែ្សដែល ១ ខ្សែចាប់ទីក្រុងស្វាយស៊ីសុផុនក្នុងខេត្តបន្ទាយមានជ័យទៅខេត្តសៀមរាប និង ១ ខ្សែទៀតពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិតក្នុងខេត្តស្វាយរៀង។ ...

គង់ មេត្ដា
http://bit.ly/2cWztQh

ស្ពានតាម៉ុកត្រូវបិទដោយសារកម្ពស់ទឹកឡើងខ្ពស់

អាជ្ញាធរនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានផ្អាកមិនឱ្យមានចរាចរណ៍នៅលើស្ពានតាម៉ុកចាប់ពីយប់ថ្ងៃចន្ទ បន្ទាប់ពីកម្រិតទឹកឡើងដល់កម្រិតប្រកាសអាសន្ន ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅថ្ងៃម្សិលមិញថា ចរាចរណ៍នៅលើស្ពានតាម៉ុក ឃុំអន្លង់វែង ស្រុកអន្លង់វែង ត្រូវបានផ្អាក ខណៈដែលនៅតែមានភ្លៀងធ្លាក់ ហើយកម្រិតទឹកនៅក្នុងបឹងតាម៉ុកបានកើនឡើងលើសពីកម្រិតប្រកាសអាសន្ន ២.៩ ម៉ែត្រ។ ...

មុំ គន្ធា
http://www.khmertimeskh.com/news/29707/high-waters-close-ta-mok-bridge/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Z2SFY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!