រដ្ឋាភិបាល
ក្រុមប្រឹក្សាធម្មនុញ្ញតម្កល់សេចក្ដីសម្រេច គ.ជ.ប លើបណ្ដឹងសុំលុបឈ្មោះពីបញ្ជីឈ្មោះបោះឆ្នោត
ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកជាបានការ និងបិទផ្លូវតវ៉ាជុំវិញបណ្តឹងឱ្យមានការលុបឈ្មោះពលរដ្ឋចេញពីបញ្ជីបោះឆ្នោតឆ្នាំ ២០២០ ដែលប្ដឹងដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។ ...
នៅ ស៊ីវុត្ថា
https://bit.ly/3hgiYQ8
ផលវារីវប្បកម្មកើនឡើងខ្ពស់ ខណៈផលនេសាទទឹកសាបធ្លាក់ចុះ
ផលនេសាទប្រមូលបានក្នុងឆ្នាំ ២០២០ នេះត្រូវរំពឹងថា នឹងមានចំនួនជាង ៩៣ ម៉ឺនតោន កើនប្រមាណ ៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ក្នុងនោះផលពីវារីវប្បកម្មមានកំណើនជាង ៣០ ភាគរយ។ នេះបើយោងតាមទិន្នន័យពីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ហ៊ឹន ពិសី
https://bit.ly/2WEBEQ8
មន្ត្រីសុខាភិបាលពន្យល់ពីការរកឃើញវីរុសកូវីដ ១៩ បំប្លែងខ្លួនថ្មីនៅអង់គ្លេស
ក្រសួងសុខាភិបាលបានពន្យល់ពីការរកឃើញវីរុសកូវីដ ១៩ ដែលបំប្លែងខ្លួនថ្មី នៅប្រទេសអង់គ្លេស ដែលអ្នកវិទ្យាសាស្ត្រកំពុងបន្តធ្វើការសិក្សាពីភាពឆ្លងលឿន និងភាពធ្ងន់ធ្ងរនៃវីរុសថ្មីនេះ ខណៈស្ថានទូតកម្ពុជានៅប្រទេសថៃ បានអំពាវនាវឱ្យពលករខ្មែរត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលថៃដើម្បីបង្ការ ...
មុំ គន្ធា
https://bit.ly/37L6aOz
រដ្ឋាភិបាលព្យាករថាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗនឹងកើនឡើងដល់ ១.៧៧១ ដុល្លារនៅឆ្នាំក្រោយ
រដ្ឋាភិបាលកម្ពុជាបានព្យាករថាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នឹងឈានដល់ ១,៧៧១ ដុល្លារនៅចុងឆ្នាំ ២០២១ គឺកើនឡើងពី ១,៦០០ ដុល្លារនៅឆ្នាំនេះពោលគឺកើនឡើង ១០,៦ ភាគរយ។ ...
Harrison White
https://www.khmertimeskh.com/50796692/govt-predicts-per-capita-gdp-will-reach-1771-next-year/
ផលិតកម្មដំឡូងនៅខេត្តមណ្ឌលគីរីត្រូវមានបញ្ហាដោយកង្វះគ្រាប់ពូជ
មន្ត្រីជាន់ខ្ពស់ខេត្តបានបង្ហើបឱ្យដឹងថាផលិតកម្មដំឡូងមីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅខេត្តមណ្ឌលគីរីដែលជាខេត្តមួយនៅភាគឦសាននៃប្រទេសកម្ពុជាត្រូវបានរារាំងដោយកង្វះពូជ។ ...
ស សុជាតិ
https://www.khmertimeskh.com/50796917/mondulkiris-potato-production-is-struck-by-seed-shortage/
ក្រសួងឈានដល់ការព្រមព្រៀងដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនធំៗ
លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថាក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងបញ្ចប់សេចក្តីព្រាងស្តីពី “កិច្ចព្រមព្រៀងក្របខ័ណ្ឌ” សម្រាប់គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារភ្នំពេញ (PPLC) នាពេលឆាប់ៗនេះដែលនឹងឈានដល់ការចុះហត្ថលេខាជាមួយអ្នក ...
ធូ វិរៈ
https://www.phnompenhpost.com/business/ministry-moves-pen-accord-develop-major-logistics-hub
ធនាគារកណ្តាលកម្ពុជា និងឡាវប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងសេដ្ឋកិច្ច
ធនាគារកណ្តាលនៃប្រទេសកម្ពុជា និងឡាវបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងទំនាក់ទំនងលើការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនិងដើម្បីកសាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ...
អ្នកជំងឺកូវីដ ១៩ ដែលព្យាបាលជាអាចឈឺលាប់វិញ តែការឆ្លងទាប
ក្រសួងសុខាភិបាលបានអះអាងថា អ្នកជំងឺដែលជាសះស្បើយពីជំងឺកូវីដ ១៩ អាចមានលទ្ធភាពឈឺលាប់ឡើងវិញមានអត្រាពី ១០ ទៅ ១៥ ភាគរយ ប៉ុន្តែមានលទ្ធភាពចម្លងទាបបំផុត។ ...
មុំ គន្ធា
https://bit.ly/3nVBfEM
ចិនផ្តល់សម្ភារ និងបរិក្ខារកាត់បន្ថយការបញ្ចេញកាបូន មានទឹកប្រាក់ប្រមាណ $៣ លាន ដល់កម្ពុជា
ក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិន តាមរយៈក្រុមហ៊ុន Shenzhen Spark Co.,Ltd បានផ្តល់ជូនក្រសួងបរិស្ថាននូវសម្ភារ និងបរិក្ខារកាត់បន្ថយការបញ្ចេញកាបូនមួយចំនួន សរុបជាទឹកប្រាក់ប្រមាណ ៣ លានដុល្លារអាមេរិក ដែលត្រូវបានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian ប្រគល់ជូនលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកាលពីថ្ងៃទី ២១ ធ្នូ។ ...
មុំ គន្ធា
https://bit.ly/3nLsNYN
បារាំងផ្តល់ហិរញ្ញប្បទានជាង $៩១ លាន ពង្រឹងវិស័យកសិកម្ម និងការប្រែប្រួលអាកាសធាតុ
រដ្ឋាភិបាលប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានចំនួន ៧៥ លានអឺរ៉ូ ស្មើនឹងប្រមាណជាង ៩១ លានដុល្លារអាមេរិក សម្រាប់ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា។ នេះបើតាមការផ្សាយរបស់ស្ថានទូតបារាំង ប្រចាំនៅកម្ពុជាលើបណ្តាញហ្វេសប៊ុកកាលពីថ្ងៃទី ២១ ខែធ្នូ។ ...
អោម ប៊ុនធឿន
https://bit.ly/3pfjZLa
ក្រសួងបរិស្ថានកំពុងចាត់វិធានការចងក្រងផ្កាអ័រគីដេព្រៃ ដើម្បីការពារកុំឱ្យផុតពូជ
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងនឹងរៀបចំចងក្រងពូជកេសរកូលព្រៃដែលជិតផុតពូជ ដើម្បីប្រកាសជាប្រភេទដែលរងគ្រោះ និងត្រូវការពារ ខណៈព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនទាំងឡាយណាដែលធ្វើសកម្មភាពប្រមូល ទិញ លក់ និងដឹកជញ្ជូនកេសរកូលព្រៃ (ផ្កាអ័រគីដេព្រៃ) ទៅក្រៅប្រទេសក្នុងន័យបំផ្លិចបំផ្លាញ ។ ...
ឡុង គីមម៉ារីតា
https://bit.ly/38lXddI
ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋាភិបាល
ព្រឹទ្ធសភាកាលពីថ្ងៃទី ២១ ខែធ្នូបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋាភិបាល ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលរៀបចំមូលបត្រក្នុងទីផ្សារមូលធនដើម្បីប្រមូលមូលនិធិពីសាធារណជនសម្រាប់ការអភិវឌ្ឍប្រទេស។ ...
ម៉ៃ គុណមករា
https://www.phnompenhpost.com/business/senate-passes-draft-law-govt-securities
ពិព័រណ៍ពាណិជ្ជកម្មខេត្តបន្ទាយមានជ័យត្រូវបានពន្យារពេល
ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី ១៨ ខែធ្នូបានប្រកាសថាខ្លួននឹងពន្យារពេលពិព័រណ៍ពាណិជ្ជកម្មមួយផ្សេងទៀតដែលស្ថិតនៅក្រោមរដូវកាលទី ៥ នៃយុទ្ធនាការ “យុទ្ធនាការទិញផលិតផលកម្ពុជា” របស់ខ្លួនដែលជាវិធានការណ៍ទប់ស្កាត់ការរីករាលដាលនៃជំងឺ ...
ធូ វិរៈ
https://www.phnompenhpost.com/business/banteay-meanchey-trade-fair-postponed
ក្រុមហ៊ុនផ្គត់ផ្គង់ទឹកធំៗត្រូវបានជំរុញឲ្យចូលរួមវិភាគទានក្នុងសេវាកម្មអេកូឡូស៊ី
ក្រុមហ៊ុនផ្គត់ផ្គង់ទឹកធំៗត្រូវបានជម្រុញឲ្យចូលរួមវិភាគទានដោយស្ម័គ្រចិត្ត ឬបង់ប្រាក់សម្រាប់ការប្រើប្រាស់ពាណិជ្ជកម្មទឹកសម្រាប់សេវាកម្មអេកូឡូស៊ីប្រកបដោយនិរន្តរភាព។ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបាននិយាយថាការអំពាវនាវនេះជាវិធានការដើម្បីរៃអង្គាសប្រាក់ដើម្បីការពារប្រព័ន្ធអេកូឡូស៊ី។ ...
ទិត្យ គង់នៅ
https://bit.ly/3nF88Wt
ក្រសួងកសិកម្មបង្កើត គណៈកម្មការជំរុញវារីវប្បកម្ម ដើម្បីសម្រួលការផលិត
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជា ដើម្បីជួយសម្របសម្រួលក្នុងកិច្ចការផលិតកម្មអាជីវកម្មរបស់សមាគមវារីវប្បករ សំដៅបង្កើនសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ដោយគណៈកម្មការត្រូវតែពិនិត្យពិភាក្សាឱ្យបានស៊ីជម្រៅលើដំណើរការផលិតកម្មអាជីវកម្ម និងដោះស្រាយបញ្ហាប្រឈមនានាឱ្យមានប្រសិទ្ធភាពខ្ពស់។ ...
សុទ្ធ គឹមសឿន
https://bit.ly/3mC7Oq3
ក្រសួងសុខាភិបាល ណែនាំបន្ទាន់ឱ្យបង្កើនការត្រួតពិនិត្យអ្នកដំណើរ ខណៈផ្ទុះកូវីដជាថ្មីនៅថៃ
បន្តាប់ពីមានការផ្ទុះនូវការឆ្លងជំងឺកូវីដ១៩នៅខេត្តសាមុតសាខននៃប្រទេសថៃ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេង បានណែនាំជាបន្ទាន់ឱ្យថ្នាក់ដឹកនាំនៅតាមខេត្តជាប់ព្រំដែនត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរ និងត្រូវ ...
មុំ គន្ធា
https://bit.ly/3h43K0y
CDC យល់ព្រមគម្រោងថ្មីទំំហំ ១៣ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថារដ្ឋាភិបាលបានអនុម័តគម្រោងចំនួន ៣ ដែលមានតម្លៃសរុប ១៣,៥ លានដុល្លារកាលពីសប្តាហ៍មុន ដែលធ្វើឲ្យចំនួនគម្រោងសរុបក្នុងរយៈពេល ៣ សប្តាហ៍ដំបូងនៃខែនេះមានចំនួន ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/cdc-okays-new-13m-projects
ការបង្កើតសភាពាណិជ្ជកម្មកសិឧស្សាហកម្មកម្ពុជានឹងចាប់ផ្តើមនាពេលឆាប់ៗនេះ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកោះប្រជុំពិភាក្សាបន្ទាន់មួយស្តីពីសេចក្តីព្រាងច្បាប់ស្តីពីសភាពាណិជ្ជកម្មកសិឧស្សាហកម្មកម្ពុជា (CCAI)។ កិច្ចពិភាក្សាបានធ្វើឡើងកាលពីម្សិលមិញនៅរាជធានីភ្នំពេញក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ...
លឹម ណារី/AKP
https://www.khmertimeskh.com/50795298/establishment-of-cambodia-chamber-of-agro-industry-soon/
ក្រសួងកំណត់ពេលវេលាសម្រាប់ប្រតិបត្តិករទូរគមនាគមន៍ក្នុងការបញ្ជូនទិន្នន័យ សេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានស្នើដល់ប្រតិបត្តិករទូរគមនាគមន៍របស់ប្រទេសនានាឱ្យតភ្ជាប់ និងបញ្ជូនទិន្នន័យសេវាទូរគមនាគមន៍ និងព័ត៌មានវិទ្យា មកកាន់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យសេវាទូរគមនាគមន៍និងព័ត៌មានវិទ្យា ត្រឹមថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ ។ អនុលោមតាមច្បាប់ស្ដី ...
Jason Boken
https://bit.ly/3nBXj7j
ការនាំចេញកៅស៊ូរបស់កម្ពុជាកើនឡើងនៅឆ្នាំ ២០២០
មន្ត្រីជាន់ខ្ពស់មកពីអគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មបានឱ្យដឹងថា ការនាំចេញកៅស៊ូរបស់ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣៤ ម៉ឺនតោននៅចុងឆ្នាំនេះ។ ...
សុខ ចាន់
https://www.khmertimeskh.com/50795539/kingdoms-rubber-exports-up-in-2020/
រដ្ឋបាលខេត្តពោធិ៍សាត់ គ្រោងសាងសង់អគាររដ្ឋបាលប្រមូលផ្តុំនៅក្នុងស្រុកចំនួន ២
រដ្ឋបាលខេត្តពោធិ៍សាត់គ្រោងសាងសង់អគាររដ្ឋបាលប្រមូលផ្តុំ នៅក្នុងស្រុកចំនួន ២ គឺស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ដើម្បីធ្វើឱ្យមានភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ...
នៅ ស៊ីវុត្ថា
https://bit.ly/2KGNoiv
អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ដំណើរការកម្មវិធីពន្ធលើអចលនទ្រព្យ
អគ្គនាយកដ្ឋានពន្ធដារគ្រោងនឹងដាក់ឱ្យដំណើរការកម្មវិធីពន្ធលើអចលនទ្រព្យនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ។ ...
សុខ ចាន់
https://bit.ly/3reXisj
អត្រាពន្ធគយមួយចំនួនត្រូវបានកែសម្រួល សម្រាប់ឆ្នាំ ២០២១
រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយអត្រាពន្ធគយ និងអត្រាអាករពិសេសលើមុខទំនិញ និងវត្ថុធាតុដើមនាំចូលមួយចំនួននៃតារាងពន្ធគយកម្ពុជាឆ្នាំ ២០១៧ នៅក្នុងគោលបំណងលើកទឹកចិត្តដល់វិនិយោគិនដែលទទួលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩។ អនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៦ ខែធ្នូ ឱ្យដឹងថា ការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករ ...
ធូ វិរៈ
https://bit.ly/2LOkKfN
ការប្រមូលពន្ធរបស់ GDT សម្រេចបានជាង ៩៤% នៃផែនការប្រចាំឆ្នាំ
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT) លោក គង់ វិបុល បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថាប័ននេះប្រមូលប្រាក់ចំណូលពន្ធបានប្រហែល ២,៦៩៧ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ១៦ ខែធ្នូ ឬសម្រេចបាន ៩៤,៦៣ ភាគរយនៃផែនការប្រចាំឆ្នាំ បើទោះបីជាទទួលផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ លើសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកក៏ដោយ។ ...
ម៉ៃ គុណមករា
https://bit.ly/2LEQRhO